-
ខេត្តកំពត មានទេសចរលេងកម្សាន្តជាង ៤៣ម៉ឺននាក់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កំពត៖ ខេត្តកំពត នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកសម្រាកលំហែនៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យទានផ្សេងៗ។ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់ ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំដោយភាពច្នៃប្រឌិតរបស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត បានធ្វើឱ្យខេត្តទេសចរណ៍ប៉ែកនារតីមួយនេះកាន់តែមានភាពទាក់ទាញ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានយកចិត្តទុកដាក់ខ្លាំង ហើយសមិទ្ធផលទេចរណ៍ឯកក៏បានលេចឡើងជាវន្តបន្ទាប់។ ជាក់ស្តែងក្នុងឱកាសនៃពិធៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរមកលេង និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន២.៣៩០នាក់ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ភ្ពៀវជាតិ អន្តរជាតិដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងបងប្អូប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់។ លោកប្រធានមន្ទីរបានបន្តថា សម្រាប់ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រួមនឹងសេវាស្នាក់នៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯតម្លៃសេវាកម្មក៏ពុំមានការតម្លើងថ្លៃហួសហេតុដែលមិនអាចទទួលយកបានពីភ្ញៀវទេសចរនោះឡើយ។ ចំណែកឯការធ្វើដំណើរក៏មិនមានការកកស្ទះចរាចរណ៍យូរឡើយ ដោយស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំកម្លាំងដើម្បីសម្រួល និងបញ្ជៀសការកកស្ទះបានយ៉ាងល្អប្រសើរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត
-
Vietjet ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% ចំនួន 11 លានសំបុត្រ សម្រាប់ការធ្វើដំណើរនារដូវក្តៅ

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ – មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់ ២០% លើតម្លៃសំបុត្រ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដែលកក់សំបុត្រយន្តហោះ SkyBoss និង Deluxe នៅទូទាំងបណ្តាញជើងហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយផងដែរ។ ប្រូម៉ូសិននេះ ចាប់បើកទទួលកក់ចាប់ពីពេលនេះរហូតដល់ម៉ោង ១១:៥៩ យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ (GMT+៧) ដែលលោកអ្នកអាចកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ដោយប្រើលេខកូដប្រូម៉ូសិន VJ20។ ការផ្តល់ជូនសំបុត្រប្រូម៉ូសិនចំនួន ១១ លានកៅអីនេះ ភ្ញៀវធ្វើដំណើរអាចធ្វើដំណើរបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ ការបញ្ចុះតម្លៃសំបុត្រដ៏ពិសេសនេះ គឺជាពេលវេលាដ៏ល្ពបំផុតស្របពេលនឹងពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលប្រជាជនកម្ពុជាជាច្រើនក៏អាចនឹងបន្តថ្ងៃឈប់សម្រាកកម្សាន្ត ឬរៀបចំផែនការធ្វើដំណើរថ្មីជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយការផ្តល់ជូននេះផ្តល់នូវឱកាសដ៏ប្រសើរដើម្បីឱ្យលោកអ្នកដែលចង់បន្តដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តដ៏រស់រវើកនានារបស់ប្រទេសវៀតណាម និងកន្លែងដ៏ពេញនិយមផ្សេងៗជាច្រើនទៀត។ ជាមួយនឹងជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងសៀមរាបនិងហាណូយ រួមជាមួយនឹងការតភ្ជាប់ជើងហោះហើរដ៏រលូននៅទូទាំងបណ្តាញអាស៊ីប៉ាស៊ីហ្វិកដែលកំពុងពង្រីករបស់ Vietjet អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយនឹងការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅពេញនិយមក្រៅពីប្រទេសវៀតណាមបានយ៉ាងរលូន និងងាយស្រួល។ ដើម្បីបំពេញតម្រូវការធ្វើដំណើរកើនឡើងក្នុងអំឡុងពេលវិស្សមកាលនេះ ក្រុមហ៊ុន…
-
