-
ជនភៀសសឹកជិត៨ម៉ឺននាក់ ទទួលបានជំនួយពីអង្គការសហគមន៍ និងអង្គការអន្តរជាតិ

ភ្នំពេញ៖កម្មវិធីស្បៀងអាហារពិភពលោក (WFP)នៃអង្គការសហប្រជាជាតិ(អ.ស.ប.)បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ជនភៀសសឹកចំនួន៧៩.០៣៣នាក់ ទទួលបានជំនួយបន្ទាន់សម្រាប់គាំទ្រជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ជនភៀសសឹកទាំងជិត៨ម៉ឺននាក់នេះស្ថិតក្នុងចំណោមជនភៀសសឹកជាង១១ម៉ឺននាក់ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ។ ជំនួយទាំងនោះមានការចូលរួមរួមគ្នាពីដៃគូមនុស្សធម៌រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន,កយកានៃប្រទេសកូរ៉េ(KOICA), ជំនួយពីប្រទេសបារំាង រុស្ស៊ី អាម៉េរិក និងពីអ្នកផ្តល់ជំនួយនៃវិស័យឯកជន។ តាមរបាយការណ៍ដដែលបានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ពលរដ្ឋជនភៀសសឹកជាង២៣ម៉ឺននាក់ទទួលបានជំនួយជាស្បៀង អាហារូបត្ថម្ភ និងជម្រកស្នាក់នៅបណ្តោះអាសន្ន ក្រោមការឧបត្ថម្ភពីដៃគូមនុស្សធម៌នានាជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ចាប់តាំងពីខែមិថុនាមក ពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រពីវេទិការឆ្លើយតបមនុស្សធម៌ (HRF) និងអង្គការសហប្រជាជាតិ ផ្នែកអនាម័យ ទឹកស្អាត សុខភាព ការអប់រំ ស្បៀងអាហារ និងជម្រកស្នាក់នៅ។ជំនួយទាំងនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការសាងសង់ជម្រកបណ្តោះអាសន្នចំនួន៣.០០០ខ្នងសម្រាប់ជនភៀសសឹក ក្នុងខេត្តជាប់ព្រំដែនចំនួន៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ លំនៅឋានរបស់ពួកគេរាប់រាយខ្នងត្រូវយោធាថៃវាតយកទៅកាន់កាប់ក្រោយពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងប្រើគ្រប់យន្តការ ទាំងការទូត និងផ្លូវច្បាប់ ដើម្បីទាមទារយក ទឹកដី និងផ្ទះសម្បែងពលរដ្ឋត្រឡប់មកវិញ។ ប៉ុន្តែឯកឧត្តមគូសបញ្ជាក់ថា ការទាមទារនេះ នឹងត្រូវការពេលវេលាយូរតទៅទៀត។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃអង្គារថា…
-
រាត្រីសមោសរសាទរឆ្នាំមមី ប្រពៃណីជនជាតិចិននៅភ្នំពេញ

ភ្នំពេញ៖កម្មវិធីរាត្រីសមោសរ ចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី ២០២៦ ត្រូវបានរៀបចំឡើងនៅសមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងយុវជនប្រទេសទាំងពីរ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំចិនត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ក្រោយការចុះបញ្ជីបានធ្វើឱ្យពិធីបុណ្យដែលមានអាយុកាលជិត៤ពាន់ឆ្នាំនេះកាន់តែមានវិសាលភាពសកល និងរួមចំណែកបង្កើនកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ កញ្ញា ចាង យ៉ានពីង(Zhang Yanping) តំណាងវិទ្យុមិត្តកម្ពុជា-ចិន បានលើកឡើងថា រាត្រីសមោសរនេះ បានបញ្ជាក់ពីលើសពីបរិយាកាសរីករាយ និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី ដោយភ្ញៀវចូលរួមទាំងអស់បានប្តេជ្ញាចិត្តបន្តរួមដៃគ្នា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរជាយូរអង្វែង។ ឯកឧត្តម ឯក សំអុល ចាត់ទុកការជួបជុំគ្នានេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យវប្បធម៌ដ៏សំខាន់មួយរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសញ្ញានៃមិត្តភាពជ្រាលជ្រៅ និងការតភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិនទៀតផង។ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា–ចិនត្រូវបានលើកកម្ពស់ទៅជាសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ។កម្មវិធីនេះបានរំលេចកាន់តែច្បាស់ពីការតភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសយើងទាំងពីរ។…
-
ព្រឹត្តិការណ៍“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងប្រារព្ធនៅសប្ដាហ៍ទី៣ខែនេះ

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបរួមជាមួយមន្ទីរជំនាញ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងប្រារព្ធព្រឹត្តិការណ៍“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ រយៈពេល៣ថ្ងៃក្នុងសប្ដាហ៍ទី៣នៃខែកុម្ភៈនេះនាព្រលានយន្តហោះចាស់។អមជាមួយកម្មវិធីនេះ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗទៀតដូចជា ការសម្ដែងតន្រ្តី ការសម្ដែងលោ្ខនបាសាក់ ល្ខោននិយាយ និងពិព័រណ៍ ភូមិមួយ ផលិតផលមួយ ជាដើម។ ពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនៅអតីតព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ គិតត្រឹមថ្ងៃព្រហស្បតិ៍កន្លងទៅនេះមានខ្លែងចុះឈ្មោះសរុបចំនួន ៨៥ ខ្លែង ក្នុងនោះមានខ្លែងឯក៥៦ និងខ្លែងសេរី ២៩ខ្លែង។ការទទួលពាក្យចូលរួមមិនទាន់បិទបញ្ចប់នៅឡើយទេ។អ្នកដែលមានបំណងចង់ចូលរួមប្រកួតអាចមកដាក់ពាក្យនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ។ គួរជម្រាបថា នៅខេត្តសៀមរាបដដែលពិធីបុណ្យខ្លែងឯក ខ្លែងសេរី” លើកទី១ បានប្រព្រឹត្តទៅនៅចុងខែធ្នូឆ្នាំ២០២៤ ដោយមានអ្នកចូលរួមបង្ហោះខ្លែងជាច្រើនរយនាក់ និងមកពីបណ្ដាលខេត្តជាច្រើន។ដោយឡែកការរៀបចំលើកទី២ គណៈកម្មការរៀបចំក៏មានក្តីរំពឹងខ្ពស់ចំពោះវត្តមានចូលរួមពីអ្នកស្រឡាញ់ និងមានចំណេះជំនាញក្នុងវិស័យនេះផងដែរ។ រដ្ឋបាលខេត្តសៀមរាបបានត្រៀមលក្ខណៈរួចរាល់សម្រាប់ព្រឹត្តិការណ៍៣ថ្ងៃនេះ។ លោក លី សារី អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារកាលពីថ្ងៃទី១១ ខែកុម្ភៈថា ព្រឹត្តិការណ៍ឆ្នាំនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដាស់ស្មារតីយុវជនឱ្យឈ្វេងយល់ពីមរតកដូនតានិងជាការបង្កើតព្រឹត្តិការណ៍សម្រាប់វិស័យទេសចរណ៍ផងដែរ។ សូមជម្រាបថា ក្រៅពីការបង្ហោះខ្លែង ក៏មានការចូលរួមពីចលនា “ភូមិ១ ផលិតផល១” ដោយមានកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ម្ហូបអាហារ…
-
ជំរុញការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនៅក្នុងវិស័យធានាគារ និងហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី។ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះធ្វើទ្បើងដើម្បីដោះស្រាយនូវបញ្ហាប្រឈមរបស់បុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងនីតិវិធី និងប្រព័ន្ធឌីជីថលថ្មីៗនៃសេវារបស់ក្រសួងរៀបចំដែនដី ក៏ដូចជាការផ្ទៀងផ្ទាត់កម្មសិទ្ធិប្លង់ និងព័ត៌មានសុរិយោដី។ បញ្ហាប្រឈមផ្សេងទៀតដែលត្រូវដោះស្រាយ មានដូចជា៖ ការពន្យារពេលក្នុងដំណើរការផ្ទេរកម្មសិទ្ធិ និងចុះបញ្ជីហ៊ីប៉ូតែក ព្រមទាំងការបកស្រាយឯកសារ និងលក្ខខណ្ឌនីតិវិធីមិនមានសមភាពគ្នារវាងមន្ត្រីនីមួយៗ ។ល។ លោកជំទាវ ឌិត នីតា សង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពសិក្ខាកាមលើប្រព័ន្ធឌីជីថល នីតិវិធី និងស្តង់ដារអនុវត្តរួម ហើយជួយកាត់បន្ថយហានិភ័យ បង្កើនភាពត្រឹមត្រូវ និងពង្រឹងទំនុកចិត្តក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។ លើសពីនេះទៀត ការផ្តួចផ្តើមនេះ គឺជាជំហានយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងការសម្របខ្លួនទៅនឹងទំនើបកម្មឌីជីថលរបស់រាជរដ្ឋាភិបាល និងកាត់បន្ថយភាពស្មុគស្មាញផ្សេងៗ។ ការបណ្តុះបណ្តាលនេះក៏ជាវេទិកាសិក្សាប្តូរបទពិសោធន៍ និងទទួលបានការបញ្ជាក់ផ្ទាល់ពីមន្ត្រីជំនាញ ដែលអនុញ្ញាតឲ្យបុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុ យល់ដឹងកាន់តែច្បាស់លាស់ពីសេវាសុរិយោដី សេវាសំណង់ ការចុះបញ្ជីហ៊ីប៉ូតែក ការត្រួតពិនិត្យព័ត៌មានអនឡាញ និងនីតិវិធីពាក់ព័ន្ធផ្សេងៗ ដើម្បីលើកកម្ពស់ស្តង់ដារប្រតិបត្តិការក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ចំណែកលោកជំទាវ សេង…
-
សត្វស្វាក្តាម២ក្បាលត្រូវបានសង្រ្គោះបន្ទាប់ពីត្រូវបានគេត្រៀមយកទៅធ្វើម្ហូប

ភ្នំពេញ៖សត្វស្វាក្តាមចំនួន២ក្បាលដែលជាសត្វកម្រត្រូវបានគេសង្រ្គោះឱ្យមានជីវិតបន្ទាប់ពីគេបានចាប់យកមកពីព្រៃនៅក្នុង ប្រទេសកម្ពុជា ហើយបម្រុងយកទៅធ្វើម្ហូបនៅអាហារដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ អាន៖អង្គការគាំពារសត្វព្រៃកម្ពុជា( CWC)នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦បង្ហាញរូបភាពស្វាក្តាមចំនួនពីរក្បាលដែលគេដាក់ក្នុងទ្រុង។ពួកវាត្រូវបានគេបម្រុងយកទៅធ្វើម្ហូប តែត្រូវបានប្រជាពលរដ្ឋម្នាក់ ជួបប្រទះអាណិតបានសង្រ្គោះដោយទិញយកមកប្រគល់ឱ្យអង្គការ គាំពារសត្វព្រៃកម្ពុជា។ លោក ផាប់ សុផា ភ្នាក់ងារទទួលសត្វរបស់អង្គការគាំពារសត្វព្រៃ កម្ពុជាបានឱ្យដឹងថាសត្វស្វាទាំងពីរក្បាលនេះត្រូវបានប្រជាពលរដ្ឋយក ចេញពីហាងអាហារមួយកន្លែងនៅតំបន់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សត្វស្វានេះគេបម្រុងយកទៅធ្វើម្ហូប តែពលរដ្ឋអាណិត បានទិញសង្រ្គោះដោយប្រគល់ឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាតែម្តង។ ចំណែកលោក ទ្រី ស៊ីថេង ប្រធាន អង្គការគាំពារសត្វព្រៃកម្ពុជាបាន បណ្ដាញព័ត៌មានAMS បន្ទាប់ពីទទួលបានសត្វស្វាក្តាមទាំង២ អង្គការរបស់លោកបានប្រគល់វាទៅមន្រ្តីជំនាញនៃសួនសត្វភ្នំតាម៉ៅ យកទៅថែទាំបន្ត។ គួរបញ្ជាក់ថា ស្វាក្តាមមានប្រវែងពីក្បាលដល់កន្ទុយ ៩២-១០៩សង់ ទីម៉ែត្រ ។កន្ទុយរបស់វាវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅ ទ្វីបអាស៊ី។កូនរបស់វាកើតមកមានពណ៌ខ្មៅ។ ចំពោះស្វាមិនទាន់ ពេញវ័យមានដុះរោមកញ្ចុំវែងៗលើក្បាល។ ចំណែកស្វាចាស់វិញមាន រោមវែងក្រាស់ដុះជុំវិញមុខ និងមានថ្ងាសទំពែក។ជាប្រភេទសត្វដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម បណ្តោយឆ្នេរខ្សាច់ និងតាមឆ្នេរកោះ ជាពិសេសវាលភក់ព្រៃកោងកាង។ វារស់នៅជាហ្វូងធំរហូតដល់ ១០០ ក្បាល។ ស្វាក្តាម កូនម្តងបានតែមួយគត់បន្ទាប់ពីពពោះអស់រយៈពេល៥-៦ខែ។ចំណីរបស់សត្វស្វាក្តាមរួមមាន ក្តាម…
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ដែលធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ២៖១. ផ្ទៀងផ្ទាត់បានភ្លាមៗ (Instant Verification) ដោយគ្រាន់តែស្កេន QR Code លោកអ្នកនឹងដឹងភ្លាមថា បណ្ណកម្មសិទ្ធិនោះជា “ឯកសារពិត” ឬ “ក្លែងក្លាយ” ដោយមិនចាំបាច់រង់ចាំយូរ។២. សុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Blockchain ដែលមិនអាចកែបន្លំបានឡើយ។ របៀបផ្ទៀងផ្ទាត់ងាយៗ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code ថ្នាល verify.gov.kh គឺជាសមិទ្ធផលថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រព័ន្ធនេះបានដាក់ដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត ចំនួន១៣…
-
អាជ្ញាធរអេដស៍ថា ជំងឺអេសដ៍នៅតែមានហានិភ័យខ្ពស់នៅកម្ពុជា មួយថ្ងៃមានមនុស្ស ៣នាក់ បានឆ្លងមេរោគនេះ

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ជំងឺអេដស៍នៅតែមានហានិភ័យខ្ពស់នៅកម្ពុជា ជាមធ្យមក្នុងមួយថ្ងៃ មានមនុស្ស ៣នាក់បានឆ្លងមេរោគដ៏កាចសាហាវនេះ ។ ឯកឧត្តមថា ការប្រើប្រាស់ស្រោមអនាម័យ នៅតែជាមធ្យោបាយដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុត ដើម្បីការពារការឆ្លងជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នារសៀលថ្ងៃទី៥ ខែកុម្ភៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។ កិច្ចប្រជុំនេះ មានគោលបំណងជំរុញផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យ ជាមួយនឹងសារសាមញ្ញមួយ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ហើយស្រោមអនាម័យក៏ជាវិធានការណ៍ដ៏មានប្រសិទ្ធិភាព និងចំណាយថវិកាតិចបំផុតមួយ ក្នុងចំណោមវិធានការណ៍បង្ការមេរោគអេដស៍ និងជំងឺកាមរោគ ដូចជាការប្រើប្រាស់ថ្នាំចាក់ ការប្រើប្រាស់ថ្នាំលេប និងវិធីផ្សេងៗទៀត ។ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានចូលរួមចំណាយថវិកាជាច្រើន ដើម្បីទប់ស្កាត់ការចំលងនៃមេរោគអេដស៍ ។ ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានចូលរួមសហការជាមួយបណ្តាអង្គការដៃគូរ និងតាមបណ្តាញស្ថាប័ននានាដើម្បីទប់ស្កាត់មេរោគអេដស៍នេះ ជាពិសេសក្នុងស្រទាប់យុវវ័យ…
-
កម្ពុជានឹងប្រជុំជាមួយអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោកទាក់ទងនឹងថៃ បំផ្លាញប្រាង្គប្រាសាទខ្មែរ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការបំផ្លិចបំផ្លាញប្រាង្គប្រាសាទ ទីបុរាណដ្ឋាន និងទីតាំងវប្បធម៌របស់ខ្មែរ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ។ទន្ទឹមនេះកម្ពុជា ក៏នឹងជួបប្រជុំជាមួយអង្គការយូណេស្កូ ក៏ដូចជាគណៈកម្មការបេតិកភណ្ឌពិភពលោក ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទរបស់ខ្មែរ ដោយយោធាថៃនាពេលខាងមុខនេះដែរ ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្ដែងសោកស្ដាយជាមួយអាជ្ញាធរជាតិព្រះវិហារ ដែលការអនុវត្តក្នុងការអភិរក្ស និងថែរក្សាប្រាង្គប្រាសាទ តែត្រូវបានរាំងស្ទះដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ ។ លោកជំទាវបញ្ជាក់ថា ការខូចខាតប្រាង្គប្រាសាទរបស់ខ្មែរ មិនមែនតែប្រាសាទព្រះវិហារទេ ក្នុងនោះក៏មានប្រាសាទតាក្របី ដែលឈរមករាប់ពាន់ឆ្នាំទៅហើយ បានរងការបំផ្លាញស្ទើរទាំងស្រុងដោយការបាញ់ប្រហារយ៉ាងសប្បាយចិត្តពីយោធាថៃ ហើយក៏មានប្រាសាទតាមាន់ធំ ប្រាសាទខ្នារ និងស្ពានទ័ព ជាដើម ។ប៉ុន្តែបើតាមការចុះទៅពិនិត្យកំណត់ហេតុ គឺនៅមានប្រាសាទជាច្រើនទៀតនៅតាមបណ្ដោយព្រំដែនក៏មានការខូចខាតដែរ ។ ទន្ទឹមនេះលោកជំទាវរដ្ឋមន្ត្រី បានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ចងក្រងជាឯកសារ និងភស្តុតាងអំពីការឈ្លានពាន និងការបំផ្លិចបំផ្លាញប្រាសាទ ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដោយបង្កើតនូវផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែង ក្នុងការស្រាចស្រង់ប្រាសាទ តាមរយៈការប្រជុំជាមួយអង្គការយូណេស្កូ ក៏ដូចជាកិច្ចប្រជុំជាមួយគណៈកម្មការបេតិកភណ្ឌពិភពលោក នាពេលខាងមុខ ។លោកជំទាវរដ្ឋមន្រ្តីពុំបានបញ្ជាក់អំពីកាលបរិច្ឆេទនៃកិច្ចប្រជុំដែលគ្រោងនឹងធ្វើនោះទេ។តែទន្ទឹមលោកជំទាវបន្ថែមថា ក្រសួងវប្បធម៌ ក៏បានដាក់ចេញនូវវិធានការជាច្រើន ទាំងគម្រោងបច្ចេកទេស…
-
ក្រសួងវប្បធម៌៖ ថៃព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា

ភ្នំពេញ៖ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា ,ភាគីថៃ បានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក តំបន់ជុំវិញប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង ព្រមទាំងការយកលេសពន្យារពេលប្រគល់វត្ថុបុរាណខ្មែរមួយចំនួន ត្រឡប់មកប្រទេសកម្ពុជាវិញ ។នេះបើយោងតាម ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថុ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នាសាលសន្និសីទចតុមុខ ។ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថុ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តទៀតថា ភាពតានតឹង និងជម្លោះព្រំដែនកម្ពុជា ថៃ បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុល និងអភិរក្ស រួមទាំងទេសចរវប្បធម៌ នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ។ ចំណែកលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ឆ្នាំ២០២៥ គឺជាឆ្នាំមួយដែលលំបាកសម្រាប់យើង ដោយសារការឈ្លានពានពីប្រទេសជិតខាង ប៉ុន្តែលោកជំទាវសង្ឃឹមថា ឆ្នាំ២០២៦ ក្រសួងនឹងទទួលបានជោគជ័យកាន់តែខ្ពស់ ក្នុងការរួមចំណែកកសាងកម្ពុជា ឱ្យមានអត្តសញ្ញាណវប្បធម៌ច្បាស់លាស់ និងអភិវឌ្ឍប្រកបដោយចីរភាព ។…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាំយកអំណោយសង្គ្រោះបន្ទាន់សម្រាប់ចែកជូនពលរដ្ឋភៀសសឹកនៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែវ សួនសុភី បានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋភៀសសឹក និងកងកម្លាំងជួរមុខ។ ក្នុងពិធីប្រគល់ និងទទួលអំណោយដែលបានប្រារព្ធនៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ដោយមានការអញ្ជើញទទួលពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា អំណោយទាំងនេះគឺជាការចូលរួមចំណែក ជួយសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីការឈ្លានពាននៅតាមបន្ទាត់ព្រំដែន និងដើម្បីឧបត្ថម្ភគាំទ្រដល់ស្មារតីវីរកងទ័ព ក៏ដូចជាកងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ។ តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ចំនួនប្រជាពលរដ្ឋភៀសសឹកដែលត្រូវបានជម្លៀសមករស់នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តសរុប ៩.០២២គ្រួសារ ស្មើនឹង ២៨.១០១នាក់។ក្នុងចំណោមនោះមានប្រជាពលរដ្ឋចំនួន ៥.១២៧គ្រួសារ ,កំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងវត្តអារាមចំនួន ៥៥ទីតាំង ដែលសុទ្ធសឹងជាអ្នករងគ្រោះដោយការបាត់បង់ផ្ទះសម្បែង និងរងឥទ្ធិពលពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ អំណោយដែលបានប្រគល់ជូនជនភៀសសឹកមាន អង្ករ , ទឹកសុទ្ធ…