Category: ព័ត៌មានសង្គម

  • អ្នកជំនាញចាត់ទុកការចងក្រងឯកសារមានសារៈសំខាន់នៅក្នុងវិស័យអភិរក្សធនធានបេតិកភណ្ឌ

    អ្នកជំនាញចាត់ទុកការចងក្រងឯកសារមានសារៈសំខាន់នៅក្នុងវិស័យអភិរក្សធនធានបេតិកភណ្ឌ

    ភ្នំពេញ៖ការអភិរក្សគឺជាសកម្មភាព នៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណ ដើម្បីរក្សាទុកកុំ ឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ជាមួយគ្នាននេះការចងក្រងទុកឯកសារនោះក៏បានចូលរួមយ៉ាង សំខាន់មួយទៀតមិនអាចខ្វះបានដូចគ្នាផងដែរ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាបានអធិប្បាយថាគោលដៅ​នៃការ​អភិរក្ស គឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងអ្នក​ជំនាន់​​ក្រោយ។ ឧទាហរណ៍ ការអភិរក្សសំណង់ប្រវត្តិសាស្ត្រ គឺថែរក្សាមរតករូបី ដូចជាប្រាសាទ បារាយណ៍ ស្ពានថ្នល់​បុរាណ និងអរូបី ដោយផ្តោតលើចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងជាដើម។ ដូច្នេះការចងក្រង​ឯកសារទាំងមុន និងក្រោយជួសជុលសំណង់ប្រាសាទបុរាណ គឺជាកត្តាដ៏សំខាន់នៅក្នុងផ្នែកនេះ។ លោក ជា សារិទ្ធិ បុរាណវិទូ និងជាអ្នកគ្រប់គ្រងកិច្ចការអភិរក្សនៅប្រាសាទបន្ទាយប្រី បានបញ្ជាក់ថា ការអភិរក្ស គឺថែរក្សា និងប្រើប្រាស់មរតកបុរាណដោយភាពឈ្លាសវៃ និងប្រុងប្រយ័ត្នខ្ពស់។ការចងក្រង និងរក្សាទុកឯកសារ គឺមានសារសំខាន់ខ្លាំងចំពោះវិស័យអភិរក្សធនធានវប្បធម៌។ លោកបុរាណវិទូដដែលបានចង្អុលទៅកិច្ចការខាងលើថាមានដូចជា កំណត់អត្តសញ្ញាណសំណង់បុរាណ,រៀបចំផែនការជួសជុល និងថែទាំ, អ្នកអភិរក្សត្រូវមានវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ដើម្បីធានាថា ការជួសជុលសំណង់បុរាណអាចរក្សាបាននូវភាពដើម, តម្លាភាព និងការផ្ទេរចំចំណេះដឹង របាយការណ៍ រូបថតមុន និងក្រោយជួសជុល ព្រមទាំងបញ្ជីសម្ភារ…

  • កម្ពុជាពីថ្ងៃនេះដល់ចុងខែវិច្ឆិកា ធាតុអាកាសនឹងចាប់ចុះត្រជាក់ដល់ក្រោម ២០អង្សាសេ

    កម្ពុជាពីថ្ងៃនេះដល់ចុងខែវិច្ឆិកា ធាតុអាកាសនឹងចាប់ចុះត្រជាក់ដល់ក្រោម ២០អង្សាសេ

    ភ្នំពេញ៖ធាតុអាកាសនៅកម្ពុជានឹងចាប់ចុះត្រជាក់ដល់ក្រោម ២០អង្សាសេពីថ្ងៃនេះ រហូតដល់ចុងខែវិច្ឆិកា ខណៈពេលនេះភាពត្រជាក់ត្រូវបានកត់សម្គាល់ថា បានចាប់ផ្តើមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។របបខ្យល់មូសុងឦសាន មានឥទ្ធិពលខ្លាំង ហើយបក់លើ សមុទ្រចិនខាងត្បូង អាងទន្លេ​មេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប អាចមានធាតុអាកាសចុះត្រជាក់ និងមាន​សីតុណ្ហភាព​មធ្យមអប្បបរមា ២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៩អង្សាសេ ហើយខ្យល់បក់មកពី​ទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាបអាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨អង្សាសេ និងសីតុណ្ហភាពមធ្យម​អតិបរមា២៨អង្សាសេហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី ។ តំបន់មាត់សមុទ្រ អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១ អង្សាសេ និងសីតុណ្ហ​ភាព​មធ្យមអតិបរមា៣១អង្សាសេ ហើយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ។…

  • អនុប្រធានទី១អាជ្ញាធរមីនដឹកនាំ​គណៈប្រតិភូ​គម្រោង​បោសសម្អាត​មីន​ទស្សកិច្ច​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ភូមិភាគ​បាត់ដំបង នៅខេត្តពោធិ៍សាត់

    អនុប្រធានទី១អាជ្ញាធរមីនដឹកនាំ​គណៈប្រតិភូ​គម្រោង​បោសសម្អាត​មីន​ទស្សកិច្ច​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ភូមិភាគ​បាត់ដំបង នៅខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥​បានដឹកនាំ​គណៈប្រតិភូ​គម្រោង​បោសសម្អាត​មីន​មានដូចជា កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​ (UNDP) តំណាង​ស្ថានទូត​អូស្ត្រាលី​ សាធារណរដ្ឋ​កូរ៉េ​ នូវែលសេឡង់ ស្ថានទូត​ជប៉ុន​ និងលុចសំបួ​ ​អញ្ជើញសកម្មភាព​របស់មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ភូមិភាគ​បាត់ដំបង​ ​ ដែលមានទីតាំងស្ថិតក្នុង​ឃុំស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ខេត្ត​ពោធិ៍សាត់​។ លោក សាន សុវណ្ណ មន្ត្រីចុះសហគមន៍ នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបងបានជម្រាបប្រតិភូថា ក្រុមការងារចល័តរបស់មជ្ឈមណ្ឌលបានមកធ្វើការជួសជុលអវៈយវៈសិប្បនិម្មិត ដៃ ជើង រណប គ្រឿងជំនួយ​ឈើច្រត់ រទេះរុញ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំតាលោ ស្រុកតាលោសែនជ័យ, វត្តធម្មយុត្ត ឃុំត្រពាំងជង ស្រុកបាកាន, វត្តក្ដីឧត្តមហៅវត្តក្ដីឈ្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង, និងវត្តសុខសាមគ្គី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាកម្មប្រកបដោយមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះ​ដោយ​សារមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ (ស.ផ.ស) និងជនមានពិការភាពទូទៅ ឱ្យមានលទ្ធភាពរស់នៅ និងប្រកបរបរ​ចិញ្ចឹម​ជីវិតឡើងវិញ។ជន​មាន​ពិការភាព​ចំនួន​៨៧​នាក់​…

  • អភិបាលខណ្ឌសែនសុខ ចុះពិនិត្យការអ៊ុតគំនូស​ច​រា​ចរណ៍ លើកំណាត់មហាវិថី ក្នុងសង្កាត់ភ្នំពេញ​ថ្មី

    អភិបាលខណ្ឌសែនសុខ ចុះពិនិត្យការអ៊ុតគំនូស​ច​រា​ចរណ៍ លើកំណាត់មហាវិថី ក្នុងសង្កាត់ភ្នំពេញ​ថ្មី

    (ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈ​អភិ​បាលខណ្ឌសែនសុខ សហការជាមួយ មន្ទីរ​សា​ធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះ​ពិនិត្យការអ៊ុតគំនូសចរាចរណ៍ នៅលើកំណាត់​មហា​វិថីលេខ១០១៩ (ភ្នំពេញ -ហាណូយ ) ក្នុង​សង្កាត់ ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង ខណ្ឌ​សែន​​សុខ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដេីម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជា​ពល​រដ្ឋធ្វេីដំណេីរ ក្នុងមូលដ្ឋាន ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុ​ក្រឹត្យ​សម្រេចផ្ទេរភារកិច្ច លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ មកជា​អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និង​បានផ្ទេរ លោក ចេង មុនីរ៉ា អភិបាល នៃគណៈ​អភិ​បាលខណ្ឌច្បារអំពៅ មកជាអភិបាល នៃគណៈ​អភិ​​បាល​ខណ្ឌសែនសុខវិញ ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច​មន្រ្តីរាជការ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ៕ ដោយ វណ្ណលុក

  • នៅសារៈមន្ទីរជាតិ មានរៀបចំពិព័រណ៍ ស្តីពី​”ទំ​នា​ក់​​ទំនងខ្មែរ ចិន តាមរយៈវប្ប​ធម៌ និងសិល្បៈ

    នៅសារៈមន្ទីរជាតិ មានរៀបចំពិព័រណ៍ ស្តីពី​”ទំ​នា​ក់​​ទំនងខ្មែរ ចិន តាមរយៈវប្ប​ធម៌ និងសិល្បៈ

    (ភ្នំពេញ)៖ ពិព័រណ៍ស្តីពី”ទំនាក់ទំនងខ្មែរ ចិនតាម​រយៈ​វប្បធម៌ និង សិល្បៈ”ដែលបង្ហាញពីចំណង​ប្រ​វត្តិសាស្រ្តពីទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈរវាង ប្រទេសទាំងពីរ ត្រូវបានរៀបចំ​ឡើ​ង​ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសារៈមន្ទីរជាតិ ក្នុង រាជធានី ភ្នំពេញ។ គួរបញ្ជាក់ថា សារៈសំខាន់ នៃពិព័រណ៍នេះ ត្រូវ​បាន​​គេបែងចែកជាប្រាំប្រធានបទធំៗ ដោយ​ចាប់​ផ្តើមបរិយាយពីបដិមា សំរឹទ្ធបុរាណសម័យ​មុន​អង្គរ, ការបង្ហាញវត្តមាននៃជនជាតិចិន​តាម​ចម្លាក់​ប្រាសាទសម័យអង្គរ, ការចរាចរប្រាក់កាក់, កុលាលភាជន៍ចិនតាមរយៈពាណិជ្ជកម្ម និងការ​បង្ហាញពីចំណងកិច្ចសហប្រតិបត្តិការកម្ពុជា ​ចិន ដែលបន្តដល់សម័យបច្ចុប្បន្នក្នុងការងារអភិរក្សនិងសិក្សាអំពី បេតិកភណ្ឌខ្មែរ ។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ប្រាប់​ក្នុង​ពិធីសម្ពោធបើកពិព័រណ៍ នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ពិព័រណ៍នេះ ជាប្រភេទ​ពិព័រណ៍ពិសេសមួយដែលរៀបចំដាក់តាំងវត្ថុបុរាណទាក់ទងនឹងសិល្បៈចិន ដែលរួមមានសំរឹទ្ធ កុលាល​ភាជន៍ និងគ្រឿងលម្អសំណង់ពីឈើ​តាម​​ផ្ទះ ឬទីសក្ការបូជាមួយចំនួនដែល​សារមន្ទីរ​ជាតិ​កម្ពុជារក្សាទុកមកជាច្រើនឆ្នាំកន្លងមក​ហើយ ។ លោក ឆាយ វិសុទ្ធ បន្តថា ក្នុងពិព័រណ៍នេះ គេក៏​អាច​ស្វែងយល់ពីទំនាក់ទំនងផ្នែកវប្បធម៌ រវាងប្រ​ជា​ជន​ទាំងពីរ ដែល​បន្តឥតដាច់តាំងពីសម័យ​បុរាណ…

  • ក្រសួងប្រៃសណីយ៍ បើកកិច្ចពិគ្រោះយោបល់​លើ​សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីការគ្រប់គ្រងហិ​រញ្ញ​វត្ថុសាធារណៈរបស់ក្រសួង

    ក្រសួងប្រៃសណីយ៍ បើកកិច្ចពិគ្រោះយោបល់​លើ​សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីការគ្រប់គ្រងហិ​រញ្ញ​វត្ថុសាធារណៈរបស់ក្រសួង

    (ភ្នំពេញ)៖ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខា​ធិ​ការ​ប្រចាំការក្រសួងប្រៃសណីយ៍ និង ទូរគមនា​គម​ន៍ (ក.ប.ទ.)នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ក.ប.ទ. ដោយមានការអញ្ជើញចូល​រួម​ពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អង្គភាពចំណុះ​ក្រោ​ម​ឱវាទក្រសួង សរុបប្រមាណ ១៨៥នាក់ នៅ​សណ្ឋា​គារ សុខាភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលពីគ្រប់អង្គភាព​អនុវត្ត និងដើម្បីឱ្យសិក្ខាកាមបានស្វែងយល់​អំពី​វិធាន នីតិវិធី និងទម្រង់បែបបទ ដែលមន្ត្រីជំនាញ​ធ្វើបទបង្ហាញជូន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹង ទទួល បានមតិយោបល់ច្រើនសម្រាប់បញ្ចូលបន្ថែម ឬកែ​លម្អទាំងខ្លឹមសារ នីតិវិធី ទម្រង់បែបបទ ដើម្បីធ្វើ​ឱ្យសេចក្តីព្រាងសៀវភៅណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្តបានទាំងអស់គ្នា​៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឡានក្រុងដឹកអ្នកដំណើរ៣៧នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកស្ពាន បណ្ដាលឱ្យស្លាប់១៣នាក់នៅខេត្តកំពង់ធំ

    ឡានក្រុងដឹកអ្នកដំណើរ៣៧នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកស្ពាន បណ្ដាលឱ្យស្លាប់១៣នាក់នៅខេត្តកំពង់ធំ

    ភ្នំពេញ៖មនុស្សចំនួន១៣នាក់បានបាត់បង់ជីវិតនិង២៤នាក់ផ្សេងទៀតរងរបួសក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍​​បណ្តាល​មកពីរថយន្តក្រុងបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោង៣ និង២០នាទីទាបភ្លឺនៅថ្ងៃទី២០ ខែវិច្ឆិកា ។ ឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ទូរទស្សន៍អប្សរាថា ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហិនដាយ៤៥កៅអី ងងុយដេក។ ពេលមកដល់ចំណុចកើតហេតុក៏​បានបុកស្ពានដោយខ្លួនឯងហើយធ្លាក់ចូលទឹកក្នុងជម្រៅ៧ម៉ែត្រ។ បើតាមឧត្តមសេនីយ៍ត្រី ហេង សុផល ក្រោយហេតុការណ៍ភ្លាមៗ អាជ្ញាធរបានស្ទូចយករថយន្តនោះឡើងមកលើគោក​ដោយប្រទះឃើញសាកសពចំនួន១៣នាក់ស្លាប់នៅក្នុងរថយន្ត ក្នុងនោះស្រីចំនួន៨នាក់ និងជួយសង្គ្រោះបាន​ចំនួន​២៤នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា បច្ចុប្បន្ន សាពសពទាំង១៣នាក់នោះត្រូវបានអាជ្ញាធរយកទៅតម្កល់នៅក្នុងវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ស្នងការនគរបាលខេត្តកំពង់ធំបានបន្តថា រថយន្តនោះបានធ្វើដំណើរពីខេត្ត​ឧត្តរមានជ័យ សៀមរាប ឆ្ពោះមកទីក្រុងភ្នំពេញ៕ដោយ៖សៅ សុខអេង

  • ខណៈទទួលបានផ្លូវល្អ មន្រ្តីអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវសូមចូលរួមថែរក្សាផង

    ខណៈទទួលបានផ្លូវល្អ មន្រ្តីអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវសូមចូលរួមថែរក្សាផង

    បាត់ដំបង៖ទោះជាមិនទាន់បានក្លាយទៅជាផ្លូវក្រាលកៅស៊ូនៅឡើយក្តី តែផ្លូវជនបទមួយខ្សែ​ប្រវែងជាង១០គីឡូម៉ែត្រ​ ទទឹងប្រាំម៉ែត្រ ស្ថិតឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏បានទទួលការងារ​ថែទាំខួបដោយក្រាលកម្ទេចថ្ម អនុវត្តតាមស្តង់ដាបច្ចេកទេសដែរ។ ការយកចិត្តទុកដាក់នេះបានជួយផ្ទាល់ដល់​ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការធ្វើ ដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅតំបន់ដទៃ។ ពិនិត្យមើលលទ្ធផលការងារថែទាំខួបឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី​ក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មក្នុងសប្ដាហ៍នេះបានដឹកនាំគណៈកម្មការអន្តរ​ក្រសួងចុះត្រួតពិនិត្យវាយតម្លៃលើការងារថែទាំផ្លូវខួប ប្រវែងជាង១០គីឡូម៉ែត្រ​ ទទឹងប្រាំម៉ែត្រ ស្ថិតឃុំសិរីមានជ័យ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។ គណៈកម្មការអន្តរក្រសួងបានត្រួតពិនិត្យរួមគ្នា និងបានវាយតម្លៃថា ការដ្ឋាន​នេះ​មានគុណភាពត្រឹមត្រូវតាមស្ដង់ដា​បច្ចេកទេសដែលក្រសួងបានកំណត់។ ប៉ុន្តែទន្ទឹមទទួលបានផ្លូវល្អសមរម្យក្តី ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទក៏បានណែនាំនិង ជំរុញដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង មន្ត្រីជំនាញ បន្តយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យតាមដានជាប្រចាំពីគុណភាពផ្លូវ នៅពេលប្រើប្រាស់។ឯកឧត្តមក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវពិសេស​បណ្តាក្រុមហ៊ុនដឹកជញ្ជូននានា សូមជួយថែមរក្សាផ្លូវផង។កុំដឹកធ្ងន់លើសកម្រិតទម្ងន់ ដែលបានហាមឃាត់ ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • កម្ពុជា រក្សាបានក្តីសង្ឃឹមខ្ពស់ ក្នុងការបញ្ចប់ជំងឺ​អេដស៍

    កម្ពុជា រក្សាបានក្តីសង្ឃឹមខ្ពស់ ក្នុងការបញ្ចប់ជំងឺ​អេដស៍

    (ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី បញ្ជាក់​ថា កម្ពុជា រក្សាបានក្តីសង្ឃឹមខ្ពស់ ក្នុងការបញ្ចប់ជំងឺ​អេដស៍ ខណៈគោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន ៩២-១០០-៩៨ ។ ក្នុងកិច្ចប្រជុំ​ពេញអង្គ នៃអាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺ​អេដស៍ លើកទី២ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ​ជាតិ​ប្រ​យុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធ​ផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹង​ជំងឺ​អេដស៍​សម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២៥ និង​ធ្វើការ​ប្រមូលពិភាក្សាលើធាតុចូល រួមជាមួយនឹង​អនុសា​សន៍​ពីសមាជិក សមាជិកាដែលជាប្រធាន​គណៈ​កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធ​នឹង​ជំងឺអេដ​ស៍​ក្រសួងស្ថាប័ន ព្រមទាំងប្រធានលេខា​ធិកា​រដ្ឋា​ន​ប្រយុទ្ធនឹង ជំងឺអេដស៍រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ផែនការយុទ្ធ​សា​ស្ត្រ​ជាតិទូលំទូលាយ និងពហុវិស័យឆ្លើយ​តប​មេ​រោគអេដស៍ និងជំងឺអេដស៍ លើកទី៦ ឆ្នាំ​២០២៤​-២០២៨ គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់​អនុវត្ត​គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព​កម្ម​វិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់​រាជរដ្ឋាភិបាលកម្ពុជា…

  • ក្រុមហ៊ុនស៊ីង ស៊ី វ៉ាង ត្រូវបានរកឃើញថា បានបង្កការបំពុលបរិស្ថាន

    ក្រុមហ៊ុនស៊ីង ស៊ី វ៉ាង ត្រូវបានរកឃើញថា បានបង្កការបំពុលបរិស្ថាន

    ភ្នំពេញ៖ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់លើក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង (ខេមបូឌា)ស្ថិតភូមិគោកចំបក់ សង្កាត់ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការ​បំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរកឃើញថា ក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង (ខេមបូឌា) ដែលជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ស្ថិតភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការបំពុលបរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបាន​ប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ប្រហែល ៣-៤បាវក្នុងមួយថ្ងៃ (២០គ.ក/បាវ) ដែលឡចំហាយ​ជាប្រភេទ​ឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងថែមទៀត។ ជាមួយគ្នានេះ គុណភាពខ្យល់ចេញ​ពីបំពង់​ផ្សែងឡចំហាយបឋម ត្រូវបានរកឃើញថាលើសកម្រិតស្ដង់ដារ។ កន្លងមកក្រុមហ៊ុនបានដំណើរការដោយគ្មាន​កិច្ចសន្យា​ការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ បន្ទាប់ពីរកឃើញយ៉ាងដូច្នេះ ក្រសួងបរិស្ថានតម្រូវឱ្យរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក្រុមហ៊ុន​ត្រូវទទួលរងពិន័យអន្ដរការណ៍យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួត​ពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន​តាមការវាយ​តម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ៕…