អភិបាលរាជធានីអំពាវនាវឱ្យពលរដ្ឋចូលរួមសហការបោសសម្អាតការឆបោកតាមអនឡាញ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាមួយអាជ្ញាធរ។ ឯកឧត្តមលើកឡើងថា គ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ ដូចនេះក្នុងនាមអជ្ញាធរ ឯកឧត្ដមអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមសហការ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាមួយអាជ្ញាធររាជធានីភ្នំពេញ ។ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី០៧ មេសា២០២៦ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួននៅតាមខណ្ឌឱ្យអស់លទ្ធភាព ពិសេសសហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីមូលដ្ឋានររាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនអនុវត្តត្រឹមខែមេសានេះទេ គឺត្រូវធ្វើរហូតនិងជាប្រចាំ ។ ឯកឧត្តមជឿជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបយ៉ាងសកម្មនេះ អាច១ខែឬ២ខែទៀត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ អាចនឹងអស់ពីរាជធានីភ្នំពេញ។ ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។ គិតពីថ្ងៃទី០៣កុម្ភៈមកដល់ថ្ងៃទី០៧ មេសានេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន…
-
កម្លាំងចម្រុះឃាត់ខ្លួនជនបរទេសជាង២០០នាក់នៅខណ្ឌសែនសុខ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ កម្លាំងចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាបទីតាំងសង្ស័យមួយកន្លែងដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬស្កេម អនឡាញ ( Online scam)ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសច្រើនជាតិសាសន៍ជាង២០០ នាក់។ ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ដែលបណ្ដាញព័ត៌មានAMSទទួលបាននៅថ្ងៃទី៧ ខែមេសានេះបានឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាបទីតាំងសង្ស័យបង្កប់ការប្រពឹ្រត្តបទល្មើស ស្កេម អនឡាញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។ប្រភពដដែលបន្តថា ក្នុងចំណោមជនបរទេសសរុប ២១៨នាក់មានស្រី្ត ១០នាក់ មាន ០៦ សញ្ជាតិ គឺជនជាតិចិនចំនួន ៩៣ នាក់, បង់ក្លាដេស ៩១ នាក់, វៀតណាម ១៧ នាក់, ជនជាតិឥណ្ឌា ១១ នាក់, ជប៉ុន ៥ នាក់ និងជនជាតិឡាវ ១ នាក់។ក្នុងនោះមានមនុស្ស…
-
អាជ្ញាធរបើកយុទ្ធនាការបាញ់សម្លាប់មូសខ្លាតាមសហគមន៍ទូទាំងរាជធានីភ្នំពេញ

អនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មូសទាំងពេលថ្ងៃ និងពេលយប់ នៅក្នុងខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងតាមសហគមន៍នានា។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារ និងមន្ត្រីសុខាភិបាល ដែលបានចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរចំពោះសុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ជាពិសេសកន្លែងមានទឹកដក់ថ្លា ដែលជាជម្រកមូសខ្លាពង ដូចជា ទឹកដក់នៅក្នុងសំបកកង់ឡាន ម៉ូតូ សំបកកំប៉ុង ដប និងវត្ថុផ្សេងៗដែលអាចរក្សាទឹកភ្លៀងបាន។ លោកបានបញ្ជាក់បន្ថែមថា មូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ខណៈដែលមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺនេះទេ។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ ឬទឹកលូឡើយ ប៉ុន្តែវាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិន ដូចជា ទឹកក្នុងថូផ្កា ទឹកក្នុងជើងទូរទឹកចាន ទឹកដក់នៅក្នុងចានស្នោនិងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ។ល។ ដូច្នេះ ប្រជាពលរដ្ឋគួរតែរួមគ្នាសម្អាតបរិស្ថាន និងលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម៕
-
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី Online Scams

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចំនួន១៨ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន១៨នាក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ យោងតាមដីកាចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ក្រុមជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច ៥ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទអាចត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ។ ក្នុងចំណោមជនត្រូវចោទទាំង ១៨នាក់ មានជនជាតិចិនចំនួន ១៤នាក់ ម៉ាឡេស៊ី ០២ នាក់ មីយ៉ាន់ម៉ា ០១នាក់ និងខ្មែរ ០១នាក់ ដែលភាគច្រើនស្នាក់នៅ និងធ្វើការក្នុងសណ្ឋាគារជីនបៀនមេនឌូ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីដែលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។ ជនត្រូវចោទទាំងនោះត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ឬ ម១) ចំពោះជនត្រូវចោទជាបុរស និងនៅមណ្ឌលអប់រំកែប្រែទី២ (ឬ ម២) ចំពោះជនត្រូវចោទជាស្ត្រី ដើម្បីរង់ចាំការអនុវត្តនីតិវិធីតុលាការ។ សូមបញ្ជាក់ថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥…
-
ក្រសួងពាណិជ្ជកម្មបញ្ចេញជំនួយ ១,៥លានដុល្លារសម្រាប់ជួយកសិករខ្នាតតូច

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (ឬ អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីការបញ្ចេញហិរញ្ញប្បទានឥតសំណងចំនួន ១លាន ៥សែនដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់កសិករខ្នាតតូច លើផលិតកម្មមាន់ខ្មែរ បន្លែសុវត្ថិភាព និង ស្រូវប្រណីត នៅតាមខេត្តគោលដៅចំនួន១៨នៅក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១មេសា នេះជាការបញ្ចេញហិរញ្ញប្បទានថ្មីបន្ថែម បន្ទាប់ពីគម្រោងទទួលបានលទ្ធផលវិជ្ជមានពីការបញ្ចេញហិរញ្ញប្បទានឥតសំណងក្នុងឆ្នាំ២០២៥ ជិត ១លានដុល្លារ ដែលគាំទ្រដល់គ្រួសារកសិករខ្នាតតូចនៅជនបទចំនួន ៦៨៦គ្រួសារ ដើម្បីសាកល្បងបច្ចេកវិទ្យា និងការអនុវត្តនានាក្នុងផលិតកម្មជាលក្ខណៈអាជីវកម្ម សម្រាប់ផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព។ ដោយឡែក ហិរញ្ញប្បទានក្នុងឆ្នាំ ២០២៦ នេះ នឹងធ្វើការគាំទ្រដល់កសិករខ្នាតតូចចំនួន ១ ៤០០ គ្រួសារបន្ថែមទៀត ឱ្យទទួលយកបច្ចេកវិទ្យា និងការអនុវត្តផលិតកម្មលក្ខណៈអាជីវកម្ម ដែលអនុវត្តបានជោគជ័យកាលពីឆ្នាំកន្លងទៅនេះ។ បន្ថែមពីលើផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់ខ្សែច្រវាក់តម្លៃស្រូវប្រណីតផងដែរ។ អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្រោមសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។ គម្រោងនេះមានគោលដៅលើកស្ទួយវិបុលភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការបង្កើនផលចំណេញ ដោយផ្សារភ្ជាប់ផលិតផលកសិពាណិជ្ជកម្ម និងទីផ្សារ។ ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ ឱ្យដឹងថា…
-
អ្នកបើកបរបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបងត្រូវបញ្ជូនទៅតុលាការ ខណៈជនរងគ្រោះទារសំណង៣,៥ម៉ឺន ដុល្លារ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ទៅកាន់សាលាដំបូងខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ បន្ទាប់ពីបុគ្គលរូបនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្ដាលឱ្យមានមនុស្សបានស្លាប់ច្រើននាក់។ ក្រោយរត់គេចខ្លួនបាន៥ថ្ងៃ យុវជន ស៊ីវ ជ័យសិដ្ឋ ដែលគេស្គាល់ថា ជាកូនប្រុសរបស់ស្នងការរងម្នាក់របស់ខេត្តបន្ទាយមានជ័យ បានចូលសារភាពនៅរសៀលថ្ងៃពុធ ទី១ ខែមេសាថា បានពិតជាបានបើកបរបុកអ្នកដំណើរនៅតាមដងផ្លូវជាតិលេខ ៥ ស្លាប់ជីវិត ៦នាក់ រាប់ទាំងទារកនៅក្នុងផ្ទៃម្នាក់ផង។ យោងតាមសេចក្តីប្រកាសព័ត៌របស់ស្នងការខេត្តបាត់ដំបង សង្ស័យសារភាពទៀតថា រូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី ២៧ ខែមីនា។ របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា ជនបង្ក ស៊ីវ ជ័យសិដ្ឋ មានវ័យ ២០ឆ្នាំ បានបើករថយន្តធុន Mercedes Benz មួយគ្រឿង ក្នុងទិសដៅពីភ្នំពេញ ទៅខេត្តបាត់ដំបង បានបុករះម៉ូតូចំនួន២គ្រឿងនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់នៅនឹងកន្លែង ក្នុងនោះជនរងគ្រោះម្នាក់មានគភ៌៣ខែក្នុងផ្ទៃ។ ដោយឡែក កុមារ វ័យ៧ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប។ ឯកឧត្តម…
-
មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB ប្រកាសជោគជ័យក្នុងការភ្ញាស់ពងខ្សឹបដ៏កម្រ

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសជោគជ័យក្នុងការភ្ញាស់ពងសត្វខ្សឹបចំនួន ៣ កាលពីឆ្នាំ២០២៥។ ស៊ុតទាំង ៣គ្រាប់នេះត្រូវបានសង្គ្រោះចេញពីសំបុកផ្សេងៗគ្នា នៅក្នុងតំបន់ការពារដែនជម្រករបស់ខ្សឹប ខាងជើងបឹងទន្លេសាប។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានបញ្ជាក់ថា ទោះបីស៊ុតទាំងនោះត្រូវបានពងនៅក្នុងតំបន់ការពារធម្មជាតិក៏ដោយ ក៏ពួកវាត្រូវបានរកឃើញក្នុងស្ថានភាពមិនមានសុវត្ថិភាព ហើយប្រឈមមុខទៅនឹងការខូចខាតភ្លាមៗ ដោយសារទឹកជំនន់ ឬការដើរជាន់ដោយសត្វពាហនៈ ដូចជាគោ ក្របី ឬការភ្ជួររាស់ដីស្រែជាដើម។ ដូច្នេះ មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB យល់ឃើញថា មធ្យោបាយតែមួយគត់ដើម្បីឱ្យស៊ុតទាំងនោះអាចរស់រាន និងមានសុវត្ថិភាព គឺត្រូវយកទៅកាន់មជ្ឈមណ្ឌលអភិរក្សនេះ ដើម្បីឲ្យពួកវាទាំងអស់អាចញាស់បានដោយជោគជ័យ ហើយកូនបក្សីត្រូវបានចិញ្ចឹមមើលថែដោយក្រុមការងារជំនាញ។ សត្វបក្សីខ្សឹប ឬ Bengal florican មានរស់នៅច្រើនក្នុងប្រទេសកម្ពុជា និងឥណ្ឌា។ វាជាប្រភេទបក្សីកម្រ និងជិតផុតពូជលើលោក ដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)ក្នុងឆ្នាំ២០១៨។ យោងតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ កូនខ្សឹបទាំងនេះមានតម្លៃណាស់សម្រាប់ការអភិរក្សប្រភេទសត្វ ដែលប្រឈមមុខនឹងការវិនាសផុតពូជយ៉ាងខ្លាំងនេះ។ គេបានប៉ាន់ប្រមាណថា បច្ចុប្បន្ន ពួកវាមានចំនួនតិចជាង ១០០ ក្បាលប៉ុណ្ណោះនៅក្នុងធម្មជាតិនៃប្រទេសកម្ពុជា ដែលជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះកុំឲ្យបាត់បង់។ សត្វបក្សីខ្សឹបមានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ តំបន់អភិរក្សសត្វខ្សឹបស្ទោង ក្នុងខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ។ តំបន់អភិរក្សសត្វខ្សឹបស្ទោងនេះ គឺជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថានក្នុងឆ្នាំ២០១៦ និងជាទីជម្រកវាលស្មៅចុងក្រោយ…
-
សមត្ថកិច្ចបញ្ជាក់ច្បាស់ថា យុវជន ស៊ីវ ជ័យសិដ្ឋ ពិតជាបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់នៅបាត់ដំបង

ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តទំនើបបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបងបានហើយ គឺឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលពេលនេះនៅតែមិនទាន់ចូលមកសារភាពចំពោះមុខសមត្ថកិច្ចនៅឡើយ។ សមត្ថកិច្ចកំពុងតាមប្រមាញ់យុជនរូបនេះ ក្រោយឆែកកាមេរ៉ាសុវត្ថិភាពតាំងពីភ្នំពេញ រហូតដល់បាត់ដំបង បញ្ជាក់ថា ជននេះពិតជាអ្នកបើកបរបង្កសោកនាដកម្មស្លាប់មនុស្ស ៦នាក់ ពិតប្រាកដមែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃអង្គារ កម្លាំងជំនាញកំពុងសហការគ្នាយ៉ាងក្ដៅគគុក ដើម្បីតាមចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកទល់ពេលនេះ ជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង នៅមិនទាន់បង្ហាញឆន្ទៈចូលខ្លួនបំភ្លឺចំពោះមុខច្បាប់នៅឡើយ។ តែទោះជាយ៉ាងណា ឪពុករបស់ម្ចាស់រថយន្តបង្កបានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដើម្បីផ្ដល់ព័ត៌មានអំពីសាវតារបស់កូនប្រុស និងអង្គហេតុ ដែលនាំឱ្យមានសោកនាដកម្មនេះកើតឡើង។ សូមរម្លឹកថា កាលពីវេលាម៉ោង ២២ និង ៤០ នាទី យប់ថ្ងៃទី២៧ ខែមីនា រថយន្តធុន Mercedes Benz មួយគ្រឿង បានបើកបរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តបាត់ដំបង បានបុករះម៉ូតូចំនួន២គ្រឿងនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់នៅនឹងកន្លែង ក្នុងនោះជនរងគ្រោះម្នាក់មានគភ៌៣ខែក្នុងផ្ទៃទៀតផង។ ដោយឡែក កុមារវ័យ៧ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប។…