-
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅកំណាព្យ ពី ឯកឧត្តម ខៀវ ណាវី និងប្រជុំគណៈកម្មការរៀបចំបោះពុម្ពសៀវភៅ

ភ្នំពេញ ៖ សៀវភៅកំណាព្យ មានចំណងជើងថា“កម្រងផ្កា ហុងដាសេតសង់” ចំនួន ៤ ពាន់ច្បាប់ ដែលជាស្នាដៃស្រាវជ្រាវចងក្រង ដោយ ឯកឧត្តម ខៀវ ណាវី ទីប្រក្សាក្រសួងព័ត៌មាន និងជា អតីតអ្នកកាសែតកម្ពុជា ដែលទើបធ្វើការបោះពុម្ពហើយរួចរាល់ ត្រូវបានយកមកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នាទី ស្តីការក្រសួងព័ត៌មាន ។ តាមការបញ្ជាក់របស់ ឯកឧត្តម ខៀវ ណាវី បានអោយដឹងថា សៀវភៅកំណាព្យនេះ ប្រជុំកំណាព្យ អ្នកទើបត្រូវបានសង្គ្រោះពីស្ថាននរក ដែលបានដកស្រង់ ចងក្រង ប្រមូលចេញ ពីកាសែតកម្ពុជា តាំងពីឆ្នាំ១៩៨៣ ដើម្បីទុកជាការរំឮកទៅដល់អនុស្សាវរីយ៏ កាលពីគ្រានោះ ផង ជាការរំឮកទៅដល់អ្នកកវីនិពន្ធជំនាន់ នោះផងដែរ។ កំណាព្យក្នុងសៀវភោនេះមាន ចំនួន ៩៧ កំណាព្យ មានលក្ខណ:ជាការអប់រំ ការ បំផុសអោយប្រជាជនចូលរួម បង្ករបង្កើន…
-
ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យបច្ចុប្បន្ន អញ្ជើញសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងជាអភិបាលជំនាន់ទី១នៃខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យបច្ចុប្បន្ន ដែលដឹកនាំដោយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តជំនាន់ទី១១ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី១៥ខែមិថុនា២០២១ បានអញ្ជើញសួរសុខទុក្ខដ៏ស្និតស្នាល សាមញ្ញជាមួយ លោក អ៊ិត លឿ អតីតថ្នាក់ដឹកនាំឬជាអភិបាលខេត្តឬប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ទាយមានជ័យ (៧មករា ១៩៨៨-៩១) និងជាអតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានអភិវឌ្ឍន៍ជនបទភូមិភាគពាយ័ព្យនិងលោកស្រីលឹម សុថាវី ជាភរិយានៅគេហដ្ឋានក្បែរកាដ្ឋានវាយថ្មភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។ ជាការឆ្លើយតប លោកអ៊ិត លឿ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងប្រតិភូដែលឆ្លៀតពេលដ៏មមាញឹកពីការងារប្រចាំថ្ងៃ ពិសេសការទ្រោលសភាពការណ៍ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ការដោះស្រាយជីវភាពពលរដ្ឋនិងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ភូមិឃុំមនាសុវត្ថិភាព ហើយបញ្ជូនប្រតិភូនានានិងលើកនេះ ទៅសួរសុខទុក្ខលោកនិងភរិយា ។ លោកអ៊ិត លឿ សព្វថ្ងៃមានអាយុ៧២ឆ្នាំ តែក៏ទ្រុឌទ្រោមណាស់ហើយដែរ ។ចំណែកភរិយា គឺលោកស្រីលឹម សុថាវី មានអាយុទើបតែ៦៥ឆ្នាំ ប៉ុន្តែមានជម្ងឺប្រចាំកាយមានទឹកនោមផ្អែម ដំបៅជើង ខូចក្រលៀន ។ ប្តីប្រពន្ធមានកំណើតជាខ្មែរកាត់សៀមភាគឦសាន ហើយស្រុកកំណើតនៅនឹងឃុំអូរប្រាសាទនេះ បានសាងគ្រួសារក្នុងវ័យចំណាស់ដែរហើយៗមិនមានកូនបន្តពូជឡើយ ។ នាឱកាសនោះប្រតិភូក៏បានផ្តល់អំណោយរួមមាន…
-
រដូវវស្សាមកដល់បណ្តើរៗហើយ ត្រូវដោះស្រាយមុនទឹកលិច ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្តីជំនាញចុះពិនិត្យ និងដាក់គ្រឿងចក្រកាយស្តារប្រទ្បាយមួយខ្សែ ដើម្បីរំដោះទឹកលិច ដក់អោយហូរបានឆាប់រហ័ស កុំអោយមានការជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាព់រដ្ឋ ស្ថិតនៅតំបន់ផ្នែកខាងក្រោយវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកអភិបាលខណ្ឌសូមឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ០៣ការពារ ០៣កុំ អោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការពារការរីករាលដាលជំងឺកូវីដ-១៩ ៕ ដោយ ៖ តុង សីហា
-
សេចក្តីសម្រេច ស្តីពីការបែងភារកិច្ចជូនអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយលេីការងារប្រឆាំងផលិតផលក្លែងក្លាយ

-
សម្ដេច ស ខេង ថ្វាយសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៥ យាងចូល ៨៦ព្រះវស្សា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរប្រកបដោយសមានចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នាទិវាដ៏នក្ខត្តឫក្ស ១៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ក្នុងឱកាសដ៏សិរីមង្គលឧត្តុង្គឧត្តមនេះ សម្ដេចក្រឡាហោម ស ខេង សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមតាមបីបាច់ថែរក្សា និងជួយប្រោះព្រំនូវសព្ទសាធុការពរថ្វាយ សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួងកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ -រ៉ាវុធ
-
លោកជំទាវ ម៉ែន សំអន ៖ មរណភាពរបស់ ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ គឺជាបាត់បង់នូវមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានរៀបចំឡើងនៅ នាយកដ្ឋានទស្សនីយភាព ក្រោមការដឹកនាំដោយផ្ទាល់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។សូមរំលឹកផងដែរថា ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ វេលាម៉ោង ០០៖២០ នាទីរំលងអធ្រាត ថ្ងៃអង្គារ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ។ នៅក្នុងឱកាសដ៏សោកសង្រេងនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសាររបស់ឧបាសិកា និងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាបាត់បង់នូវ ម្ដាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ក៏ដូចជាបាត់បង់នូវមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ ដែលមួយជីវិតរបស់ឧបាសិកា…
-
សមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វេីសកម្មភាពលួចម៉ូតូសណ្ដោងរុឺម៉កបានសម្រេចគេចខ្លួនបាន៥ម៉ោង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេច ។ ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង ៥ និង១៥នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រឿន សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះមានឈ្មោះ រឿន រតនា អាយុ៣០ឆ្នាំមុខរបរជាងដែក ស្នាក់នៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ តាមសម្ដីជនរងគ្រោះដែលជាម្ចាស់ម៉ូតូសណ្ដោងរុឺម៉កបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រូបគេបានត្រឡប់មកពីធ្វើការវិញនិងបានយកម៉ូតូសណ្ដោងរ៉ឺម៉កទៅចាក់សោនៅក្នុងការ៉ាសសាំងជាប់នៅមុខផ្ទះ រហូតដល់ម៉ោង ១ រំលងធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះក៏បានឡើងចុចពិលមកមេីលរ៉ឺម៉កស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពធាក់ច្រវ៉ាក់សោដែលជនរងគ្រោះបានចាក់ជាប់នឹងម៉ូតូសណ្ដោងរ៉ឺម៉ក ពេលដែលធ្លាក់រួចហើយជនសង្ស័យបានលើកកង់ដាក់លើរ៉ឺម៉ក ជិះគេចខ្លួន ហេីយពេលនោះជនរងគ្រោះបានស្រែកថាចោរៗ តែជនសង្ស័យបានជិះគេចចូលទៅគ្លីនិកឯកជនមួយកន្លែងដើម្បីសម្ងំលាក់ខ្លួន។ លុះដល់វេលាម៉ោង៥ទៀបភ្លឺ សមត្ថកិច្ចនិងជនរងគ្រោះបានសហការគ្នារកឃើញជនសង្ស័យកំពុងតែលាក់ខ្លួននៅមន្ទីរពេទ្យឯកជនមួយកន្លែងឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង តែម្ដង ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរុឺម៉ករបស់ជនរងគ្រោះពិតប្រាកដមែន…
-
សម្តេច ប្រធានរដ្ឋសភា ថ្វាយព្រះពរ ជូនសម្តេច ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា

-
សម្តេច ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត

នាព្រឹកថ្ងៃពុធទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងពីអគ្គនាយកដ្ឋានពាក់ព័ន្ធ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការរៀបចំសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ទួន ស៉ីផាន់ អនុរដ្ឋលេខាធិការ ក៏បានអាននូវសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត ជូនដល់អង្គប្រជុំទាំងមូលជ្រាបដ៏ខ្ពង់ខ្ពស់ និងបន្តចូលរួមមតិ ពិភាក្សារួមគ្នា៕ដោយ -រ៉ាវុធ
-
តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
