Category: ព័ត៌មានសង្គម

  • សម្តេចចក្រី ហេង សំរិន៖ «ទិវាជាតិនៃការចងចាំ» យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុល ពត និងនាំគ្នាថែរក្សាសន្តិភាព

    សម្តេចចក្រី ហេង សំរិន៖ «ទិវាជាតិនៃការចងចាំ» យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុល ពត និងនាំគ្នាថែរក្សាសន្តិភាព

    ភ្នំពេញ : សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានរំលឹកថា ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើង ដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី២០ខែឧសភានេះថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហម បានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុងការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ច ទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករណ៍ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេស ជាដើម។ សម្ដេចចក្រី ហេង សំរិន បានរំលឹកបន្តថាគោលនយោបាយនៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋ ស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្កជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាកពេលឈឺគ្មានថ្នាំ ព្យាបាល…

  • ថ្ងៃ២០ឧសភា ជាទិវាជាតិនៃការចងចាំ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា

    ថ្ងៃ២០ឧសភា ជាទិវាជាតិនៃការចងចាំ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា

    ថ្ងៃ២០ឧសភាជា ​«​ទិវា​ជាតិ​នៃ​ការចងចាំ​» ៖ ​ថ្ងៃ​បុណ្យជាតិជាប្រវត្តិសាស្រ្ត​នេះ តែងរៀបចំឡើងសម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី​៦ មករា ១៩៧៩​។​ រយៈពេល៣ឆ្នាំ​៨ ខែ និង២០ថ្ងៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនកម្ពុជា ចងចាំទុកមិនអាចបំភ្លេចបាន នូវមហាសោកនាដ្ឋកម្ម ដ៍សែនឈឺចាប់ហួសប្រមាណ ដែលបនប្រល័យពូជសាសន៍ប៉ុលពត បានធ្វើអោយអាយុជីវិត ទ្រព្យសម្បត្តិ វប្បធម៌ ប្រពៃណី និងអ្វីៗត្រូវវិនាសខ្ទេចខ្ទី ស្ទើរគ្មានសល់អ្វីឡើយ ពួកវាបានធ្វើអោយអាយុជីវិត ប្រជាជនកម្ពុជាស្លូតត្រង់ រាប់លាននាក់បានស្លាប់ នឹងនិរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ ប្រពន្ធព្រាត់ប្ដី ឪពុកម្ដាយព្រាត់កូន បានក្លាយទៅជាស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ គ្រាន់តែក្នុងរយៈពេល ៣ឆ្នាំ ៨ខែនិង 20 ថ្ងៃប៉ុណ្ណោះ ធ្វើឲ្យប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានស្លាប់យ៉ាង វេទនា អាណោចអាធម្ម និងអយុត្តិធម៌ក្នុងយុគសម័យ ដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយថ្ងៃដែលរបបឃោរឃៅ ព្រៃផ្សៃនេះត្រូវបានផ្ដួលរំលំ ប្រជាជនកម្ពុជាបានយកថ្ងៃ២០ឧសភា ធ្វើជាទិវាជាតិនៃការចងចាំ នឹងកាន់មរណៈទុក្ខចំពោះ…

  • ក្រសួងបរិស្ថាន និង ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំរួមគ្នាដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល

    ក្រសួងបរិស្ថាន និង ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំរួមគ្នាដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល

    រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន និង ក្រសួងប្រៃសណីយ៍កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បើកកិច្ចប្រជុំរួមគ្នាមួយដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងារអន្តរក្រសួងបានដឹកនាំក្រុមការងារក្រសួងបរិស្ថានជួបប្រជុំពិភាក្សាតាមប្រព័ន្ធហ្សូមជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការដើម្បីផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០។ គួរបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាល ឌីជីថលនេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយអាទិភាពក្រមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥ គឺ ១)បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល ២)ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ៣)សេវារដ្ឋាភិបាលឌីជីថល ៤)ការកសាងសមត្ថភាព កាតស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និង ៥)ភាពជាដៃគូរវាងរដ្ឋនិងឯកជន៕ដោយ៖ម៉ាដេប៉ូ

  • សម្ដេចតេជោ ហ៊ុន សែន រំលឹកពីទិវាជាតិនៃការចងចាំ ២០ ឧសភា !

    សម្ដេចតេជោ ហ៊ុន សែន រំលឹកពីទិវាជាតិនៃការចងចាំ ២០ ឧសភា !

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកពីទិវាជាតិនៃការចងចាំ ២០ ឧសភា ។ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្ដេច បានបន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ…

  • សម្ដេចអគ្គពញាចក្រី ហេង សំរិន រំលឹកពី «ទិវាជាតិនៃការចងចាំ»

    សម្ដេចអគ្គពញាចក្រី ហេង សំរិន រំលឹកពី «ទិវាជាតិនៃការចងចាំ»

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដសភាជាតិ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានរំលឹកពី «ទិវាជាតិនៃការចងចាំ» ។ សម្ដេចពញាចក្រី ហេង សំរិន បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖ យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាពថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។ សម្ដេចបន្តថា យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ សម្ដេចអគ្គពញាចក្រី បានបន្ថែមថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតភ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, ព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, ព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង

    ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ប្រធានសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។ សមាសភាពដែលត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះរួមមាន៖ ១-ឯកឧត្តម សេង ស៊ីវុត្ថា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជំនួស ឯកឧត្តម យូ ប៊ុនឡេង ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូល។ ២-ឯកឧត្តម ឡុង កេសភីរម្យ អតីតប្រធានសាលាដំបូងខេត្តកំពត ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួស ឯកឧត្តម ហង់ ស៊ីថា ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រៃវែង។ ៣-ឯកឧត្តម គឹម រ័ត្នណារិន អតីតអនុប្រធានសាលាដំបូងខេត្តកណ្តាល ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ជំនួស ឯកឧត្តម តេង រតនា ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់។ ៤-ឯកឧត្តម ហង់ ស៊ីថា អតីតប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រៃវែង ជំនួស ឯកឧត្តម កែ សាខន…

  • បំរាមគោចរណ៍នៅបន្តជាមួយការផាកពិន័យមិនលើងលែង ហើយផ្សារទាំង ២៥នៅតែបន្តបិទ អ្នករត់ចេញពីទីតាំងលឿងទុំ នឹងមានទោសទណ្ឌ

    បំរាមគោចរណ៍នៅបន្តជាមួយការផាកពិន័យមិនលើងលែង ហើយផ្សារទាំង ២៥នៅតែបន្តបិទ អ្នករត់ចេញពីទីតាំងលឿងទុំ នឹងមានទោសទណ្ឌ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាមគោចរណ៍និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។ នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ឧសភានេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អនិងចំណុចខ្វះខាត យកមកអនុវត្តបន្ត ក្នុងការអនុវត្តការងារបន្តនៃការបិទខ្ទប់តំបន់លឿងទុំ តាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ ចាប់ពីថ្ងៃ២០ឧសភា រហូតដល់ថ្ងៃទី២៧ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។ លោក ឃួង ស្រេង បានលើកឡើងទៀតថា ៖១សប្តាហ័ទៀត (ថ្ងៃ២០ ដល់២៧ឧសភា )ដែលយើងត្រូវអនុវត្តនេះ ជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរណ៍ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ដល់ម៉ោង៥ភ្លឺ ទាំងអស់មករក្សាទុកនិងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ព្រៃវែង, កំពង់ឆ្នាំង និងព្រះរាជអាជ្ញាខេត្តព្រៃវែង

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ព្រៃវែង, កំពង់ឆ្នាំង និងព្រះរាជអាជ្ញាខេត្តព្រៃវែង

    ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ប្រធានសាលាដំបូងខេត្តព្រៃវែង ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។ ពិធីនេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងយុត្តិធម៌ ក្នុងទីតាំងទូលាយ មិនបិទជិត ដោយគោរពទៅតាមវិធានការសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ មន្ត្រីក្នុងវិស័យតុលាការ ដែលត្រូវប្រកាសតែងតាំង និងចូលកាន់មុខតំណែងរួមមាន៖ ១៖ ឯកឧត្តម សេង ស៉ីវុត្ថា ជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជំនួសឯកឧត្តម យូ ប៊ុនឡេង ត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល២៖ ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត ផ្ទេរមកជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ៣៖ ឯកឧត្តម ហង់ ស៉ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ផ្ទេរមកជាប្រធានសាលាដំបូងខេត្តព្រៃវែង៤៖ ឯកឧត្តម គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង៥៖ ឯកឧត្តម គុជ គីមឡុង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។…

  • រដ្ឋបាលខេត្តព្រៃវែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់តាមមូលដ្ឋានដែលខ្វះខាត

    រដ្ឋបាលខេត្តព្រៃវែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់តាមមូលដ្ឋានដែលខ្វះខាត

    ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១៣ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍របស់ប្រជាពលរដ្ឋមូលដ្ឋានដែលខ្វះខាត ក្នុងអំឡុងពេលរាតត្បាតដោយជម្ងឺកូវីដ-១៩នេះ។ ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាជូនដល់រដ្ឋបាលខេត្ត និងសូមគោរពជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕ដោយ -រ៉ាវុធ

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៩១នាក់ ដែលទើបរកឃើញថ្មី

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៩១នាក់ ដែលទើបរកឃើញថ្មី

    ភ្នំពេញៈ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៩១នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩៕