-
អភិបាលខេត្តកែប ឆ្លៀតពេលចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលការធ្វើកសិកម្ម ព្រមទាំងផ្សព្វផ្សាយវិធានសុវត្តិភាព៣កុំ៣ការពារ

ខេត្តកែប, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១! ឆ្លៀតថ្ងៃឈប់សម្រាក ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ និងពិនិត្យមេីលការធ្វេីកសិកម្ម ការប្រកបមុខរបរ ប្រចាំថ្ងៃ ព្រមទាំងអប់រំផ្សព្វផ្យាយអំពីវិធានការសុខាភិបាល នានា ពិសេសវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ៕
-
ជនសង្ស័យ ២នាក់កាច់សោរកម៉ូតូបានសម្រេច តែត្រូវសមត្ថកិច្ចខណ្ឌដង្កោក្របួចបានភ្លាមៗ

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ភ្លាមៗ បន្ទាប់ពីធ្វេីសកម្មភាពលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ)បានសម្រេច កាលពីវេលាម៉ោង១១ និង១៥នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យ០២នាក់ឃាត់ខ្លួនបាន រួមមាន ៖ ទី០១ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី០២ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…
-
ក្រុមការងារចុះមូលដ្ឋាន នាំយកទេយ្យទានប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ ដឹកនាំដោយ ឯកឧត្តម សូខន ឬទ្ធីគុណ អនុប្រធានក្រុមការងារតំណាង ឯកឧត្តម អ៊ាង សុផល្លែត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ អមដំណើរដោយ ឯកឧត្តម រ័ត្ន វិរៈ, ឯកឧត្តម ភាវ សុវុទ្ធី អនុប្រធានក្រុមការងារ រួមជាមួយ ថ្នាក់ដឹកនាំ ជាអនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការបក្សស្រុក និងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បាននាំយកទយ្យទាន និងទយ្យវត្ថុដ៍ថ្លៃថ្លារបស់ ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក មានគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ នៅវត្តស្វាយមីង ក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យនៅតាមវត្តមួយចំនួននៅក្នុងស្រុកអូររាំងឪនេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែក ក្នុងការជួយសម្រាលបន្ទុក នៃការចំណាយផ្សេងៗដល់វត្តអារាមមួយចំនួនក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ នៅក្នុងឱកាសនោះ ឯកឧត្តម សូខន ឬទ្ធីគុណ និង ក្រុមការងារបានប្រគេនព្រះសង្ឃ…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១

-
រថយន្តនីសាន់ដឹកពងទា បុកទ្រូងផ្លូវក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តនីសាន់ដឹកពងទាឡេីងពេញរថយន្ត ហេីយមិនប្រយ័ត្នក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡេីយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចស្ទុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក នីសាន់ FRONTIER ១បាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AE-1712 បេីកបរដោយបុរសម្នាក់បានដឹកពងទាពេញរថយន្ត ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជេីងម្ខាងចាក់ពងទាចោលពេញផ្លូវ ។ ទោះជាយ៉ាងណាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ ក្រោយកេីតហេតុ ម្ចាស់រថយន្តបង្កបានទាក់ទងទៅសាច់ញាតិឲ្យមកជួយដឹកពងទាយកទៅឲ្យម៉ូយធម្មតា និងប្រគល់រថយន្តឲ្យទៅសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា
-
ឯកឧត្តមជាវ តាយ ចុះជួបជាមួយមន្ត្រីគណបក្ស ឃុំត្រមែង ស្រុកឈូក

ឯកឧត្តមជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត អមដំណើរ ដោយមន្ត្រីគណបក្សខេត្ត នៅព្រឹក ថ្ងៃទី២២ ខែ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះស្វែងយល់អំពី បញ្ហាប្រឈម តម្រូវការនិងសំណូមពរផ្សេងៗអាជ្ញាធរមូលដ្ឋាននិង ប្រជាពលរដ្ឋ និងអំពីសភាពការណ៍ទូទៅ និងបច្ចុប្បន្នភាពសមាជិកបក្ស ជាមួយមន្ត្រីសាខាបក្សភូមិ ឃុំ ត្រមែង ស្រុកឈូក ខេត្តកំពត ។ ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានណែនាំអាជ្ញាធរស្រុក ធ្វើការប្រមូល និងស្រង់ស្ថិតិពលរដ្ឋដែលមានបញ្ហា ក្នុងការធ្វើឯកសារគ្រួសារ ពិសេសអត្តសញ្ញាប័ណ្ណទាំងអស់ ទាំងអ្នកមិនបានធ្វើ អ្នកធ្វើហើយយឺតយ៉ាវ និងអ្នកបានទទួលហើយខុសឈ្មោះ ខុសថ្ងៃខែឆ្នាំ ឲ្យបានច្បាស់លាស់ និងជាក់លាក់ ដើម្បី ឯកឧត្តមបានជាមូលដ្ឋាន ដាក់ចូលក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ឬស្នងការនគរបាលខេត្ត និងមន្ត្រីជំនាញ ឲ្យជួយពិនិត្យ ជំរុញការដោះស្រាយ ពន្លឿនជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ព្រោះអត្តសញ្ញាណប័ណ្ណ អាចបម្រើដល់ប្រយោជន៍សំខាន់ៗ ជាច្រើនសម្រាប់ប្រជាពលរដ្ឋ ពិសេសបម្រើដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតអ្នកតំណាងរាស្ត្រឆ្នាំ ២០២៣ខាងមុខនេះ។ ចំណែកពាក់ព័ន្ធ ការងារគណបក្ស ឯកឧត្តម បានជំរុញឱ្យសមាជិក…
-
តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនអ្នកផលិតស្រាចំនួន ១៣នាក់ ធ្វើឱ្យពលរដ្ឋស្លាប់ និងកំពុងរងរបួស នៅស្រុកល្វាឯម

លោក ប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានសម្រេចចេញដីការឃុំខ្លួន អ្នកផលិតស្រាចំនួន ១៣នាក់ នៅស្រុកល្វាឯម ដែលបណ្តាលធ្វើអោយពលរដ្ឋស្លាប់ និងកំពុងរងរបួស ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ជនត្រូវចោទត្រូវ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចធ្វើការចោទប្រកាន់ពីបទ ” អំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ ដោយសារពិការភាព ឬមរណៈភាព មានស្ថានទម្ងន់ទោស ” ដែលប្រព្រឹត្តនៅចំណុច ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០ នាទី តាមបញ្ញាត្តិមាត្រា ៤៣ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ។ សូមបញ្ជាក់ថាជនត្រូវចោទទាំង១៣នាក់ រួមមាន៖១- ឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៧៨ឆ្នាំ២- ឈ្មោះ ង៉ូវ…
-
សមត្ថកិច្ចខណ្ឌដង្កោ តាមប្រម៉ាញ់ជនសង្ស័យម្នាក់ករណី លួច (ដែកអេតចាយតម្លៃ ៥មុឺនដុល្លារ) ដល់ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដង្កោ តាមប្រម៉ាញ់ជនសង្ស័យម្នាក់ករណី លួច (ដែកអេតចាយតម្លៃចំនួន ៥០០០០ ដុល្លារអាមេរិក) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ត្រង់ចំណុចឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។ សម្ភារៈបាត់បង់៖ ដែកអេតចាយចំនួន២៨តោន សរុបជាងទឹកប្រាក់ចំនួន…
-
សមត្ថកិច្ចប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១១គ្រាប់ នៅខេត្តកំពង់ឆ្នាំង

សមត្ថកិច្ចនៃអធិការនគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានសហការជាមួយកងកម្លាំងស៊ីម៉ាក់ ចុះប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន១១គ្រាប់ ស្ថិតនៅក្នុងឃុំចំនួន ០៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចប្រមូលបានរួមមាន៖ គ្រាប់ ៩២មម ចំនួន០១ គ្រាប់, គ្រាប់ F ១.៥៥មម ចំនួន០១ គ្រាប់, គ្រាប់ ៦០មម ចំនួន០១ គ្រាប់, គ្រាប់ ១០៧មម ចំនួន០១ គ្រាប់ និងគ្រាប់M ៩៧ ចំនួន០៧ គ្រាប់ ៕
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១
