Category: ព័ត៌មានសង្គម

  • វគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសផលិតមាតិកាសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមអនឡាញ

    វគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសផលិតមាតិកាសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមអនឡាញ

    រាជធានីភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលជាស៊េរី តាមអនឡាញស្ដីពី បច្ចេកទេសងាយៗ ក្នុងការផលិតមាតិកាសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមអនឡាញ ដើម្បីជាគន្លឹះសម្រាប់លោកគ្រូ អ្នកគ្រូ ជាសិក្ខាកាមក្នុងបង្កើនសមត្ថភាព ផលិតមាតិកាកាន់តែមានភាពងាយស្រួល និងសម្បូរបែប បម្រើដល់សេចក្ដីត្រូវការរបស់សិស្សានុសិស្សក្នុងការសិក្សាតាមបែបឌីជីថល។ វគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំជាបន្តបន្ទាប់ចំនួន២វគ្គបន្តទៀតក្នុងសប្តាហ៍ខាងមុខ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចជា៖ ការផលិតមាតិកាកាន់តែល្អប្រសើរ មានភាពទាក់ទាញ បច្ចេកទេសកាត់តវីដេអូ និងបច្ចេកទេសចាប់ប្លង់កាម៉េរ៉ា ដោយក្នុងនោះក៏មានការធ្វើបទបង្ហាញពីសំណាក់លោក ម៉ៅ ចាន់ឌី អ្នកជំនាញផ្នែកផលិតមាតិកា និងអ្នកគ្រប់គ្រងផលិត ប្រចាំនៅ InSTEDD iLab SEA។ ថ្លែងក្នុងឱកាសចុងបញ្ចប់វគ្គបណ្ដុះបណ្ដាល លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មាន បានសម្ដែងការកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នក គ្រូ ចំពោះការចូលរួមវគ្គ បណ្ដុះបណ្ដាលពីចម្ងាយតាមអនឡាញ ដែលទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទាក់ទង ទៅនឹងវិស័យបច្ចេកវិទ្យាព័ត៌មាន សម្រាប់ជំនួយដល់ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកដែល ជាកត្តាចាំបាច់បំផុតក្នុងបរិបទនាពេលបច្ចុប្បន្នដើម្បីចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩ នៅកម្ពុជា ស្របតាម វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសជាមួយគ្នានេះផងដែរ លោក…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១៖

  • ក្រសួងកសិកម្ម ចេញសារាចរណែនាំស្ដីពីវិធានការបន្ទាប់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែក គោ ក្របី

    ក្រសួងកសិកម្ម ចេញសារាចរណែនាំស្ដីពីវិធានការបន្ទាប់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែក គោ ក្របី

    ក្រសួងកសិកម្មបានឲ្យដឹងថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Desease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុម Poxiviridae នៃប្រភេទ Capripoxivirus ដែលបបានាផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្ស៊ាំប៊ី នៅឆ្នាំ១៩២៩ ហើយបានរាលដាលពាសពេញពិភពលោកក្នុងនោះមានទ្វីបអាហ្រិក មជ្ឈឹមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្ដាល អាស៊ីខាងត្បូង និងប្រទេសចិន។ ជំងឺនោះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។ ក្រសួងកសិកម្មបានបន្តថានៅប្រទេសវៀតណាម ជំងឺដុំពកលើស្បែកនោះ បានផ្ទុះឡើងចាប់ពីថ្ងៃទី៥តុលាឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ធ្នូឆ្នាំ២០២០ ដែលមានា២០កន្លែងនៅភាគខាងជើង និងភាគកណ្ដាលប្រទេស។ ថ្មីៗនេះ នៅប្រទេសថៃក្នុងខែឧសភា មានករណីផ្ទុះឡើងនៃជំងឺនៅចំនួន១៧ខេត្ត ក្រុង ដែលក្នុងនោះមានខេត្តចចំនួន៤ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ដូចជាសុរិន្ទ បុរីរ៉ាំ អ៊ូប៊ុនរ៉ាតឆាថានី និងខេត្តស៊ីសាកេត។ ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Desease-LSD) កើតឡើងដោយមានរោគសញ្ញាសំខាន់ៗដូចជាឡើងដុំពកៗនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុំ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកំដៅខ្លួនសត្វអាចឡើងដល់៤១អង្សាសេ។ មេរោគនោះអាចចម្លងពីសត្វមួយទៅសត្វមួយទៀតតាមរយៈការប៉ះពាល់ពីសត្វទៅសត្វ ដោយប្រយោលតាមរយៈភ្នាក់ងារសម្លាងរោគដូចជា រុយ មូស ដង្កែ តាបោម ។ល។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី…

  • ក្រុមហ៊ុនឯកជនមួយ ប្រគល់ម៉ាស និងអាកុលលាងដៃជូនរដ្ឋបាលរាជធានី ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    ក្រុមហ៊ុនឯកជនមួយ ប្រគល់ម៉ាស និងអាកុលលាងដៃជូនរដ្ឋបាលរាជធានី ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    ភ្នំពេញ៖ អំណោយជាសម្ភារៈមួយចំនួន ដែលមានដូចជាម៉ាសជាង២ម៉ឺនម៉ាសនិងអាកុលលាងដៃរាប់រយដបត្រូវបានក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះនូវឡើយ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ឧសភាឆ្នាំ២០២០នេះ ក្រោមវត្តមានលោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។ លោកសេង វណ្ណៈ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក ដែលបានឧបត្ថម្ភ ម៉ាសចំនួន២៥០០០ម៉ាសនិងអាកុលលាងដៃចំនួន៤០០ដបជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ…

  • អាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យមើល បញ្ហាប្រឈមទូទៅ និងសួរសុខទុក្ខកងកម្លាំង គ្រប់ប្រភេទ ដែលឈរជើង តាមខ្សែបន្ទាត់ព្រំដែន

    អាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យមើល បញ្ហាប្រឈមទូទៅ និងសួរសុខទុក្ខកងកម្លាំង គ្រប់ប្រភេទ ដែលឈរជើង តាមខ្សែបន្ទាត់ព្រំដែន

    បាត់ដំបង៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃអភិបាលខេត្ត និងជា ប្រធានក្រុមការងារ ស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ភេទ តំណាងឱ្យឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើល បញ្ហាប្រឈមទូទៅ និងកងកម្លាំង គ្រប់ប្រភេទ ដែល ឈរជើង តាមខ្សែរបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន ដោយ មានការចូលរួមពី លោកអភិបាលស្តីទីស្រុក ប្រធានស្នាក់ការច្រកភ្នំដី និង មេបញ្ជាការ នៃកងកម្លាំង គ្រប់ប្រភេទផងដែរ។ សូមជម្រាបថា ឯកឧត្តម ណុប ដារ៉ា បាន ចុះ ពិនិត្យផ្ទាល់ ក្នុងភូមិសាស្រ្ត ច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន ដើម្បី ឈ្វេងយល់ពីបញ្ហាប្រឈម ទូទៅ នៅក្នុងតំបន់ នេះ ដែលកន្លង មក មានករណី មេខ្យល់…

  • ក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.ក ប្រគល់ស្បៀងអាហារច្រើនមុខដើម្បីជួយឧបត្ថម្ភពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩

    ក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.ក ប្រគល់ស្បៀងអាហារច្រើនមុខដើម្បីជួយឧបត្ថម្ភពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩

    ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខត្រូវបានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.ក យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ឧសភាឆ្នាំ២០២០នេះ ក្រោមវត្តមានលោក កើត ឆែ អភីបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.កនៅសាលារាជធានីភ្នំពេញ ។ លោក កើត ឆែ អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងថា ៖ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ាហ៊ុន ឡាក់ដែលបានឧបត្ថម្ភ មី ចំនួន២០០កេស, ត្រីខចំនួន២០០កេស,ដុំស៊ុបមាន់ពីរប្រភេទចំនួន២៧៥កេស និងម្សៅស៊ុបមាន់ចំនួន២៥កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩ ។ លោកអភិបាលរងរាជធានីបានបន្តថា៖តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល…

  • ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ២៧គ្រួសារ ទទួលបបានអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ២៧គ្រួសារ ទទួលបបានអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ២៧គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា និងមានការចូលរួមការចូលរួមពីក្រុមការងារខណ្ឌ-សង្កាត់មួយចំនួនទៀត ។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោក ថេង សុថុល បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធាន តែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ…

  • ក្រុមការងារជួយសង្គមរបស់សាលាភូមិន្ទរដ្ឋបាល នាំយកអំណោយជាស្បៀងអាហារចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ ក្នុងតំបន់បឹទខ្ចប់

    ក្រុមការងារជួយសង្គមរបស់សាលាភូមិន្ទរដ្ឋបាល នាំយកអំណោយជាស្បៀងអាហារចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ ក្នុងតំបន់បឹទខ្ចប់

    ភ្នំពេញ ៖ ក្រុមការងារជួយសង្គមរបស់សាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីគណៈគ្រប់គ្រង ក្រុមប្រឹក្សា សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារចែកជូន ប្រជាពលរដ្ឋចំនួន៧៥គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងកំឡុងការរីករាលដាលនៃជំងឺកូវីដ~១៩ដែលស្ថិតនៅក្នុងតំបន់បឹទខ្ចប់ (តំបន់ក្រហម) នៅសង្កាត់ចោមចៅ២ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងឱកាសនេះ ឯ.ឧ យក់ ប៊ុនណា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេសក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ត កណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខ ទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ។ ជាមួយគ្នានោះ…

  • រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីសម្រេច ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីសម្រេច ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីសម្រេច ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយលើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

  • បទ ៖ ប្រែក្លាយពីការឈឺចាប់ទៅជាការតស៊ូ

    បទ ៖ ប្រែក្លាយពីការឈឺចាប់ទៅជាការតស៊ូ

    បទ ៖ ប្រែក្លាយពីការឈឺចាប់ទៅជាការតស៊ូ លំនាំបទ ៖ ថ្ងៃលិចឯនាយសមុទ្ទ ច្រៀងដោយ ៖ លោក ឌី ថារ៉េន និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ទូច លាង ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ណុង វណ្ណនេត ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន