Category: ព័ត៌មានសង្គម

  • ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី នាំយកអំណោយ ឯកឧត្តម ស សុខា និងឯកឧត្តម ស រដ្ឋា និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាកចំនួន ០៤គ្រួសារ

    ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី នាំយកអំណោយ ឯកឧត្តម ស សុខា និងឯកឧត្តម ស រដ្ឋា និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាកចំនួន ០៤គ្រួសារ

    បាត់ដំបង៖ ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី ដឹកនាំដោយលោក តោ វីរ៉ូ និងក្រុមការងារ ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុក ៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) និងលោកជំទាវ កែ សួនសុភី, ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាកចំនួន ០៤ គ្រួសារ រស់នៅក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ០២ គ្រួសារ និងភូមិចុងសំណាយ ភូមិជ្រៃជើង ឃុំជ្រៃ ០២ គ្រួសារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ឆ្លៀតក្នុងឱកាសនោះ លោក តោ វីរ៉ូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមប្រធានទាំងពីរ និងបន្តអនុវត្តវិធានការ៣ ការពារ…

  • កម្លាំងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្រ្កាបឃ្លាំងស្តុក និងនាំចូលទំនិញ និងសារធាតុគីមីពីប្រទេសចិនខុសច្បាប់

    កម្លាំងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្រ្កាបឃ្លាំងស្តុក និងនាំចូលទំនិញ និងសារធាតុគីមីពីប្រទេសចិនខុសច្បាប់

    ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានយកចិត្តទុក្ខដាក់ឱ្យមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវរកបទល្មើស និងទំនិញដែលគ្មានច្បាប់អនុញាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ ដោយក្នុងនោះមិនបានយកទៅចុះបញ្ជីពិនិត្យគុណភាព វិភាគគុណភាព គ្រឿងសំអាងដែលមានសារធាតុគីមី គ្រឿងសំអាងមួយចំនួនដែលមិនសុំការអនុញាតិពីក្រសួងសុខភិបាល និងមិនបានចុះបញ្ជីការពីក្រសួងសុខាភិបាល, កម្លាំងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការក្រុមទី១៤ នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចុះធ្វើការត្រួតពិនិត្យ និងបង្រ្កាប ឃ្លាំងស្តុក និងចែកចាយផលិតផលទំនិញចិន ហើយបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីនៅភ្នំពេញ មានជនជាតិចិន៣រូប កំពុងនៅដំណាក់កាលព្រះរាជអាជ្ញាស៊ើបសួរ ហើយនៅបន្តនីតិវិធីទៅជម្រះនៅតុលាការបន្តទៀតនៅខែក្រោយ ។ លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា បានឱ្យដឹងថា ជនជាតិចិនទាំង ៣នាក់ មានឈ្មោះ Yang Bo ជនជាតិចិន គាត់ជាទទួលការខុសត្រូវឃ្លាំងស្តុក និងចែកចាយផលិតផលនាំចូលរបស់ក្រុមហ៊ុន ញូសែល(ខេមបូឌា) ពិតប្រាកដមែន ។ ឈ្មោះMao Zuxiong គាត់ជាបុគ្គលផ្នែករកសេវាដឹកជញ្ជូនដែលអតថិជនតម្រូវការ ពិតប្រាកដមែន។ ឈ្មោះ…

  • រថយន្តមួយគ្រឿងបុកជាមួយនឹងម៉ូតូកង់បីពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តមួយគ្រឿងបុកជាមួយនឹងម៉ូតូកង់បីពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford បុកគ្នាពេញទំហឹងជាមួយនឹងម៉ូតូកង់បីកែឆ្នៃប្រភេទដឹកទំនិញមួយគ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃត្រង់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវR8 ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាននារីម្នាក់ បើកបររថយន្តស៊េរីទំនើបម៉ាក Ford ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-6356 ធ្វើដំណើរតាមបណ្តោយផ្លូវR8 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលបុកគ្នាពេញទំហឹងជាមួយម៉ូតូកង់បីកែឆ្នៃប្រភេទដឹកទំនិញ ពណ៌ខៀវ គ្មានពាក់ស្លាកលេខ បេីកបរដោយយុវជនវ័យក្មេងម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជេីងទៅត្បូង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯម៉ូតូកង់បីកែឆ្នៃរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូកង់បីកែឆ្នៃយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត និងប៊ុធី

  • បុរសម្នាក់ ដោតឌុយសាកថ្មទូរស័ព្ទធ្លាក់លើទ្រូង បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

    បុរសម្នាក់ ដោតឌុយសាកថ្មទូរស័ព្ទធ្លាក់លើទ្រូង បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

    ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ខណៈដែលដេកលើអង្រឹងដោតឌុយសាកថ្មទូរស័ព្ទ បែរជាធ្លាក់ហ្វ្រីដែលគ្មានលក្ខណៈត្រឹមត្រូវធ្លាក់លើទ្រូង បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅកន្លែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៧៩ ផ្លូវបេតុង ក្រុម១ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សពមានឈ្មោះ កុយ ចាន់សុខុម ភេទប្រុស អាយុ៥៨ឆ្នាំ អតីតចៅសង្កាត់ស្រះចក មានប្រពន្ធឈ្មោះ ប៉ាន់ រដ្ឋា អាយុ៦៨ឆ្នាំ មានកូនប្រុសចំនួន២នាក់ តែមានប្រពន្ធកូនរស់នៅផ្ទះផ្សេងៗគ្នា នៅស្រុកកំណើតអស់ហើយ នៅផ្ទះកើតហេតុ មានតែ២នាក់ ប្តីប្រពន្ធមានស្រុកកំណើត ឃុំលេខ៣ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ បើយោងតាមសម្តីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ ក្រោយហូបបាយពេលព្រឹករួចជនរងគ្រោះឡើងសម្រាន្តលើអង្រឹង ហើយដោតឌុយសាកថ្មទូរស័ព្ទ ក៏ប៉ុន្តែហ្វ្រីភ្លើងពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដោយគ្មានគម្រប ក៏ស្រាប់តែនៅពេលលើកឌុយកាន់ដោតភ្លាត់ស្នៀតធ្លាក់លើទ្រូងទើបបណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរនិងពិនិត្យមើលជាក់ស្តែង រួចធ្វើការទំនាក់ទំនងទៅគ្រូពេទ្យឱ្យមកយកសំណាកធ្វើតេស្ត ជាលទ្ធផលអវិជ្ជមានកូវីដ១៩ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ហើយ ក៏ប្រគល់សពជូនក្រុមគ្រួសារយកចាត់ចែងដឹកសពយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តស្វាយរៀង៕ ដោយ/…

  • សន្តិសុខមាតុភូមិ​ ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ មិថុនា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ​ ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ មិថុនា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ​ ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ មិថុនា ឆ្នាំ២០២១៖

  • បុរសម្នាក់បើករថយន្តយ៉ាងលឿនទៅបុកគូទរថយន្តបែនដឹកដី ចតស្រៀម ពេញទំហឹងគៀបជាប់ស្លាប់ភ្លាមៗ

    បុរសម្នាក់បើករថយន្តយ៉ាងលឿនទៅបុកគូទរថយន្តបែនដឹកដី ចតស្រៀម ពេញទំហឹងគៀបជាប់ស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកSUZUKIមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្តបែនដឹកដីចតស្រៀមតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលតៃកុងគៀបជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវត្តស្ងួនពេជ្រប្រមាណជិត១០០ម៉ែត្រ ស្តិតនៅក្នុហសង្លាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកSUZUKIពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-9562ធ្វើដំណើរទិសដៅពីលិចទៅកើតដោយមិនបើកភ្លើងបំភ្លឺផ្លូវ ខណ:មកដល់ចំណុចកើតហេតុខាងលើ ងងឹតផង បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូទរថយន្តបែនដឹកដីមួយគ្រឿង ក្បាលពណ៌បៃតងបិទឡូហ្គោកងដឹកជញ្ជូន(MG)ពាក់ស្លាកលេខភ្នំពេញ3D-4316ចតស្ងៀមតាមចិញ្ចើមផ្លូវទិសដៅកើតលិច ពេញទំហឹងបណ្ដាលឲ្យរថយន្តរួញមួយកំណាត់មុខ ធ្វេីឲ្យតៃកុងគៀបជាប់ស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសព ជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

  • ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ២០ មិថុនា ២០២១

    ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ២០ មិថុនា ២០២១

    ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ២០ មិថុនា ២០២១

  • រថយន្តឡង់គ្រីស័រ បិត Logo POLICE បុកជាមួយរថយន្តហាយឡែនឌ័រ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ

    រថយន្តឡង់គ្រីស័រ បិត Logo POLICE បុកជាមួយរថយន្តហាយឡែនឌ័រ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បានបេីកបុកជាមួយរថយន្តស៊េរីទំនេីបឡង់គ្រីស័រ ដែលបិតLogo Police បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងនិងផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខ តែបិតLogo POLICE បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏ត្រូវបានរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-1988 ធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន ហេីយបុករថយន្តឡង់គ្រីស័រចំប្រឆិតទ្វាខាងឆ្វេងអូសទៅបុកកង់ក្រោយថែមទៀត ធ្វេីឲ្យរថយន្តឡង់គ្រីស័រវិលជិតមួយជុំ រងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តហាយឡែនឌ័រវិញបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងខូចខាតយ៉ាងដំណំដូចគ្នា ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយសម្របសម្រួលភាគីទាំងសងខាងឲ្យដោះស្រាយនៅនិងកន្លែងផងដែរ តែមិនត្រូវរូវគ្នា ទេីបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

  • បុរសម្នាក់ត្រឡប់ពីដឹកអីវ៉ាន់ឲ្យភ្ញៀវ ត្រូវក្មេងស្ទាវដេញវាយផ្អេីលពេញផ្លូវត្រូវពលរដ្ឋជួយទាន់

    បុរសម្នាក់ត្រឡប់ពីដឹកអីវ៉ាន់ឲ្យភ្ញៀវ ត្រូវក្មេងស្ទាវដេញវាយផ្អេីលពេញផ្លូវត្រូវពលរដ្ឋជួយទាន់

