Category: ព័ត៌មានសង្គម

  • អាមេរិករារាំងអឺរ៉ុបមិនឲ្យប្រើទ្រព្យសម្បត្តិបង្កក របស់រុស្ស៊ី

    អាមេរិករារាំងអឺរ៉ុបមិនឲ្យប្រើទ្រព្យសម្បត្តិបង្កក របស់រុស្ស៊ី

    បរទេស ៖ ផែនការសន្តិភាពអ៊ុយក្រែន ដែលព្រាងដោយសហរដ្ឋអាមេរិក បានរារាំងការប៉ុនប៉ង របស់អឺរ៉ុប ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី យកទៅផ្តល់មូលនិធិដល់អុយក្រែន នេះបើតាមសារព័ត៌មានអាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃអាទិត្យ, គណៈកម្មការអឺរ៉ុបបាននឹងកំពុងស្វែងរកការបញ្ចេញប្រាក់កម្ចីចំនួន ១៤០ពាន់លានអឺរ៉ូ ឬ ១៦០ ពាន់លានដុល្លារ ដល់ទីក្រុងកៀវ តាមរយៈការដកយកទ្រព្យរបស់រុស្ស៊ី ដែលបង្កក នៅក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការហិរញ្ញវត្ថុ Euroclear ស្ថិតក្នុងប្រទេសបែលហ្សិក។ គ្រោងការណ៍នេះ គឺផ្អែកលើការសន្មត់ថា នៅទីបំផុត រុស្ស៊ីនឹងផ្តល់សំណងដល់អ៊ុយក្រែន។ ប៉ុន្តែទីក្រុងមូស្គូចាត់ទុកការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនថា ជា អំពើចោរកម្ម ហើយបានប្តេជ្ញាថា នឹងប្តឹងតវ៉ា នៅក្នុងតុលាការ។ ផែនការនេះក៏បានប្រឈមមុខនឹងការប្រឆាំងពីប្រទេសបែលហ្ស៊ិក ដែលនឹងធ្វើឲ្យសមាជិកសហភាពអឺរ៉ុបទាំងអស់ ចូលរួមក្នុងហានិភ័យផ្នែកហិរញ្ញវត្ថុ និងផ្លូវច្បាប់។ សារព័ត៌មានអាល្លឺម៉ង់ Handelsblatt បានចេញផ្សាយ កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់ប្រទេសបែលហ្ស៊ិក សុំមិនបញ្ចេញឈ្មោះ និយាយថា ហានិភ័យថ្មីសម្រាប់ឥណទានសំណង កំពុងលេចឡើងរួចហើយ ពីព្រោះផែនការសន្តិភាពរបស់អាមេរិក បង្ហាញថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំង ត្រូវប្រើប្រាស់ខុសគ្នា ពីបំណងរបស់អឺរ៉ុប។ ផែនការនេះមិនត្រូវបានបង្ហាញជាផ្លូវការទេ ប៉ុន្តែ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា ផែនការសន្តិភាពនេះ…

  • និស្សិតជាង ៨៤% ប្រើ AI សម្រាប់ការស្រាវជ្រាវ ខណៈ​សាស្រ្តាចារ្យជាង ៧០% ប្រើ សម្រាប់​កិច្ចការ​បង្រៀន

    និស្សិតជាង ៨៤% ប្រើ AI សម្រាប់ការស្រាវជ្រាវ ខណៈ​សាស្រ្តាចារ្យជាង ៧០% ប្រើ សម្រាប់​កិច្ចការ​បង្រៀន

