-
អគ្គនាយកដ្ឋានពន្ធដារនាំយកអំណោយសង្គ្រោះបន្ទាន់ជូនពលរដ្ឋភៀសសឹក១ ០០០គ្រួសារនៅខេត្តសៀមរាប

សៀមរាប៖កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយ ឯកឧត្តម រ័ត្ន មុន្នី អគ្គនាយករងតំណាង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន ១ ០០០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឳកាសជួបសំណេះសំណាល ឯកឧត្ដម រ័ត្ន មុន្នី បានថ្លែងថា ក្រុមការងារអគ្គនាយកដ្ឋានពន្ធដារតែងតែរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក។ អំណោយដែលបាននាំមកនាពេលនេះ គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ការស្នាក់នៅបណ្ដោះអាសន្ន។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងព្រះគ្រូចៅអធិការវត្តសំពៅលូន ដែលបានសម្របសម្រួលជម្រក សេវាទឹក-ភ្លើង និងការរស់នៅជូនបងប្អូនបានល្អប្រសើរ។ក្រៅពីគ្រឿងឧបភោគបរិភោគ ឯកឧត្តម និងលោកជំទាវ ក៏បានបន្ថែមអំណោយពិសេសដល់ក្រុមជនងាយរងគ្រោះចំនួន ១៤០នាក់ (គ្រួសារកងទ័ព ស្ត្រីមានផ្ទៃពោះ កុមារ និងជនពិការ) ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១០ម៉ឺនរៀល និងភួយ១ ព្រមទាំងផ្តល់ឱសថចាំបាច់ដល់មណ្ឌលសុខភាពក្នុងតំបន់ផងដែរ។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា…
-
កម្មវិធីដើរដើម្បីសន្តិភាព នៅរសៀលថ្ងៃនេះនឹងមានមហាជនចូលរួមរាប់ម៉ឺននាក់

ភ្នំពេញ៖កម្មវិធីដើរដើម្បីសន្តិភាព (March for Peace) នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នឹងមានមហាជនចូលរួមរាប់ម៉ឺននាក់ ។កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។ នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ នេះនៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាសមាជិកគណៈអចិន្រ្តៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)តំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ឯកឧត្ដម ឃួង ស្រេង លើកឡើងថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងពិធីដើរដើម្បីសន្តិភាព (March for Peace)ឱ្យបានល្អប្រសើរមិនមានអ្វីរាំងស្ទះ។ឯកឧត្តមស្នើឱ្យអាជ្ញាធរនិងកម្លាំងគ្រប់ប្រភេទទាំងអស់ ការពារសន្តិសុខឱ្យបានល្អបំផុត ជាមួយនឹងការពិនិត្យឡើងវិញ ចំពោះការដាក់ទង់ជាតិនៅតាមទីសាធារណៈពិសេសជុំវិញកន្លែងប្រារព្ធពិធីដើម្បីធានាសន្តិសុខ សុវត្ថិភាព សម្រាប់មហាជនអ្នកចូលរួម។ ឯកឧត្ដម សុខ សប្បាយណា បានលើកឡើងថា ការរៀចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងមានមហាជនចូលរួម៣ម៉ឺននាក់។ឯកឧត្តមបន្តថា…
-
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បើកជើងហោះហើរមកកាន់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរទៅកាន់ប្រទេសជាច្រើន ដែលច្រើនជាងក្រុមហ៊ុនដទៃទៀត បានឈានមួយជំហានទៀត ដើម្បីពង្រីកវិសាលភាពជាសកលរបស់ខ្លួន ដោយបានបើកដំណើរការជើងហោះហើរទៅកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលស្របទៅតាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ។ជាមួយនឹងគោលដៅថ្មីនេះ កម្ពុជាបានក្លាយជាប្រទេសទី៧ ដែលបម្រើសេវាកម្មដោយក្រុមហ៊ុនអាកាសចរណ៍ជាតិនៅអាស៊ីអាគ្នេយ៍ ហើយរាជធានីភ្នំពេញ បានចូលរួមក្នុងបណ្តាញជាទីក្រុងទី១១ នៅក្នុងតំបន់ ។ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសាធារណរដ្ឋតួកគីយ៉េ និងព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកដល់កំ ណើនសេដ្ឋកិច្ចនៃទីផ្សារ ដែលកំពុងរីកចម្រើននេះ ផ្លូវហោះហើរពីរាជធានីភ្នំពេញ ទៅពង្រីកបណ្តាញចុងបូព៌ារបស់ក្រុមហ៊ុនអាកាសចរណ៍ដល់ទៅ ២០ទីក្រុង និងអាកាសយានដ្ឋានចំនួន២១។ផ្លូវហោះហើរថ្មីនេះ ផ្តល់ជូនភ្ញៀវរបស់ក្រុមហ៊ុន Turkish Airlines នូវច្រកផ្លូវទៅកាន់គោលដៅសំខាន់ៗមួយក្នុងតំបន់បានកាន់តែងាយស្រួល និងបង្ហាញជាថ្មីម្តងទៀត អំពីការតភ្ជាប់ដែលមិនអាចប្រៀបផ្ទឹមបាន ដែលក្រុមហ៊ុនអាកាសចរណ៍នៃសាធារណរដ្ឋតួកគីយ៉េផ្តល់ជូន ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ ដែលហោះហើរទៅកាន់គោលដៅនេះ ។ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដំណើរការជើងហោះហើរមកកាន់រាជធានីភ្នំពេញ បីដង ក្នុងមួយសប្តាហ៍ ។ ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ ចេញដំណើរនៅថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ខណៈដែលជើងហោះហើរទៅមកទីក្រុងអ៊ីស្តង់ប៊ុល ដំណើរការនៅថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ។ស្របពេលនៃការបើកដំណើរការផ្លូវហោះហើរថ្មីនេះ លោក Bilal…
-
សាលារៀនរដ្ឋក្នុងខេត្តចំនួន៥, ស្រុកចំនួន១៣បានបិទទ្វារនិងប៉ះពាល់ដល់សិស្សជាងមួយសែននាក់

ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ គ្រឹះស្ថានសិក្សាក្នុង ខេត្តចំនួន៥ ក្រុងស្រុកចំនួន១៣ ត្រូវបានបិទទ្វារ។ ក្រសួងអប់រំបានបញ្ជាក់ថា ការប៉ះពាល់ពីអំពើឈ្លានពានកងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន និងព្រៃផ្សៃនេះដែរបង្កឱ្យប៉ះពាល់ ដល់គ្រូបង្រៀន ៤ ៦៥០នាក់ សិស្ស ១២៩ ១០៦នាក់។សម្រាប់ខេត្តទាំ៥នេះត្រូវបានគេដឹងថាមានដូចជា៖ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង និងខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រោយការវាយប្រហារយ៉ាងខ្លាំងក្លាពីយោធាថៃរួចមក ។ ក្នុងសេចក្តីជូនដំណឹង ក្រសួងអប់រំបានបញ្ជាក់ប្រាប់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ថាក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃមកលើព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់វេលាម៉ោង ០៥:៣៦នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ក្រសួងបានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា ក្នុងឃុំថ្មដាទាំងអស់ផ្អាកដំណើរការជាបណ្តោះអាសន្ន។ សេចក្តីជូនដំណឹងបានបញ្ជាក់ដែរថាសម្រាប់សាលាបឋមសិក្សាថ្មដា សាលាបឋមសិក្សាច១ សាលាបឋមសិក្សាស្ទឹងមេទឹក…
-
យោធាថៃបើការបាញ់ប្រហារលើទីតាំងជនស៊ីវិលរយៈពេល២ថ្ងៃបណ្តាឱ្យប្រជាពលរដ្ឋកម្ពុជា៧នាក់បាត់បង់ជីវិត និងរងរបួស២០នាក់

ភ្នំពេញ៖ក្រោយការវាយប្រហារឈ្លានពានដ៏កម្រោលមកលើអធិបតេយ្យភាពកម្ពុជា និងការវាយប្រហារយ៉ាងឃោរឃៅពីសំណាក់ យោធាថៃទៅលើ ទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ឱ្យដឹងនាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០២៥ថាចាប់តាំងពីវេលាម៉ោង ២០:៣៩នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង ០៨:០០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងយ៉ាងខ្លាំងចូលភូមិជោគជ័យ ភូមិព្រៃចាន់ និងបានបង្ហោះដ្រូនស៊ើបការណ៍ នៅក្នុងភូមិសាស្ត្របឹងត្រកួន និងបានពង្រីកភូមិសាស្ត្រ ចូលបឹងព្រីង, ស្រុកថ្មពួក និងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទ និងបាញ់ផ្សែង។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដែរថា៖ក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានផ្លោងចូលមកនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិត ចំនួន ២នាក់…
-
កម្ពុជា និងវៀតណាម សម្ពោធឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ខេត្តព្រៃវែង-តឹនណាម ខេត្តតៃនិញ

ខេត្តព្រៃវែង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលរួម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង-តឹនណាម ខេត្តតៃនិញ នាព្រឹកថ្ងៃទី៨ ធ្នូ ២០២៥ ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការ, ពាណិជ្ជកម្ម, និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។ សូមជម្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។ ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ- តឺនណាម គ្រាន់តែជាច្រករបៀងដែលប្រជាជននៃប្រទេសទាំងពីរ រស់នៅជិតគ្នា ដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមក…
-
វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ ត្រូវបានប្រារព្ធបិទ

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»បន្ទាប់ពីប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃនេះ បានផ្តល់ឱកាសជូនដល់អ្នកចូលរួមទាំងអស់ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានឧត្ដមសិក្សា ដៃគូពាក់ព័ន្ធ និងសាធារណជនទូទៅ ទាំងជាតិនិងអន្តរជាតិ អាចចូលរួមស្វែងយល់អំពីការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល តាមរយៈការចូលរួមស្តាប់កិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់ស៊ីជម្រៅ ប្រកបដោយស្មារតីបើកចំហ រវាងថ្នាក់ដឹកនាំទទួលបន្ទុកវិស័យនេះមកពីបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា វាគ្មិនជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញបច្ចេកទេស និងអ្នករៀបចំគោលនយោបាយមកពីស្ថាប័នជាតិនិងអន្តរជាតិជាច្រើន និងការធ្វើបទបង្ហាញនានា ដោយវាគ្មិនជាតិ និងអន្តរជាតិជាច្រើននាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា លទ្ធផលនៃកិច្ចពិភាក្សាទាំងនេះនឹងជួយតម្រង់ទិសលើដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែលឿន ច្បាស់លាស់…
-
សាលារៀនបានបិទទ្វារកើនឡើងជាង៣០០នៅខេត្តចំនួនបួន ក្រោយកងទ័ពថៃវាយប្រហារជាថ្មី

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា នៅវេលាថ្ងៃត្រង់ទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា ថៃ ចំនួន៤បានបិទទ្វារ ស្មើនឹង៣៧៧សាលា ,គ្រូបង្រៀន ៣.១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨.៥៨៥នាក់។ សកម្មភាពបើកការវាយប្រហារជាថ្មីពីសំណាក់យោធាថៃមកលើកម្លាំងកងទ័ពកម្ពុជាមានតាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ។យោធាថៃបានបាញ់មកលើកងទ័ពកម្ពុជាឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។ ដោយឡែកនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពនេះជំរុញឱ្យប្រជាជនកម្ពុជាត្រូវបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព ជាហេតុនៃការបិទទ្វារសាលារៀនជាបណ្ដោះអាសន្ននៅតំបន់ប្រឈមនឹងហានិភ័យខ្ពស់៕ ដោយ៖ម៉ាដេប៉ូ
-
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២-៤ ខែ ធ្នូ ឆ្នាំ ២០២៥កម្ពុជាជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ» នៅខេត្តសៀមរាប។គួរបញ្ជាក់ថាសិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃនេះធ្វើឡើងនាសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប រៀបចំដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង។សិក្ខាសាលាមានការចូលរួមពី លោកជំទាវ អ៊ឹម រចនា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក LU Qizhi នាយកការិយាល័យកុលស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតចិន លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន តំណាងមកពីប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលជលផល សកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងមន្ទីរកសិកម្ម ខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូWWF សរុបអ្នកចូលរួមប្រមាណ៥០នាក់។ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាបង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិឡើងវិញ…
-
វេទិកា ASEAN NEXT ឆ្នាំ២០២៥ ជំរុញការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មវិស័យកម្មន្តសាលផ្អែកលើនវានុវត្តន៍សម្រាប់តំបន់

ភ្នំពេញ៖ វេទិកា ASEAN NEXT ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅ រាជធានីភ្នំពេញ ដោយផ្តោតលើកិច្ចខិតខំរបស់អាស៊ាន ក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច និងទំនើបកម្មវិស័យកម្មន្តសាលនៅទូទាំងតំបន់។វេទិកាឆ្នាំ២០២៥ នេះ បានប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងតំណាងឧស្សាហកម្ម ពីបណ្តាប្រទេសក្នុងតំបន់មកជួបជុំគ្នា ក្រោមប្រធានបទ៖ “តួនាទីនៃបច្ចេកវិទ្យា និងនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ភាពជោគជ័យនៃវិស័យកម្មន្តសាល ”។ថ្លែងក្នុងពិធីបើកវេទិកា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ភាពប្រកួតប្រជែងនៃវិស័យកម្មន្តសាលក្នុងសតវត្សរ៍ទី២១ មិនផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាបនោះទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ហើយហេដ្ឋារចនាសម្ព័ន្ធទន់ ជាក្របខ័ណ្ឌដ៏មានឥទ្ធិពលនៃបច្ចេកវិទ្យា នវានុវត្តន៍ និងមូលធនមនុស្ស។”ឯកឧត្តមបានរំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម រួមទាំងការសិក្សាសមិទ្ធិលទ្ធភាពបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរៀបចំបង្កើតមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ដើម្បីពង្រឹងក្របខ័ណ្ឌនវានុវត្តន៍សម្រាប់កម្ពុជា និងតំបន់ទាំងមូល។ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន…