Category: ព័ត៌មានសង្គម

  • កម្ពុជាអាចមានភ្លៀងកក់ខែនៅទូទាំងប្រទេស រយៈពេលពេញមួយសប្តាហ៍

    កម្ពុជាអាចមានភ្លៀងកក់ខែនៅទូទាំងប្រទេស រយៈពេលពេញមួយសប្តាហ៍

    ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២៥ ខែ ក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងកក់ខែនឹងគ្របដណ្តប់លើផ្ទៃដីចន្លោះពី ៣០​ភាគរយ ទៅ៤០ភាគរយ ក្នុងរាជធានី ខេត្តទាំង ២៥។ ដោយឡែកសម្រាប់តំបន់សមុទ្រ រលកអាចមានកម្ពស់ពី ០,២៥ម៉ែត្រ ទៅ ១ម៉ែត្រ។ បើតាមក្រសួងធនធានទឹក ស្ថានភាពនេះកើតឡើងខណៈសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ក្រសួងដដែលក៏បានណែនាំឱ្យសាធារណជនប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន​ឡើងជាយថាហេតុ។ ជាមួយគ្នានេះ ផលដំណាំមួយចំនួនអាចនឹងរងផលប៉ះពាល់ផងដែរ៕ ដោយ៖សៅ សុខអេង

  • កម្ពុជារកឃើញតុកកែប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យ

    កម្ពុជារកឃើញតុកកែប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យ

    នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានចេញសេចក្តីប្រកាសពីរបកគំហើញថ្មី គឺតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យ។ តុកកែនេះត្រូវបានដាក់ឈ្មោះថា “តុកកែខ្លួនបង្កង់គិរីរម្យ” និងមានឈ្មោះវិទ្យាសាស្រ្តថា Cyrtodactylus kiriromensis។ ការរកឃើញថ្មីនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Zootaxa‚ ដោយបង្ហាញពីសារសំខាន់ដ៏វិសេសវិសាល និងការបន្តរុករករបកគំហើញថ្មីៗពីជីវៈចម្រុះនៃតំបន់ជួរភ្នំក្រវាញ ជាទីជម្រកនៃភាវរស់ជាច្រើនប្រភេទ ដែលមិនមានវត្តមាននៅកន្លែងផ្សេងទៀតឡើយនៅក្នុងពិភពលោកនេះ។ លោក នាង ធី ប្រធានផ្នែកអភិរក្សនៃអង្គការសម័្ពន្ធសត្វព្រៃ និងធម្មជាតិ បានឱ្យដឹងថា ការរកឃើញនេះបង្ហាញថា ជីវៈចម្រុះរបស់កម្ពុជាជាច្រើននៅមិនទាន់បានចុះបញ្ជីអស់នៅឡើយ។ សូម្បីតែនៅតំបន់ការពារដ៏ល្បីឈ្មោះ ដូចជាឧទ្យានជាតិគិរីរម្យ ក៏មានសត្វល្មូនជាច្រើនប្រភេទកំពុងរង់ចាំការធ្វើការសិក្សាស្រាវជ្រាវ និងទទួលស្គាល់ផងដែរ។ គួរបញ្ជាក់ថា ប្រភេទសត្វតុកកែថ្មីនេះត្រូវបានជួបប្រទះជាលើកដំបូងដោយលោក បណ្ឌិត Bryan L. Stuart នៃសារមន្ទីរវិទ្យាសាស្រ្តធម្មជាតិ North Carolina ក្នុងអំឡុងពេលបេសកម្មដំបូងមកប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភរបស់អង្គការសមាគមអភិរក្សសត្វព្រៃ កាលពីជាងពីរទសវត្សរ៍មុន ប៉ុន្តែមិនអាចពិពណ៌នាជាផ្លូវការនៅពេលនោះទេ ដោយសារមានភាពស្មុគស្មាញនៃពិន្ធុ DNA។ តុកកែប្រភេទថ្មីនេះរស់នៅ និងរកចំណីរនៅពេលយប់ តាមដើមឈើទាបៗ គល់ឈើ លើផ្ទាំងថ្មក្បែរអូរ និងតាមគន្លងផ្លូវព្រៃជាច្រើនក្នុងព្រៃពាក់កណ្តាលស្រោង។ ឈ្មោះរបស់វាត្រូវបានដាក់ភ្ជាប់ទៅនឹងឈ្មោះឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ការពារមួយ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយម…

  • ដំណាំស្វាយចន្ទីឆ្នាំនេះរងផលប៉ះពាល់ពីកត្តាអាកាសធាតុ

    ដំណាំស្វាយចន្ទីឆ្នាំនេះរងផលប៉ះពាល់ពីកត្តាអាកាសធាតុ

    ក្នុងឆ្នាំនេះ បញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង រួមផ្សំជាមួយភ្លៀងកក់ខែផងនោះ បាន និងកំពុងជះផលអាក្រក់ដល់ដំណាំស្វាយចន្ទី ដែលរងការខូចខាតទាំងផ្លែ និងក្តិប ហើយអាចនាំឱ្យទិន្នផលឆ្នាំនេះថយចុះ។ ការចុះត្រជាក់ខ្លាំងចាប់ពី ១៨ដល់២០អង្សាសេ នឹងធ្វើឱ្យផ្កាកំពុងលូតលាស់ពុំព្រមរីក និងកាន់ផ្លែទេ។ ចំណែកភ្លៀងកក់ខែវិញ បានជះផលអាក្រក់ខ្លាំងបំផុតដល់ចន្ទី ក្នុងអំឡុងពេលកំពុងចេញផ្កា ពោលគឺធ្វើឲ្យរលាក ហើយរលួយ ព្រោះទឹកភ្លៀងមានសារជាតិអាស៊ីតខ្ពស់។ ក្រៅពីនេះ ភ្លៀងកក់ខែ ក៏ដូចជាមេឃអាប់អួរ នឹងជះផលអាក្រក់ ធ្វើឱ្យសត្វល្អិតកើនឡើងឆាប់រហ័ស ជាពិសេស មមាចសណ្តែក និងដង្កូវស៊ីត្រួយ ដែលនាំគ្នាបឺតជញ្ជក់ទឹកដមផ្កា និងធ្វើឱ្យផ្កាក្រៀមស្វិត។ នេះបើយោងតាមការពន្យល់របស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ លោក អួន ស៊ីឡុត បានលើកឡើងថា កត្តាអាកាសធាតុឆ្នាំនេះ ដែលត្រជាក់ខុសពីធម្មតា នឹងជះផលអាក្រក់យ៉ាងខ្លាំងដល់ទិន្នផល។ ស្វាយចន្ទីបានចេញផ្កាច្រើនណាស់ តែដោយសារអាកាសធាតុត្រជាក់អូសបន្លាយពេលយូរ បង្កឱ្យក្តិបគាំងមិនចេញផ្លែ ពោលគឺចេញផ្លែមិនដល់៥%ផង។ ការប៉ះពាល់នេះ គឺមាន២ដំណាក់កាល លើកទីមួយក្នុងដើមខែវិច្ឆិកា និងលើកទី២ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ទោះបីយ៉ាងណា ស្ថានភាពអាក្រក់នេះ គឺប្រែប្រួលទៅតាមតំបន់ផ្សេងៗគ្នា ហើយស្ថានភាពខូចខាតក៏ខុសគ្នាដែរ។ ចំពោះទំហំនៃការប៉ះពាល់លើការផ្គត់ផ្គង់ទីផ្សារ លោកប្រធានសមាគមស្វាយចន្ទីកម្ពុជាមិនទាន់អាចវាយតម្លៃឱ្យបានត្រឹមត្រូវនៅឡើយទេ…

