Category: ព័ត៌មានសង្គម

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ៥ ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ៥ ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល

    ភ្នំពេញ៖ បន្ទាប់ពីពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ៥ ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលអនុស្សរណៈនោះ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការផ្ដល់សេវាពហុបណ្ដាញសម្រាប់បង្កើនប្រសិទ្ធភាពសេវាសាធារណៈរបស់រដ្ឋាភិបាល (MOU on Cooperation on Omni-Channel Public Service Delivery to Enhance Government Services) ជាមួយនឹងទីភ្នាក់ងាររដ្ឋទទួលបន្ទុកសេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ២. អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល (Memorandum of Understanding on Digital Government Cooperation) ជាមួយនឹងក្រសួងបញ្ញាសិប្បនិម្មិត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ៣. អនុស្សរណៈនៃកិច្ចព្រមព្រៀង (Memorandum of Agreement) ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP)។ ៤. អនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ជំនួយឥតសំណង…

  • អបអរសាទរ! ពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល

    អបអរសាទរ! ពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល

    ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោកជំទាវ Doreen Bogdan-Martin អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) Dr. Masanori Kondo អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) លោកស្រី Tiziana Bonapace នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ព្រមទាំង ឯកឧត្តម…

  • “បុណ្យរំលឹកគុណអង្គរ” លើកទី៥ នឹងចាប់ផ្តើមពីថ្ងៃទី១៤-១៦ ខែធ្នូខាងមុខ

    “បុណ្យរំលឹកគុណអង្គរ” លើកទី៥ នឹងចាប់ផ្តើមពីថ្ងៃទី១៤-១៦ ខែធ្នូខាងមុខ

    ភ្នំពេញ៖ “បុណ្យរំលឹកគុណអង្គរ” លើកទី៥ ឆ្នាំ២០២៥ នឹងប្រារព្ធនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ដែលមានរយៈពេលបីថ្ងៃ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការរៀបចំពិធី “បុណ្យរំលឹកគុណអង្គរ”ធ្វើឡើងដើម្បីចូលរួមអបអរសារទរ ខួប៣៣ឆ្នាំនៃ​ការចុះរមណីយ​ដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ឆ្នាំនេះនឹងរៀបចំ​ប្រារព្ធ ពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៥នៅក្នុងរមណីយដ្ឋានអង្គរចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ។ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ចាប់ពីម៉ោង ៦:៣០នាទីព្រឹកពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នៅថ្ងៃពិធីបើកនេះដែរ​នឹងបើកឱ្យសាធារណជនទូទៅ​ចូលរួមដាក់​បាត្រព្រះសង្ឃ ចំនួន១៣៣អង្គ ចាប់ពីវេលាម៉ោង ០៨:៣៥ នាទីព្រឹកនៅមុខប្រាសាទអង្គរវត្ត ដើម្បីឧទ្ទិសបុណ្យកុសល​ជូនបុព្វការីជនផងដែរ៕ ដោយ៖ម៉ាដេប៉ូ

  • កម្ពុជាប្រារព្ធវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ជាមួយនឹងពិធីប្រកាសជាផ្លូវការ​ការដាក់ឱ្យដំណើរការប្រតិបត្តិការសេវា​ទូរសព្ទ​ចល័តជំនាន់ទី៥ (5G)

    កម្ពុជាប្រារព្ធវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ជាមួយនឹងពិធីប្រកាសជាផ្លូវការ​ការដាក់ឱ្យដំណើរការប្រតិបត្តិការសេវា​ទូរសព្ទ​ចល័តជំនាន់ទី៥ (5G)

    ភ្នំពេញ៖វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នឹងប្រារព្ធបើកនៅព្រឹកថ្ងៃសុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនឹងអញ្ជើញចូលរួមជាគណៈអធិបតីផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍, ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍, លោកជំទាវ ដូរ៉េន ប៊ុងដាន ម៉ាទីន(Doreen Bogdan-Martin) អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU),បណ្ឌិត ម៉ាសាណូរី កុនដូ(Masanori Kondo )អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT), លោកស្រី ទីហ្សាណា បូណាប៉ាសេ(Tiziana Bonapace) នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកាត់បន្ថយ​ហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP)។ ក្នុងឱកាសនោះផងដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា និងគណៈអធិបតី…

  • កុំភ្លេចនៅសល់តែ ២៤ម៉ោងទៀតទេ កម្មវិធីពាក់ព័ន្ធនឹងវិស័យឌីជីថលដ៏ធំប្រចាំឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃ៥ធ្នូ

    កុំភ្លេចនៅសល់តែ ២៤ម៉ោងទៀតទេ កម្មវិធីពាក់ព័ន្ធនឹងវិស័យឌីជីថលដ៏ធំប្រចាំឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃ៥ធ្នូ

    ភ្នំពេញ៖ដូចការគ្រោងទុកកម្មវិធីពាក់ព័ន្ធនឹងវិស័យឌីជីថលដ៏ធំប្រចាំឆ្នាំនឹងប្រារព្ធរយៈពេលបីថ្ងៃនៅថ្ងៃសុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥​ស្អែកនេះ។នោះគឺវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ៖” ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី ៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-Lរាជធានីភ្នំពេញ ពីម៉ោង៨ព្រឹក – ៦ល្ងាច។សាធារណជនអាចចូលរួមបាន។ប្រសិនជាពុំទាន់ចុះឈ្មោះទេ អាចចុះឈ្មោះឥឡូវនេះ បានតាមរយៈ https://go.gov.kh/mptc/event-dgf25 ដើម្បីចូលរួមទស្សនាដោយសេរីក្នុងវេទិការដ្ឋាភិបាលឌីជីថលនិង​ពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ៕ ដោយ៖ង៉ាន ទិត្យ

  • មកដឹងត្រួសៗពីសារៈប្រយោជន៍នៃផ្លូវជាតិលេខ៤៨

    មកដឹងត្រួសៗពីសារៈប្រយោជន៍នៃផ្លូវជាតិលេខ៤៨

    ភ្នំពេញ៖ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រប្រកបដោយសក្តានុពលរបស់រាជរដ្ឋាភិបាលដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍ ។ជាផ្លូវដែលសារៈប្រយោជន៍មិនធម្មតា ដោយសារមានទំនាក់ទំនងតភ្ជាប់ផ្ទាល់ជាមួយខេត្តយ៉ាងតិចចំនួនប្រាំ។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូស​រំលេចអំពីសារៈសំខាន់នៃផ្លូវជាតិលេខ៤៨ ។សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា ខ្សែផ្លូវលេខ៤៨នេះ បាន និងកំពុងដើរ​តួនាទី​ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ។និយាយជារួម ក៏ដូចជាខេត្តកោះកុង និយាយដោយឡែក ក្នុងគោលដៅជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេស​កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំ​កសិផល និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយកាន់តែតិច។ ផ្លូវជាតិលេខ៤៨ ក៏បានតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ១០ ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិនផងដែរ ដែលជា​ការតភ្ជាប់បណ្តាញគមនាគមន៍មកកាន់តំបន់ឆ្នេរ និងកំពង់ផែ សម្រួលការធ្វើដំណើរបានកាន់លឿនរហ័ស និងមានប្រសិទ្ធភាព​ខ្ពស់ ។នេះបើតាមសម្ដេចធិបតីបញ្ជាក់។ សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពី ស្រែអំបិល ត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៤រហូតដល់​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ១៤៨ គីឡូម៉ែត្រ ដោយបានបញ្ចប់រួចរាល់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥…

  • មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័ររបស់មន្ត្រីរាជការ

    មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័ររបស់មន្ត្រីរាជការ

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ លោកជំទាវ ប្រាក់ ច័ន្ទណយ បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្ដយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវ សិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅ របស់មន្ដ្រីរាជការនារី នៅអង្គភាពរបស់ខ្លួនតាមរយៈការបន្ដលើកកម្ពស់សមភាពយេនឌ័រ ជំរុញភាពអង់អាចរបស់ស្ដ្រី ដោយជំរុញការបណ្ដុះបណ្ដាលបំប៉នជំនាញបច្ចេកទេស និងផ្ដល់ឱកាសដល់ស្ដ្រី ដើម្បីទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត ព្រមទាំងបន្ដបង្កើនសមាមាត្រការចូលរួមរបស់ស្ដ្រី ឱ្យបានកាន់តែច្រើនឡើងតាមរយៈការលើកកម្ពស់សិទ្ធិ ឋានៈ របស់ស្ដ្រី ដើម្បីឱ្យចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្ដីសម្រេចនានា។ លោកជំទាវមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាល បានប្តេជ្ញាពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ «ស្រ្តី គឺជាស្នូល»។ ក្នុងនោះបានបន្តបង្កើនការវិនិយោគសំខាន់ៗលើសមភាពយេនឌ័រ និងផ្តល់ ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដែលក្នុងនោះមានដូចជាវិស័យ សេដ្ឋកិច្ច សុខភាព អប់រំ និងបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។ ប្រសាសន៍ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល”…

  • រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន​ចូលជួបសម្ដែងការគួរសម​និងពិភាក្សាការងារ

    រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន​ចូលជួបសម្ដែងការគួរសម​និងពិភាក្សាការងារ

    ភ្នំពេញ៖ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បាន​អនុញ្ញាត​ឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Jack Myint នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ដីគោក និងភារៈធារីស្ដីទីរបស់ស្ថានទូតអាមេរិកនៅកម្ពុជា លោកស្រី Bridgette Walker និងក្រុមហ៊ុនអាមេរិកចំនួន ១២ ដើម្បីជួប​សម្ដែង​ការគួរសមនិងពិភាក្សាការងារ។ ក្នុងជំនួបនេះ សហប្រធានគណៈប្រតិភូទាំងពីររូបបានថ្លែងអំណរគុណឯកឧត្ដមរដ្ឋមន្ត្រីចំពោះការទទួលស្វាគមន៍ ព្រមទាំង​បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តបន្តកិច្ចសហការ ជាពិសេសក្រោយពេលកម្ពុជាបានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​ស្ដីពី​ពន្ធបដិការជាមួយសហរដ្ឋអាមេរិក។ ជាមួយគ្នានេ ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែកអំពីទស្សនវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ក្នុងការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យាឌីជីថល ដោយផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សជាសសរស្ដម្ភ។ បន្ថែមលើនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានចែករំលែកដល់ក្រុមហ៊ុនដែលបានចូលរួមបានដឹងអំពីវឌ្ឍនភាពសំខាន់ៗនៃការកសាងទំនុកចិត្តឌីជីថលនៅកម្ពុជា ជា​ពិសេសលើផ្នែកសន្តិសុខសាយប័រនិងកិច្ចការពារទិន្នន័យបុគ្គល។ ក្នុងឱកាសនេះដែរ លោក Jack Myint បានណែនាំសមាសភាពទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិថ្មីរបស់ US-ABC ប្រចាំនៅកម្ពុជា ដែលជាវត្តមានលើកដំបូងនៃបុគ្គលិក US-ABC ប្រចាំនៅកម្ពុជាផ្ទាល់ក្នុងប្រវត្តិបួនទសវត្សរ៍របស់ខ្លួន។ ឯកឧត្ដមរដ្ឋមន្ត្រី បាន​ចូលរួមអបអរសាទរការចូលកាន់តួនាទីថ្មីរបស់ទីប្រឹក្សាយុទ្ធសាស្ត្រ US-ABC និងបង្ហាញការគាំទ្រដល់បេសកកម្មថ្មី​របស់លោក៕ ដោយ៖ង៉ាន់ ទិត្យ

  • សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព កូន​ស្រី ឯកឧត្តម មុត ខៀវ

    សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព កូន​ស្រី ឯកឧត្តម មុត ខៀវ

    ‎‎(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​ក្រុម​ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ​កម្ពុជា បានអញ្ជើញចូលរួមបុណ្យសព លោកស្រី ខៀវ រ៉ាវី នារសៀលថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅគេហដ្ឋានលេខ ៤៩-៥១ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។‎សូមរំលឹកថា លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនស្រី​បង្កើត​របស់ ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ​សម្ប​ទា បានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ១០​កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣៨នាទីយប់ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយ​រោ​គា​ពាធ ។‎‎‌នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គ​ហ​បណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម មុត…

  • ជនមានពិការភាពជាង៧ពាន់នាក់បានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នចំនួន៤០

    ជនមានពិការភាពជាង៧ពាន់នាក់បានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នចំនួន៤០

    គិតត្រឹមខែតុលា ឆ្នាំ២០២៥ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចំនួន៧ ៥០២នាក់ ឱ្យចូលបម្រើការងារ ក្នុងនោះ ស្ត្រីមានពិការភាពចំនួន ១ ០៣៥នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ៣ ០៣៥នាក់ បើគិតជាភាគរយ គឺស្មើនឹង២,៤៨% ។ បើតាមសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិ លើកទី៤៣ ក្រោមប្រធានបទ បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និង បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់ ។ ហេតុនេះ សរុបទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួលយកជនមានពិការភាពតាមអត្រាកំណត់ នៃច្បាប់សរុបចំនួន ១៤…