-
បណ្ណាល័យខ្នាតតូចចំនួនពីរ ត្រូវបានយុវសិស្ស ម៉ៅ សុផាតវីនណា ប្រគល់ជូនសាលារៀន នៅខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ សាលាបឋមសិក្សាតាំងក្រសាំង និងអនុវិទ្យាល័យតាំងក្រសាំង នៅស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលបណ្ណាល័យកូនខ្មែរខ្នាតតូច ដែលជាគំនិតផ្តួចផ្តើមរបស់យុវសិស្សឈ្មោះ ម៉ៅ សុផាតវីនណា មកពីសាលាអន្តជាតិស៊ី អាយ អេ CIA រួមជាមួយនឹងសប្បុរសជនមួយចំនួនទៀត ដែលពិធីប្រគល់ និងទទួល ធ្វើឡើងនាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យតាំងក្រសាំង ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ កញ្ញា ម៉ៅ សុផាតវីនណា បានថ្លែងថា បណ្ណាល័យកូនខ្មែរ គឺជាបណ្ណាល័យខ្នាតតូច ដែលសិស្សអាចអាន សិក្សា និងមើលសៀវភៅដោយឥតគិតថ្លៃ ។ បេសកកម្មស្នូលនៃការបង្កើត និងរក្សាបណ្តាញបណ្ណាល័យខ្នាតតូចនេះ គឺដើម្បីចែករំលែកសៀវភៅដោយឥតគិតថ្លៃ នៅតាមសហគមន៍ជនបទ និងសាលារៀននៅទូទាំង ២៥ រាជធានី ខេត្ត ។ កញ្ញា បានបញ្ជាក់ទៀតថា សកម្មភាពនេះ គឺជាចក្ខុវិស័យមួយ ដើម្បីជួយពង្រឹង និងលើកកម្ពស់ការធ្វើឱ្យមានលក្ខណៈជាទម្លាប់នៃការអានកម្សាន្ត ដល់យុវវ័យគ្រប់ស្រទាប់នៅទូទាំងប្រទេស ជាពិសេសផ្តោតលើសិស្សានុសិស្សដែលឪពុកម្តាយមានជីវភាពខ្វះខាតជាចំបង ។ ខណៈនោះដែរ…
-
ក្រសួងបរិស្ថានរៀបចំវេទិកាកេសរកូលជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអភិរក្ស

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ ដើម្បីបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត សំដៅលើកកម្ពស់ការយល់ដឹង និងការអភិរក្ស។ វេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិ លម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ ព្រមទាំង គុណតម្លៃ និងអត្ថប្រយោជន៍ នៃរុក្ខជាតិទាំងនោះ នៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រឡាញ់ ការចូលរួម អភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ ការពារធម្មជាតិ។ ឯកឧត្តម បញ្ជាក់ថា បច្ចុប្បន្ន ប្រភេទកេសរកូលព្រៃ ត្រូវបានគេសិក្សា និងកត់ត្រាបានជាង ៤០០ប្រភេទ ហើយគេរំពឹងថា អាចមានចំនួនលើសពី ៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន…
-
ប្រជាជនងាយរងគ្រោះបំផុត ៨១១គ្រួសារក្នុងខេត្តកំពង់ធំ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

កំពង់ធំ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបន្តចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការីរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនងាយរងគ្រោះបំផុតមានដូចជា ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៨១១គ្រួសារទៀត ដែលមកពី៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ ។ ឱកាសនោះជួបនិងផ្តល់អំណោយផ្ទាល់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោកជំទាវអគ្គលេខាធិការ បានពនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងខេត្តកំពង់ធំ។លោកជំទាវបានគូសរំលេចថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ជាទីបំផុតចំពោះប្រជាជនងាយរងគ្រោះមានការខ្វះខាតជីវភាពក្នុងការរស់នៅដែលត្រូវការឱ្យជួយ។ សូមជម្រាបជូនថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ បចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត AI ចូលរួមចំណែកជំរុញសេដ្ឋកិច្ច និង សង្គម

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបញ្ជាក់អំពីសារៈសំខាន់ នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គម។ ក្នុងន័យនេះក្រសួង បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងនិងអភិបាលកិច្ចក្នុងវិស័យនេះ តាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍ គ្រឹះស្ថានអប់រំ និងសិស្ស និស្សិត ជាង ៤០០រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងក៏បានខិតខំកសាងធនធានមនុស្សឌីជីថល ឱ្យស្របតាមតម្រូវការរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបានផ្តល់អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀតដល់សិស្ស និស្សិត និងមន្រ្តីរាជការ ចាប់តាំងពីឆ្នាំ២០២០…
-
ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង គាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលការអនុញ្ញាតជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រីកការផ្សព្វផ្សាយ និងចលនាកៀរគរការបរិច្ចាគ របស់ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។ បន្ទាប់ពីបានជួបពិភាក្សា និងស្ដាប់អំពីគោលដៅនៃបេសកកម្មរបស់ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ជាពិសេសបានបង្ហាញអំពីចេតនាក្នុងការផ្ដល់កិច្ចសហការដើម្បីរៀបចំយុទ្ធនាការ ក៏ដូចជាកម្មវិធីនានា ក្នុងគោលបំណងផ្សព្វផ្សាយអំពីមូលមូលនិធិគន្ធបុប្ផាកម្ពុជា និងពិនិត្យលទ្ធភាពក្នុងការបង្កើតច្រកដែលបងប្អូនពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា បានកាន់តែងាយស្រួល ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសកកម្មជួយសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជារាប់ម៉ឺននាក់ ដោយមិនគិតថ្លៃ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ។ សូមជម្រាបជូនថា ការជួបពិភាក្សា ខាងលើនេះ បានធ្វើឡើង នៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ដោយ៖ង៉ាន់ ទិត្យ
-
សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ ខេត្តមណ្ឌលគិរី ឈ្នះជ័យលាភី «សហគមន៍ទេសចរណ៍គំរូ ឆ្នាំ២០២៥»

ភ្នំពេញ៖ក្នុងវេទិកាជាតិអេកូទេសចរណ៍ឆ្នាំ២០២៥កាលពីពេលថ្មីៗនេះបានធ្វើការប្រគល់ពានរង្វាន់ជ័យលាភី «សហគមន៍ទេសចរណ៍គំរូ ឆ្នាំ២០២៥»ដល់សហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ឡែងកៅ ខេត្តមណ្ឌលគិរី។ តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ទឹកធ្លាក់ឡែងកៅបានលាក់ខ្លួនក្នុងលង្វែកទ្រូងព្រៃដ៏ស្រស់ស្អាត។ជាតំបន់ទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមតំបន់ទេសចរណ៍បែបធម្មជាតិក្នុងទឹកដីខេត្តភាគឦសាននៃប្រទេស។ទឹកធ្លាក់ប្រកបដោយសក្តានុពលនេះស្ថិតក្នុងតំបន់រស់នៅរបស់ជនជាតិដើមភាគតិច ពូនង(ព្នង)និងកំពុងទាក់ទាញទេសចរជាតិ អន្តរជាតិជារៀងរាល់ថ្ងៃ។ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS Cambodia)កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានចាត់ទុកសមិទ្ធផលនេះផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ ក្នុងការអភិវឌ្ឍតំបន់ឱ្យក្លាយទៅជាទីតាំងទេសចរណ៍ធម្មជាតិ។សមិទ្ធផលមួយនេះក៏ជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។ តាមរយៈគម្រោងរេដបូកកែវសីមា អង្គការសមាគមអភិរក្សសត្វព្រៃបានចូលរួមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ និងដៃគូសហការមានដូចជា រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អាជ្ញាធរពាក់ព័ន្ធ អង្គការCRDT និងអង្គការNTFP-EP ដែលបានចូលរួមចំណែកធ្វើឱ្យសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់៕ ដោយ៖ម៉ាដេប៉ូ
-
បន្ទប់ទឹកស្អាតនៅសាលារៀន លើកកម្ពស់អនាម័យ គាំទ្រ សុខមាលភាពក្មេងស្រីជំទង់

(កំពង់ធំ)៖ ប្រធានក្រុមប្រឹក្សាអង្គការរក្សាកុមារ បានថ្លែងថា មានបន្ទប់ទឹកស្អាត នៅតាមសាលារៀន បានរួមចំណែកលើកកម្ពស់អនាម័យ គាំទ្រដល់សុខមាលភាពក្មេងស្រីជំទង់ និងបង្កើនលទ្ធភាពទទួលបានសេវាអនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងសាលា ។ ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សា តាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសាទរចំពោះអគារបន្ទប់ទឹកដ៏ស្អាត និងមានសោភ័ណ្ឌភាពចំនួន ៨បន្ទប់ ក្នុងនោះ ៤បន្ទប់សម្រាប់កុមារា ,៣បន្ទប់សម្រាប់កុមារី និង ១បន្ទប់សម្រាប់សិស្សមានពិការភាព ហើយក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់សាលាបឋមសិក្សា តាំងក្រសាំង ដែលគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដោយគណៈគ្រប់គ្រងធនាគារស៊ិនហាន (ខេមបូឌា) ។ លោកជំទាវ ជា សិរី បន្ថែមថា បរិស្ថានក្នុងសាលារៀន ដែលនាំមកនូវសុខភាពល្អ និងផ្តល់នូវភាពស្អាត អមជាមួយនឹងការផ្តល់ព័ត៌មានអំពីរបៀបអនុវត្តអនាម័យផ្ទាល់ខ្លួនត្រឹមត្រូវ នឹងលើកទឹកចិត្តយុវនារីឲ្យបន្តរៀនសូត្រក្នុងសាលារៀន និងឲ្យពួកគេមានទម្លាប់អនាម័យល្អ ដែលពួកគេអាចបន្តប្រាប់ទៅកាន់គ្រួសាររបស់ពួកគេ ។ គួរបញ្ជាក់ថា នៅរសៀលថ្ងៃដដែល លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ២ខ្នង ជូនគ្រួសារ…
-
ការប្រែប្រួលថ្មី បាននឹងកំពុងកើតឡើងក្នុងចំណោមយុវជនជនជាតិដើមភាគតិច

មណ្ឌលគិរី៖ បច្ចុប្បន្នតាមរយៈការសិក្សានិងការមានចំណេះដឹង ត្រូវបានយុវជនជនជាតិដើមភាគតិចពូនង(ព្នង)រស់នៅខេត្តមណ្ឌលគិរីដែលជាខេត្តភាគឦសានប្រទេសមើលឃើញថា អាចជួយរំដោះពួកគេឱ្យចាកចេញពីភាពក្រលំបាក និងជួយអភិវឌ្ឍន៍មូលដ្ឋានដែលពួកគេរស់នៅ។ និយាយរួមគឺជួយដល់សហគមន៍ជនជាតិដើមភាគតិចរបស់ពួកគេ។ ត្រឡប់ទៅរកអតីតកាល ជនជាតិភាគតិចពូនងភាគច្រើនពុំបានទទួលការសិក្សាជ្រៅជ្រះទេ។ខ្លះបានបោះបង់ការសិក្សាដោយរៀនត្រឹមថ្នាក់បឋមសិក្សា។កម្រណាស់ដែលពួកគេបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ ឬសាកលវិទ្យាល័យនោះ។នេះដោយសារកក្តាជាច្រើនក្នុងនោះ កក្តាទំនៀមទម្លាប់ប្រពៃណី ,ភាពរីកចម្រើននៃវិស័យអប់រំទៅកាន់សហគមន៍ជនជាតិដើមភាគតិចជាដើម។ ប៉ុន្តែអ្វីបានប្រែប្រួលជាវិជ្ជមាន ពិសេសរយៈពេលជាច្រើនឆ្នាំចុងក្រោយ។ប្រាប់ទូរទស្សន៍អប្សរា កញ្ញា ឌិត ពិសី រស់នៅ ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កញ្ញារៀនថ្នាក់ទី១០ ហើយនៅថ្ងៃខាងមុខចង់បន្តថ្នាក់សាកលវិទ្យា័យពីព្រោះថាការមានចំណេះដឹងខ្ពស់ងាយជួយដល់រូបកញ្ញាចូលបម្រើការងារក្នុងវិស័យឯកជន ក៏ដូចជាមន្រ្តីរាជការ។ ដោយចង់បានការសិក្សាខ្ពង់ខ្ពស់យុវតីវ័យ១៧ឆ្នាំរូបនេះបានបន្តថា ”នាងខ្ញុំនៅថ្ងៃខាងមុខចង់បន្តការសិក្សានៅសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ឬថ្នាក់ខេត្តក៏បានដែរឱ្យតែបានរៀនថ្នាក់សាកលវិទ្យាល័យហ្នឹងគេ”។ យុវតីជនជាតិដើមភាគតិចពូនងរូបនេះយល់ថាមានតែការសិក្សាទេដែលជួយឱ្យមានការផ្លាស់ប្តូរជីវិតរបស់ពួកខ្លួន និងក្រុមគ្រួសារ។ ស្រដៀងគ្នានឹង ឌិត ពិសី ដែរយុវតីជនជាតិពូនងមួយរូបផ្សេងទៀត កញ្ញា ដិន ស្រីកែវ បាននិយាយដោយមិនលាក់លៀមថា ពួកគេតែងផ្តោតទៅលើការសិក្សា។ ភាគច្រើនគឺចង់ប្រឡងឱ្យចប់វិទ្យាល័យហើយបន្តការសិក្សាជានិស្សិតថែមទៀត។ ទោះរស់នៅតំបន់ព្រៃភ្នំ និងទំនៀមទម្លាប់ដូនតាជាអ្នកធ្វើស្រែចម្ការ តែកញ្ញា ដិន ស្រីកែវ មិនមានបំណងដូនតារបស់កញ្ញាទេ។ ដិន ស្រីកែង មានបំណងចង់ក្លាយជាមន្រ្តីរាជការ ឬជាអ្នកធ្វើការឯកជន។កញ្ញាចង់អភិវឌ្ឍន៍សហគមន៍ និងចង់ឱ្យក្មេងៗជំនាន់ក្រោយរួមគ្នាជួយឱ្យសហគមន៍ជនជាតិដើមភាគតិចតាមរយៈចំណេះដឹង ។ លោក ស្រេវ ផែត…
-
កម្ពុជា ឆ្ពោះទៅបញ្ចប់អេដស៍ ក្រោមមូលបទសកល ៖ យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំវេទិកាបញ្ចេញទស្សនៈលើកទី១៩ ស្តីពី កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែល ធី អន្តរជាតិ (សាខាទី២ ស្ពានអាកាសចោមចៅ) ។ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបញ្ជាក់ពីខ្លឹមសារ «យកឈ្នះការខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យថា យើងត្រូវតែនាំគ្នាជំរុញឱ្យអ្នកដែលបានឆ្លងមេរោគអេដស៍ ឆាប់ទទួលបានការព្យាបាល ដោយឱសថប្រឆាំង មេរោគអេដស៍បានត្រឹមត្រូវ ជួយការពារនិងពង្រីកសេវាធ្វើតេស្តរកមេរោគអេដស៍ ធ្វើឱ្យប្រាកដនៃចង្វាក់ផ្គត់ផ្គង់ឱសថ និងឧបករណ៍បរិក្ខារ លើកកម្ពស់ឱ្យមានការចូលរួមកាន់តែខ្លាំងថែមទៀត ពីសហគមន៍ដែលរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍ ពង្រីកសេវាបង្ការឱ្យបានកាន់តែទូលំទូលាយ ប្រើដំណោះស្រាយឌីជីថល និងកសាងនូវប្រព័ន្ធភាពធន់សុខភាពរបស់សហគមន៍។ល។ ឯកឧត្ដមអគ្គលេខាធិការរងទី២ ក៏បានអានជូនអង្គពិធីនូវខ្លឹមសារទាំងស្រុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក…
-
អង្គការកម្មវិធីស្បៀងអាហារពិភពលោក បញ្ជាក់ពីជំហរ ពង្រីកសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល

(ភ្នំពេញ)៖ អ្នកស្រី Kyung-nan Park អគ្គនាយិកាប្រតិបត្តិអង្គការ (World Food Programme WFP) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីជំហរ នៃការពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលកម្ពុជា ដើម្បីឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាស ដែលអ្នកស្រី ដឹកនាំគណៈប្រតិភូអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអបអរសាទរ ចំពោះការប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ (HSP4) និងបានកោតសរសើរចំពោះចក្ខុវិស័យថ្មី របស់ក្រសួង សុខាភិបាល ដែលផ្តោតលើការការពារ ការលើកកម្ពស់សុខភាព និងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។ អ្នកស្រី អគ្គនាយិកា ក៏បានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីដើម្បីពិនិត្យមើលលទ្ធភាពបន្ថែមដែលអង្គការ WFP អាចពង្រីកការចូលរួមចំណែកអភិវឌ្ឍវិស័យអាទិភាព របស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភ…