Category: ព័ត៌មានសង្គម

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១៖

  • ឯ ឧ សោម ពិសិដ្ឋ បានជួបសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលឃុំអង្កោល ដើម្បីពិនិត្យ មើលស្ថានភាពសន្តិសុខ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ

    ឯ ឧ សោម ពិសិដ្ឋ បានជួបសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលឃុំអង្កោល ដើម្បីពិនិត្យ មើលស្ថានភាពសន្តិសុខ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ

    ខេត្តកែប៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបន្តជួបសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលឃុំអង្កោល ដើម្បីពិនិត្យ មើលស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមដានការគ្រប់គ្រងបទល្មើសគ្រប់ប្រភេទ ការផ្តល់សេវាជូនប្រជាពលរដ្ឋ និងស្ថានភាពនៃការប្រកបមុខរបរ ការបង្កបង្កេីនផលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងអប់រំផ្សព្វផ្យាយអំពីវិធានការសុខាភិបាល នានា ពិសេសវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានរដ្ឋបាលឃុំអង្កោល ស្រុកដំណាក់ចង្អេីរ ៕ #SomPiseth #Kep #Cambodia

  • សារលិខិតជូនពរ លោកជំទាវ ម៉ែន សំអន ជូនសម្តេច ប្រធានរដ្ឋសភា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់គម្រប់៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

    សារលិខិតជូនពរ លោកជំទាវ ម៉ែន សំអន ជូនសម្តេច ប្រធានរដ្ឋសភា  ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់គម្រប់៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

    សារលិខិតជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់គម្រប់៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ៖

  • លោកជំទាវ ម៉ែន សំអូន បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល

    លោកជំទាវ ម៉ែន សំអូន បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល

    លោកជំទាវ ម៉ែន សំអូន រួមជាមួយលោក និល ប៊ុនធឿន និងភរិយា លោក តូច វ៉ាន់រ៉ា តំណាងលោកថេង រឹទ្ធី និងលោក ស៊ឹម ហ៊ីម បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។ នៅក្នុងគ្រាដ៏លំបាក លោកជំទាវ ក៏បានគៀងគរសប្បុរសជនរួមគ្នានាំយកអំណោយមកជួយដល់រដ្ឋបាលស្រុកពញាឮនាពេលនេះ ដើម្បីជួយសម្រាលបន្ទុកគ្នា ក្នុងដំណាក់កាល កូវីដ ១៩ ។ លោកជំទាវក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។ លោកជំទាវបានសំណូមពរឲ្យអាជ្ញាធរស្រុកត្រូវបង្កើនការយកចិត្តទុក្ខដាក់អ្នកដែលនៅតំបន់ផ្សេង ដែលវិលត្រលប់មកចូលក្នុងមូលដ្ឋានស្រុករបស់ខ្លួនវិញ ដោយសហការជាមួយបុគ្គលិកសុខាភិបាល…

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២១៖

  • អ្នករើសអេតចាយ ចំនួន ៤០០គ្រួសារ នៅទីលានទុកដាក់សំរាមដង្កោ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោប

    អ្នករើសអេតចាយ ចំនួន ៤០០គ្រួសារ នៅទីលានទុកដាក់សំរាមដង្កោ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោប

    ភ្នំពេញ ៖ លោក យឹម សាលីន អគ្គនាយករងក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយអង្គការការីតាសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគ បរិភោគ ចំនួន ៤០០ ឈុត សម្រាប់ចែកជូនដល់អ្នកទាញយកធនធានពីសំរាម សំណល់រឹងទៅកែច្នៃ(អ្នករើសអេតចាយ) ចំនួន ៤០០គ្រួសារ នៅទីលានទុកដាក់សំរាមដង្កោ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រាម និងឃីតមួយកញ្ចប់(ម៉ាស់ មី ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែ និងពងមាន់)។ ក្នុងស្ថានភាពលំបាកនេះ ការចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងស្មារតីគ្រួសារតែមួយ ជាពិសេសបងប្អូនដែលមានជីវភាពលំបាក គឺជាការគិតគូរដ៏ត្រឹមត្រូវបំផុតដើម្បីអាចសម្រាលនូវតម្រូវការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងរយៈពេលខ្លី និងអាចផ្តល់លទ្ធភាពឱ្យបងប្អូនរក្សាលំនឹងគិតគូរពីការប្រកបរបរថ្មីៗបន្ថែមទៀតសំដៅទទួលបាននូវចំណូលទ្រទ្រង់ជីវភាពរស់នៅនាពេលខាងមុខឱ្យបានសមរម្យ ៕ ដោយ / គ្រី សម្បត្តិ

  • អភិបាលខេត្តកែប បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ ដល់ ខ្នង ផ្ទះ ដែលទទួលរង គ្រោះខ្យល់កន្រ្ទាក់

    អភិបាលខេត្តកែប បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ ដល់ ខ្នង ផ្ទះ ដែលទទួលរង គ្រោះខ្យល់កន្រ្ទាក់

    ខេត្តកែប, ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ ដល់ ខ្នង ផ្ទះ ដែលទទួលរង គ្រោះ ខ្យល់កន្រ្ទាក់បណ្តាលឲ្យប៉េីងដំបូលផ្ទះ ស្ថិត នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ៕ #SomPiseth #Kep #Cambodia

  • អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារសពទាំង ១២នាក់ ដែលបានស្លាប់ដោយសារពុលស្រាស នៅស្រុកល្វាឯម

    អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារសពទាំង ១២នាក់ ដែលបានស្លាប់ដោយសារពុលស្រាស នៅស្រុកល្វាឯម

    ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១នេះ បានអញ្ជើញជួបសំណោះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចែកជូនគ្រួសារសព ចំនួន ១២នាក់ ដែលបានពុលស្រាស បណ្តាលអោយស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា កន្លងទៅថ្មីៗនេះ នៅក្នុងឃុំសារិការកែវ ស្រុកល្វាឯម។ នាឱកាសនោះ ឯកឧត្ដម បានថ្លែងនូវការសោកស្តាយ និងបានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព្វ ចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណខន្ធសពបានដល់សុគតិភព។ ជាពិសេសឯកឧត្តមក៏បានធ្វើការលើកទឹកចិត្ត និងផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំ ខិតខំតធ្វើការងារ និងរកទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ គ្រប់គ្រងកូនចៅឲ្យបានល្អ ឲ្យកូនៗបានចូលរៀនគ្រប់ៗគ្នា និងត្រូវបន្តរក្សាអនាម័យតាមវិធានសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែកជូនដល់គ្រួសារសព ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ១ដប មី…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មានកិច្ចការស្នូល៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មានកិច្ចការស្នូល៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី

    ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កិច្ចការចំនួន៣ ជាស្នូលសម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី។ ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានផ្តាំផ្ញើថា មានភារកិច្ច៣ សម្រាប់នាយស្ថាប័នមេបញ្ជាការ និងនាយសេនាធិការថ្មី។ ក្នុងនេះ ទី១. រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុនដែលបានកសាង, ទី២. កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងទី៣.បន្តសមិទ្ធផលទាំងនេះ ដើម្បីរៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន។ ឯកឧត្តម បានបន្ថែមថាក្រៅពីភារកិច្ចជាក់ស្តែងជាច្រើនទៀតកិច្ចការទាំងបីនេះ គឺជាទិសដៅស្នូលសំខាន់សម្រាប់មេបញ្ជាការ គ្រប់ជំនាន់ទាំងអស់ នៅក្នុងការចូលរួមពង្រឹងស្ថាប័ន-កងឯកភាពក្រោមការទទួលខុសត្រូវ។ លោកបង្ហាញនូវក្តីសង្ឃឹមថា នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី នឹងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អជាមួយថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន-កងឯកភាព បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរឡើងថែមទៀត សំដៅទៅរកសកម្មភាពរបស់កងទ័ព ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តមឧត្តមសេនីយ៍ឯក…

  • មេបញ្ជាការកងទ័ពជើងគោកណែនាំភារកិច្ចចំនួន៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មីយកទៅអនុវត្តន៍

    មេបញ្ជាការកងទ័ពជើងគោកណែនាំភារកិច្ចចំនួន៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មីយកទៅអនុវត្តន៍

    ភារកិច្ចទាំង៣រួមមាន ទី១ រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុនដែលបានកសាង, ទី២ កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងទី៣ បន្តសមិទ្ធផលទាំងនេះ ដើម្បីរៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន។ ប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីភារកិច្ចជាក់ស្តែងជាច្រើនទៀត កិច្ចការទាំង ៣ នោះ គឺជាទិសដៅស្នូលសំខាន់សម្រាប់មេបញ្ជាការគ្រប់ជំនាន់ទាំងអស់ នៅក្នុងការចូលរួមពង្រឹងស្ថាប័ន-កងឯកភាពក្រោមការទទួលខុសត្រូវ ហើយលោករំពឹងថា នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី នឹងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អជាមួយថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន-កងឯកភាព បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរឡើងថែមទៀត។ ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាពេលនេះ មានសភាពទ្រង់ទ្រាយតូចខុសពីសព្វមួយដង ពីព្រោះគេត្រូវរៀបចំស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយគោរពវិធានសុខាភិបាល និងគន្លងនៃការរស់នៅបែបថ្មី…