-
ឆក់ទូរស័ព្ទដៃជនបរទេសមិនបានសម្រេច ថែមទាំងជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ខណៈធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសមិនបានសម្រេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង សហការណ៍ជាមួយ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដេញចាប់បានទាំង២នាក់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង០៤ និង៣០ នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១ ឈ្មោះ សោម ចាន់ អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ជាអ្នកបេីកម៉ូតូ។ ទី២ឈ្មោះ សុខ សុភ័ក្រ្ត អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូ ម៉ែតលេខ៦ ខណ្ឌឫស្សីកែវ អ្នកធ្វើសកម្មភាពឆក់។ បេីតាមប្រភពពីមន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ខណៈកម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាន និងភូមិសាស្ត្រ ងាយរងគ្រោះ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់ អាសង់ ប៊ិច…
-
ក្រសួងអប់រំ ចេញសេចក្តីប្រកាសពីការដំណើរការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជាជំនួយដល់សិស្ស

រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីប្រកាសមួយស្តីការដំណើរការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជាជំនួយដល់សិស្សានុសិស្ស ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២១នេះបានបញ្ជាក់ថា ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ឱ្យគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈទាំងអស់ ត្រូវអនុវត្តមុខវិជ្ជាកាតព្វកិច្ច គ្រប់ កម្រិតថ្នាក់តាម “កម្មវិធីសិក្សាបង្រួញ” ដូចមានក្នុងសេចក្ដីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈឆ្នាំសិក្សា ២០២០-២០២១។ ក្រសួងបានបញ្ជាក់បន្ថែមថាដើម្បីធានាបានថាសិស្សានុសិស្សនៅតែអាចបន្តការសិក្សាបាន ក្រសួងបានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់បន្តការសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិកទៅតាមលទ្ធភាព ជាពិសេសការទាញយកនូវធនធានអប់រំឌីជីថល ដែលមានស្រាប់សម្រាប់ជាជំនួយដល់ការសិក្សា រួមមាន៖ សៀវភៅសិក្សាគោលអេឡិចត្រូនិក វីដេអូបង្រៀនគ្រប់ កម្រិតភូមិសិក្សា និងសន្លឹកកិច្ចការមេរៀននីមួយៗ។ ម៉្យាងវិញទៀត សិស្សានុសិស្សទាំងអស់អាចសិក្សាបន្ថែមដោយខ្លួនឯងបានគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ដែលមានលក្ខណៈបត់បែន តាមរយៈមធ្យោបាយដូចខាងក្រោម៖ ១-កម្មវិធីទូរសព្ទដៃ “MoEYS E-Learning” ដោយមានសៀវភៅសិក្សា បណ្តុំវីដេអូមេរៀន ការធ្វើតេស្ត ព្រមទាំង ព័ត៌មានអប់រំ ដែលមានសារៈប្រយោជន៍ជាច្រើនទៀត ២-បណ្ដាញ YouTube ផ្លូវការរបស់ក្រសួង៖ www.youtube.com/moeyscambodia…
-
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយជា អង្ករ ទឹកបរិសុទ្ធ និង អាល់កុល ពីសមាគមមជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានទទួល ជួប និងទទួលអំណោយជា អង្ករ ទឹកបរិសុទ្ធ និង អាល់កុល ពីលោក កង អរុណ ប្រធានសមាគម មជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជា ហើយអំណោយទាំងនេះ គឺទុកសម្រាប់ជាការចូលរួម ជាមួយ ក្រសួងព័ត៌មាន ក្នុងការចែកជូនអ្នកប្រជាពលរដ្ឋ ក្រីក្រ និងរងគ្រោះដោយសារ ជំងឺកូវីដ-១៩ ។ លោក កង អរុណ បានជម្រាបជូនថា អំណោយទាំងនេះ គឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ មជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជា ដែលបានចូលរួមគ្នា យកមក ប្រគល់ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានចុះទៅ កាន់មូល ដ្ឋាន នាំយកនូវអំណោយនានា ចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ។ ដូច្នេះ…
-
ម្ចាស់ផ្ទះមិននៅ ឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងមួយកន្លែងបង្កការភ្ញាក់ផ្អេីលអ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះមិនស្គាល់អត្តសញ្ញាណនោះទេ ខណៈចាក់សោរផ្ទះទៅក្រៅបាត់ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាង បានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញមានផ្សែងហុយចេញពីក្នុងផ្ទះកេីតហេតុ ខណៈម្ចាស់ផ្ទះចាក់សោរចេញក្រៅបាត់ ។ បន្ទាប់ពីឃេីញផ្សែងហុយបែបនេះ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗដេីម្បីចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ខណៈពួកគាត់ក៏បានវាយបំបែកសោរដេីម្បីបាញ់ទឹកជាបណ្ដេីរៗផងដែរ ។ ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចកេីតហេតុខាងលេី ភ្ងាក់ងារពន្លត់អគ្គិភ័យជាច្រេីនអង្គភាពបានចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ចំនួន៤គ្រឿង និងប្រេីពេលជាង១ម៉ោងក៏រលត់ទៅវិញជាស្ថាពរ ។ ករណីនេះបានបង្កការខូចខាតសម្ភារៈជាច្រេីនក្នុងបន្ទប់ឡៅតឿ តែមិនខូចខាតសម្ភារៈទាំងស្រុងក្នុងផ្ទះល្វែងខាងលេីនោះទេ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានបង្ហេីបប្រាប់ថា បណ្ដាលមកពី ទុស្សេខ្សែភ្លេីង ៕ ដោយ ៖ ដោយ/ ភារ៉ា និងឆៃហួត
-
បាក់ស្រុតច្រាំងទន្លេ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១៨គ្រួសារនៅស្រុកលើកដែក ខេត្តកណ្ដាល

-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៥៦៨ នាក់ទៀត ជាសះស្បើយ ៦៦៣ នាក់ និងស្លាប់ 0៤ នាក់

-
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំរុញឱ្យចៅក្រម ព្រះរាជអាជ្ញាខិតខំដោះស្រាយសំណុំរឿងថ្មីៗចៀសវាងការកកស្ទះដូចកាលពីមុន

ខេត្តបាត់ដំបង៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើការជំរុញដល់ ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូង ចង់ឱ្យទទួលបានជោគជ័យក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថិតក្នុងស្ថានភាពនៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់ខ្លួនឡើងវិញ។ ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌បែបនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមួយចំនួនដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងកាលពីថ្ងៃទី ២៤ ខែ ឧសភាឆ្នាំ ២០២១កន្លងមក។ ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម កើត រិទ្ធ បានក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមដំណើរវិវត្តន៍នៃកំណែទម្រង់ដោយត្រូវបន្តសិក្សាជាប្រចាំ ហើយត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ គួរបញ្ជាក់ថាចំពោះសមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះ រួមមាន ៖ ១- ឯកឧត្តម តេង រតនា ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ២-…
-
សមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនជនដៃដល់បាន ២នាក់ បន្ទាប់ពីវាយសម្លាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់ផ្អេីលមួយបានកេីតកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ ដែលបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ត្រង់ចំណុចមុខផ្សារដើមថ្កូវ ផ្លូវ៣៣បេតេ ភូមិសន្សុំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ហេីយក៏មានការសង្ស័យជាករណីឃាតកម្ម ទេីបកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំដោយ លោក ជាវ វិបុល សហការណ៍ជាមួយនិងកម្លាំងជំនាញព្រហ្នទណ្ឌខណ្ឌមានជ័យ បើកការស្រាវជ្រាវរយៈពេលជាង៧ម៉ោងប៉ុណ្ណោះក៏ឃាត់ខ្លួនជនដៃដល់បានចំនួន០២នាក់ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ុក គង្គារស្មី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ (ដោយស្លាប់នោះមានស្នាមរបួសបែកក្បាលពីខាងក្រោយឈាមស្រោចជោគជាំពេញខ្លួននិងបាក់ជើងខាងឆ្វេង ) យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងផ្អែកទៅលេីកាំម៉ារ៉ាសុវត្ថិភាពដែលបំពាក់នៅជុំវិញក្បែរកន្លែងកន្លែងកើតហេតុទេីបអាចបញ្ចាក់ថា ករណីខាងលេីគឺជាករណីឃាតកម្ម ដោយហេតុការណ៍នេះបានកេីតឡេីងក្នុងអំឡុងម៉ោង១ជាងរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខណៈប្រជាពលរដ្ឋបានឮសំឡេងបុរសម្នាក់ស្រែកឲ្យជួយផងដែរ ហើយកាំម៉ារ៉ាសុវត្ថិភាពបញ្ចាក់ដែរថា ជនដៃដល់០២នាក់បានបេីករុឺម៉កPassApp ដេញជនរងគ្រោះហើយបានប្រតាយប្រតប់គ្នា ដោយជនសង្ស័យទាំង ២នាក់នោះបានយកដុំថ្មវាយសំពងទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលរួចក៏យកដែកវាយបំបាក់ជើងបន្ថែម និងបានបេីករុឺម៉កPassAppកិនពីលើជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្តង។ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាននេះមកថាមានករណីឃាតកម្មសម្លាប់មនុស្ស កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការណ៏ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យនិងកម្លាំងប៉ុស្តិរដ្ឋបាលបឹងទំពុនទី១បើកការស្រាវជ្រាវតាមកាំរ៉ាសុវត្ថិភាពនិងផ្លាកលេខម៉ូតូរបស់ជនសង្ស័យទើបឃាត់ខ្លួនឈ្មោះកែវ យិនភី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់៣ ជាឃាតករ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៤៥បេតេ ភូមិត្នោតជ្រុំ៣…
-
អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយជាថវិកា សម្រាប់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ ស្នងការនគរបាលខេត្តកណ្ដាល ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។ ឯកឧត្តម បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ…