-
ជប៉ុនប្រគល់ទទួលអគារទីទួលសុវត្ថិភាព មួយសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ

យោងតាមការផ្សារយរបស់ស្ថានទូតជប៉ុននៅកម្ពុជា នៅថ្ងៃទី២៦ឧសភានេះ បានឲ្យដឹងថា ពិធីប្រគល់ទទួលអគារទីទួលសុវត្ថិភាពដែលសាងសង់ឡើងតាមរយៈគម្រោងដែលត្រូវបានឧបត្ថម្ភហិរញ្ញប្បទានដោយប្រទេសជប៉ុននិងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២១ នៅខេត្តកំពង់ធំ។ គម្រោងនោះមានគោលបំណងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ តាមរយៈសាងសង់ទីទួលសុវត្ថិភាព, ការបណ្ដុះបណ្ដាលមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្ដីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរួមមានការវាយតម្លៃហានិភ័យ និងផែនការឆ្លើយតបបន្ទាន់ និងការបង្កើតប្រពន្ធ័ព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ការជម្លៀស។ ស្ថានទូតជប៉ុនបានបន្តថា ជប៉ុនបានផ្ដល់អគារទីទួលសុវត្ថិភាពដល់កម្ពុជាចំនួន៦រួចមកហើយ ដែលអាចផ្ទុកមនុស្សបានប្រមាណ២ពាន់នាក់។ ស្ថានទូតបានបន្តថា តាមរយៈការផ្តល់ជំនួយមនុស្សធម៌ រដ្ឋាភិបាលជប៉ុនកំពុងឈរជាមួយនិងគាំទ្រប្រជាជនកម្ពុជាដែលព្យាយាមជំនះនូវបញ្ហានានាដែលកើតឡើងក្នុងស្ថានភាពដ៏លំបាកនេះ។ រដ្ឋាភិបាកជប៉ុនសង្ឃឹមថាកិច្ចសហប្រតិបត្តិការនោះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រជាជនជប៉ុននិងប្រជាជនកម្ពុជា។
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

-
ជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនជ្រុលបុករថយន្តស៊េរីទំនេីបពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសពីរនាក់ ជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលបុករថយន្តស៊េរីទំនេីបពេញទំហឹង បណ្តាលឲ្យរងការខូចខាត់យ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡើងកាលពីវេលាម៉ោង ១១ និង ២០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំនុចផ្លូវបំបែកជាបួន ផ្លូវលេខ១១០ កែងនិងផ្លូវលេខ ៥៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូម៉ាក់ ហុងដាឌ្រីមសង់សេ១២៥ ស៊េរី ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-4201 ជិះឌុបគ្នា ធ្វើដំណើរតាមផ្លូវលេខ១១០ ក្នុងល្បឿនលឿន ទិសដៅពីជេីងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួន ក៏ស្រាប់តែជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាក់លុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-8888 ធ្វើដំណេីរតាមបណ្តោយផ្លូវលេខ៥៣ ទិសដៅពីកេីតទៅលិច ពេញទំហឹង បណ្តាលឲ្យរងការខូចខាត់ម៉ូតូផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តវិញរងការខូចខាតកំពិតថ្ពាល់ខាងស្ដាំ ឆ្កូតទ្វារមុខក្រោយ ផ្នែកខាងស្ដាំ និងបែកជេីងកញ្ចក់មេីលក្រោយ។ ចំណែកឯ…
-
ក្រសួងអប់រំ ប្រឡងជ្រើសរើសបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតឧត្តមសិក្សាចំនួន ១១០០នាក់

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និង កីឡា ឯកឧត្តម បណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន បានប្រកាសពីការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដមចំនួន១១០០នាក់។ បើតាមក្រសួងអប់រំបានឱ្យដឹង ថាក្នុងចំណោមការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដមនេះគឺចំនួន ១០០០នាក់ ប្រឡងតាមប្រព័ន្ធបណ្ដុះបណ្ដាល “បរិញ្ញា+១” និងចំនួន១០០នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល “បរិញ្ញា+២”៕ដោយ៖ម៉ាដេប៉ូ
-
អភិបាលខេត្តព្រៃវែង អញ្ជើញទទួលថវិកាវិភាគទានពីសប្បុរសជននានា ដែលបានឧបត្ថម្ភ និងគាំទ្រ ដល់សាខា កាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង

នៅព្រឹកថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ចេីញជាអធិបតី ក្នុងពិធីប្រគល់ -ទទួលថវិកាវិភាគទាន ចូលរួមអបអរខួបលេីកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ”ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អនុប្រធាន កិត្តិយស សាខា អនុសាខាក្រុង/ស្រុក ទាំង១៣ និងសប្បុរសជន នានា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ។ ឯកឧត្ដម អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អនុប្រធាន កិត្តិយស សាខា អនុសាខា ក្រុង/ស្រុកទាំង១៣…
-
ម៉ូតូសណ្ដោងរម៉ក បុករថយន្តស៊េរីទំនើបមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ម៉ូតូសណ្ដោងរម៉កបុករថយន្តស៊េរីទំនើបមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឲ្យមាននរណាម្នាក់រងបួសនោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូសណ្តោងរម៉ក បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្តោងរម៉កមួយគ្រឿង ម៉ូតូពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-0436 និងកន្ទុយសណ្តោងរម៉ក ពណ៌ខៀវ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអាល់ផាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-7689 នៅឈប់លើចិញ្ចើមផ្លូវ៣០ម៉ែត្រ ក៏ស្រាប់តែបត់ត្រឡប់ក្រោយវិញ ទើបរូបគាត់ អកហ្សឺចាប់ហ្វ្រាំងមិនស៊ីជ្រុលទៅបុក រថយន្តស៊េរីទំនើប ម៉ាកអាល់ផាត់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-7689 ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូតខាតយ៉ាងដំណំតែម្តង។ ចំណែកឯ ម៉ូតូសណ្ដោងរម៉កវិញរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែសំណាងល្អ មិនបណ្តាលឲ្យមាននរណាម្នាក់រងបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ…
-
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំត្រួតពិនិត្យផែនការសកម្មភាពការងារ វិស័យព័ត៌មាន និងសោតទស្សន៏ សម្រាប់សប្តាហ៏បន្តទៅមុខទៀត

កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការសម្មភាពវឌ្ឍនភាព ការងារវិស័យផ្សព្វផ្សាយព័ត៌មាន និង សោតទស្សន៏ ក៏ដូចជាផ្នែកពាក់ពន្ធ័នានា បានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។ នៅក្នុងឱកាសនោះ ឯកឧត្តម ជាថ្នាក់ដឹកនាំ តាមបណ្តាអគ្គនាយកដ្ឋាននិងតាមផ្នែក ជំនាញពាក់ពន្ធ័នានា បានធ្វើរបាយការណ៏ពីសកម្មភាពការងារសំខាន់ៗដែលសម្រេចអនុវត្តន៏ បានក្នុងរយះពេលកន្លងមកនេះ និងបានលើកជាផែនការ ការងារដែលត្រូវបន្តអនុវត្តន៏អោយ បាន កាន់តែល្អ ដើម្បីធ្វើយ៉ាងណាអោយការងារផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន នៅថ្នាក់ ជាតិនិង ថ្នាក់ក្រោមជាតិ កាន់តែមានសកម្មភាព និងមានភាពរហ័ស ក្នុងការផ្តល់ព័ត៌មាន ជូន ដល់សាធារណជនទូទៅបានដឹងពីព្រឹត្តការណ៏ជាតិ និងអន្តរជាតិដែលកើតមានឡើងជាប្រចាំ ថ្ងៃ ជាពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ និងចូលរួមទាំងអស់គ្នា ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៏ ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសេីរចំពោះវឌ្ឍនភាព ការងារដែលថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ក្រសួងព័ត៌មាន…
-
ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនតាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពីបទ ឃាតកម្ម និងលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០១ ចំនុចផ្ទះជួលផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ អនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពីបទ ឃាតកម្មនិងលួចមានស្ថានទម្ងន់ទោស ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាន+ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ឈ្មោះ ជា សារ៉ាន់ ហៅ ម៉ាប់ ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរ គ្មាន(មានសារធាតុញៀន)។ ដោយអនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៨៦៥«ង១»ដ.ជ.ន របស់ចៅក្រមជំនុំជម្រះលោក ហន សុខខេមរិន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ពីបទ ឃាតកម្មនិងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ មុខរោងចក្រផលិតមីយើង ផ្លូវលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ…
-
ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ផ្តល់អំណោយម៉ាស់ចំនួន ៧៥០០០ម៉ាស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩

ភ្នំពេញ៖អំណោយម៉ាសចំនួន៧៥០០០ម៉ាស របស់សហគមន៏កាតូលិកភូមិភាគភ្នំពេញ ត្រូវបាននាំយកមកផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពីឯ.ឧហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកអូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។ នេះមិនមែនជាលើកទី១នោះទេដែលសហគមន៏កាតូលិកភូមិភាគរាជធានីភ្នំពេញបានចូលរួមចំណែកជាមួយអាជ្ញាធររាជធានីភ្នំពេញក្នុងការចែករំលែកការ លំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដែលនៅតែគំរាមកំហែងនឹងបន្តឆ្លងរាល ដាលក្នុងសហគមន៏នៅរាជធានីភ្នំពេញ ហើយកន្លងមកសហគមន៏កាតូលិកភូមិ ភាគរាជធានីភ្នំពេញតែងបានចូលរួមផ្តល់ជាអំណោយស្បៀងអាហារ និងគ្រឿង ឧបភោគបរិភោគជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ រួម ទាំងសកម្មភាពមនុស្សធម៏មួយចំនួនទៀត។ ឯ.ឧ ហួត ហៃ បានចាត់ទុកថាការផ្តល់អំណោយរបស់សហគមន៏កាតូលិកភូមិភាគភ្នំពេញនាពេលនេះ បានស្តែងឱ្យ ឃើញពីការយកចិត្តទុកដាក់អាណិតអាសូដល់ប្រជាពលរដ្ឋរងគ្រោះខ្វះខាតដោយជំងឺកូវីដ.១៩នាពេលនេះ និងស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ក្នុងការដោះស្រាយស្បៀងអាហារ សំភារះការពារទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ក្នុងសហគមន៏ និងក្រោមការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ពីឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់លើការចាត់វិធានការបន្ទាន់ៗដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នាពេលនេះ៕
-
ក្រុមការងារសរសេរសៀវភៅ “ការគ្រប់គ្រងមន្ត្រីនគរបាលជាតិកម្ពុជា” បើកកិច្ចប្រជុំកែសម្រួលខ្លឹមសារស្តីពី ឯកសណ្ឋាន សញ្ញាសក្តិ និងផ្លាកសញ្ញានគរបាលជាតិកម្ពុជា

ដីឥដ្ឋ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារសរសេរសៀវភៅស្តីពីការគ្រប់គ្រងមន្ត្រីនគរបាលជាតិកម្ពុជា បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងកែសម្រួលលើមាតិកាស្តីពីឯកសណ្ឋាន សញ្ញាសក្តិ និងផ្លាកសញ្ញានគរបាលជាតិកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមការងារ។ ទាក់ទងនឹងការសរសេរមាតិកាខាងលើនេះ គឺលោកឧត្តមសេនីយ៍ទោ ជួប ស៊ីនួន ជាប្រធានក្រុមការងារក្នុងការរៀបចំស្រាវជ្រាវនិងចងក្រងខ្លឹមសារ។ កិច្ចប្រជុំបានបន្តពិភាក្សាគ្នាយ៉ាងម៉ត់ចត់លើចំណុចនីមួយៗយ៉ាងផុលផុស។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖១- ត្រូវប្រុងប្រយត្នចំពោះការប្រើឈ្នាប់ឃ្លា ការប្រើពាក្យពេចន៍ និងការសរសេរមួយល្បះៗ មួយកថាខណ្ឌៗ ឱ្យចំចំណុចសំខាន់ដែលយើងចង់បាន។២- ត្រូវយកឯកសារនេះទៅកែសម្រួលឡើងវិញ ហើយបន្ថែមចំណុចទាក់ទងនឹងការប្រើស្លាកឈ្មោះ មេដៃ គ្រឿងឥស្សរិយយស និងអតីតភាពការងារ។៣- ត្រូវជួបប្រជុំមួយលើកទៀត ដើម្បីសម្រេចការងារនេះឱ្យទទួលបានលទ្ធផលល្អ៕ ដោយ -រ៉ាវុធ