Category: ព័ត៌មានសង្គម

  • សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យសមិទ្ធិផលនានា និងសួរសុខទក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម

    សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យសមិទ្ធិផលនានា និងសួរសុខទក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម

    សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ជាចំណងដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន រួមមាន÷ សាលាឆទាន ,ស្ពាន ,ទំនប់បង្ហៀរ ,ផ្លូវបេតុង ។ល។ ដែលសម្រេចការសាងសង់បាន១០០ ភាគរយហើយ។ បន្ទាប់មក សម្ដេចវិបុលសេនាភក្តី អញ្ជើញចុះសួរសុខទុក្ខ លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើតរបស់សម្ដេច នាភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចប្រធានព្រឹទ្ធសភា មានវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសហការី បានចូលរួមអមដំណើរផងដែរ។

  • កិច្ចប្រជុំអន្ដរក្រសួងសម្រាប់សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ ដើម្បីដាក់គ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចកាលសម័យសង្គ្រាមស៊ីវិល

    កិច្ចប្រជុំអន្ដរក្រសួងសម្រាប់សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ ដើម្បីដាក់គ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចកាលសម័យសង្គ្រាមស៊ីវិល

    ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួងសម្រាប់សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ ដើម្បីដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចកាលពីសម័យសង្គ្រោមស៊ីវិល ចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្ដរក្រសួងនេះ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoomនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ, មជ្ឃមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងសមាជិក-សមាជិកា នៃក្រុមការងារអន្តរក្រសួងនេះផងដែរ។ គួរបញ្ជាក់ថា ក្រុមការងារនេះ មានតួននាទី ភារកិច្ចដូចជា ៖ សិក្សាស្វែងរកទីតាំងណាមួយ ឬមួយចំនួន សម្រាប់រៀបចំ សារមន្ទីរដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រមូលបានពីកប៉ាល់ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល, សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ សម្រាប់ដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្រង់បានពីកប៉ាល់លិ ចសម័យសង្គ្រាមស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ។ ជាពិសេសនោះ ក្រុមការងារ ក៏ត្រូវរៀបចំរបាយការណ៍អំពីការរៀបចំសារមន្ទីរនេះ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ហើយក្នុងការអនុវត្តភារកិច្ចខាងលើ ក្រុមការងារត្រូវធ្វើសេចក្ដីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំពី សម្ដេចក្រឡាហោម ស…

  • កិច្ចប្រជុំពិភាក្សា និងការបកស្រាយពីប្រធានសាលាដំបូងខេត្តកោះកុង បានសម្រេចឯកភាព លោក តេង គី រុះរើផ្ទះ ចេញពីដីប្រជាពលរដ្ឋ

    កិច្ចប្រជុំពិភាក្សា និងការបកស្រាយពីប្រធានសាលាដំបូងខេត្តកោះកុង បានសម្រេចឯកភាព លោក តេង គី រុះរើផ្ទះ ចេញពីដីប្រជាពលរដ្ឋ

    ខេត្តកោះកុង ៖ លោកជំទាវ មិថុន ភូថង អភិបាលខេត្តកោះកុង បានចាត់តាំងអោយលោកអភិបាលរងខេត្ត សុខ សិទ្ធី ដឹកនាំកិច្ចប្រជុំ ស្នើសូមការពន្យល់បកស្រាយបន្ថែមពីឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង លើដីកាសម្រេចរក្សាការពារលេខ០៣ «ក» ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកោះកុង ព្រោះបុគ្គលឈ្មោះ តេង គី តែងតែហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលសាងសង់ផ្ទះ បង្កបង្កើនផលលើដីទំហំ ១១៨ហិកតា ស្ថិតនៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយគាត់សំអាងលើដីការក្សាការពារនេះ។ តាមការពន្យល់បកស្រាយរបស់លោក មីន មករា បានបញ្ជាក់ថា ដីការក្សាការពារនេះ គឺមិនមានសុពលភាពទៀតឡើយ ព្រោះដីការក្សាការពារ ត្រូវមានការអនុវត្តក្នុងរយៈពេល ២សប្តាហ៍ ។ ដូច្នេះ បុគ្គលឈ្មោះ តេង គី មិនអាចយកដីការក្សាការពារនេះធ្វើជាសំអាង ឬប្រើប្រាស់ផ្លូវច្បាប់បានឡើយ។ ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី បានបញ្ជាក់ជូនអង្គប្រជុំពីករណី ដីទំហំ ១១៨ ហិកតា…

  • សមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀន ៣ករណី រឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ

    សមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀន ៣ករណី រឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ

    យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបនោះ ករណីទី១ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី៤មិថុនាឆ្នាំ២០២១ នៅចំណុចផ្លូវលំ ផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្នែរ។ ជាមួយគ្នានោះ សមត្ថិច្ចបានរឹបអូនវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ១គីឡូក្រាម៥៨៧ក្រាម និង៨៤មីលីក្រាម។ ករណីទី២ ធ្វើឡើងនៅម៉ោង១និង៥នាទរំលងអាធ្រាតឈានចូលថ្ងៃទី៧មិថុនាឆ្នាំ២០២១ នៅចំណុច ផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៅ ចិត្រា ភេទប្រុ អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ហើយ សមត្ថកិច្ចរឹបអូសបានាម្សៅក្រាមពណ៌ស…

  • មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅខណ្ឌជ្រោយចង្វារ រវាងខ្មាំងកាំភ្លេីង និងសមត្ថកិច្ចក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន

    មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅខណ្ឌជ្រោយចង្វារ រវាងខ្មាំងកាំភ្លេីង និងសមត្ថកិច្ចក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនកាលពីវេលាម៉ោង ១ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីគ្រឿងញៀននៅខុនដូមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរបួសសមត្ថកិច្ចម្នាក់បញ្ចូនទៅកាន់មន្ទីរពេទ្យ ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មន្ទីរប្រឆាំគ្រឿងញៀន បានឲ្យដឹងថា កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក ៣ និង ក ១០ បានធ្វើការចុះបង្ក្រាបនៅក្នុងទីតាំងចំណុចកើតហេតុខុនដូរមួយកន្លែង ជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ភ្លាមនោះជនសង្ស័យនិងបក្ខពួកជាច្រើននាក់ បានប្រើប្រាស់កាំភ្លើង AK និងខ្លី មានគ្រប់ដៃ បាញ់រះនិងសំដៅមកលើកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន បណ្ដាលឲ្យត្រូវនិងរងរបួសម្នាក់ជាកងកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ភ្លាមនោះត្រូវបានកងកម្លាំងដូចគ្នាដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយមក កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយនឹងកងកម្លាំងអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការចុះបុកចូលក្នុងបន្ទប់ខុនដូរ ឆែកឆេរឃើញវត្ថុតាងមានដូចជាថ្នាំញៀនជាច្រើន និងសម្បកគ្រាប់និងគ្រាប់ AKជាច្រើននៅក្នុងបន្ទប់ខុនដូខាងជាន់ទី១៣នោះផងដែរ។ ចុងក្រោយ កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែមទៀតនៅជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើងទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកសម្ភារផ្ដល់ជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច

    អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកសម្ភារផ្ដល់ជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច

    នៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ហុឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនមកលើកទឹកចិត្ដដល់ទាហានឈុត ស នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ខេត្តព្រៃវែង។ សូមបញ្ជាក់ថា សម្ភារៈនេះ បានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យស្រុកព្រះស្តេចទាំងអស់ នាពេលនេះ សំរាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា អាចមានតិច មានច្រើន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៍លំបាកនៃវិបត្តិកូវីដ-១៩ នេះ។ ឆ្លៀតក្នុងឪកាសនេះ ឯកឧត្ដម អភិបាល ខេត្ត ក៏បានសួរសុខទុក្ខដល់អ្នកឆ្លងជំងឺកូវីដ-១៩ កំពុងព្យាបាលនៅមន្ទីរពេទ្យ និងផ្តាំផ្ញើរដល់ក្រុមគ្រួសារពួកគាត់ អោយខិតខំរួមគ្នាដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់នេះ ដោយរួមដៃគ្នាទាំងរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ជាពិសេស ការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋយើង ដោយការទទួលខុសត្រូវខ្ពស់ចំពោះ សុខសុវត្ថិភាពគ្រួសារ និងសហគមន៍ ក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ នេះ តាមរយះការអនុវត្តអោយបានខ្ជាប់ខ្ជួនលើវិធានការចាំបាច់មួយចំនួន ដូចជាការធ្វើអនាម័យជាប្រចាំ…

  • រដ្ឋបាលរាជធានី រៀបចំ Group Telegram “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់ពលរដ្ឋ មានចម្ងល់ និងសំណូមពរទាក់ទងការអនុវត្ត

    រដ្ឋបាលរាជធានី រៀបចំ Group Telegram “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់ពលរដ្ឋ មានចម្ងល់ និងសំណូមពរទាក់ទងការអនុវត្ត

    ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាក ផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកក្នុងជីវភាព, និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈហើយ ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំ Group Telegram មួយដែលមានឈ្មោះថា “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់»នេះផងដែរ។ រដ្ឋបាលរាជធានីសូមគោរពជម្រាបជូនសាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram មួយដែលមានឈ្មោះថា “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១” សូមសាកសួរមកក្រុមការងារដើម្បីផ្តល់ជូននូវចម្លើយតបទៅវិញ។ សូមបងប្អូនចូលរួមក្នុង GROUP នេះ ដោយចុចនូវ link ដូចខាងក្រោម៖ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ :https://t.me/pphall2 ។ បើយោងតាមសារលិខិតរបស់រាជរដ្ឋាភិបាល គឺ សារលិខិត ស្តីពី…

  • ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនប្រឆាំងភេរវកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារស្ដីពីការងារប្រឆាំងភេរវកម្ម លើកទី១៧

    ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនប្រឆាំងភេរវកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារស្ដីពីការងារប្រឆាំងភេរវកម្ម លើកទី១៧

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនប្រឆាំងភេរវកម្ម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីក្រុមការងារប្រឆាំងភេរវកម្ម លើកទី១៧ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងារSOMTC អនុប្រធាននាយកដ្ឋាន តំណាងពីនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសអាស៊ានតម្រូវឲ្យធ្វើបទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃយុទ្ធសាស្ត្រជាតិ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងអំពើភារវកម្ម។ ក្នុងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានលើកឡើងថា បើទោះបីជាជួបឧបសគ្គដោយសារជំងឺកូវីដ១៩ កម្ពុជានៅតែមានវឌ្ឍនភាពលើក្របខណ្ឌច្បាប់ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងបទល្មើសពាក់ព័ន្ធ ដោយច្បាប់ចំនួន២ត្រូវបានអនុម័តក្នុងឆ្នាំ២០២០ រួមមានច្បាប់ស្ដីពីការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ឯកឧត្តម បានបន្តថាមន្ត្រីអនុត្តន៍ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធក៏ចូលរួមក្នុងការពង្រឹងការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពផងដែរ។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត ក្រុមការងារពាក់ព័ន្ធត្រូវរួមគ្នាចែករំលែកមតិយោបល់ និងបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងបទល្មើសនានាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ឯកឧត្តម ក៏បានបន្ថែមថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ល្អមួយ នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធនៃប្រទេសអាស៊ាន…

  • គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅខេត្តបាត់ដំបង

    គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅខេត្តបាត់ដំបង

    សេចក្តីរាយការណ៍បានបញ្ជាក់ថា ការប្រទះឃើញនោះគឺបានកើតឡើងកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ នៅចំណុចដីចំការ ស្ថិតនៅ ភូមិអណ្ដើកដប់មួយ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល។ សមត្ថកិច្ចបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋប្រទះឃើញនោះគឺជាប្រភេទគ្រាប់ត្បាល់ ៦០mm ចំនួន៣គ្រាប់ ដែលកប់នៅក្នុងដីចម្ការរបស់គាត់។ សមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ។ កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

  • សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ ២០បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

    សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ ២០បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

    សេចក្តីរាយការណ៍បានបញ្ជាក់ថា ការចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រីនោះ គឺបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច២ទីតាំងផ្សេងគ្នា គឺនៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈដែលពួកគេបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។ យោងតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា កម្លាំងនគរបាលការពារព្រំដែនគោក បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៥នាក់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងបេង នៃស្រុកម៉ាឡៃ ។ ក្នុងនោះបានឃាត់ខ្លួនអ្នកនាំផ្លូវ ម្នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ ដែលជាមេខ្យល់ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំនិងចាត់វិធានការបន្ត។ ដោយឡែក នៅស្រុកស្វាយចេក កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៥នាក់ ក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក នៃស្រុកស្វាយចេក បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ ។ បន្ទាប់ពីឃាត់ខ្លួន…