  • FBI៖ សហរដ្ឋអាម៉េរិកកំពុងដឹកនាំការប្រយុទ្ធប្រឆាំងបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍

    FBI៖ សហរដ្ឋអាម៉េរិកកំពុងដឹកនាំការប្រយុទ្ធប្រឆាំងបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍

    ភ្នំពេញ៖ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានប្រកាសប្រឆាំងនឹងបណ្តាញឆបោកខ្នាតធំ នៅអាស៊ីអាគ្នេយ៍ ដោយអះអាងថា នឹងតាមកម្ទេចឱ្យដល់សំបុក ទោះបីជាក្រុមឧក្រិដ្ឋជនទាំងនោះព្យាយាមប្រើប្រាស់ព្រំដែន សម្រាប់ជ្រក​កោនក៏ដោយ។ យោងតាមសារព័ត៌មាន TRT World លោក Scott Schelble អនុប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ FBI បានបង្ហាញ​ជំហរម៉ឺងម៉ាត់បំផុត បន្ទាប់ពីលោកបានចុះពិនិត្យមជ្ឈមណ្ឌលឆបោកដោយផ្ទាល់នៅក្នុងប្រទេសថៃ កម្ពុជា និងវៀតណាម។ លោកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តដឹកនាំការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនចិន ដែលបង្កើតការ​ចំណេញ​រាប់ពាន់លានដុល្លារពីការបោកប្រាស់ជនជាតិអាម៉េរិកជារៀងរាល់ថ្ងៃ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារនេះ លោក Schelble លើកឡើងថា ក្រុមឧក្រិដ្ឋជនទាំងនេះប្រតិបត្តិការយ៉ាងទំនើប ដោយឆ្លៀតឱកាសពីចន្លោះប្រហោងនៃច្បាប់បច្ចេកវិទ្យា ដើម្បីកេងប្រវ័ញ្ចលើមនុស្សងាយរងគ្រោះ និងបង្កឱ្យមានការរំលោភ​សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមមានការធ្វើទារុណកម្ម និងការបង្ខំឱ្យធ្វើពលកម្មជាដើម។ ប្រភពដដែលបានគូសបញ្ជាក់ថា បច្ចុប្បន្ន FBI បានដាក់ពង្រាយភ្នាក់ងារឱ្យធ្វើការជាមួយប៉ូលីសថៃ លើក្រុមការងាររួម​ប្រឆាំងនឹង​ការឆបោក ដែលបានបង្អាក់បណ្តាញជាច្រើន កំណត់អត្តសញ្ញាណជនរងគ្រោះ និងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុដែលគាំទ្រសកម្មភាពទាំងនេះ។ លោកបានលើកឡើងថា FBI ក៏ធ្លាប់បានសហការជាមួយប៉ូលីសកម្ពុជានាពេលកន្លងមក ដើម្បីសហការបោសសម្អាតសំបុក​ឆបោក​នៅក្នុងស្រុក ហើយសង្ឃឹមថា នឹងមានកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសវៀតណាមផងដែរ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្រិតនៃការរំលោភបំពានក្នុងសំបុកឆបោកទាំងនោះ គឺមានភាពរន្ធត់ខ្លាំង រួមមានទាំងការរំលោភផ្លូវភេទ និងការជួញដូរមនុស្ស ដែលទាមទារឱ្យមានការអន្តរាគមន៍តាមផ្លូវច្បាប់ជាបន្ទាន់ និងម៉ឺងម៉ាត់​បំផុត៕…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅ​ព្រំដែនកម្ពុជា-ថៃ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅ​ព្រំដែនកម្ពុជា-ថៃ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅ​ព្រំដែនកម្ពុជា-ថៃ ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជននៃសាខាកាកបាទ​ក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញ​បេសកកម្ម​មនុស្ស​ធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៦កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងនូវ​ការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហម​កម្ពុជានៅ​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្ត​សៀមរាប និងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្ម​មនុស្សធម៌​ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌល​សុវត្ថិភាព។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសាខានៃបណ្តាខេត្តផ្សេងៗទៀត ដែលបានកៀរគរមូលនិធិ…

  • រដ្ឋផ្តល់ថវិកា១,៨លានរៀលដល់គ្រួសាគោលដៅនីមួយៗនៅខេត្តពង់ឆ្នាំង និងព្រះវិហារ

    រដ្ឋផ្តល់ថវិកា១,៨លានរៀលដល់គ្រួសាគោលដៅនីមួយៗនៅខេត្តពង់ឆ្នាំង និងព្រះវិហារ

    រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ កាលពីដើមខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដោយចាប់ផ្តើមអនុវត្តមុនគេ ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និង ស្រុករវៀង នៃខេត្តព្រះវិហារ លើគ្រួសារគោលដៅចំនួន ៥ ០០០ គ្រួសារ ដែលមានជីវភាពក្រីក្រ មានបណ្ណសមធម៌។ នេះគឺជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម ៖ «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់» និងឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។ គោលដៅសំខាន់នៃកម្មវិធីនេះ គឺបន្តអភិវឌ្ឍមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និង កាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នោះគឺ៖ «ការបង្រៀនពលរដ្ឋ ស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់» ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅនេះថា កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នឹងផ្តល់ជូនគ្រួសារគោលដៅនូវថវិកាសរុបប្រមាណជិត ១,៨លានរៀល បន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាល ដែលផ្តល់ជូនពួកគាត់តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ តាមរយៈកម្មវិធីនេះ, គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន…

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញចូលរួមយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦

    លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញចូលរួមយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦

    ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ “ ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងទំនួលខុសត្រូវ” ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថល គណ:គ្រប់គ្រងសាលា គ្រូបង្រៀន សិស្ស និស្សិត ស.ស.យ.ក កាយរឹទ្ធិ និងកាកបាទក្រហម សរុបប្រមាណ ២,៥០០ នាក់។ នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ ក៏បានទទួលលិខិតសរសើរពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនចំពោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមសហការក្នុងយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតផងដែរ។យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវជាងមុន…

  • ក្នុងយុទ្ធនាការបង្រ្កាបការឆបោកអនឡាញ អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យជាង ២ ៧០០ទីតាំងក្នុងរយៈពេល១៥ថ្ងៃ

    ក្នុងយុទ្ធនាការបង្រ្កាបការឆបោកអនឡាញ អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យជាង ២ ៧០០ទីតាំងក្នុងរយៈពេល១៥ថ្ងៃ

    🔎 គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបន្តយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយចុះត្រួតពិនិត្យទីតាំងសរុបចំនួន ២ ៧០៩ ទីតាំង ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយរកឃើញជនបរទេសស្នាក់នៅចំនួន ២១ ១០៤ នាក់ ក្នុងនោះមានស្ត្រី ៦ ៦៨៣ នាក់។ ក្នុងប្រតិបត្តិការទាំងនេះ អាជ្ញាធរបានបង្ក្រាបករណីឆបោកអនឡាញចំនួន៤០ករណី ឃាត់ខ្លួនជនសង្ស័យ ២៨៤នាក់ មាន ១៣សញ្ជាតិ (វៀតណាម ចិន មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី)។ ទីតាំងដែលត្រូវបានចុះត្រួតពិនិត្យ និងបង្ក្រាប រួមមាន អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងភូមិសាស្ត្រខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង…

  • វិទ្យាល័យថ្មីបែបស្តង់ដារអន្តរជាតិ នឹងលេចចេញជារូបរាងនៅខេត្តកំពង់ធំ

    វិទ្យាល័យថ្មីបែបស្តង់ដារអន្តរជាតិ នឹងលេចចេញជារូបរាងនៅខេត្តកំពង់ធំ

    កំពង់ធំ៖មិនយូរប៉ុន្មានវិទ្យាល័យថ្មីសន្លាងមួយនឹងលេចចេញជារូបរាង លើទឹកដីស្រុកសន្ទុក ខេត្តកំពង់ធំ ។វិទ្យាល័យ ជា ចាន់តូ មានបេសកកម្ម ចម្បងដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សទទួលបានការអប់រំបែបស្តង់ដារអន្តរជាតិ បើទោះបីមកពី​គ្រួសារ​ក្រីក្រ ឬស្ថិតនៅក្នុងតំបន់ដាច់ស្រយាល យ៉ាងណាក្តី ។ វិទ្យាល័យ ជា ចាន់តូ នឹងសាងសង់លើផ្ទៃដីជាង ១០ហិកតា ស្ថិតក្នុងស្រុក សន្ទុក ខេត្តកំពង់ធំ ។ជាវិទ្យាល័យថ្មី បន្ថែមលើ​វិទ្យាល័យដែលមានស្រាប់ នៅក្នុងស្រុកនេះ។​ជាវិទ្យាល័យដែលចំណតយានយន្ត អគាររដ្ឋបាល អាហារដ្ឋាន បណ្ណាល័យ អគារ ពិសោធន៍ អគារថ្នាក់រៀន តារាងលេងកីឡា អគារស្នាក់នៅរបស់សិស្ស និងអគារស្នាក់នៅរបស់គ្រូ។ វិទ្យាល័យនេះ នឹងផ្ដល់ជូននូវកម្មវិធីសិក្សាសម្បូរបែបដល់សិស្ស ដើម្បី អភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងគុណតម្លៃ ជាពិសេស ត្រូវបានទទួល ស្គាល់ដោយអន្តរជាតិ ខណៈវិទ្យាល័យមួយនេះក៏នឹងផ្ដល់នូវការអប់រំ តាមបែបព្រះពុទ្ធសាសនា ផងដែរ ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ វិទ្យាល័យ ជា ចាន់តូ កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកជំទាវ…

  • សត្វផ្សោតទន្លេមេគង្គកម្ពុជាកើនដល់១១៣ក្បាល ក្រោយរកឃើញ កូនផ្សោតកើតថ្មី១ក្បាលទៀត

    សត្វផ្សោតទន្លេមេគង្គកម្ពុជាកើនដល់១១៣ក្បាល ក្រោយរកឃើញ កូនផ្សោតកើតថ្មី១ក្បាលទៀត

    ភ្នំពេញ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញនូវការ រកឃើញកូនផ្សោតកើតថ្មីមួយក្បាល​ទៀតដែលកើត​ចំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ជាទិវានៃក្តីស្រឡាញ់។វត្តមានកូនផ្សោតកើត​ថ្មីនេះ​នាំឱ្យចំនួនសត្វផ្សោត​ទន្លេមេគង្គកម្ពុជាកើនដល់ចំនួន១១៣ក្បាល ។ ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ នេះថា ការរកឃើញកូនផ្សោតទើបកើតថ្មីនេះធ្វើឡើង​ដោយក្រុម​ស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF។រូបភាពកូនផ្សោតដែលទើបរកឃើញថ្មី​ត្រូវបានគេថតរូបភាព​បាននៅ​តំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃអង្គារទី១៧ ខែកុម្ភៈ ខណៈអ្នកជំនាញអះអាងថា វាបានកើតកាលពីថ្ងៃទី១៤ ខែកុម្ភៈ ។ តាមរយៈកូនផ្សោតកើតថ្មីនេះ ក្រសួងកសិកម្មបង្ហាញថា ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនដល់ ១១៣ក្បាល។ដោយឡែកគិតចាប់ពីឆ្នាំ២០២៥ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៦កំណត់ត្រាទាក់ទងនឹងសត្វផ្សោត​ពុំមានករណី​សត្វផ្សោតស្លាប់ទេ ៕ ដោយ៖ម៉ាដេប៉ូ