-
មុខរបរចិញ្ចឹមគោ របស់សហគមន៍ តំបន់ការពារធម្មជាតិ

ជីវភាពសមាជិកសហគមន៍តំបន់ការពារធម្មជាតិ «ត្មាតប៉ើយ» មានការកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការចិញ្ចឹមគោ ដែលក្នុងនោះ មួយគ្រួសារអាចរកចំណូលបានពី ៨ទៅ១០ លានរៀលក្នុងមួយឆ្នាំ។ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន លោក ឌឹម គឹអោន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ«ត្មាតប៉ើយ» ដែលស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា មុខរបរចិញ្ចឹមគោនេះ បានកាត់បន្ថយការពឹងអាស្រ័យលើមុខរបរចាស់ ដែលប្រជាសហគមន៍ភាគច្រើន នាំគ្នាចូលព្រៃបរបាញ់ និងដាក់អន្ទាក់សត្វ កាប់ឈើ ។ល។ ដើម្បីរកចំណូលចិញ្ចឹមជីវិតគ្រួសារ។ សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ «ត្មាតប៉ើយ» មានសមាជិកសរុប ៣៧៥ គ្រួសារ ដែលក្នុងនោះមានគ្រួសារ ៣៩% ចិញ្ចឹមគោសរុបចំនួន១៣១៤ក្បាល ឬជាមធ្យម៩ក្បាល ក្នុងមួយគ្រួសារ ដែលជាពូជគោខ្មែរ។ ដោយសារមានស្មៅគ្រប់គ្រាន់តាមព្រៃល្បោះ និងទីវាលក្នុងតំបន់សហគមន៍ ធ្វើឱ្យការចិញ្ចឹមគោមានលក្ខណៈងាយស្រួល និងទទួលបានផលចំណេញច្រើន ដែលទាក់ទាញសមាជិកចាប់ផ្តើមមុខរបរនេះ។ លោក ឌឹម គឹអោន លើកឡើងថា ការចិញ្ជឹមគោនៅក្នុងខេត្តព្រះវិហារនេះងាយស្រួលរកទីផ្សារ ហើយមានឈ្មួញជាច្រើនដែលមកសួរនាំនិងទិញគោសម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ៕
-
រថយន្តបែនដឹកដីបើកបុករថយន្ត Lexus បើកឆ្លងផ្លូវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានបើករថយន្ត Lexus RX400 ឆ្លងកាត់ផ្លូវ ត្រូវបានរថយន្តបែនដឹកដីចង្កូតស្ដាំបុកចំហៀងខាងមុខ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណារងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបបាគួរស្រូវ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រកែងនិងផ្លូវ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីបងប្អូនដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាក Lexus RX400 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-7139 បេីកបរតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុបមួយសន្ទុះក្រោយមក ក៏ស្រាប់ភ្លេីងស្តុបលោតសញ្ញាឱ្យបត់ឆ្វេង ពេលនោះគាត់ ក៏បានបត់ឆ្វេងឡើងទៅផ្លូវ២១៧ តែមកដល់ពាក់កណ្ដាលផ្លូវ ក៏មានរថយន្តបែនដឹកដីចង្កូតស្ដាំ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-2714 បើកបរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីលិចមកកើតកើត ក្នុងល្បឿនលឿនជ្រុលទៅបុកចំហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្ត Lexus RX400…
-
តារាសម្តែងលោក អេន វីន ត្រូវតុលាការសម្រេចចោទប្រកាន់ចំនួន ២បទល្មើស ទៅលើគូស្នេហ៍ជាស្ត្រីមេម៉ាយកូន២

ភ្នំពេញ ៖ លោក អេន វីនតារាសម្តែងរូបស្រស់សង្ហារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបានតុលាការសម្រេចចោទប្រកាន់ ចំនួន២បទល្មើស ករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើគូស្នេហ៍ ជាស្ត្រីមេម៉ាយកូន២ ។ បេីតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្តាញសង្គម Telegram ថា ករណីនេះ «បានបើកការស៊ើបសួរពីបទ ហិង្សាដោយអនីតិសង្វាសជន និង ធ្វើឲ្យខូចខាតដោយចេតនា» ។ គួររំលឹកផងដែរថា តារាសម្តែងរូបស្រស់សង្ហារ លោក អេន វីន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើសប្រើហិង្សាលើគូស្នេហ៍ ជាស្ត្រីមេម៉ាយកូន២ គឺ អ្នកនាង សុទ្ធ បញ្ចកា ។ បេីយោងតាមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកនាង សុទ្ធ បញ្ចកា បានសរសេរខ្លឹមសារទាំងស្រុង ដូច្នេះថា ៖ ឈឺអត់ទេ…
-
កិច្ចប្រជុំពិនិត្យលើសូចនាករការអនុវត្ត កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា ក្នុងកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៨-២០២១ និងការពិនិត្យវឌ្ឍនភាពសូចនាករតាមដានរួមគ្នា

រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំបានប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងអង្គភាពជំនាញក្រោមឱវាទទីស្ដីការក្រសួងដើម្បីពិនិត្យសូចនាករការអនុវត្តកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា ក្នុងកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៨-២០២១ ការពិនិត្យវឌ្ឍនភាពសូចនាករតាមដានរួមគ្នានិងសកម្មភាពដែលនឹងត្រូវអនុវត្តនៅជំហានបន្ទាប់ក្នុងគោលបំណងឆ្លើយតបទៅនឹងវត្ថុបំណងគោលនយោបាយនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ។ លេខាធិការដ្ឋានសម្របសម្រួលគម្រោងបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពចំណុចដៅឆ្នាំ២០២១ជូនថ្នាក់ដឹកនាំដែលអង្គភាពជំនាញទទួលបន្ទុកបានអនុវត្តក៏ដូចជាបញ្ហាប្រឈមនានាដែលមិនអាចអនុវត្តសកម្មភាពបានដោយសារវិបត្តិកូវីដ-១៩។ក្រុមការងារតែងតែប្រជុំជាទៀងទាត់ដើម្បីពិនិត្យតាមដាននិងពន្លឿនការអនុវត្តតាមជាពិសេសត្រៀមនូវយន្តការថ្មីក្នុងអនុវត្តសកម្មភាពការងារផងដែរ។ ក្នុងឱកាសនេះឯកឧត្ដមបណ្ឌិតសភាចារ្យបូកសរុបលទ្ធផលនូវកិច្ចប្រជុំនិងបានផ្ដល់អនុសាសន៍ដល់អង្គភាពដែលអនុវត្តសកម្មភាពទាំងអស់រៀបចំយន្តការសមស្របមួយដែលអាចអនុវត្តបានក្នុងអំឡុងពេលដែលសាលារៀនត្រូវបានបិទជាពិសេសការអនុវត្តតាមគន្លងថ្មីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពនៅតែអាចដំណើរការបាន។ ចំណុចទាំងនេះរួមមាន៖ការរៀបចំយន្តការពិនិត្យតាមដាននិងវាយតម្លៃជាប្រចាំដោយត្រូវរៀបចំជាសូចនាករឲ្យបានច្បាស់លាស់ការរៀបចំយន្តការរង្វាយតម្លៃសមត្ថភាពការសិក្សារបស់សិស្សតាមអនឡាញការរៀបចំរបាយការណ៍និងការអនុវត្តគន្លងអាជីពគ្រូបង្រៀននិងការអភិវឌ្ឍសមត្ថភាពលទ្ធផលការសិក្សាសិស្សនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាជាដើម។ដោយ-រ៉ាវុធ
-
ប្រតិភូតំណាង ឯកឧត្ដម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន នាំយកអំណោយជូនដល់មន្ទីរព័ត៌មានខេត្តព្រះសីហនុ

ឯកឧត្តម បណ្ឌិតសុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងពត៌មានតំណាងឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព៌តមានបានដឹកនាំប្រតិភូ ចុះពិនិត្យមើលវឌ្ឍនភាពកាងាររបស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុបានឆ្លៀតឱកាសសាកសួរសុខទុក្ខនិងនាំយកអំណោយមានអង្ករ ២៥០ គីឡូ មី ២០ កេស ទឹកបរិសុទ្ធ ២០ កេស អាល់កុល ៣ កាននិងថវិកា ៤ លានរៀល ប្រគល់ ជូនដល់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាព ក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវី-ដ១៩ ។ ព្រឹកថ្ងៃទី២៣មិថុនាខេត្តព្រៈសីហនុ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរាយការណ៍ពីស្ថានភាពការងារទូទៅរបស់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ស្ថិតក្នុងបរិបទទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តការងារជំនាញក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្ថែមថា មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ គ្រប់ៗគ្នា។ ដោយឡែក នារយះពេលកន្លងមក មន្ត្រីរាជការនៃមន្ទីព័ត៌មានខេត្ត…
-
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពអតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំ គណៈប្រតិភូ ក្រសួងព័ត៌មាន និងឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម អៀង ជេដ្ឋ អតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្ត បានទទួលមរណៈភាព នៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:៥៤ នាទីយប់ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគគារពាធ ។ សពឯកឧត្ដម អៀង ជេដ្ឋ ត្រូវបានតម្កល់ទុក ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។នៅក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការចូលរួម រំលែកទុក្ខ ជាមួយគ្រួសារសព ដែលបានបាត់បង់ឯកឧត្តម ដែលត្រូវជាប្តី ជាបិតា…
-
បុរសខ្មែរឥស្លាម ២នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅក្រោមដើមកាស្យា ខេត្តកណ្តាល

សេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា បុរសទាំង២នាក់ដែលស្លាប់មានឈ្មោះ ម៉ាត់ នសា អាយុ២៨ឆ្នាំ មុខរបរ នេសាទ និងឈ្មោះ ស៊េន ម៉ាអ៊ែល អាយុ១៦ឆ្នាំ មុខរបរនេសាទ។ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បុរសជនរងគ្រោះទាំង២នាក់បានទៅទាក់សត្វជាមួយនិងឪពុក។ ខណៈពេលមានភ្លៀងធ្លាក់និងខ្យល់ ជនរងគ្រោះបាននាំគ្នាទៅជ្រកទឹកភ្លៀងនៅក្រោមដើមកាស្យា ភ្លាមនោះ ក៏ត្រូវរន្ទះបាញ់ បានបាញ់ចំដើមកាស្យាបណ្តាលអោយជនរងគ្រោះទាំងពីនាក់ស្លាប់ នៅកន្លែងកើតហេតុ។ គិតក្នុង រវាងខែមេសា, ឧសភានិងមកត្រឹមថ្ងៃទី២៣ខែមិថុនានេះ តួលេខមិនទាន់ផ្លូវការ បានបង្ហាញថា ករណីរន្ទះបាញ់ បានសម្លាប់មនុស្ស២០នាក់, ធ្វើឲ្យរបួស ១២នាក់, ស្លាប់គោក្របី១១ក្បាល ក្នុងហេតុការណ៍កើតឡើងក្នុង ខេត្ត ចំនួន១០ គឺ ខេត្តកណ្តាល ,ខេត្តមណ្ឌលគីរី, កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ធំ, ខេត្តបាត់ដំបង, កំពង់ស្ពឺ,…
-
កម្មករនិយោជិតជាង ១ម៉ឺននាក់ទៀត ទទួលបានថវិកាផ្តល់ពីកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល

រាជធានីភ្នំពេញ៖នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកផ្តល់ប្រាក់ ឧបត្ថម្ភ (លើកទី៦២) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១១ ២៨៦ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៩១។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថាការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះធ្វើឡើងសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕ដោយ៖ម៉ាដេប៉ូ (សូមអានខ្លឹមសារលម្អិតខាងក្រោម)
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ZOOM ដោយមានការចូលរួមពីអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។ គួរបញ្ជាក់ថា គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល ក្នុងការកំណត់ទស្សនវិស័យ និងគោលនយោបាយជាតិអំពីទីក្រុងឆ្លាត សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង និងមានភារកិច្ចដូចជា សិក្សា ស្រាវជ្រាវបទពិសោធន៍របស់ប្រទេសនានានៅក្នុងតំបន់ និងសកលលោកពាក់ព័ន្ធ នឹងការបង្កើតនិងការអភិវឌ្ឍទីក្រុងឆ្លាត, សិក្សា ស្រាវជ្រាវកំណត់អំពីនិយមន័យ វិសាលភាព ទំហំ និងទស្សនទាននៃទីក្រុងឆ្លាត, រៀបចំសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រនៃការរៀបចំទីក្រុងឆ្លាតសម្រាប់ រយៈពេលមធ្យម និងរយៈពេលវែង។ បន្ថែមពីនេះ ក្រុមការងារនេះមានភារកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការបង្កើតទីក្រុងឆ្លាតសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ, ចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗពាក់ព័ន្ធនឹងការងារទីក្រុងឆ្លាត, រៀបចំផែនការសកម្មភាព…
-
រថយន្តព្រូស វ៉ាជែងជ្រុលចង្កូតបុកម៉ូតូ បុគ្គលិកធនាគារម្នាក់រងរបួស

រតនគិរី ៖ រថយន្តព្រូសបើកលឿនជ្រុលចង្កូតបុកម៉ូតូបុគ្គលិកធនាគារ កំពុងធ្វើចរាចរណ៍ស្របទិសគ្នាពីកើតទៅលិច ហើយបន្តទៅបុករ៉ឺម៉កម៉ូតូ និងរថយន្ត ១គ្រឿងទៀតបញ្ឈរទុកចោលនៅមុខផ្ទះជាង រងការខូចខាតយ៉ាងដំណំ និងបុគ្គលិកធនាគារនោះ ត្រូវរបួសជើងខាងស្តាំ ប៉ុន្តែម៉ូតូបានខ្ទិចខ្ទីអស់ទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខផ្ទះ ឡេង លាង ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-3497 មានឈ្មោះ លី ម៉េងហ៊ុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី(គ្មានរបួស)។ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1M-4206 មានឈ្មោះ តេង នី ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ ជាបុគ្គលិកធនាគារLOLC ស្នាក់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង រតនគីរី រងរបួសត្រូវជើងខាងស្តាំ។ សមត្ថកិច្ចនគរបាលបានបន្តថា…