Category: ព័ត៌មានសង្គម

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ស្រ្តីគឺកម្លាំងស្នូលក្នុងការ​ចូល​រួមកសាងនិងស្ថាបនាជាតិ ​លើគ្រប់វិស័យ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ស្រ្តីគឺកម្លាំងស្នូលក្នុងការ​ចូល​រួមកសាងនិងស្ថាបនាជាតិ ​លើគ្រប់វិស័យ

    (ភ្នំពេញ)៖ តាំងពីដើមរៀងមក ស្រ្តីគឺកម្លាំងស្នូល​ក្នុងការ​ចូល​រួមកសាង និង ស្ថាបនាជាតិ ព្រមទាំងបានចូលរួម​ដ៏សកម្មលើគ្រប់វិស័យទាំងសាធារណៈ និងឯកជន។ រា​ជ​​រដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាព និងលើកទឹក​ចិត្ត​ដល់ស្រ្តីក្នុងការបំពេញកិច្ចការងារផ្សេងៗដូចបុរស ដោយគ្មានការរើសអើង។ ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃ​ស​ណី​យ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ក្នុងពិធីបើកសិក្ខាសាលា​ស្តីពី“ភាពជាអ្នកដឹក​នាំ​របស់ស្រ្តីប្រកបដោយបរិយាបន្នក្នុងដំណើរ​ឆ្ពោះទៅ​រកសង្គមឌីជីថលដ៏ល្អនិងរស់រវើក” ដោយមានការ​ចូល​រួមពីលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេ​ខាធិការប្រចាំកា​រ​ក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់​ដឹក​នាំ មន្រ្តីរាជការ បុគ្គ​លិក និយោជិត នៃ ក.ប.ទ និងមន្ទីរ ប.ទ. គ្រប់ខេត្ត ប្រ​មាណជាង ៤០០រូប នៅសណ្ឋាគារ​សាន់វ៉េ ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោត​សរ​សើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារបញ្ជ្រាប​យេនឌ័រ នៃ ក.ប.ទ. ដែលបានរៀបចំកម្មវិធីដ៏មាន​សារៈ​សំខាន់​នេះ​ឡើង ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពមន្ត្រី​រាជ​ការ​ជាស្ត្រីដែលបម្រើការក្នុងក្រសួង និងអង្គភាពចំណុះ​ក្រ​សួង ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត សំដៅជំរុញការ​ចាប់​យកបច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងលើកកម្ពស់ភាពជាអ្នកដឹកនាំឌីជីថលរបស់ស្ត្រី។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ​មានការៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលនិងវគ្គបណ្តុះបណ្តាលផ្សេងទៀត និងអំពាវនាវឱ្យមានការចូល​រួម​ពីស្ដ្រីក្នុងវិស័យឌីជីថល…

  • គ្រប់គ្រងការបំពុលតំបន់ទឹកសាធារណៈ ចាំបាច់មាន​ការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ

    គ្រប់គ្រងការបំពុលតំបន់ទឹកសាធារណៈ ចាំបាច់មាន​ការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ

    (ខេត្តកណ្តាល)៖ ការចូលរួមគ្រប់គ្រង និងការពារបរិ​ស្ថាន ត្រូវការចាំពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​ទាំង​អស់។ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានសក្តា​នុពលប្រភពបំពុល ដូចជាប្រភេទបោកគក់ ជ្រលក់ពណ៌ ជាដើមត្រូវបំពាក់ឧបករណ៍ចម្រោះទឹកកខ្វក់ និងឧបករ​ណ៍​តាមដានគុណភាពទឹក តាមច្បាប់បរិស្ថាន ដើម្បីធា​នា​បានការបញ្ចេញសំណល់រាវចេញពីទីតាំងផលិតកម្ម មិនបង្កឱ្យមានការបំពុលតំបន់សាធារណៈ និងធ្វើឱ្យប៉ះ​ពាល់សុខភាពមនុស្ស និងបរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បាន​ឱ្យ​ដឹងថា ក្រសួងបរិស្ថានបានអនុវត្តច្បាប់តម្រូវ​ឱ្យក្រុម​ហ៊ុនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់​គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ-សហគ្រាស នៅរាជធានី-ខេត្ត គិតត្រឹមខែតុលា ឆ្នាំ២០២៥ មានរោងចក្រចំនួន៦១ បានចុះកិច្ចសន្យា​បំពាក់ឧបករណ៍រួច ក្នុងនោះមាន ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ចំនួន ៤៩ទីតាំង បានបំពាក់ឧបករណ៍​ស្វ័យត្រួតពិនិត្យរួចរាល់ ។ ប្រជាពលរដ្ឋរស់នៅតំបន់​ក្បែរ​រោងចក្រសហគ្រាស ដែលធ្លាប់រងការបំពុល ដោយ​សារការបញ្ចេញសំណល់រាវ បានលើឡើងពីការគាំទ្រឱ្យ​មានការទប់ស្កាត់ជាប្រចាំការបញ្ចេញសំណល់រាវ ដែល​អាច​បំពុលតំបន់ទឹកប្រើប្រាស់ និងការរស់នៅរបស់​ប្រ​ជា​ពលរដ្ឋនៅតាមមូលដ្ឋាន ។ ការគ្រប់គ្រងសំណល់រាវចេញពីរោងចក្រសហគ្រាស អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួង​បរិ​ស្ថានបានដំណើរការស្ថានីយស្វ័យប្រវត្តិចំនួន១ស្ថានីយ សម្រាប់តាមដានគុណភាពទឹក ២៤ម៉ោង នៅទន្លេ​ចតុ​មុខរាជធានីភ្នំពេញ និងមានក្រុមការងារតាមដាន​គុណ​ភាពទឹកសាធារណៈ (ទន្លេ ស្ទឹង…

  • អភិបាលក្រុងម៉ាណដាលូយ៉ុង ប្រទេសហ្វ៊ីលីពីន កោតសរសើរ រាជ​ធា​នីភ្នំពេញ រីកចម្រើនគ្រប់វិស័យ

    អភិបាលក្រុងម៉ាណដាលូយ៉ុង ប្រទេសហ្វ៊ីលីពីន កោតសរសើរ រាជ​ធា​នីភ្នំពេញ រីកចម្រើនគ្រប់វិស័យ

    (ភ្នំពេញ)៖ រាជធានីភ្នំពេញ គឺជារាជធានីដែលមាន​ការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទី​ក្រុង​ដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត ។ ក្រុងម៉ាណដាលូយ៉ុង( Mandaluyong) នៃសាធា​រ​ណ​​រដ្ឋ​ហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានី​ភ្នំពេ​ញ ពីការរៀបចំក្រុងពិសេស គឺការរៀប​ចំ​សណ្ដា​ប់​​ធ្នាប់ នៃការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីន​ធើ​ណេត​ពី​លើអាកាសទៅដាក់ក្រោមដី។ នេះជាការលើកឡើងរបស់ លោក ជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស ( Carmelita ” Menchie ” Aguilar Abalos ) អភិបាល​ក្រុង​ម៉ាណ​ដា​លូយ៉ុង ( Mandaluyong ) នៃសាធារណរដ្ឋហ្វ៊ីលី​ពីន ក្នុងឱកាសលោកជំទាវជួបសម្ដែងការគួរសម ជា​មួយ ឯកឧត្ដម ឃួង ស្រេង អភិបាល ​រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅ​សាលារាជធានីភ្នំពេញ ។ លោកជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបា​ឡូស បានមានប្រសាសន៍ថា…

  • តោះ ‌! ចុះឈ្មោះចូលរួមវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

    តោះ ‌! ចុះឈ្មោះចូលរួមវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

    (ភ្នំពេញ)៖ ដើម្បីចុះឈ្មោះចូលរួមវេទិការដ្ឋាភិបាលឌីជី​ថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ សូមអនុវត្តតាមជំហានងាយៗដូចខាងក្រោម ចាប់ពីថ្ងៃទី ០៥-០៦-០៧ ខែធ្នូ ឆ្នាំ២០២៥នៅ​​មជ្ឈ​មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L ចាប់ពីម៉ោង ៨ព្រឹក – ៦ល្ងាច ៕ ដោយ៖ង៉ាន់ ទិត្យ

  • ពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឱ្យអាជ្ញាធរ​ពន្លឿន​ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ

    ពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឱ្យអាជ្ញាធរ​ពន្លឿន​ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និង​សំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើង​បំភ្លឺ​ផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ វេទិកានេះ រៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង​ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំ​ពេញ ​និង លោក ពេញ ធារម្យ អភិបាលរងរាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធានីភ្នំពេញ ក្នុងនោះក៏មានវត្តមាន ឯកឧត្តម ស្រេង ជ្រិន អគ្គាធិការ នៃក្រសួងសុខាភិបាល តំណាង ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងជាប្រ​ធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌ​សែន​សុខ ដែលមានប្រជាពលរដ្ឋចូលរួមប្រ​មាណ​ជាង ​៥០០នាក់ ។ លោក…

  • ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានី ខេត្ត ទប់ស្កាត់ការបំពុល​ខ្យល់សាធារណៈ

    ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានី ខេត្ត ទប់ស្កាត់ការបំពុល​ខ្យល់សាធារណៈ

    (ភ្នំពេញ)៖ ដើម្បីការពារ និងទប់ស្កាត់បញ្ហា​​បំពុលខ្យល់​នៅកម្ពុជា ក្រសួងបរិស្ថានស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ធ្វើការណែ​នាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ជំរុញ​ការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុល​ខ្យល់ ដូចខាងក្រោម៖ ១- អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។ ២- ទប់ស្កាត់ការដុតវាលស្មៅ សំណល់កសិកម្ម រាន​ព្រៃ គល់ជញ្ជ្រាំង ការដុតសំរាម សំណល់រឹង និង​សំ​ណ​ល់ប្លាស្ទិកនៅទីចំហ និងការឆេះទីលាន​ចាក់សំរាម។ ៣- ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការ​ដឹក​ជញ្ជូនសម្ភារសំណង់។ ៤- ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ​និង​ទី​សាធារណៈឱ្យបានជាប់ជាប្រចាំ។ ៥- ត្រៀមមធ្យោបាយ សម្ភារ បរិក្ខារ ដើម្បីទប់ស្កាត់ ឬ ពន្លត់ភ្លើង ករណីមានការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង និងការដុតសំណល់ផ្សេងៗទៀត។ ជាមួយគ្នានេះ ក្រសួងបរិស្ថានស្នើរដ្ឋបាលថ្នាក់​ក្រោម​ជាតិ ត្រូវចាត់វិធានការជាបន្ទាន់…

  • ក្រសួងព័ត៌មានកំណត់ឱ្យចាងហ្វាងការផ្សាយ និពន្ធ​នា​យ​ក ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និង អ្នក​យក​ព័ត៌​មាន ពិធីករ ត្រូវតែមានសញ្ញាបត្របាក់ឌុបឡើង​ទៅ

    ក្រសួងព័ត៌មានកំណត់ឱ្យចាងហ្វាងការផ្សាយ និពន្ធ​នា​យ​ក ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និង អ្នក​យក​ព័ត៌​មាន ពិធីករ ត្រូវតែមានសញ្ញាបត្របាក់ឌុបឡើង​ទៅ

    (ភ្នំពេញ)៖ក្រសួងព័ត៌មានបានចេញអំពីលក្ខខណ្ឌគុណ​វុឌ្ឍ និង វិជ្ជាជីវៈសារព័ត៌មានសម្រាប់ ឱ្យអនុវត្ត​សកម្មភា​ព​ក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ក្នុងនេះចាង​ហ្វា​ង​ការផ្សាយ និង និពន្ធនាយក ត្រូវមានអាយុចាប់ពី ២៥​ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូល ហើយ​ចំពោះអ្នកយកព័ត៌មាន ពិធីករវិញ ចាំបាច់ត្រូវ​មាន​អាយុចាប់ពី ២០ឆ្នាំ ហើយត្រូវមានសញ្ញាបត្រ​បាក់​ឌុប ឬ សញ្ញាបត្រសមមូលឡើងទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានចំនួន ៥ជំពូក ដោយបានភ្ជាប់​ជា​មួយលក្ខខណ្ឌមួយចំនួនដូចជា៖ ការរបង្កើតអង្គភាព​កា​សែត ទស្សនាវដ្ដី ព្រឹត្តិបត្រ បោះពុម្ពផ្សាយ និងគេហ​ទំ​ព័រ​ត្រូវ​បានការកំណត់រចនាសម្ព័ន្ធដូចជា ៖ ចាងហ្វាង​កា​រ​ផ្សាយ ឬបណ្ណាធិការ ឬម្ចាស់អង្គភាព,និពន្ធនាយក​,ផ្នែ​​​ក​រដ្ឋបាល,ផ្នែកហិរញ្ញវត្ថុ,ផ្នែកទីផ្សារ,​ផ្នែកសារព័ត៌​មាន​។ ដោយឡែកចំពោះការបង្កើតស្ថានីយវិទ្យុអែហ្វអឹម ទូរទ​ស្ស​​ន៍ និងគេហទំព័រ ត្រូវមានការកំណត់រចនាសម្ព័ន្ធ ដូច​ជា៖នាយកស្ថានីយ ឬម្ចាស់អង្គភាព,នាយកការ​ផ្សាយ​,​ផ្នែក​ផលិត កម្មវិធី, ផ្នែកព័ត៌មាន ,ផ្នែកពិធីករ,​ផ្នែក​បច្ចេ​ក​ទេស,ផ្នែករដ្ឋបាល,ផ្នែកហិរញ្ញវត្ថុ និងផ្នែក​ទីផ្សារ។ ក្នុងសេចក្តីប្រកាសដដែលនេះ ក៏បានបញ្ជាក់អំពីលក្ខ​ខណ្ឌ​​មួយចំនួនទៀតដូចជា ការរទទួលខុសត្រូវ និង ការដកហូតការទទួលស្គាល់គុណវុឌ្ឍពីរូបវន្ត និង នីតិ​បុគ្គល ក្នុងករណីប្រព្រឹត្តផ្ទុយនឹង…

  • សហព័ន្ធសហជីពកម្ពុជា ការពារ​កូនខ្មែរ ថា របាយការ​ណ៍ HRW ស្ដីពីបញ្ហា​ពលករ មិន​ឆ្លុះបញ្ចាំងពីការពិត និ​ង​គ្មានវិជ្ជាជីវៈ

    សហព័ន្ធសហជីពកម្ពុជា ការពារ​កូនខ្មែរ ថា របាយការ​ណ៍ HRW ស្ដីពីបញ្ហា​ពលករ មិន​ឆ្លុះបញ្ចាំងពីការពិត និ​ង​គ្មានវិជ្ជាជីវៈ

    (ភ្នំពេញ)៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហ​ជីព​កម្ពុជា​ការពារកូនខ្មែរ (FUCPCK) ព្រមទាំងសមាជិក សមាជិកា សូមបដិសេធទាំងស្រុង និងថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះការផ្សាយរបាយការណ៍មិន​ពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យមាន ការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះ​ញង់ និងមួលបង្កាច់ការខិតខំប្រឹងប្រែង យកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាល ដល់បងប្អូនពលករ ដែលបានវិល​ត្រ​ឡប់មកកម្ពុជាវិញ ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញ​របាយការណ៍​មួយ​មានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មក​ស្រុ​កវិញ កំពុងប្រឈមនឹង​ភាព​អត់ឃ្លាន និងគ្មានការងារធ្វើ» ដោ​យ​អង្គការនេះ​បាន​សម្ភាសអតីតពលករតែ ៥៦នាក់​ប៉ុណ្ណោះ ។ ជាក់ស្ដែង លោកបានមើលឃើញថា ចាប់ពីថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះបងប្អូន ពល​ករ​ដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវបានស្វាគមន៍យ៉ាង​កក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការរៀបចំ មណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរទៅស្រុក​កំ​ណើត​ដោយមិនគិតថ្លៃ ជួយលើកសម្ភារៈ ផ្តល់ទឹកសុទ្ធ និង…

  • កីឡាការិនីខ្មែរដ៏ឆ្នើមនៅ​សាធា​រណ​រដ្ឋកូរ៉េ នឹង​ចូល​រួម​ផ្សព្វ​ផ្សាយ មូល​និធិ​គន្ធបុប្ផាកម្ពុជា

    កីឡាការិនីខ្មែរដ៏ឆ្នើមនៅ​សាធា​រណ​រដ្ឋកូរ៉េ នឹង​ចូល​រួម​ផ្សព្វ​ផ្សាយ មូល​និធិ​គន្ធបុប្ផាកម្ពុជា