    ភ្នំពេញ ៖ មានក្មេងស្ទាវមួយក្រុមប្រមាណជាង១០នាក់ បានជិះម៉ូតូដេញវាយបុរសម្នាក់តាំងពីស្ពានអាកាសស្ទឹងមានជ័យរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ និងស្ទាក់វាយដោយខ្សែក្រវ៉ាត់ និងកាំបិត បណ្ដាលឲ្យបុរសរងគ្រោះរបួសជាំខ្លួននិងបែកមាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយបំបែក កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខហាង មីហឹរ ច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយវិថីចោមចៅ(វេងស្រេង) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ជិន សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបបដឹកអីវ៉ាន់ ស្នាក់នៅម្ដុំវត្តពោធិញាណ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ តាមសម្ដីបុរសរងគ្រោះខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុរូបគាត់បានដឹកអីវ៉ាន់ឲ្យភ្ញៀវនៅម្ដុំផ្សារអូរឡាំពេច រួចក៏ត្រឡប់មកផ្ទះវិញនៅម្ដុំវត្តពោធិញាណ ខណះធ្វេីដំណេីរតាមផ្លូវព្រះមុនីរ៉េត មកដល់ស្ពានអាកាសស្ទឹងមានជ័យក៏មានក្មេងស្ទាវ២នាក់បានធាក់ម៉ូតូរបស់គាត់ ទាំងដែលរូបគាត់គ្មានកំហុសនិងឈ្លោះគ្នាពីមុនមក តែគាត់ក៏ធ្វេីដំណេីរមកមុខបន្ថែម ។ បន្ទាប់មកទៀតក្មេងស្ទាវទាំងនោះក៏មានបក្ខពួកបន្ថែមប្រមាណជិត១០ម៉ូតូ ដេញតាមរូបគាត់ធាក់ផងវាយផង រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ទេីបពួកគេប្រេីខ្សែក្រវ៉ាត់និងកាំបិតកាប់មកលេីរូបគាត់ ទាំងកំរោល សំណាងល្អដែរក្រុមក្មេងស្ទាវទាំងនោះប្រេីខ្នងកាំបិតកាប់ប៉ុណ្ណោះធ្វេីឲ្យរបួសជាំខ្លួន និងបែកមាត់តិចតួច ។ ក្នុងហេតុការណ៍ខាងលេីនេះបានធ្វេីឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋនិងអ្នកដំណេីរឈប់ឈរមេីលព្រមទាំងជួយស្រែកឃាត់ទេីបក្រុមក្មេងស្ទាវទាំងនោះបំបែកគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។ ដោយឡែកជនរងគ្រោះក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ឲ្យជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួនក្រុមក្មេងស្ទាវទាំងនោះយកមកទទួលទោសតាមច្បាប់ផងដែរ ៕ដោយ ៖ ជីម ភារ៉ា

  • សង្ស័យពុលស្រា និងអាហារ គូរដណ្ដឹងមួយគូរស្លាប់ទាំងអាក្រាតកាយ ក្នុងបន្ទប់ជួលផ្កាម្លិះ ស្ទឹងមានជ័យ

    សង្ស័យពុលស្រា និងអាហារ គូរដណ្ដឹងមួយគូរស្លាប់ទាំងអាក្រាតកាយ ក្នុងបន្ទប់ជួលផ្កាម្លិះ ស្ទឹងមានជ័យ

    ភ្នំពេញ ៖ មានប្រុសស្រី២នាក់ត្រូវជាគូរដណ្ដឹងនឹងគ្នាបានដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចផ្ទះជួលផ្កាម្លិះ ជាប់ផ្លូវ២៨៣ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះទាំង២នាក់ដែលស្លាប់រួមមាន ៖ទី១ ឈ្មោះ ភន បូរី ភេទស្រី អាយុ២០ឆ្នាំ មុខរបបបុគ្កលិកក្រុមហ៊ុន ។ និងទី២ ឈ្មោះ ភោក ជីវា ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបបពេទ្យធ្មេញ ។ អ្នកទាំងពីរស្នាក់នៅជាមួយគ្នាត្រង់ចំណុចទីតាំងខាងលេី ។ តាមសម្ដីស្ត្រីម្នាក់មានឈ្មោះ ឡុក ពិសី អាយុ៤៥ឆ្នាំ មានទីកន្លែងកំណេីតក្នុងភូមិពាធិ៍ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងត្រូវជាម្ដាយនារីរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បានភ្ជាប់ពាក្យនឹងគ្នាជិត២ឆ្នាំទៅហេីយ ព្រោះតែបញ្ហាជម្ងឺកូវីដ-១៩ទេីបមិនទាន់រៀបអាពាហ៍ពិពាហ៍ ។ ហេីយមុនថ្ងៃកេីតហេតុនាល្ងាចថ្ងៃទី១៨ ខែមិថុនា ២០២១ កូនស្រីរបស់គាត់ត្រូវជាជនរងគ្រោះបានខលទៅប្រាប់គាត់ថា ពួកគេទេីបមកពីញុំអីនិងផឹកស្រា ហេីយត្រឡប់មកផ្ទះក៏មានអាការៈមិនស្រួលខ្លួនចេះតែក្អួត (សង្ស័យតែពុលស្រា និងអាហារ )…