Category: ព័ត៌មានសង្គម

  • មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB ប្រកាសជោគជ័យក្នុងការភ្ញាស់ពងខ្សឹបដ៏កម្រ

    មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB ប្រកាសជោគជ័យក្នុងការភ្ញាស់ពងខ្សឹបដ៏កម្រ

    មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសជោគជ័យក្នុងការភ្ញាស់ពងសត្វខ្សឹបចំនួន ៣ កាលពីឆ្នាំ២០២៥។ ស៊ុតទាំង ៣គ្រាប់នេះត្រូវបានសង្គ្រោះចេញពីសំបុកផ្សេងៗគ្នា នៅក្នុងតំបន់ការពារដែនជម្រករបស់ខ្សឹប ខាងជើងបឹងទន្លេសាប។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានបញ្ជាក់ថា ទោះបីស៊ុតទាំងនោះត្រូវបានពងនៅក្នុងតំបន់ការពារធម្មជាតិក៏ដោយ ក៏ពួកវាត្រូវបានរកឃើញក្នុងស្ថានភាពមិនមានសុវត្ថិភាព ហើយប្រឈមមុខទៅនឹងការខូចខាតភ្លាមៗ ដោយសារទឹកជំនន់ ឬការដើរជាន់ដោយសត្វពាហនៈ ដូចជាគោ ក្របី ឬការភ្ជួររាស់ដីស្រែជាដើម។ ដូច្នេះ មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB យល់ឃើញថា មធ្យោបាយតែមួយគត់ដើម្បីឱ្យស៊ុតទាំងនោះអាចរស់រាន និងមានសុវត្ថិភាព គឺត្រូវយកទៅកាន់មជ្ឈមណ្ឌលអភិរក្សនេះ ដើម្បីឲ្យពួកវាទាំងអស់អាចញាស់បានដោយជោគជ័យ ហើយកូនបក្សីត្រូវបានចិញ្ចឹមមើលថែដោយក្រុមការងារជំនាញ។ សត្វបក្សីខ្សឹប ឬ Bengal florican មានរស់នៅច្រើនក្នុងប្រទេសកម្ពុជា និងឥណ្ឌា។ វាជាប្រភេទបក្សីកម្រ និងជិតផុតពូជលើលោក ដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)ក្នុងឆ្នាំ២០១៨។ យោងតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ កូនខ្សឹបទាំងនេះមានតម្លៃណាស់សម្រាប់ការអភិរក្សប្រភេទសត្វ ដែលប្រឈមមុខនឹងការវិនាសផុតពូជយ៉ាងខ្លាំងនេះ។ គេបានប៉ាន់ប្រមាណថា បច្ចុប្បន្ន ពួកវាមានចំនួនតិចជាង ១០០ ក្បាលប៉ុណ្ណោះនៅក្នុងធម្មជាតិនៃប្រទេសកម្ពុជា ដែលជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះកុំឲ្យបាត់បង់។ សត្វបក្សីខ្សឹបមានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ តំបន់អភិរក្សសត្វខ្សឹបស្ទោង ក្នុងខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ។ តំបន់អភិរក្សសត្វខ្សឹបស្ទោងនេះ គឺជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថានក្នុងឆ្នាំ២០១៦ និងជាទីជម្រកវាលស្មៅចុងក្រោយ…

  • សមត្ថកិច្ចបញ្ជាក់ច្បាស់ថា យុវជន ស៊ីវ ជ័យសិដ្ឋ ពិតជាបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់នៅបាត់ដំបង

    សមត្ថកិច្ចបញ្ជាក់ច្បាស់ថា យុវជន ស៊ីវ ជ័យសិដ្ឋ ពិតជាបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់នៅបាត់ដំបង

    ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តទំនើបបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបងបានហើយ គឺឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលពេលនេះនៅតែមិនទាន់ចូលមកសារភាពចំពោះមុខសមត្ថកិច្ចនៅឡើយ។ សមត្ថកិច្ចកំពុងតាមប្រមាញ់យុជនរូបនេះ ក្រោយឆែកកាមេរ៉ាសុវត្ថិភាពតាំងពីភ្នំពេញ រហូតដល់បាត់ដំបង បញ្ជាក់ថា ជននេះពិតជាអ្នកបើកបរបង្កសោកនាដកម្មស្លាប់មនុស្ស ៦នាក់ ពិតប្រាកដមែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃអង្គារ កម្លាំងជំនាញកំពុងសហការគ្នាយ៉ាងក្ដៅគគុក ដើម្បីតាមចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកទល់ពេលនេះ ជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង នៅមិនទាន់បង្ហាញឆន្ទៈចូលខ្លួនបំភ្លឺចំពោះមុខច្បាប់នៅឡើយ។ តែទោះជាយ៉ាងណា ឪពុករបស់ម្ចាស់រថយន្តបង្កបានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដើម្បីផ្ដល់ព័ត៌មានអំពីសាវតារបស់កូនប្រុស និងអង្គហេតុ ដែលនាំឱ្យមានសោកនាដកម្មនេះកើតឡើង។ សូមរម្លឹកថា កាលពីវេលាម៉ោង ២២ និង ៤០ នាទី យប់ថ្ងៃទី២៧ ខែមីនា រថយន្តធុន Mercedes Benz មួយគ្រឿង បានបើកបរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តបាត់ដំបង បានបុករះម៉ូតូចំនួន២គ្រឿងនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់នៅនឹងកន្លែង ក្នុងនោះជនរងគ្រោះម្នាក់មានគភ៌៣ខែក្នុងផ្ទៃទៀតផង។ ដោយឡែក កុមារវ័យ៧ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប។…

  • អភិបាលខេត្តរតនគិរីលើកទឹកចិត្តឱ្យមានសហគ្រាសក្នុងស្រុកកាន់តែច្រើន ដើម្បីបង្កើតការងារក្នុងមូលដ្ឋាន

    អភិបាលខេត្តរតនគិរីលើកទឹកចិត្តឱ្យមានសហគ្រាសក្នុងស្រុកកាន់តែច្រើន ដើម្បីបង្កើតការងារក្នុងមូលដ្ឋាន

    រតនគិរី៖អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានបង្ហាញ​ពីបំណងចង់ឃើញសហគ្រាសក្នុងស្រុកកាន់តែ​ឡើងនៅក្នុង​ទឹកដី​ខេត្តរតនគិរី​ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងខេត្តរតនគិរីដោយផ្ទាល់​ឬប្រជាពលរដ្ឋមកពីខេត្តផ្សេង។ កាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ២៦ឯកឧត្តម ញ៉ែម សំអឿន អភិបាល​ខេត្តរតនគិរី និងមន្រ្តីជំនាញបានអញ្ជើញពិនិត្យ​ខ្សែច្រវាក់​ផលិតកម្ម​សហគ្រាសផលិតក្តារបន្ទះ កៅសីង ប្លាយវូត(GUOXING PLYWOOD)។ សហគ្រាសនេះមានទីតាំងនៅស្រុកអូរជុំ ដោយយកដើម​កៅស៊ូ និងដើមស្វាយចន្ទីដែលចាស់ៗហួសអាយុកាលផ្តល់ផលមក​កែច្នៃជាក្តារបន្ទះដែលមានគុណភាពខ្ពស់។ ក្នុងមួយថ្ងៃសហគ្រាស​កៅស៊ីង អាចផលិតបានមួយពាន់សន្លឹកផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ។ បើតាមតំណាងសហគ្រាសបានឱ្យដឹងថា ក្រៅពីផលិតកម្មក្តារបន្ទះ សហគ្រាសក៏បានទាញយកអត្ថប្រយោជន៍ពីទីតាំង និង​ធនធាន​ដែលមានស្រាប់ផលិតបន្លែផ្សិតបន្ថែមទៀត។គឺបណ្តុះ “ផ្សិតអ័ស្ទ័រ និងផ្សិតភ្លៅមាន់” សម្រាប់ផ្គត់ផ្គង់ទីផ្សារផងដែរ។តាមរយៈសកម្មភាព​របស់សហគ្រាសបានបង្កើតការងារជូនប្រជាពលរដ្ឋជិត១០០នាក់។ ក្នុងឱកាសសំណេះសំណាលជាមួយតំណាងសហគ្រាស និងបុគ្គលិក កម្មករកំពុងបម្រើការនៅទីនោះ ឯកឧត្តម​អភិបាលខេត្ត​រតនគិរីបាន​លើកទឹកចិត្តដល់ការកែច្នៃផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យអស់ពីលទ្ធភាព។លោកចង់ឃើញសហគ្រាសកាន់តែច្រើនផ្សេងទៀត​​បង្កើតឡើងក្នុង​ទឹកដីខេត្តភាគឦសានដែលមានសក្ដានុពល ។សម្រាប់សហគ្រាស កៅស៊ីង ប្លាយវូត ឯកឧត្តម​អភិបាល​ខេត្តបានជំរុញឱ្យ​មានអភិវឌ្ឍ​បន្ថែមទៀត ដើម្បីស្រូបយកពលកម្មក្នុងស្រុកឱ្យបានកាន់តែច្រើន និងកាត់បន្ថយ​ចំណាកស្រុក។ទន្ទឹមនេះ​រដ្ឋបាលខេត្តត្រៀមខ្លួន​ជានិច្ចក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម​របស់វិនិយោគិន ដើម្បីធានាឱ្យអាជីវកម្មដំណើរការដោយរលូន និងការបង្កើនខ្សែច្រវាក់ផលិតកម្ម ៕ដោយ៖ឡុង សំបូរ

  • កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើនជាង១២%ក្នុងឆ្នាំ២០២៥

    កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើនជាង១២%ក្នុងឆ្នាំ២០២៥

    ទំនិញចេញ-ចូលកម្ពុជាប្រមាណជាង៧០ភាគរយបានឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុ ដែលពេលនេះកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាព តាមរយៈជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា​ប្រធានអគ្គនាយក​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលកុងតឺន័រឆ្លងកាត់ជាង១,៣៤ លាន TEUs គឺកើនជាង១២% បើធៀបនឹងឆ្នាំ២០២៤។ ការបញ្ជាក់នេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារពត៌មានចំពោះគម្រោងដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន (ODA) នារសៀនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សមត្ថភាពរបស់កំពង់ផែនឹងកើឡើងថែមទៀត នៅពេលចំណតផែ​កុងតឺន័រ​ទឹកជ្រៅថ្មី​ជំហានទី១ ដែលកំពុងសាងសង់ក្រោមហិរញ្ញប្បទានជប៉ុន នឹងដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៧។ បច្ចុប្បន្ន ការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។ គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ នៅពេលដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២៧ សមត្ថភាពផែសរុបកើនដល់ ១,៤៥លាន TEUs ក្នុងមួយឆ្នាំ ហើយនឹងក្លាយជាកំពង់ផែស្នូលក្នុងការតភ្ជាប់ផ្លូវនាវា។ ចំណតផែកុងតឺន័រទឹកជ្រៅនេះ នឹងអាចទទួលនាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រមាណ ៩៣% ពីក្នុងតំបន់ ខណៈបច្ចុប្បន្នមានត្រឹមតែ ១៨% ប៉ុណ្ណោះ ដែលអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារ ក្នុងមួយកុងតឺន័រ។ ឯកឧត្តម លូ…

  • ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងព្រះសីហនុ

    ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងព្រះសីហនុ

    ភ្នំពេញ៖ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន៥០នាក់ត្រូវបាន ឃាត់ខ្លួន នៅទីតាំង​ចំនួន៤​ក្នុងចំណោម​ទីតាំងស្នាក់នៅប្រមូលផ្តុំ​ចំនួន២៦ ក្នុង ប្រតិបត្តិការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)របស់ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។ ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ដែល​បណ្ដាញ​ព័ត៌មានAMSទទួល បាននៅថ្ងៃអង្គារនេះបានឱ្យដឹងថា ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្ត ព្រះសីហនុ បាន​បន្តយុទ្ធនាការ​យ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យ លេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​បានចុះត្រួតពិនិត្យ​ទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង ។ទីតាំងទាំង៤កន្លែង ដែល​សមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ សណ្ឋាគារ ជីនសា ហូលីដេ , វីឡាភូមិគ្រឹះ , អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល នៅសង្កាត់៤។ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៥០ នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦, ជនជាតិខ្មែរចំនួន ៣ នាក់ (ស្រី្ត ១ នាក់), ជនជាតិឥណ្ឌា ចំនួន ៥ នាក់ (ស្រី្ត ២…

  • ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រើប្រាស់មុនកាលកំណត់ ដើម្បីអបអរបុណ្យទន្លេលើកទី១០

    ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រើប្រាស់មុនកាលកំណត់ ដើម្បីអបអរបុណ្យទន្លេលើកទី១០

    ក្រចេះ៖ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះដែលជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត លើទឹកដីខេត្ត​ភាគឦសានមួយនេះ ​នឹងត្រូវបើកឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ខាងមុខ​មុនផែនការ​គ្រោងទុក ដែលគ្រោងនឹង​បើកឱ្យធ្វើចរាចរនៅថ្ងៃទី១ ខែមេសា។ មានហេតុគ្រប់គ្រាន់សម្រាប់រដ្ឋបាលខេត្តក្រចេះ និងក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេច​អនុញ្ញាតឱ្យប្រជាពលរដ្ឋ​អាចធ្វើដំណើរលើស្ពានដ៏ធំវែងឆ្លងកាត់ទន្លេមេគង្គ ពីព្រោះដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦ ខណៈខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានឱ្យដឹងថា តាមគម្រោងកាលពីពេលកន្លងទៅគ្រោងនឹងបើកឱ្យធ្វើដំណើរនៅថ្ងៃទី១ ខែមេសាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ។ប៉ុន្តែដោយការជំរុញយ៉ាងសកម្ម ស្ពានយុទ្ធសាស្ត្រនេះ ត្រូវបានពន្លឿន​ការសាងសង់ឱ្យរួចរាល់មុនកំណត់។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបើកដំណើរការនេះស្របពេលដែលខេត្តក្រចេះ កំពុង​រៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ” ដើម្បីទាក់ទាញ​ភ្ញៀវទេសចរជិតឆ្ងាយ ។ គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈកន្លងទៅ វឌ្ឍនភាពនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន លទ្ធផលសម្រេចបាន រួម​មាន៖ តួស្ពាន ៩៨,៤៤ភាគរយ ,ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណប ៩៦,៨៤ភាគរយ ,ផ្លូវមេ និងផ្លូវខ្នែង សម្រេចបាន ៩៩,០៩ភាគរយ ។ដោយឡែកការងារដែលនៅសេសសល់ត្រឹមតែជាង ១% គឺជាការងារតុបតែងលម្អ និងការងារបង្ហើយ​បន្តិចបន្តួចប៉ុណ្ណោះ។ ទាក់ទងនឹងស្ពានមិត្តភាព…

  • ក្រសួងកសិកម្មអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ​

    ក្រសួងកសិកម្មអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ​

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» នៅទីស្តីការក្រសួងកសិកម្ម ។ ស្ថិតក្រោមមូលបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីនេះឡើង ដើម្បីជាការចងចាំ និងលើកទឹកចិត្តដល់ស្រី្តគ្រប់រូប ដែលដើរតួនាទីសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពនិងសន្តិសុខទាំងក្នុងសាកលលោក និងប្រទេសក្នុងតំបន់ គឺជារឿងសំខាន់ចាំបាច់ ដែលទាមទារឱ្យថែរក្សាការពារ សំដៅមានការអភិវឌ្ឍន៍ឱ្យមានភាពរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់លើសមភាពយេនឌ័រ ដោយត្រូវធ្វើការវាយតម្លៃឱ្យបានម៉ត់ចត់ និងស្វែងយល់អំពីស្ថានភាព និងការលំបាករបស់ស្ត្រីពីគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ ត្រូវផ្តល់ឱកាសការងារ និងផ្តល់អាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព អាចមានលទ្ធភាពបំពេញការងារបានពេញលេញ និងមានទំនួលខុសត្រូវ ដើម្បីឱ្យពួកគាត់អាចចូលរួមជាកម្លាំងជាមួយបុរស ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសង្គមជាតិទាំងមូល ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់។…

  • ពលករខ្មែរជាង៤៣ម៉ឺននាក់កំពុងធ្វើការនៅក្រៅប្រទេស

    ពលករខ្មែរជាង៤៣ម៉ឺននាក់កំពុងធ្វើការនៅក្រៅប្រទេស

    គិតត្រឹមឆ្នាំ២០២៥ មានពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបចំនួនប្រមាណ ៤៣៤ ០០០នាក់ ក្នុងនោះ មានស្រីប្រមាណ ១៥ម៉ឺននាក់ ដោយបានផ្ញើប្រាក់ចូលក្នុងប្រទេសចំនួនប្រមាណ ១ ៨៦០លានដុល្លារអាមេរិក។ នេះបើយោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំកាលពីពេលកន្លងទៅថ្មីៗនេះ។ ក្រសួងបានបញ្ជាក់ផងដែរថា បើគិតតែក្នុងឆ្នាំ២០២៥មួយ មានបងប្អូនប្រជាពលរដ្ឋកម្ពុជាសរុបចំនួនប្រមាណ ២៣ ០០០នាក់ បានចាកចេញពីកម្ពុជាទៅធ្វើការនៅក្រៅប្រទេស។ ជាមួយគ្នានេះ ក្រសួងបានពង្រឹងសេវាគាំពារ ដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ដោយបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករកម្ពុជា និស្សិត និងសហគមន៍ខ្មែរនៅក្រៅប្រទេសចំនួន ២៧៤កន្លែង មានអ្នកចូលរួមចំនួនប្រមាណ ៣១ ០០០ពាន់នាក់ ព្រមទាំងបានចេញសេចក្តីអំពាវនាវជាបន្តបន្ទាប់ពីការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់របស់បងប្អូនពលករខ្មែរមកពីប្រទេសថៃ។ បើធៀបនឹងតួលេខសរុបត្រឹមឆ្នាំ២០១៤វិញ ចំនួនពលករខ្មែរធ្វើការនៅក្រៅប្រទេសមានការថយចុះយ៉ាងច្រើន ដោយកាលនោះមានចំនួនរហូតដល់ប្រមាណ ១,៤លាននាក់ ដែលភាគច្រើនធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរីជាដើម។ ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូល ទទួលបានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើ មកក្នុងប្រទេសជូនក្រុមគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤។ ការថយចុះចំនួនពលករខ្មែរនៅក្រៅប្រទេសនេះ គឺដោយសារបងប្អូន ដែលរស់នៅ ឬធ្វើការនៅប្រទេសថៃប្រហែល ៩៥ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ…

  • ទិវាវប្បធម៌ជាតិឆ្នាំនេះផ្តោតលើកាតព្វកិច្ចយុវជនក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌

    ទិវាវប្បធម៌ជាតិឆ្នាំនេះផ្តោតលើកាតព្វកិច្ចយុវជនក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌

    នៅឆ្នាំនេះ រាជរដ្ឋាភិបាលរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់ របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការការពារ ថែរក្សា និងលើកតម្លៃចំពោះវប្បធម៌ អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសស្ថិតក្នុងគ្រាដ៏លំបាក ដែលប្រទេសជាតិបានទទួលរងសង្គ្រាមឈ្លានពានមក ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦នេះ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ការរក្សាប្រធានបទដដែលនេះ គឺដើម្បីរំលេចអំពីកាតព្វកិច្ចរបស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាព និងបរិយាបន្ន ក៏ដូចជាដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពង់ខ្ពស់។ ដោយឡែក នៅក្នុងព្រះរាជសារជូនជនរួមជាតិ ចុះថ្ងៃទី០២ មីនា…

  • រដ្ឋមន្រ្តីការងារ ៖ ការងារក្នុងស្រុកជាជម្រើសល្អ ប្រាក់ឈ្នួលសមរម្យ និងមានសុភមង្គលគ្រួសារ

    រដ្ឋមន្រ្តីការងារ ៖ ការងារក្នុងស្រុកជាជម្រើសល្អ ប្រាក់ឈ្នួលសមរម្យ និងមានសុភមង្គលគ្រួសារ

    ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តប្រជាពលដ្ឋខ្មែរ ពិសេសបងប្អូនពលករត្រឡប់ពីប្រទេសថៃ ឲ្យស្វែងរកការងារក្នុងស្រុក ព្រោះមានអត្ថប្រយោជន៍ច្រើន។ឯកឧត្តមពន្យល់ថា ការងារក្នុងស្រុកមិនត្រឹមតែទទួលបានប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានសុភមង្គលគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមយ៉ាងពេញលេញផងដែរ។ ថ្វីបើការងារនៅប្រទេសថៃអាចមានប្រាក់ឈ្នួលខ្ពស់ជាងបន្តិចក៏ដោយ ប៉ុន្តែបងប្អូនពលករខ្មែរត្រូវប្រឈមនឹងការរើសអើង រហូតដល់ទទួលរងអំពើហិង្សាផ្សេងៗ ព្រមទាំងមានហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ អត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) រួមមាន ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ ដែលជួយសម្រាលបន្ទុកគ្រួសារបានយ៉ាងច្រើន។ ជាពិសេស នៅពេលឈានដល់វ័យចូលនិវត្តន៍ កម្មករ និយោជិត នឹងទទួលបានប្រាក់សោធនសម្រាប់ផ្គត់ផ្គង់ជីវភាពដោយខ្លួនឯង។ ការលើកឡើងទាំងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានដឹកនាំរោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ១០ ចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗ តាមរយៈវេទិកា «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំឡើងកាលពីថ្ងៃទី១ ខែមីនា នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានអតីតពលករ និងយុវជនជាង ៨០០ នាក់ចូលរួម។ ឯកឧត្តមបានឱ្យដឹងថា វេទិកានេះ គឺជាយុទ្ធនាការសំខាន់មួយក្នុងការភ្ជាប់អ្នកស្វែងរកការងារជាមួយតំណាងនិយោជក ដើម្បីសម្ភាស និងទទួលបានការងារភ្លាមៗនៅមូលដ្ឋាន កាត់បន្ថយទាំងពេលវេលា និងការចំណាយផ្សេងៗ។…