    (ភ្នំពេញ)៖ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា បានជួប​ពិភាក្សាការងារជាមួយ លោកស្រី ស្រួង សុភាវី កីឡា​ការិ​នីខ្មែរដ៏ឆ្នើមនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រីក​ការ​ផ្សព្វផ្សាយ និងបញ្ជៀបចលនាកៀរគរការបរិច្ចាគ​ក្នុងចំណោមសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។ បន្ទាប់ពីបានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល, កីឡា​ការិនីខ្មែរដ៏ឆ្នើមរបស់ខ្មែររូបនេះ រីករាយ នឹងជួយ​ផ្សព្វផ្សាយ និងបញ្ជៀបចលនាកៀរគរការបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាសហគមន៍ខ្មែរ​នៅកូរ៉េ ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំង​ជាមួយបុគ្គលល្បីៗនៅកូរ៉េ ដែលលោកស្រីបានស្គាល់ ក្នុងបុព្វហេតុរួមមួយគឺ “ការរួមគ្នានាំក្ដីសង្ឃឹម និង​ភាព​ញញឹម ដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ” ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅ​មន្ទីរ​ពេទ្យគន្ធបុប្ផា។ លោកស្រីបានសន្យាថា នឹងលៃពេលដើម្បីបំពេញ​ទស្សន​កិច្ច​នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្វែងយល់​បន្ថែមអំពីស្ថានភាពទារក និងកុមារ ក៏ដូចជាស្ត្រីមាន​ផ្ទៃពោះ នៅអំឡុងខែ ធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ឬ​ពេលសមស្របណាមួយ។ សូមជម្រាបជួបថា លោកស្រី ស្រួង សុភាវី ជាកីឡា​ការិនីខ្មែរដ៏ឆ្នើមមួយរូបទាំងក្នុងចំណោមពលរដ្ឋកូរ៉េ និងពលរដ្ឋកម្ពុជា ព្រមទាំងមានទំនាក់ទំនងល្អជាមួយ​ពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ទៀតផង។ លោកស្រីក៏ធ្លាប់បាននាំកិត្តិយសជូនជាតិ តាមរយៈការ​ទទួល​បានមេដាយមាសក្នុងពេលប្រកួតកីឡាស៊ីហ្គេម ដែលត្រូវបានប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ផងដែរ…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តឲ្យស្ត្រី​មាន​តួ​នាទី ​នៅក្នុងផ្នែកបច្ចេកវិទ្យាតាមបណ្ដាក្រសួងស្ថាប័ន

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តឲ្យស្ត្រី​មាន​តួ​នាទី ​នៅក្នុងផ្នែកបច្ចេកវិទ្យាតាមបណ្ដាក្រសួងស្ថាប័ន

    (ភ្នំពេញ)៖ បច្ចុប្បន្ននេះស្ត្រីបានរួមចំណែកយ៉ាងសំខាន់​នៅក្នុងការងារបដិវត្តិកម្មឌីជីថល ។ តាមរយៈការគិត​គូរ​របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធពិសេសក្រសួងកិច្ចការនារី បានធ្វើឲ្យការលើកកម្ពស់នារីកាន់តែ​ប្រសើរ​ឡើងតាមរយៈការសិក្សា ជាក់ស្តែងនៅក្នុងផ្នែក​បច្ចេកវិទ្យា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ត្រីចំនួន៥នាក់ ទទួលបានតួនាទីជាប្រធានមន្ទីរ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាល​ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញ​បើក​សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំរបស់ស្ត្រី​ប្រកប​ដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថល ដ៏ល្អនិងរស់រវើក នៅសណ្ឋាគារ សាន់វ៉េ នារាជធានី​ភ្នំពេញ ។ ឯកឧត្តមរដ្ឋមម្ត្រី បន្ថែមថា នៅពេលខាងមុខនឹងមាន​ចំនួន​កាន់តែច្រើនថែមទៀតជាពិសេស គឺការជំរុញ​ឲ្យ​សិស្សនារីទទួលបានការសិក្សាទៅលើបច្ចេកវិទ្យាឌីជីថល ជាពិសេសនារីដែលមកពីខេត្ត តំបន់ដាច់ស្រយ៉ាល និងទទួលបានការលើកចិត្តការតាមរយៈអាហារូបករណ៍ ក៏ដូចជាការផ្ដល់ហិរញ្ញវត្ថុសម្រាប់ការសិក្សាផងដែរ។ ហើយការសិក្សាគឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពស្ត្រី អាចចូលរួមជួយធ្វើបដិវត្តិកម្មឌីជីថល មិនត្រឹមតែ​នៅ​ក្នុងក្រសួងប្រៃសណីយ៍នោះទេ គឺនៅគ្រប់ក្រសួង​ស្ថាប័នផ្សេងៗទៀត។ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ​ក្រសួង​កិច្ចការនារី បញ្ជាក់ថា នៅក្នុងសតវត្សទី ២១នេះ បច្ចេ​ក​​វិទ្យាឌីជីថល បានយកទៅប្រើប្រាស់​នៅគ្រប់វិស័យ​ក្នុងជីវិត ដូចជាការអប់រំ សុខាភិបាល សេដ្ឋកិច្ច ការ​បរទេស និងការរស់នៅប្រចាំថ្ងៃ ។ លោកជំទាវ បន្ថែមថា…