Category: ព័ត៌មានសង្គម

  • ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនការងារប្រឆាំងការរត់ពន្ធអាវុធ ដឹកនាំកិច្ចប្រជុំក្រុមការងារស្ដីពីការរត់ពន្ធអាវុធ លើកទី៣

    ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនការងារប្រឆាំងការរត់ពន្ធអាវុធ ដឹកនាំកិច្ចប្រជុំក្រុមការងារស្ដីពីការរត់ពន្ធអាវុធ លើកទី៣

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការរត់ពន្ធអាវុធ ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីក្រុមការងារការរត់ពន្ធអាវុធ លើកទី៣ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី បណ្ដាប្រទេសអាស៊ាន និងតំណាងពីលេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សៅ ប៊ុនលាភ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីក្រុមការងារពាក់ព័ន្ធផងដែរនៅថ្ងៃ ទី១៧ ខែ មិថនា ឆ្នាំ២០២១ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី៣នេះ ប្រទេសសមាជិកអាស៊ានទាំង១០តម្រូវឲ្យធ្វើបទបង្ហាញខ្លីស្ដីពីបច្ចុប្បន្នភាពនៃយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិលើការងារប្រឆាំងការរត់ពន្ធអាវុធ និងរួមគ្នាពិភាក្សាលើឯកសារពាក់ព័ន្ធនឹងការអនុវត្ត និងទិសដៅស្ដីពីការរត់ពន្ធអាវុធ៕ ដោយ -រ៉ាវុធ

  • ស្ត្រីម្នាក់ជិះម៉ូតូបត់គ្មានការប្រុងប្រយ័ត្នបណ្ដាលឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍បើកកិនពីលើបណ្ដាលរងរបួសធ្ងន់

    ស្ត្រីម្នាក់ជិះម៉ូតូបត់គ្មានការប្រុងប្រយ័ត្នបណ្ដាលឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍បើកកិនពីលើបណ្ដាលរងរបួសធ្ងន់

    កំពត ៖ កាលពីរសៀលថ្ងៃ ទី ១៧ ខែមិថុនា ធ្ឆ្នាំ២០២១ វេលាម៉ោង ១៤.២៥នាទី មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង នៅលេីកំណាត់ផ្លូវខេត្តលេខ៣១ ស្ថិតត្រង់ចំណុច ភូមិអង្គជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ (រវាងរថយន្ត និង ម៉ូតូ ដែលមានទិសស្របគ្នាពីជេីងទៅត្បូង ) ក្រោយពេលកេីតហេតុ អ្នកបេីកបររថយន្តបង្កបានបេីករត់គេចបាត់ មិនស្គាល់អត្តសញ្ញាណរថយន្ត និងអត្តសញ្ញាណអ្នកបេីកបរឡេីយ ( រថយន្តបង្ករ បេីកបុកពីក្រោយ )។ អ្នកបេីកបរម៉ូតូម៉ាក HONDA Dream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ1M,1579កំពត ឈ្មោះ ទឹប តុង ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្ត កំពត រងរបួសធ្ងន់ត្រង់ក្បាល ជេីង និងដៃ របួសស្រាល បញ្ចូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ម៉ូតូខូចកម្រឹតស្រាល (អ្នកបេីកបរម៉ូតូគ្មានពាក់មួកសុវត្តិភាព ) ។ សំភារៈវត្ថុតាងម៉ូតូបានប្រគល់អោយទៅសាច់ញ្ញាត្តិ…

  • រដ្ឋបាលខេត្តកំពត បានទទួលការឧបត្ថម្ភនូវសម្ភារៈទ្រុងសំណាញ់ដែកសម្រាប់ដាក់សំរាមសំណល់រឹង និងប្លាស្ទិកពីក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន

    រដ្ឋបាលខេត្តកំពត បានទទួលការឧបត្ថម្ភនូវសម្ភារៈទ្រុងសំណាញ់ដែកសម្រាប់ដាក់សំរាមសំណល់រឹង និងប្លាស្ទិកពីក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន

    ទ្រុងសំណាញ់ធ្វើពីដែកសំរាប់ដាក់សំរាមសំណល់រឹង ដែលមានទំហំ៤ម៉ែត្រគុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន។ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ត្រូវបានធ្វើការប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។ ការប្រគល់នេះ បានធ្វើឡើងនៅសួនច្បារមាត់ព្រែកក្នុងសង្កាត់កំពង់កណ្ដាល ក្រោមវត្តមានចូលរួមពី ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងឱកាសនោះបានបញ្ជាក់ថា បញ្ហាបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងបរិស្ថាន បានដាក់ចេញឲ្យអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសនូវគោលនយោបាយ នានា ដើម្បី ពង្រឹង និង ដោះស្រាយ បញ្ហា គ្រប់គ្រង សំរាម និង សំណល់ រឹង នៅ ទីប្រជុំជន ឲ្យ…

  • មានករណីឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ឡៅតឿក្នុងបុរីចំការដូង ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេល

    មានករណីឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ឡៅតឿក្នុងបុរីចំការដូង ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេល

    ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះបន្ទប់ឡៅតឿមួយកន្លែងនៅក្នុងបុរីចំការដូង ជាប់ផ្លូវ២១៧ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង ព្រមទាំងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ។ សមត្ថកិច្ចដែលចុះអន្តរាគមន៍ក្នុងករណីអគ្គីភ័យខាងលេីបានប្រាប់ឲ្យដឹងថា នៅពេលកេីតហេតុ ពួកគាត់បានទទួលដំណឹងថាមានអគ្គីភ័យឆេះផ្ទះល្វែងក្នុងបុរីចំការដូង ត្រង់ចំណុចខាងលេី ទេីបពួកគាត់ប្រ ញាប់ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ ដោយអ្នកខ្លះយកទឹកក្នុងផ្ទះ អ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ និងអ្នកខ្លះក៏បានត្រៀមរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។ ប៉ុន្តែបន្តិចក្រោយមក សមត្ថកិច្ចខណ្ឌដង្កោ និងម្ចាស់ផ្ទះបានសហការគ្នាយកបំពង់ពន្លត់អគ្គីភ័យនិងទឹកក្នុងផ្ទះ ទាំងជះនិងបាញ់ ទឹក ហេីយក៏រលត់ទៅវិញជាស្ថាពរត្រឹមរយៈពេលជាង១០នាទីប៉ុណ្ណោះ ដោយមិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ នោះឡេីយ ។ ក្នុងករណីនេះ សមត្ថកិច្ចបានបញ្ចាក់ពីមូលហេតុថា បណ្ដាលមកឆ្លងចរន្តអគ្គិសនី បានធ្វេីឲ្យឆេះនិងខូចខាតសម្ភារៈគេងចំនួនតូចប៉ុណ្ណោះ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស នោះឡេីយ ៕ ដោយ ៖ ជីម ភារ៉ា

  • បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូត រថយន្តអាបែនដឹកដីខ្ទាតទៅបុករថយន្តស្ទួចចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

    បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូត រថយន្តអាបែនដឹកដីខ្ទាតទៅបុករថយន្តស្ទួចចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

    ភ្នំពេញ ៖ រថយន្តអាបែនដឹកដីមួយគ្រឿងបេីកបញ្ច្រាស់ផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូទៅប៉ះដៃចង្កូតខ្ទាតអូសជិត២០ម៉ែត្រទៅបុករថយន្តស្ទួចដែលចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់ ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ វី វាស្នា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកduke ធុនធំ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-0003 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន គ្រានោះក៏មានរថយន្តអាបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរបញ្ច្រាស់ផ្លូវ ធ្វេីឲ្យជនរងគ្រោះគេចប៉ះដៃចង្កូត ដួលអូសជិត២០ម៉ែត្រ ទៅបុករថយន្តស្ទួចកំពុងចតស្ងៀម នៅចញ្ចេីមផ្លូវ បណ្ដាលឲ្យបោកក្បាលនិងរថយន្តស្លាប់យ៉ាងអាណោចអាធម៏ក្រោមរថយន្តស្ទួច ។ ចំណែករថយន្តអាបែនដឹកដីបានបន្តដំណើរទៅមុខគេចបាត់ស្រមោល ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងយករថយន្តស្ទួចនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

  • ស្រាថ្នាំប្រល័យយីហោតាំងគួយជាង ២៧.០០០ដបដែលលប្រមូលពីឆ្នាំទៅ ក្រោយបង្កអោយអ្នកផឹក ៧នាក់ស្លាប់ និងពុលរាប់សិបនាក់ ត្រូវបានបំផ្លាញចោល

    ស្រាថ្នាំប្រល័យយីហោតាំងគួយជាង ២៧.០០០ដបដែលលប្រមូលពីឆ្នាំទៅ ក្រោយបង្កអោយអ្នកផឹក ៧នាក់ស្លាប់ និងពុលរាប់សិបនាក់ ត្រូវបានបំផ្លាញចោល

    បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត មានពិធីបំផ្លាញចោលនូវស្រាថ្នាំដ៏ប្រល័យយីហោតាំងគួយជាង ២៧.០០០ដបដែលលប្រមូលពីឆ្នាំទៅ ក្រោយបង្កអោយអ្នកផឹក ៧នាក់ស្លាប់ និងពុលរាប់សិបនាក់ ។ ក្នុងពិធីនោះ មានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកគង់ សំសារ៉េត ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ស្វាយ ជា អភិបាលស្តិទីស្រុកម៉ាឡៃ និងអនុប្រធានសាខា ប្រធានមន្ទីរពិសោធន៍ខ្នាតតូចនៃកកបសាខាខេត្តបន្ទាយមានជ័យ ។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តបន្ទាយមានជ័យបានអោយដឹងថា ដោយមានកិច្ចសម្របសម្រួលដឹកនាំពីអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយសមត្ថកិច្ចជំនាញក.ប.កខេត្ត បានធ្វើសកម្មភាពចុះប្រមូលយកផលិតផលស្រាថ្នាំយីហោតាំងគួយចំនួន ២.៣១៣យួរស្មើនឹង ២៧.៧៥៦ដប នៅតាមទីតាំងលក់ចែកចាយក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត(ច្រើនជាងគេ) ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ ព្រមទាំងស្រុកខ្លះទៀត កាលពីក្នុងអំឡុងខែមិថុនាឆ្នាំ២០២០ កន្លងមក។ លោកបានបន្តថា ផ្អែកតាមលទ្ធផលនៃរបាយការណ៍វិភាគលេខ ០០៥៧៩១ និងលេខ ០០៥៧៩៣…

  • ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានសិក្សា ឯកជនសម្រាប់ឆ្នាំសិក្សា ២០២០-២០២១

    ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានសិក្សា ឯកជនសម្រាប់ឆ្នាំសិក្សា ២០២០-២០២១

    ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពី ការរៀបចំ និងការ ប្រព្រឹត្តទៅនៃការ ប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សា ឯកជនសម្រាប់ ឆ្នាំ សិក្សា ២០២០-២០២១ ។

  • ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយនាយកដ្ឋានជំនាញ

    ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយនាយកដ្ឋានជំនាញ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយនាយកដ្ឋានជំនាញចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ ក្នុងឱកាស នោះដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយករង បានធ្វេីការកោតសរសេីរ និងវាយតម្លៃខ្ពស់ទៅលេីនាយកដ្ឋាននីមួយៗ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសេីរនាពេលកន្លងមក និងបានធ្វើការណែនាំផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំនាយកដ្ឋាននីមួយៗ ធ្វើយ៉ាងណាត្រូវបន្តយកចិត្តទុកដាក់លើការងារ តួនាទីភារកិច្ច ទៅតាមឋានានុក្រម ការងារ ពិសេសគោរពឲ្យបានម៉ឺងម៉ាត់លើវិន័យកងកម្លាំងនគរបាលជាតិ និងត្រូវមានសាមគ្គីភាពរឹងមាំដេីម្បីអោយអង្គភាពកាន់តែមានការរីកចម្រេីនបន្តទៅមុខទៀត។ ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បានធ្វេីការក្រើនរំលឹកឲ្យយកចិត្តទុកដាក់លើវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺផ្លូវដង្ហើម (COVID ១៩) ដែលរាជរដ្ឋាភិបាលកំណត់ គឺ ៣កុំ ៣ការពារ ។ ក្រោយពីសំណេះសំណាលរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ បានឧបត្ថម្ភសម្ភារបច្ចេកទេសមួយ ចំនួនដូចជា…

  • ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១ និងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥ សម្រាប់រដ្ឋមន្ត្រីអប់រំ

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១ និងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥ សម្រាប់រដ្ឋមន្ត្រីអប់រំ

    សន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១ និងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥សម្រាប់រដ្ឋមន្ត្រីអប់រំ ធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ Video Conference និងរៀបចំដោយក្រសួងអប់រំប្រទេសសឹង្ហបុរី សហការជាមួយលេខាធិការដ្ឋានស៊ីមេអូ។ សន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១នេះ មានការចូលរួមពី រដ្ឋមន្ត្រីអប់រំនៃប្រទេសសមាជិកស៊ីមេអូទាំង ១១ប្រទេស ប្រទេសសមាជិកសម្ព័ន្ធទាំង ៨ប្រទេស ប្រតិភូតំណាងសមាជិកគាំទ្រទាំង៥ ប្រតិភូតំណាងមជ្ឈមណ្ឌលទាំង២៦របស់ស៊ីមេអូ និងប្រតិភូតំណាងអង្គការដៃគូសហការរបស់ស៊ីមេអូ។ ស្ថិតក្រោមមូលបទ ភាពចាំបាច់នៃការអប់រំថ្មីក្រោយយុគសម័យកូវីដ១៩ (New Education Imperatives in the Post Covid-19 Era) សន្និសីទក្រុមប្រឹក្សាស៊ីមេអូលើកទី៥១ និងកិច្ចសន្ទនាលើផ្នែកយុទ្ធសាស្ត្រលើកទី៥សម្រាប់រដ្ឋមន្ត្រីអប់រំនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងចម្បងមួយចំនួនដូចខាងក្រោម៖ ១. រៀបចំកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីអប់រំនៃប្រទេសសមាជិកស៊ីមេអូអំពីបញ្ហាប្រឈម ទាក់ទងនឹងការអប់រំដែលបាន និងកំពុងជួបប្រទះក្នុងតំបន់ ក្នុងពេលដ៏ពិបាកនេះ។២. ផ្ដល់ជាវេទិកាក្នុងការជួបពិភាក្សា និងបញ្ជាក់បន្ថែមអំពី ការរឹតចំណងសាមគ្គីភាពដែលប្រទេសសមាជិកស៊ីមេអូបានកសាងឡើងជាច្រើនឆ្នាំ និងដាក់ចេញផងដែរនូវទិសដៅបន្ទាប់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំតាមរយៈការដាក់សម្ពោធជាផ្លូវការនូវ “ផែនការយុទ្ធសាស្ត្រស៊ីមេអូសម្រាប់ឆ្នាំ ២០២១-២០៣០ (SEAMEO Strategic Plan 2021-2030)”។ សន្និសីទនេះត្រូវបានប្រព្រឹត្តទៅជា ៣វគ្គ ដូចជា៖ វគ្គទី១៖ កិច្ចប្រជុំចង្អៀត (In-Camera Session) មានការចូលរួមពីប្រទេសសមាជិកស៊ីមេអូទាំង…

  • រថយន្តបែនដឹកដីខ្សាច់ខូចរលត់យកគ្រឿងចក្រមករុញជ្រុលចង្កូតទៅបុកទម្លុះរបងវិទ្យាល័យ បណ្តាលឱ្យការខូចខាតយ៉ាងដំណំ

    រថយន្តបែនដឹកដីខ្សាច់ខូចរលត់យកគ្រឿងចក្រមករុញជ្រុលចង្កូតទៅបុកទម្លុះរបងវិទ្យាល័យ បណ្តាលឱ្យការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តបែនដឹកដីខ្សាច់ធុនធំមួយគ្រឿង បានគាំងម៉ាស៊ីនខូចរលត់កណ្ដាលផ្លូវ ហើយបានយកគ្រឿងចក្រមករុញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកមកក្បែររួចរុញទាញចង្កូតគេចជ្រុលទៅបុកទម្លុះរបងវិទ្យាល័យចាក់អង្រែ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវាលាម៉ោង១២ និង១០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិទួលរកា ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើយោងតាមកាបញ្ជាក់ពីលោកនាយកសាលា បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបែនដឹកដីខ្សាច់មួយគ្រឿង ពណ៌បៃតង់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3694 បានគាំងម៉ាស៊ីនខូចរលត់នៅកណ្ដាលផ្លូវ បន្ទាប់មកបានហៅគ្រឿងចក្រមករុញទៅជួសជុលពេលគ្រឿងចក្រកំពុងរុញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបានបើកមកក្បែរ ខណៈពេលនោះ រថយន្តក៏បានទាញចង្កូតគេចពីម៉ូតូជ្រុលទៅបុករបងសាលាវិទ្យាល័យចាក់អង្រែ បណ្ដាលឱ្យធ្លុះបាក់មួយផ្ទាំង និងខូចខាតសម្ភារៈលក់ដូរនៅក្នុងសាលាមួយចំនួនទៀត រីឯរថយន្តវិញរងការខូចខាតកាងខាងមុខ និងបែកកញ្ចក់។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងនាយកសាលាបានមកដល់ទីតាំងខាងលើ រួចបានធ្វើការដោះស្រាយគ្នា ដោយភាគីរថយន្តបែនដឹកដីខ្សាច់ជាអ្នកបង្ក ព្រមទទួលខុសត្រូវទាំងអស់ និងសងសំណង់ក្នុងការជួសជុលរបងសាលាឱ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ដោយ/ ឆៃហួត