    (ភ្នំពេញ)៖ តាមការស្រាវជ្រាវរបស់ក្រុមប្រឹក្សា សាកល​វិទ្យា​ធិ​ការ​កម្ពុជា ដែលមានសមាជិកពីគ្រឹះស្ថានសិក្សា​សាធារណៈចំនួន២២ បានចូលរួមក្នុងនោះនិស្សិតជាង ១ពាន់នាក់ ក៏ដូចជាសាស្រ្តាចារ្យជាង ៥០០នាក់ បាន​បង្ហាញថា និស្សិតជាង ៨៤% កំពុងតែប្រើប្រាស់​បញ្ញា​សិប្បិនិម្មិត AI ក្នុងការស្វែងរកព័ត៌មានក៏ដូចជា​ការ​សិក្សា ការធ្វើកិច្ចការងារសាលា ស្របពេលនោះសាស្ត្រា​ចារ្យ​លោកគ្រូអ្នកគ្រូជាង ៧០ភាគរយ បានប្រើប្រាស់ AI រៀបចំសំនួរ ក៏ដូចជារៀបចំតាក់តែងមេរៀន​សម្រាប់​បង្រៀន ។ ទិន្នន័យបង្ហាញថា បច្ចេកវិទ្យា AI មិនមែន​ជាបច្ចេកវិទ្យាអនាគតទៀតទេ វាជាទិដ្ឋភាពជាក់ស្តែងមួយ​នៅក្នុងប្រព័ន្ធអប់រំកម្ពុជាទៅហើយ។ ហើយវាទាមទារ​ឲ្យយើងយកចិត្តទុកដាក់នៅក្នុងបច្ចេកវិទ្យានេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា នៅក្នុងសន្និសីទជាតិ និងពិធីប្រកាសជាផ្លូវការអំពីការ​បង្កើតមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវបញ្ញាសិប្បនិម្មិតក្នុងការអប់រំ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណី​យ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានដាក់ចេញនិងកំណត់នូវអាទិភាព៥ដែលក្នុងនោះ មានបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដើម្បី​ឆ្លើយតបនិងបដិវត្តន៍កម្មឌីជីថល នៅក្នុងប្រទេសកម្ពុជា ស្របតាមក្របខណ្ឌគោលបនយោបាយសេដ្ឋកិច្ច និង​សង្គមឌីជីថលកម្ពុជា…

  • រដ្ឋបាលខេត្តកំពតត្រូវការឱ្យសមាគមអង្គការសង្គមស៊ីវិល សហគមន៍ សហជីពបន្តរួមគ្នាអភិវឌ្ឍន៍ខេត្ត

    រដ្ឋបាលខេត្តកំពតត្រូវការឱ្យសមាគមអង្គការសង្គមស៊ីវិល សហគមន៍ សហជីពបន្តរួមគ្នាអភិវឌ្ឍន៍ខេត្ត

    កំពត៖ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែន​រដ្ឋាភិបាល សហគមន៍ និងសហជីពនានា ក្នុង ខេត្តកំពតកាលពីព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត​កំពតបានលើកឡើងថា​ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់​រាជរដ្ឋា​ភិបាលនៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ ឬជា​ប្រទេសអភិវឌ្ឍន៍ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ពិសេស​សមាគម អង្គការសង្គមស៊ីវិល សហគមន៍ សហជីពនានាដែលជាដៃ​គូរ​ដោយមិនអាចខ្វះបាន។ ក្នុងវេទិកាដែលប្រារព្ធនៅសាលាខេត្តកំពត លោក អ៊ឹង ឆាយ អភិបាលរងខេត្តក៏បានស្នើដល់គ្រប់ភាគី និងអ្នកពាក់ព័ន្ធ​បន្តចូលរួមសហការគ្នា ខិតខំស្វែងរកលទ្ធភាពនិងគ្រប់មធ្យោបាយ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានខេត្តកំពតឱ្យ​កាន់តែប្រសើរ ពិសេសសូមជួយលើកកម្ពស់ជីវភាពពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតជាអាទិភាព។ សូមបញ្ជាក់ថាខេត្តកំពតមាន សមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសហជីពកំពុងប្រតិបត្តិការនៅ​តាមបណ្តា​ក្រុង​ស្រុកទាំង៩ សរុបចំនួន ១៧៨ ក្នុងនោះមានច្បាប់អនុញ្ញាត​ចំនួន១៧៧ និងមិនទាន់មានច្បាប់ចំនួនមួយ៕ដោយ ៖សិលា សារិន

  • ក្រោយឃាតកម្មដ៏រន្ធត់សម្លាប់មនុស្ស៩នាក់៖អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួម​រំលែក​ទុក្ខគ្រួសារសព

    ក្រោយឃាតកម្មដ៏រន្ធត់សម្លាប់មនុស្ស៩នាក់៖អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួម​រំលែក​ទុក្ខគ្រួសារសព

    កំពង់ចាម៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​កាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានដឹកនាំមន្រ្តីក្រុមការងារអញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារសពដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ បណ្តាលឱ្យ​បាត់បង់​ជីវិតមនុស្សចំនួន ៩នាក់​ ស្ថិតក្នុងភូមិពោន​ ឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ។ឃាតកម្មបានកើតឡើង​កាលពីព្រឹកព្រលឹមថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៥។ ក្នុងឱកាសនេះឯកឧត្ដម​អភិបាល​ខេត្ត​កំពង់ចាម​ បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយ​សាច់ញាតិ​នៃសពនិងបាននាំនូវការសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ,ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលជានិច្ចកាល​លោកតែងគិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានចូល​រួមជាបច្ច័យ​ចំនួនប្រាំលានរៀល, អ្នក​ឧកញ៉ា​ ហេង​ ឡុង​ បច្ច័យចំនួន​ បួនលានរៀល លោក​ បាន​ ស្រេង​ អភិបាល​ស្រុក​ចំនួន ៥០ម៉ឺនរៀល។ សរុប ៩,៥លានរៀល។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឆាប់ៗនេះលោកនឹងរៀបចំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកផ្តល់ជូនបន្ថែមទៀត ។ឯចំពោះការចំណាយក្នុងការរៀបចំកម្មវិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា គឺជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម។…

  • ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តជំនួយ៥០លាន​ដុល្លារដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តជំនួយ៥០លាន​ដុល្លារដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

    នៅថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួន ៥០លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុ ដោយផ្តោតលើការគាំទ្រដល់គ្រឹះស្ថានធនាគារ និងមិនមែនធនាគារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និងសក្តានុពលរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។ លោក Anthony Gill នាយកស្តីទីរបស់ ADB ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ន និងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេស ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុ កសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងជំរុញសក្តានុពលវិស័យឯកជន។» ធានាគារ ADB កត់សម្គាល់ថា ខណៈពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការអភិវឌ្ឍបន្ថែមគឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។ បញ្ហាប្រឈមមានដូចជា សកម្មភាពទីផ្សារមិនទាន់ខ្លាំងក្លា ការទទួលបានសេវានៅមានកម្រិត និងចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់មិនទាន់អភិវឌ្ឍន៍ពេញលេញ ចំណេះដឹងទាបផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនទាន់គ្រប់គ្រាន់។ ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ ផ្តោតលើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ សកម្មភាពទីផ្សារ…

  • ភាពជាអ្នកដឹកនាំ គឺជាកាតព្វកិច្ចក្នុងការ​បម្រើ​ប្រទេស​ជាតិ និងប្រជាជន ដោយភាពស្មោះត្រង់

    ភាពជាអ្នកដឹកនាំ គឺជាកាតព្វកិច្ចក្នុងការ​បម្រើ​ប្រទេស​ជាតិ និងប្រជាជន ដោយភាពស្មោះត្រង់

    (ភ្នំពេញ)៖ ភាពជាអ្នកដឹកនាំមិនមែនគ្រាន់តែជាតំណែង​មួយនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចខាងសីលធម៌ក្នុងការ​បម្រើ​​ប្រទេសជាតិ និងប្រជាជនដោយភាពស្មោះត្រង់ ។ ភាពជាអ្នកដឹកនាំមិនមែននិយាយអំពីអំណាចទេ ភាព​ជា​អ្នកដឹកនាំនិយាយអំពីការយល់ដឹងពីមនុស្ស ការដោះ​ស្រាយ​បញ្ហា និងការណែនាំអ្នកដទៃដោយភាពត្រឹមត្រូវ និងទំនុកចិត្ត។ ដូច្នេះក្នុងនាមជាមន្ត្រី​​អធិការកិច្ច ភាព​ជឿជាក់របស់យើងអាស្រ័យលើភាពស្មោះត្រង់របស់យើង ។ យើងត្រូវតែមានភាពមិនលំអៀង មានសេចក្តី​គោ​រព និងដឹកនាំដោយផ្អែកលើច្បាប់ជាមូលដ្ឋាន ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ ខណៈជាតំណាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសបើកវគ្គ​បណ្តុះបណ្តាលស្ដីពី ភាពជាអ្នកដឹកនាំ ដែលរៀប​ចំ​ឡើង​ដោយវិទ្យាស្ថានជាតិអធិការកិច្ចនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ តាមរបាយការណ៍របស់ លោកស្រី ហៀក គឹមស៊ឹង នា​យិ​កា​រងវិទ្យាស្ថានជាតិអធិការកិច្ចបានឱ្យដឹងថា ក្នុង​រយៈ​ពេលជាង ៦ឆ្នាំនេះ វិទ្យាស្ថានជាតិអធិការកិច្ច បានរួម​ចំ​ណែកលើកកម្ពស់ សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ច តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការរបស់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំង​រដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ១០០០នាក់។ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនាពេលនេះ បង្កើត​ឡើង​ដោយផ្អែកលើសមិទ្ធផលទាំងនោះ និងឆ្លុះបញ្ចាំង​ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការអភិវឌ្ឍអ្នកដឹកនាំឱ្យមានសមត្ថភាព មានក្រមសីលធម៌ ឆ្លើយ​តប​ទៅនឹងតម្រូវការនៃអភិបាលកិច្ចល្អ និងភាពស្អាតស្អំ​ក្នុង​រដ្ឋបាលសាធារណៈ។…

  • ពង្រឹងគុណភាពអប់រំវិស្វកម្ម ជាបង្គោល​អាទិភាព​មួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

    ពង្រឹងគុណភាពអប់រំវិស្វកម្ម ជាបង្គោល​អាទិភាព​មួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

    (ភ្នំពេញ)៖ ពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអា​ទិ​​ភាព​​មួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​របស់​រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម សុខុម រិទ្ធីវុធ គ្គលេ​ខា​ធិការគណៈវិស្វករកម្ពុជា បានថ្លែង​ដូច្នេះ ក្នុងវគ្គ​បណ្តុះ​បណ្តាល ស្តីពី បច្ចេកទេសសំណង់ប្រកប ដោយ​នវានុ​វត្តន៍ តាមរយៈការប្រើប្រាស់បេតុង ប្រេកុងត្រាំង ប្រព័ន្ធ​ពុម្ព និងបច្ចេកវិទ្យាតម្លើងស្ពាន រយៈពេល ១ថ្ងៃពេញ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា ។ លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈ​វិស្វករ​កម្ពុជា បានថ្លែងថា ធនធានមនុស្សកម្លាំងពលកម្ម គំនិត​ច្នៃប្រឌិតថ្មីៗ និងនវានវត្តន៍ក្នុង ការប្រើប្រាស់​បច្ចេក​វិទ្យា គឺជាកត្តាចម្បងដែលយើងកំពុង​ត្រូវការ​ជា​ចាំបាច់ នាពេលបច្ចុប្បន្ន ហើយធនធានវិស្វករជាតិ ជា​កត្តាលីករដ៏ល្អពិសេសមួយ ក្នុងការអភិវឌ្ឃជាតិ ជាពិ​សេស​មានការចូលរួម ចំណែកយ៉ាងសកម្ម ពីបណ្តា​ប្រជាពលរដ្ឋទូទៅ វិស័យឯកជន និង រាជរដ្ឋាភិបាល ។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សុខុម រិទ្ធីវុធ បានថ្លែងអំ​ណរ​គុណដល់វាគ្មិនទាំងអស់ មកពី​ប្រ​ទេសវៀតណាម និងសឹង្ហបូរី ដែលបាន មកផ្តល់បទ​បង្ហាញ​ដ៏មានសារៈសំខាន់ ស្តីពី ៖ បច្ចេកវិទ្យាបន្តឹង​សរសៃ​ដែក…

  • សាធារណជនជាង ១៦ ០០០នាក់បានចូលទស្សនាពិព័រណ៍ផលិតផលបារាំង

    សាធារណជនជាង ១៦ ០០០នាក់បានចូលទស្សនាពិព័រណ៍ផលិតផលបារាំង

    ភ្នំពេញ៖កាលពីថ្ងៃសៅរ៍ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥មនុស្សជាង ១៦ ០០០ នាក់បានចូលទៅទស្សនា និងទិញផលិត​ផលបារាំង ដែលបានដាក់តាំងនៅក្នុងពិព័រណ៍ “ផ្សារបារាំង” លើកទី៤។ នេះជាចំនួនដ៏ច្រើនមិនធ្លាប់មាននៅ​ក្នុងការ​តាំងពិព័រណ៍៣លើកកន្លងមក ខណៈកាលពីឆ្នាំ២០២៤មានមនុស្សជាងមួយម៉ឺននាក់ចូលរួម។​ក្នុងឆ្នាំ២០២៥នេះដែរ​អ្នកចូលរួមទស្សនាភាគច្រើនគឺជាប្រជាពលរដ្ឋខ្មែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវ​បានរៀបចំ​នៅក្នុងបរិវេណស្ថានទូតបារាំងនៅភ្នំពេញដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អូលីវ្យេ រីឆាដ (Olivier RICHARD) ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា បានចូលរួមជាកិត្តិយសនៅក្នុងពិធីបើកពិព័រណ៍នេះ។ ស្តង់ពិព័រណ៍ជាច្រើន​បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មផ្សេងៗរបស់បារាំង ជាពិសេសផលិតផលម្ហូបអាហារ ស្នាដៃហត្ថកម្ម ព្រមទាំងផលិតផលថែរក្សាសុខភាព និងសម្រស់។ ជាងនេះទៅទៀត អ្នកចូលទស្សនាក៏​ទទួលបាន​អារម្មណ៍ស្រស់ថ្លាជាមួយឧទ្យានបៃតង ដែលមានដើមឈើត្រឈឹងត្រឈៃ និងជីវៈចម្រុះជាច្រើនប្រភេទ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតបារាំងប្រចាំកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សារបារាំង​ឆ្នាំ២០២៥​អ្នកចូលរួមតាំងពិព័រណ៍ជាង ៧០ នឹងមានវត្តមានដើម្បីបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ រាប់ចាប់ពីមុខ‍ម្ហូបពិសេសៗរបស់បារាំង និងការភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ៗជាច្រើន។លើសពីនេះក៏ មានសកម្មភាពកីឡាផ្សេងៗ​ដែលរៀបចំដោយ Decathlon និងទីលានវាយកូនបាល់ដែលរៀបចំដោយ KhmerPadelផងដែរ៕ ដោយ៖វីរីយ៉ា

  • កាកបាទក្រហមកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ”បរិច្ចាគឈាម ផ្តល់ក្តី សង្ឃឹម កសាងសន្តិភាព “

    កាកបាទក្រហមកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ”បរិច្ចាគឈាម ផ្តល់ក្តី សង្ឃឹម កសាងសន្តិភាព “

    ភ្នំពេញ៖”បរិច្ចាគឈាម ផ្តល់ក្តី សង្ឃឹម កសាងសន្តិភាព “គឺជាប្រធានបទនៃកម្មវិធីបរិច្ចាគឈាមលើកទី៥ ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជាក្រោមការអញ្ជើញចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម​កម្ពុជា។ ក្នុងកម្មវិធីបរិច្ចាគឈាមដែលប្រព្រឹត្តទីនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងថា យុទ្ធនាការ “បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព”គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា។លោកបន្ថែមថា កម្មវិធីនេះ​មានគោល​បំណងសំខាន់២ គឺទី១.បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើក​កម្ពស់ឱ្យ​យុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការ​ផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយ គ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងទី២.ផ្សារភ្ជាប់សកម្មភាពនៃការ​បរិច្ចាគឈាម​​ដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។ ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ការចូលបរិច្ចាគឈាមនាពេលនេះ មិនត្រឹមតែផ្តល់ការ​លើក​ទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការ​បរិច្ចាគឈាម​ជាប្រចាំ ដើម្បីជួយសង្គ្រោះ ជីវិតនិងការលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្រ្គោះបឋម សហគមន៍មាន​សុខភាពល្អ និងមាន​ភាពធន់ នឹងអាកាសធាតុថែមទៀតផង ។ជាក់ស្តែងប្រធានបទ “បរិច្ចាគឈាម ឈាមមួយប្លោក​អាចជួយរក្សា​ជីវិតមនុស្ស៣នាក់ ។ការបរិច្ចាគរបស់យើងម្នាក់ៗ មិនត្រឹមជាការផ្តល់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹម​ដល់អ្នកជំងឺដែលកំពុងរង់ចាំ ។ លោកជំទាវអគ្គលេខាធិការ ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមផងដែរ៕ ដោយ៖…

  • ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល

    ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល

    (ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ​តាម​​បណ្តាញ​​សង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន​មួយចំនួន ស្តីពីសកម្មភាពរបស់បុគ្គលចំនួន ២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដឹកស្បោង​សំរាម សំណល់រឹង និងបុគ្គលម្នាក់ទៀត បានយកសំរាម​ក្នុងស្បោងសំរាមជាច្រើននៅលើរ៉ឺម៉ក បោះចូលទៅក្នុង​ស្ទឹងព្រែកត្នោត ចំណុចស្ពានព្រែកហូរ ក្នុងភូមិសាស្រ្ត​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ករណីនេះនាំឲ្យមានការ​រិះគន់​យ៉ាងខ្លាំងពីសាធារណជន។ ក្រសួងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះបុគ្គល ដែលបានបោះសំរាមចោលក្នុងទឹកស្ទឹងព្រែត្នោត ជា​មួយគ្នានេះក្រសួងបរិស្ថាន ស្នើសុំការអន្តរាគមន៍ពី​រដ្ឋ​បាលខេត្តកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់​វិធានការច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្ត​ល្មើស​ច្បាប់​។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា កាល​ពី​រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំពោះករណីខាងលើនេះ ក្រសួងបរិស្ថានបានសហការ ជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន ដើម្បី​ស្វែងរកបុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់ យកមកធ្វើ​ការអប់រំនិងចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ​អ្នក​នាំ​ពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យបុគ្គលដែល​បាន​ប្រព្រឹត្តល្មើស ចេញមកសារភាព និងទទួលស្គាល់​កំ​ហុស​ចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងបញ្ឈប់ការ​ដឹក​សំណល់រឹង ទៅចោលផ្តេសផ្តាស់ ដូចជាបោះចូល​ទៅ​ក្នុងប្រព័ន្ធទឹកសាធារណៈ ដែលនាំឱ្យមានការ​បំពុល​ទឹក ប៉ះបាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និង បរិស្ថាន​ជា​បន្តទៀត។ យោងតាមប្រសាសន៍អ្នកនាំពាក្យ បុគ្គលបោះចោល​សំរាម​ផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើស​ច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣…