-
ក្រសួងពាណិជ្ជកម្មបណ្តេញប្រធានសាខា ក.ប.ប បាត់ដំបង ពីក្របខ័ណ្ឌមន្ត្រីរាជការ

បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីសម្តេចតេជោ ហ៊ុន សែន ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៤ឧសភា បានសម្រេចបញ្ចប់មុខតំណែងលោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. ខេត្តបាត់ដំបង ព្រមទាំងបានលុបឈ្មោះលោកចេញពីក្របខ័ណ្ឌមន្ត្រីរាជការទៀតផង។ ក្រសួងបញ្ជាក់ថា ការសម្រេចបែបនេះធ្វើឡើងដោយយោងតាមយោបល់របស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម។ ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបងរូបនេះបានបង្ករការថ្នាំងថ្នាក់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងចំណាត់ការប្រឆាំងការលួចនាំចូលទុរេនខុសច្បាប់ពីប្រទេសថៃទៅលក់នៅបាត់ដំបង ដោយកុហកថាជាទុរេននាំមកពីខេត្តកំពង់ចាម ខណៈដែលទុរេនកំពង់ចាមមិនទាន់ដល់រដូវប្រមូលផលផង។ ពេលចុះទៅខេត្តស្វាយរៀងកាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះការពន្យល់របស់លោក គឹម ប្រុស ហើយបានប្រាប់ឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការចំពោះមន្រ្តី ដែលរាយការណ៍កុហកថ្នាក់លើ និងប្រជាពលរដ្ឋ៕
-
៣ខែដើមឆ្នាំ២០២៦ ក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង៤០០ ដោះស្រាយបានជាង៣០០

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៤១៩បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ២៣បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន១០បណ្ដឹង។ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុបបានកើនឡើង១៨៤បណ្ដឹង ស្មើនឹង៧៨%។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃ។ របាយការណ៍បញ្ជាក់ថា បណ្តឹងទាំងនោះរួមមាន៖ បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋប្ដឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន មានពាក្យបណ្ដឹងសរុបចំនួន ៦១០បណ្ដឹង។ បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន១៤៩របាយការណ៍។ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយ អគ្គាធិការដ្ឋាន បានពិនិត្យចាត់ចែងពាក្យបណ្ដឹង ក៏ដូចជារបាយការណ៍បំភ្លឺដែលទទួលបានពីអង្គភាពពាក់ព័ន្ធ ហើយបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន ២៩៥បណ្ដឹង និងធ្វើរបាយការណ៍បំភ្លឺចំនួន ១២៩របាយការណ៍។ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវចំនួន ២៥បណ្ដឹង និងបានចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចំនួន ៥គោលដៅ ស្មើនឹង ១៦ស.ជណ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជារួម លទ្ធផលក្នុងរយៈពេល៣ខែដើមឆ្នាំនេះ អគ្គាធិការដ្ឋានសម្រេចដោះស្រាយពាក្យបណ្ដឹង ស្មើនឹង ៦២%…
-
អភិបាលរាជធានីរម្លឹកកម្លាំងសមត្ថកិច្ចកុំទារលុយពីម្ចាស់ទីតាំង ក្នុងការងារបង្ក្រាបបទល្មើសឆបោកអនឡាញ

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនជាម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់បទល្មើស Online Scams។ ឯកឧត្ដមបានមានប្រសាសន៍ថា បើបទល្មើសទាំងនេះត្រូវបានលុបបំបាត់ អ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺបងប្អូននេះហើយ។ ការលើកឡើងខាងលើនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង “អនុក្រឹត្យ លេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” ទៅដល់ម្ចាស់ទីតាំងបុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ភ្ញៀវបរទេសដែលមកស្នាក់នៅកម្ពុជាស្របច្បាប់ មិនបង្ករបទល្មើសផ្សេងៗ កម្ពុជាស្វាគមន៍ពួកគាត់ តែបើពួកគាត់មកដើម្បីបង្ករបទល្មើស ប្រទេសកម្ពុជាយើងក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌពួកគាត់ដែរ។ ដូចនេះយើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាគ្មានបទល្មើស…
-
គយ ពង្រឹងចំណាត់ការទប់ស្កាត់ការនាំចូលទុរេនពីថៃ

បន្ទាប់ពីមានការរិះគន់យ៉ាងផុសផុលជុំវិញការឃុបឃឹតគ្នាលួចនាំទុរេនថៃចូលមកលក់នៅស្រុកខ្មែរល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ទៅមន្រ្តីក្រោមឱវាទរបស់ខ្លួនឲ្យពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ពីថៃ។ ក្នុងលិខិតមួយផ្សព្វផ្សាយនៅថ្ងៃទី៧ឧសភា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានរម្លឹកថា ផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសថៃ គឺជាទំនិញដែលត្រូវបានហាមឃាត់ដាច់ខាតលើការនាំចូលមកកាន់កម្ពុជា។ ក្នុងន័យនេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការនាំចូលដោយខុសច្បាប់ អគ្គនាយកដ្ឋានបានណែនាំឱ្យមន្ត្រីរបស់ខ្លួនត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បំផុតរាល់ការប៉ុនប៉ងលួចនាំចូលតាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ, និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ។ ដោយឡែក ចំពោះការនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសដទៃក្រៅពីប្រទេសថៃ គយតម្រូវឱ្យអនុវត្តខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសដែលមានចែងក្នុងលិខិត ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥។ ក្នុងនោះការនាំចូលចាំបាច់ត្រូវមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យត្រឹមត្រូវពីប្រទេសនាំចេញ ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ និងគុណភាពទំនិញ។ បច្ចុប្បន្ន ទុរេនថៃកំពុងប្រឈមនឹងវិបត្តិខ្វះទីផ្សារយ៉ាងធ្ងន់ធ្ងរ ដោយសារការហាមឃាត់ការនាំចូលពីកម្ពុជា រួមទាំងបញ្ហាមិនចុះសម្រុងនឹងស្ដង់ដារភូតគាមអនាម័យសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទន្ទឹមនឹងនេះ ទុរេនវៀតណាម ក៏កំពុងរងការរិះគន់ និងមន្ទិលសង្ស័យជុំវិញការប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលសូម្បីតែអ្នកប្រើប្រាស់ក្នុងស្រុករបស់វៀតណាមផ្ទាល់ក៏មានការរារែកក្នុងការទទួលទានផងដែរ។ ស្ថានភាពនេះបានបង្ករជាក្ដីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ជុំវិញការឃុបឃឹតគ្នាលួចនាំចូលទុរេនគ្មានគុណភាព និងគ្មានសុវត្ថិភាព មកចែកចាយបន្លំថាជាទុរេនខ្មែរនៅលើទីផ្សារកម្ពុជា ទោះបីជាថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីណែនាំយ៉ាងម៉ឺងម៉ាត់ដល់ពាណិជ្ជករ និងអាជីវករទាំងអស់ ឱ្យបញ្ឈប់ការនាំចូល ការចែកចាយ និងការផ្គត់ផ្គង់រាល់ផលិតផលទំនិញ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ឬទំនិញដែលលួចលាយសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព។ ថ្លែងប្រាប់បណ្តាញព័ត៌មាន…
-
អង្គការសហប្រជាជាតិដើម្បីបរិស្ថានបញ្ជាក់អំពីការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យធនធានធម្មជាតិនិងអាកាសធាតុ

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិដើម្បីបរិស្ថានឬ យូអិនអ៊ីភី (UNEP)ប្រចាំតំបន់ បានបញ្ជាក់អំពីបន្តគាំទ្រកម្ពុជាដើម្បីលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ទប់ស្កាត់ការបំពុលដើម្បីនិរន្តរភាពបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅទីស្តីការក្រសួងកាលពីថ្ងៃទី៦ ខែឧសភាក្រសួងលោកស្រី ដេចិន សេរីង (Dechen Tsering )នាយកនិងជាតំណាងអង្គការ UNEPប្រចាំតំបន់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានអញ្ជើញសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ជូនភ្ញៀវអំពីគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាកំពុងទទួលបានជោគជ័យ ដោយសារមានអ្នកចូលរួមជាង១៤លាននាក់ គិតត្រឹមឆ្នាំ២០២៦នេះ ដែលបានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិកជាបណ្តើរៗ។ ឯកឧត្តមបានបន្តថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជំរុញឱ្យមានភាពស្អាត និងចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទាំងក្នុងទឹក លើដី និងលើមេឃ ដើម្បីបង្កើនភាពធន់នឹង ការប្រែប្រួលអាកាសធាតុសម្រាប់ សហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា។គម្រោងសហប្រតិបត្តិការបន្តទៀតគឺជំរុញការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រែក្លាយសក្តានុពលធម្មជាតិ ទៅជាគោលដៅលំហែបៃតង និងអេកូទេសចរណ៍ និងការលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ចំណែកលោកស្រី ដេចិន សេរីង (Dechen Tsering )បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបានសហការល្អ លើកិច្ចសហការលើផ្នែកបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសបានអនុវត្តសកម្មភាពជំរុញ លើការកាត់បន្ថយប្លាស្ទិក,…
-
ពីឆ្នាំ២០២៤ដល់ត្រីមាសទី១ ឆ្នាំ២០២៦៖ កម្មវិធីTVET 1.5លាននាក់ បានបណ្តុះបណ្តាលយុវជន និងពលរដ្ឋប្រមាណ ២៧ម៉ឺននាក់ ក្នុងនោះយុវជនរាប់ម៉ឺននាក់មានការងារសមរម្យ និងបានចាកចេញពីភាពក្រីក្រ

(ភ្នំពេញ)៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់(TVET 1.5M) ដោយគិតចាប់ពីការអនុវត្តនៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ដោយគិតចាប់តាំងពីការអនុវត្តនៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។ ក្នុងនោះគ្រឹះស្ថានក្រោមឱវាទក្រសួងចំនួន ២២,៧ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ចំនួន ៤,៣ម៉ឺននាក់។ លោកបញ្ជាក់ថា៖«វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល»។ អ្នកនាំពាក្យថា៖«អ្វីដែលថ្នាក់ដឹកនាំក្រសួង និងមន្រ្តីក្រសួងកំពុងអនុវត្ត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអនុវត្តតាមអភិក្រមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «រៀនឱ្យចប់…
-
រដ្ឋមន្ត្រីព័ត៌មាន នឹងជួបជាមួយសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ក្រា នឹងជួបជាមួយសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម ។ តាមរយៈសារលើបណ្តាញសង្គម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីកិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ ធ្វើឡើង ដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួន លើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មាន ដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីថា ការផ្សព្វផ្សាយ គួរផ្តោតជាសំខាន់លើមាតិកា ខ្លឹមសារ និងរូបភាព ឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់មកដល់សង្គម រក្សាគុណធម៌ និងសីលធម៌ ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ឯកឧត្តម នឹងមានជំនួបថ្មីបន្ថែមទៀតជាមួយ អ្នកសារព័ត៌មានអនឡាញ ដែលបានកំពុងចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងសន្តិសុខសង្គម និងជម្លោះនានា…
-
មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកោះកុង សូមធ្វើការបំភ្លឺជូនសាធារណជណមេត្តាជ្រាប ករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ទន្រ្ទានកាន់កាប់ដីព្រៃ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្ត ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ មន្ទីរបរិស្ថានខេត្តកោះកុងបានបានបញ្ជាក់ថា តំបន់ទឹកជ្រោះដំណាក់ក្បូន ជាគម្របព្រៃឈើ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាតំបន់ការពារធម្មជាតិ និងមិនមានការសង់ខ្ទម ឬការតាំងទីលំនៅនៅទីនោះទេ។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ជនខិលខូចមួយចំនួន បានចូលទន្ទ្រានកាន់កាប់ដីព្រៃ និងសង់សំណង់ខុសច្បាប់រួមមាន ខ្ទម និងតូបលក់ដូរចំនួន ២៥តូប រោងលម្ហែចំនួន ៧៦រោង និងបន្ទប់ទឹកចំនួន ២កន្លែង (៤បន្ទប់) ជាបន្តបន្ទាប់។ កន្លងមកានេះ រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញសេចក្តីជូនដំណឹងចំនួន ៣លើក ឱ្យរុះរើដោយស្ម័គ្រចិត្តជាបន្ទាន់នូវតូបលក់ដូរ និងខ្ទម នៅទីតាំងដំណាក់ក្បូន និងតាមដងផ្លូវជាតិលេខ១០ និងបានចុះផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុត្តដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលទន្ទានកាន់កាប់ដីចំនួន២លើករួចមកហើយដែរ។ ប្រជាពលរដ្ឋមួយចំនួន ក៏បានរុះរើចេញដោយស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅមានជនខិលខូចរឹងរូសមួយចំនួនតូចប៉ុណ្ណោះ មិនព្រមរុះរើ និងចាកចេញ ដោយសំអាងមានមេក្លោងនៅពីក្រោយ។ ដូចគ្នាដែរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាព ស្រុកមណ្ឌលសីមា បន្តចុះអនុវត្តច្បាប់ធ្វើការរុះរើសំណង់ខុសច្បាប់ទាំងនោះ និងចាត់វិធានការចំពោះមេក្លោង…
-
កម្មវិធីប្រកួតប្រជែងគណិតវិទ្យា SIMO Cambodia ផ្ដល់ឳកាសឲ្យសិស្សានុសិស្សពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ

ភ្នំពេញ: SIMO Cambodia (Science Intelligence Mathematics Olympiad) គឺជាកម្មវិធីប្រកួតប្រជែងគណិតវិទ្យាស្តង់ដាមួយ ដែលបានផ្ដល់ឳកាសឲ្យសិស្សានុសិស្សដែលចង់សាកល្បងសមត្ថភាពឬពង្រឹងចំណេះដឹងផ្នែកគណិតវិទ្យា ត្រៀមប្រលងអាហាររូបករណ៏ និងប្រឡងថ្នាក់ជាតិផ្សេងៗ ជាមួយនឹងលំហាត់កម្រិតអន្តរជាតិ ។ ក្នុងសម័យបច្ចុប្បន្នដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សមត្ថភាពក្នុងការគិតវិភាគ និងដោះស្រាយបញ្ហា ក្លាយជាជំនាញសំខាន់មួយដែលមិនអាចខ្វះបាន។ គណិតវិទ្យា ដែលត្រូវបានគេហៅថាជាភាសានៃតក្កវិជ្ជា និងនវានុវត្តន៍ មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជំនាញទាំងនេះ។ ដោយយល់ដឹងពីសារៈសំខាន់នេះ កម្មវិធីប្រកួត Science Intelligence Mathematics Olympiad (SIMO) Cambodia បានកើតមានឡើងដើម្បីជាវេទិកាដែលលើកស្ទួយទេពកោសល្យ និងបំផុសគំនិតយុវជនជំនាន់ថ្មី ។ ជាងនេះទៅទៀត SIMO Cambodia ក៏មានតួនាទីសំខាន់ក្នុងការត្រៀមសិស្សឲ្យរួមចំណែកក្នុងឆាកអន្តរជាតិ ។ SIMO Cambodia មានចក្ខុវិស័យក្នុងការបំផុសគំនិត និងបង្កើនសមត្ថភាពយុវជនកម្ពុជា ឲ្យមានជំនាញគណិតវិទ្យាយ៉ាងរឹងមាំ អាចគិតវិភាគបានច្បាស់លាស់ ដោះស្រាយបញ្ហាបានច្នៃប្រឌិត និងចូលរួមប្រកួតប្រជែងដោយទំនុកចិត្ត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ SIMO Cambodia មានចក្ខុវិស័យខ្ពស់ក្លាយជាវេទិកាឈានមុខគេ ក្នុងការបណ្តុះបណ្តាលចំណង់ចំណូលចិត្តផ្នែកបញ្ញា ការសិក្សបែបច្នៃប្រឌិត និងការយល់ដឹងជ្រាលជ្រៅអំពីគណិតវិទ្យា ខណៈពេលជំរុញនូវនវានុវត្តន៍ ភាពអត់ធ្មត់…
-
ក្រសួងប្រសៃសណីយ៍កម្ពុជាដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយទីប្រឹក្សាច្បាប់និងទីប្រឹក្សាបច្ចេកទេសបារាំងនៃពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចំនួន៣ របស់គម្រោង (AFD)

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយទីប្រឹក្សាច្បាប់និងទីប្រឹក្សាបច្ចេកទេសបារាំងពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចំនួន៣ គឺ (១) សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល (២) សេចក្តីព្រាងច្បាប់ស្តីពីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល ក្រោមគម្រោង របស់ Agence Française de Development (AFD)។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមការងារនីតិកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងអគ្គនាយកដ្ឋានរដ្ឋបាល (នាយកដ្ឋាននីតិកម្ម) ព្រមទាំងក្រុមការងារ AFD តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា និងតំណាង Expertise France នៅទីស្តីការក.ប.ទ. ៕ ដោយ៖ង៉ាន់ ទិត្យ