Category: ព័ត៌មានសង្គម

  • ចំណេះដឹងទូទៅ៖ ត្រលប់ទៅអតីតកាលមួយសតវត្សរ៍មុន តើភ្នំបូកគោមានប្រវត្តិយ៉ាងណាខ្លះ?

    ចំណេះដឹងទូទៅ៖ ត្រលប់ទៅអតីតកាលមួយសតវត្សរ៍មុន តើភ្នំបូកគោមានប្រវត្តិយ៉ាងណាខ្លះ?

    កម្ពុជា៖ ស្ថិតក្នុងតំបន់ការពារធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ទាំងក្នុងវិស័យទេសចរណ៍ បរិស្ថាន បេតិកភណ្ឌ ជំនឿ ក៏ដូចជាប្រវត្តិសាស្ត្រជាដើម ខណៈរមណីយដ្ឋានដ៏ពិសិដ្ឋមួយនេះ គឺជាទីទស្សនាដ៏ចំណាស់ជាងគេមួយនៅប្រទេសកម្ពុជា ដែលបច្ចុប្បន្នបានទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាមកច្រើនជាហូរហែ (មុនពេលមានកូវីដ)។ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះទៀតសោត ក៏បានក្លាយជាផ្នែកមួយនៃឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅប្រទេសកម្ពុជា។ ក៏មានដែរនូវភស្តុតាងប្រវត្តិសាស្ត្រមួយចំនួន តាំងពីសម័យអាណានិគមនិយមបារាំង ដែលបានបន្សល់ទុកក្នុងអតីតព្រះរាជឧទ្យានមួយនេះ។ ឯកសារខ្លះបានបញ្ជាក់ថា ភ្នំបូកគោ ត្រូវបានអ្នកស្រាវជ្រាវខ្មែរ-បារាំង ដឹកនាំដោយលោក រូលួស (ជនជាតិបារាំង) ឡើងទៅដល់កំពូលភ្នំ នៅអំលុងគ្រិស្ដសករាជ ១៩១៧ ដោយពួកគេបានរកឃើញទីតាំងពិសេសៗជាច្រើន អមដោយបរិយាសកាសអំណោយផលចំពោះសុខភាព ក្រោមសម្ពាធបរិយាកាសត្រជាក់ស្រស់ស្រាយ។ ក្រោយពីរកឃើញទីតាំងដ៏សែនរមណីយមួយនេះហើយ រាជការខ្មែរបានសហការជាមួយរដ្ឋការអាណានិគមបារាំង រៀបចំអភិវឌ្ឍតំបន់នេះទៅជារមណីយដ្ឋានដ៏ពិសេសមួយ នៅអំលុងគ្រិស្ដសករាជ ១៩២២។ ពួកគេក៏បានកសាងព្រះវិហារកាតូលិក ឬ Church (ឆឺច) នៅអំឡុងគ្រិស្ដសករាជ ១៩២៨ ដែលជាវិហារគ្រិស្ដសាសនាដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា។ ដោយសារកត្តាធម្មជាតិ និងអាកាធាតុអំណោយផលដ៏ពិសិដ្ឋផងនោះ សូម្បីតែព្រះករុណា ព្រះបាទសម្ដេច ស៉ីសុវត្ថិ មុនីវង្ស ក៏ព្រះអង្គគាប់ព្រះរាជហឫទ័យជាខ្លាំងចំពោះរមណីយភាពនៅលើភ្នំបូកគោនេះដែរ ដោយព្រះអង្គបានកសាងព្រះរាជដំណាក់ជាច្រើនកន្លែងនៅលើភ្នំបូកគោនេះ។ ក្នុងគ្រិស្ដសករាជ ១៩២៤…

  • សន្តិសុខមាតុភូមិ

    សន្តិសុខមាតុភូមិ

    សន្តិសុខមាតុភូមិ ៖ របាយការណ៍ទៅទាំងប្រទេស ប្រចាំថ្ងៃទី១១ ឧសភា ឆ្នាំ២០២១៖

  • អាជ្ញាធរខេត្តកណ្ដាល នាំយកអំណោយជាស្បៀងអាហារផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ

    អាជ្ញាធរខេត្តកណ្ដាល នាំយកអំណោយជាស្បៀងអាហារផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ

    ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទទួលបានអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ មានប្រសាសន៍សំណេះសំណាល ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងទៅនឹងមេរោគដ៏កាចសាហាវ កូវីដ-១៩ ហើយក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតជាក់ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ…

  • កិច្ចប្រជុំពិភាក្សារវាងក្រសួងអប់រំ ជាមួយក្រុមហ៊ុនវៀតធេល (ខេមបូឌា) ស្ដីពីការអនុវត្តគម្រោង ការប្រើប្រាស់ប្រព័ន្ធកម្មវិធីគ្រប់គ្រងសាលារៀន (SIS)

    កិច្ចប្រជុំពិភាក្សារវាងក្រសួងអប់រំ ជាមួយក្រុមហ៊ុនវៀតធេល (ខេមបូឌា) ស្ដីពីការអនុវត្តគម្រោង ការប្រើប្រាស់ប្រព័ន្ធកម្មវិធីគ្រប់គ្រងសាលារៀន (SIS)

    រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអេឡិចត្រូនិកពិភាក្សាស្តីពីការអនុវត្តគម្រោងជាមួយក្រុមហ៊ុនវៀតធេល (ខេមបូឌា) ជាមួយមន្ទីរអប់រំ យុវជន និងកីឡា ២៥រាជធានី/ខេត្ត និងតំណាងក្រុមហ៊ុន មិត្តហ្វូន នៃការប្រើប្រាស់ប្រព័ន្ធកម្មវិធីគ្រប់គ្រងសាលារៀន School Information System (SIS)។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២១ ជាពិសេសបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់ការអប់រំតាមប្រព័ន្ធឌីជីថលឲ្យទទួលបានជោគជ័យ និងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ២៥រាជធានី/ខេត្ត ត្រូវពន្លឿនការចាក់វ៉ាក់សាំងដល់ បុគ្គលិកអប់រំឲ្យបានគ្រប់ៗគ្នា ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យមានការបង្កើតការិយាល័យបច្ចេកវិទ្យាព័ត៌មាននៅតាមមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ព្រមទាំងជនបង្គោលព័ត៌មានវិទ្យាតាមសាលារៀននីមួយៗផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥រាជធានី-ខេត្ត និង លោកអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក-លោកស្រីប្រធានសាខាក្រុមហ៊ុនមិត្តហ្វូនរាជធានី-ខេត្ត នៅថ្ងៃពុធ ១កើត…

  • ខេត្តពោធិ៍សាត់ ទទួលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ពាន់ ដែលជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

    ខេត្តពោធិ៍សាត់ ទទួលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ពាន់ ដែលជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

    ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១២ឧសភា ឆ្នាំ២០២១ បានទទួលឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ចំនួនមួយឈុតមាន១ពាន់តេស្ដ ពីតំណាងរបស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ស៊ុយ សែម និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល ដែលតែងតែមានទឹកចិត្តប្រកបដោយកាយវិការមនុស្សធម៌ យកចិត្តទុកដាក់ និងគិតពីតម្រូវការជាក់ស្ដែង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ អំពីលក្ខណៈពិសេស នៃឧបករណ៍តេស្តមេរោគកូវីដ១៩ឆាប់រហ័សនោះ គឺពិតជាមានភាពសុក្រឹត្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងការជួយសម្រួល ដល់ការងាររបស់ក្រុមគ្រូពេទ្យ ក្នុងការពិនិត្យរកមេរោគឆ្លងកូវីដ-១៩បានឆាប់រហ័ស និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗទៀតផងដែរ។ គិតត្រឹមថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន៤ករណី…

  • កម្មករនិយោជិតជាង ៥ពាន់នាក់ ក្នុងចំណោម រោងចក្រ សហគ្រាសទាំង២៩ ទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាលើកទី៦០

    កម្មករនិយោជិតជាង ៥ពាន់នាក់ ក្នុងចំណោម រោងចក្រ សហគ្រាសទាំង២៩ ទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាលើកទី៦០

    រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី៦០។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះបានឱ្យដឹងថា កម្មករនិយោជិតចំនួន ៥ ២៦២នាក់ ក្នុងចំណោម រោងចក្រ សហគ្រាសទាំង២៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ ) ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលនោះ ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈ រដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក៕ដោយម៉ាដេប៉ូ (សូមមើលសេចក្តីជូនដំណឹងបន្ថែមខាងក្រោម)

  • អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញ ក្នុងការដ្ឋានប៊ូយ៉ុង អស់ស្ទើរទាំងស្រុង នៅខណ្ឌសែនសុខ

    អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញ ក្នុងការដ្ឋានប៊ូយ៉ុង អស់ស្ទើរទាំងស្រុង នៅខណ្ឌសែនសុខ

    ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះឃ្លាំងសម្ភារស្តុកទំនិញ ក្នុងការដ្ឋានប៊ូយ៉ុងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ភ្លាមៗ។ ក្នុងករណីគ្រោះអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ ហាក់ ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមេការគ្រប់គ្រងការដ្ឋាន បើតាមប្រភពព័ត៌មានពីកម្មករ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ពួកគាត់បាននាំគ្នាក្រោកពីដំណេករួចហើយរៀបចំខ្លួនងូតទឹកទៅបំពេញកាងារ ដោយពួកគាត់បានស្នាក់នៅក្នុងការដ្ឋាន ខណៈនោះក៏ស្រាប់តែឃើញឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងចេញពីក្នុងឃ្លាំងស្តុកទំនិញ បណ្តាលឲ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាសន្ធោសន្ធៅតែម្តង ហើយពួកគាត់បាននាំគ្នាប្រញាប់ប្រញ៉ាល់ទាញទុយោទឹក ដើម្បីបាញ់ទប់ស្កាត់ដែរ ដោយមើលឃើញស្ថានភាពភ្លើងកាន់តែឆេះខ្លាំង ទើបធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋានឲ្យសុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់ ដើម្បីចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់។ តែសំណាងល្អ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ និងមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ដោយគ្រាន់តែខូចខាតសម្ភារៈមួយចំនួនរួមមាន៖ ស្កុតរុំទុយោ, កៅអី, ជក់ តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា អគ្គិភ័យឆ្លងចរន្តអគ្គិសនីឆាបឆេះឃ្លាំងស្តុកទំនិញ ក្នុងការដ្ឋានប៊ូយ៉ុងអស់ស្ទើរទាំងស្រុង ជាប្រភេទសំណង់ ទូកុងទីន័រ ទំហំ០២ម៉ែត្រ x ០៨ម៉ែត្រ។…

  • រដ្ឋបាល និងកងកំលាំងសមត្ថកិច្ច សាលាខណ្ឌចំនួន៤ ទទួលបានអំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនពីសប្បុរសជន

    រដ្ឋបាល និងកងកំលាំងសមត្ថកិច្ច សាលាខណ្ឌចំនួន៤ ទទួលបានអំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនពីសប្បុរសជន

    ភ្នំពេញ៖ ឯកឧត្តម នូវ សុខភាព និងលោកជំទាវ កាំង ណៃហ៊ួយ បានដឹកនាំក្រុមការងារ នាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងសំភារះមួយចំនួន ប្រគល់ជូនរដ្ឋបាល និង កងកំលាំងសមត្ថកិច្ច សាលាខណ្ឌចំនួន ៤ រួមមានខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ កាលពីថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋខ្វះខាត និងសមត្ថកិច្ចដែលឈរប្រចាំការ និងការពារនៅតំបន់បិទខ្ទប់នាសម័យកាលកូវីដ-19 និងសូមបួងសួងអោយប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា ។ អំណោយគ្រឿងឧបភោគ បរិភោគ និងសំភារះមួយចំនួន ប្រគល់ជូនរដ្ឋបាល និង កងកំលាំងសមត្ថកិច្ច សាលាខណ្ឌចំនួន៤ សរុបមានចំនួន អង្ករ ១៧ តោន មី ៤០០ កេះ, ត្រីខ ១៦០កេស = ១៦០០យួរ, ម៉ាស់ ២៨ កេះ =៥៦០០០ម៉ាស់, អាវភ្លៀង ៦ កេះ…

  • ស្លាប់ ៤នាក់ និងរបួស ១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែឧសភាម្សិលមិញ

    ស្លាប់ ៤នាក់ និងរបួស ១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែឧសភាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១១នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, និងប្រជែង៕ ដោយ/ ឆៃហួត

  • អភិបាលស្រុកខ្សាច់កណ្តាល នាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋ ១៩៩គ្រួសារ នៅឃុំកំពង់ចំលង

    អភិបាលស្រុកខ្សាច់កណ្តាល នាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋ ១៩៩គ្រួសារ នៅឃុំកំពង់ចំលង

    កណ្តាល៖ នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១នេះ លោកប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកអំណោយសប្បុរសជននានា។ចែកជូនដល់ពលរដ្ឋដែលរស់នៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលកំពុងមានជីវភាពខ្វះខាត់ នៅអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩នេះ។ ក្នុងនោះដែលពលរដ្ឋម្នាក់ៗទទួលបានអំណោយ!អង្ក១០គីឡូ មីចំនួន១កេស ត្រីខរកំប៉ុងមួយយួរនិងទឹកត្រីចំនួន២ដប សរុបចំនួន១៩៩គ្រួសារ។ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានថ្លែងក្នុងពិធីចែកអំណោយនេះថា អំណោយដែលបងប្អូនទទួលបានទោះបីបន្តិចបន្តួចក្តី តែវាអាចជួយដោះស្រាយជីវៈភាពក្នុងគ្រួសារបានមួយគ្រាដែរ។ ដោយសព្វថ្ងៃជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំងវាជាបញ្ហាចម្បង ដែលធ្វើឲ្យរោងចក្រមួយចំនួនត្រូវផ្អាក់ជាបណ្តោះអាសន្ន។កម្មករកម្មការិនីគ្មានការងារធ្វើប្រឈមនឹងគ្មានប្រាក់សម្រាប់ទូទាត់ក្នុងជីវៈភាពរស់នៅប្រចាំថ្ងៃ ខ្លះត្រូវទូទាត់បង់ឲ្យទៅធានាគាទៀតក៍មាន កត្តាទាំងនេះបានធ្វើឲ្យប្រទេសកម្ពុជាយើងជួបវិបត្តិសេដ្ឋកិច្ច។ ដូចច្នេះហើយ!សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យ លាងដៃនឹងសាប៊ូឬបាញ់អាកុល និងជែលជានិច្ច។មិនតែប៉ុណ្ណោះត្រូវអនុវត្តវិធាការរបស់ក្រសួងសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវតិ្តភាព (៣ការពារ ៣កុំ) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ ដោយ -រ៉ាវុធ