Category: ព័ត៌មានសង្គម

  • កងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ធំបង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពក្នុងបរិបទកូវីដ-19

    កងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ធំបង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពក្នុងបរិបទកូវីដ-19

    ខេត្តកំពង់ធំ ៖ កងកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែនចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វយ៉ាងសកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពក្នុងបរិបទកូវីដ19 ដោយអនុវត្តតាមផែនការប្រឡងប្រណាំងទាំងប្រាំខ្លឹមសារ របស់បញ្ជាការដ្ឋានយោធភូមិភាគទី ៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើនផលនិងចិញ្ចឹមសត្វ តាមការចាត់តាំងរបស់ប្រធានផែន ចលនាប្រលងប្រឡងប្រណាំង ចំណោមខេត្តទាំងបួនចំណុះយោធភូមិភាគ ក្នុងដំណាក់កាលប្រឆាំងការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 នៅរសៀលថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021 ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ដែលត្រូវបានថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់តាំងជាប្រធានផែន ប្រឡងប្រណាំងរបស់ផ្នែកសឹករងក្រុងស្រុកទាំង 9ជាថ្មីម្ដងទៀត ក្រៅពីភារកិច្ចត្រៀមកម្លាំងចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ការហ្វឹកហ្វឺនរៀនសូត្រ និងការសហការការពារសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន អង្គភាពបានដំណើរការចិញ្ចឹមសត្វ ។ សត្វ ដែលកំពុងចិញ្ចឹម មានមាន់ទាជាង 300 ក្បាល ស្រះចិញ្ចឹមត្រីមានចំនួន ២ស្រះ មានត្រីជាង ៤ ម៉ឺន…

  • សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០គ្រួសារ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

    សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០គ្រួសារ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩

    សៀមរាប៖ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយដល់ពលរដ្ឋចំនួន២០គ្រួសារ និង ប្រជាការពារភូមិ២០គ្រួសារ ដែលមានជីវភាពខ្វះខាតនឹងរងផលប៉ះពាល់ពីជំងឺកូវិដ.១៩ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ការចុះចែកអំណោយដល់ប្រជាពលរដ្ឋនេះ គឺធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណះអភិបាលក្រុងសៀមរាប មានប្រសាសន៏សំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសឲ្យផុតពីជំងឺកូវីដ.១៩ ដ៏កាចសាហាវនេះ។ លោក បានបន្តថា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងការចូលរួមសហការដោយបងប្អូនប្រជាពលរដ្ឋជាដើម ក្នុងការចូលរួមទប់ស្កាត់នៅជំងឺឆ្លងកូវីដ.១៩ សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ផៈ២០២១ គឺសំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ក្នុងសង្គមជាតិនោះ។ លោក សឹង្ហ សំរិទ្ធិ អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប បានលើកឡើងផងដែរថា នៅក្នុងបរិបទកូវីដ.១៩នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត នូវការធ្វើរអនាម័យជាប្រចាំ…

  • រថយន្ត TRITON បុករបាំងថ្មជាប់គល់ស្ពានអាកាស៥មករា បាក់អស់១កង់

    រថយន្ត TRITON បុករបាំងថ្មជាប់គល់ស្ពានអាកាស៥មករា បាក់អស់១កង់

    ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តTriton ក្នុងល្បឿនលឿននិងមិនប្រយ័ត្ន បានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវជាប់គល់ស្ពានអាកាស៥ មករា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២១ នៅត្រង់ចំណុចគល់ស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក Triton ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-8425 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បុករបាំងថ្មពុះចែកផ្លូវបាក់អស់១កង់រៀបដល់ដី រីឯរថយន្តបង្កបានបែកកង់មុខផ្នែកខាងស្ដាំ និងកាងចំហៀង តែមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានចុះគេចបាត់ទុករថយន្តឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វេីការវាស់វែងយកទៅរក្សាទុក ដេីម្បីដោះស្រាយតាមក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

  • ឆេះផ្ទះបាយក្នុងបុរីពិភពថ្មីគួរស្រូវ ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍

    ឆេះផ្ទះបាយក្នុងបុរីពិភពថ្មីគួរស្រូវ ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍

    ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះបាយមួយកន្លែងនៅក្នុងបុរីពិភពថ្មីគួរស្រូវ ក្បែរនិងផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដោយធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយអន្តរាគមន៍ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២១ ។ តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់បានចូលផ្ទះបាយដោតភ្លេីងកំដៅម្ហូប រួចក៏មកមុខផ្ទះវិញដោយភ្លេចបិតភ្លេីង ។ មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងហុយទ្រលោមចេញពីផ្ទះបាយ ហេីយក៏ស្រែកឆឡោឲ្យអ្នកជិតខាងជួយ បាញ់ពន្លត់ ដោយអ្នកខ្លះយកទឹកជះ អ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យបាញ់ ពន្លត់ ព្រមទាំងទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យយករថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ផងដែរ ។ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅត្រង់ចំណុចខាងលេី អាជ្ញាធរខណ្ឌដង្កោ និងក្រុមហ៊ុនស្រាបៀរកម្ពុជា បានចេញរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ តែពេលទៅដល់បងប្អូនប្រជាពលរដ្ឋបានបាញ់រលត់ទៅវិញជាស្ថាពរទៅហេីយ ដោយខូចខាតសម្ភារៈផ្ទះបាយមួយចំនួនតូចប៉ុណ្ណោះ ហេីយក៏មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

  • ស្រវឹងឡេីងជោក បេីករថយន្តស្តារិច បុករថយន្តព្រូសពីក្រោយរុញទៅបុករុឺម៉កបន្ថែមបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ស្រវឹងឡេីងជោក បេីករថយន្តស្តារិច បុករថយន្តព្រូសពីក្រោយរុញទៅបុករុឺម៉កបន្ថែមបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស្តារិច ទាំងស្រវឹងស្រាឡេីងជោកជាំ ហេីយជ្រុលទៅបុករថយន្តព្រូស រុញទៅបុករុឺម៉កបន្ថែមដែលកំពុងឈប់ស្ទុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អដែរមិនបង្កឲ្យមនុស្សរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចស្ទុបក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ២៧១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលឈរជេីងនៅគោលដៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ មានរុឺម៉កសណ្ដោងមួយគ្រឿងបានបេីកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីលិចមកកេីត មកឈប់ស្ទុប ព្រមទាំងមានរថយន្តព្រូសមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បានឈប់ពីក្រោយ ។ បន្ទាប់មកក៏មានរថយន្តស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-7797 បេីកបរដោយបុរសម្នាក់មកពីក្រោយហេីយបុករថយន្តព្រូសពីក្រោយរុញទៅបុករុឺម៉កសណ្ដោងបន្ថែម បណ្ដាលឲ្យរថយន្តព្រូសខូចខាតទាំងខាងមុខនិងខាងក្រោយយ៉ាងដំណំ ដោយឡែករុឺម៉កសណ្ដោងនិងរថយន្តបង្កខូចខាតតិចតួច ។ ក្រោយកើតហេតុ ម្ចាស់រថយន្តស្តារិចបានចុះពីលេីរថយន្តទាំងស្ថានភាពស្រវឹងស្រាជាខ្លាំង រីឯភាគីរុឺម៉កសណ្ដោងមិនចង់មានរឿងវែងឆ្ងាយព្រោះតែខូចខាតតិចតួចក៏ធ្វេីដំណេីរចេញពីកន្លែងកេីតហេតុបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចណ៍ខណ្ឌចំការមន បានចុះមកដល់ហេីយធ្វេីការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយពេលក្រោយ ៕ ដោយ ៖ ភារ៉ា និងឆៃហួត

  • លោកស្រី ថាក់ ឡានី ត្រូវបានតែងតាំងជាជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

    លោកស្រី ថាក់ ឡានី ត្រូវបានតែងតាំងជាជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

    ភ្នំពេញៈ លោកស្រី ថាក់ ឡានី ជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្ស សម រង្ស៉ី ដែលបានរត់គេចខ្លួនទៅប្រទេសស៊ុយអែត បានវិលត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ លោកស្រីទទួលបានការលើកលែងទោសកាលពីថ្ងៃទី០៣ ខែមីនាឆ្នាំ២០២១។ សូមជម្រាបថា លោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពាក់ព័ន្ធការចោទប្រកាន់ សម្តេចតេជោ ហ៊ុនសែន ថា ជាអ្នកសម្លាប់លោក កែម ឡី ហើយត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណង ជំងឺចិត្តដល់សម្ដេចតេជោ ហ៊ុន សែន ចំនួន ១០០រៀល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ក្រោម ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ។ ការចោទប្រកាន់បានធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី នៅក្នុង វេទិកាសាធារណៈមួយនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៦ ដោយបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី៕ ដោយៈ ពលជ័យ

  • គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យតាមច្រាំងទន្លេ និងឃ្លាំមើលនូវផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទឹក ក្នងភូមិសាស្ត្រខណ្ឌចំការមន

    គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យតាមច្រាំងទន្លេ និងឃ្លាំមើលនូវផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទឹក ក្នងភូមិសាស្ត្រខណ្ឌចំការមន

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានចុះត្រួតពិនិត្យតាមច្រាំងទន្លេ និងឃ្លាំមើលនូវផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃ ដែលមាននៅក្នងភូមិសាស្ត្រខណ្ឌ និងមកពីទីតាំងផ្សេងៗដែលចូលមកក្នុងភូមិសាស្ត្រ ដោយអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅភូមិសាស្ត្ររាជធានីភ្នំពេញ មានចូលរួមពីលោកអភិបាលរងខណ្ឌ, កម្លាំងអធិការរងនគរបាលខណ្ឌ, កម្លាំងកងរាជអាវុធហត្ថខណ្ឌ, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ៕ ដោយវណ្ណលុក

  • ឯកឧត្តម អម សុភា ជំរុញឱ្យក្រុមការងារគណបក្សប្ស្រុកបរិបូណ៌បន្តអនុវត្តគោលការណ៍រក្សាចាស់ កសាងថ្មី ដើម្បីជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ

    ឯកឧត្តម អម សុភា ជំរុញឱ្យក្រុមការងារគណបក្សប្ស្រុកបរិបូណ៌បន្តអនុវត្តគោលការណ៍រក្សាចាស់ កសាងថ្មី ដើម្បីជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ

    ខេត្តកំពង់ឆ្នាំង ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ នាព្រឹកថ្ងៃទី១២ ខែមិថុនា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ ឯកឧត្តម អម សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបរិបូណ៌បានជម្រុញអោយក្រុមការងារគណបក្សស្រុកបរិបូណ៌បន្តអនុវត្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ដើម្បីជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខបន្តទៀត ។ ឯកឧត្តម អម សុភា បានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនស្រុកបរិបូណ៌ សម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និង ការអភិវឌ្ឍក្នុងមូលដ្ឋានក្នុងដែនសមត្ថកិច្ចដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២២និងឆ្នាំ២០២៣ និង អាណត្តិក្រោយៗទៀត។ ក្នុងឱកាសនោះ ឯកឧត្ដម អម សុភា និងក្រុមការងារ ក៏បានឧបត្ថម្ភម៉ាស់ចំនួន ២៥០០, អាល់កុល ៥០ដប និងទឹកសុទ្ធ ២០កេះ ជូនដល់ស្នាក់ការបក្សស្រុកនិងឧបត្ថម្ភថវិកាដល់សមាជិកចូលរួម ២៥នាក់ក្នុងម្នាក់ៗ ១០០០០រៀលផងដែរ ៕ សុក្ខារិន

  • អាជ្ញាធររាជធានីភ្នំពេញ៖ ផ្ទះបណ្តែតទឹកនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ បានរុះរើចេញស្ទើរតែ ១០០ភាគរយ

    អាជ្ញាធររាជធានីភ្នំពេញ៖ ផ្ទះបណ្តែតទឹកនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ បានរុះរើចេញស្ទើរតែ ១០០ភាគរយ

    ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ថា ផ្ទះបណ្តែតទឹកអនាធិបតេយ្យ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ ស្ថិតនៅតាមដងទន្លេមេគង្គក្រោម នៃខណ្ឌច្បារអំពៅ ត្រូវបានរុះរើស្ទើរតែ ១០០ភាគរយ ។ បើតាមលោកអភិបាលរងរាជធានីភ្នំពេញ គឺមានផ្ទះបណ្តែតទឹក នៅតែខាងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី នៅសេសសល់ ប៉ុន្តែពួកគេក៏បានរុះរើបណ្តើរៗ បានជាច្រើនផងដែរ។ សូមជម្រាបថា កន្លងមក មានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។ សូមបញ្ជាក់ដែរថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ…

  • បុរសជាប្តីសម្លាប់ប្រពន្ធយកសពទៅប្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេចទៅដល់ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន

    បុរសជាប្តីសម្លាប់ប្រពន្ធយកសពទៅប្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេចទៅដល់ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន

    ភ្នំពេញ-បាត់ដំបង ៖ បុរសម្នាក់បានយកកាំបិតកាប់និងយកកៅអីវាយសម្លាប់ប្រពន្ធ រួចដឹកសពយកទៅប្លុងចោលនៅឯស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចខ្លួនទៅដល់ស្រុកសំឡូត ខេត្តបាត់ដំបង ។ ហេតុការណ៍សម្លាប់ប្រពន្ធខ្លួនឯងនេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥៤ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២១នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ប្រតិបត្តិការនេះបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ជនសង្ស័យមានឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចផ្ទះសំណាក់ នីឡា ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា ជនសង្ស័យត្រូវបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធី។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥៤ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ…