Category: ព័ត៌មានសង្គម

  • វិស័យឯកជនរីករាយដែលបានរួមចំណែកជាមួយក្រសួងការងារក្នុងការជួយស្វែងការងារជូនពលករ

    វិស័យឯកជនរីករាយដែលបានរួមចំណែកជាមួយក្រសួងការងារក្នុងការជួយស្វែងការងារជូនពលករ

    បាត់ដំបង៖ពិព័រណ៍ការងារមួយបានរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរយៈពេលពីរថ្ងៃ​នៅខេត្ត​បាត់ដំបងចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយនាំយកឱកាសការងារជាង១,១ម៉ឺនកន្លែងជូនដល់ពលរដ្ឋ ក៏ដូចជាពលករខ្មែរដែលមាន​សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ធ្វើការសម្ភាសជ្រើសរើសដោយផ្ទាល់។ អ្នកស្រី ចាន់ វាសនា តំណាងរោងចក្រកាត់ដេរបូវឃើរបានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងពិព័រណ៍ការងារ ។អ្នកស្រីយល់ថា នេះជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារក្នុងការជួយស្វែង​ការងារឱ្យបង​ប្អូនអតីតពលករខ្មែរ។ អ្នកស្រី បន្ថែមថា រោងចក្រកាត់ដេរបូវឃើរមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល កំពុងមាន​តម្រូវការកម្មករប្រមាណ ១ ០០០នាក់។ បងប្អូនទោះជាចេះដេរ ឬមិនចេះដេរក៏ដោយ ក៏អាចចូលធ្វើការបានដែរ ដោយសាររោងចក្រមានក្រុមការងារបង្រៀនបន្ថែមមុនចូលធ្វើការងារ។ ទាក់ទងនឹងរោងចក្រដដែល អ្នកស្រី ចាន់ វាសនា បានប្រាប់ថា កម្មវិធីថ្ងៃនេះមានជាប្រភេទរោងចក្រកាត់ដេរ ប្រភេទ​សំណង់ កសិកម្ម ។ដូចនេះបងប្អូនដែលស្រឡាញ់វិស័យកាត់ដេរ អាចទាក់ទងខាងរោងចក្រកាត់ដេរ ។បើចាប់អារម្មណ៍​ខាងសំណង់ អាចទាក់ទងក្រុមការងារខាងសំណង់ ។ បើចាប់អារម្មណ៍ខាងកសិកម្ម ក៏យើងមានក្រុមការងារ​ខាង​កសិកម្ម អាចទាក់ទងទទួលបានឱកាសការងារធ្វើ។ ចំណែកឯលោក ភេន សុផល តំណាងក្រុមហ៊ុន គីម ម៉ិច ដែលជាក្រុមហ៊ុនផ្នែកសំណង់ បាននិយាយថា ក្រុមហ៊ុន មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។ក្រុមហ៊ុនមានតម្រូវការកម្មករជាច្រើននាក់ រាប់ចាប់តាំងពីកម្មករធម្មតា មេក្រុម និងមេជាងជាដើម។ លោកថាក្រុមហ៊ុនរីករាយដែលបានរួមចំណែកជាមួយក្រសួងការងារ…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម និងគណៈប្រតិភូព្រឹទ្ធសភា សហ​ការ​ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យា​បាល​ជំងឺដោយឥតគិត ជូនបងប្អូនជនភៀសសឹក

    រដ្ឋមន្រ្តីក្រសួងកសិកម្ម និងគណៈប្រតិភូព្រឹទ្ធសភា សហ​ការ​ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យា​បាល​ជំងឺដោយឥតគិត ជូនបងប្អូនជនភៀសសឹក

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញើញ​អម​ដំណើរគណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី៤ និងតំណាង ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ទី២ នៃព្រឹទ្ធសភា ដែលបានសហការ​ជា​មួយក្រុមគ្រូ​ពេទ្យ​​ស្ម័គ្រចិត្តរបស់សមាគមបេស​កកម្ម​មនុស្សធម៌ នៃ​ប្រទេសបារាំងប្រចាំកម្ពុជា ចុះធ្វើការពិនិត្យ​និងព្យាបាល​ជំងឺដោយឥតគិតកម្រៃជូនពុកម៉ែបងប្អូន និង​ក្មួយៗ ជា​ជនភៀសសឹកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៅទីតាំង​សុវត្ថិភាពស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឌិត ទីណា សូមថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សម្រាប់ការ​សម្រាប់​សម្រួល និងសហការជាមួយក្រុមគ្រូ​ពេទ្យស្ម័គ្រ​ចិត្ត ដើម្បីធ្វើការរៀបចំឱ្យមានយុទ្ធនាការ ដែលរួម​ចំ​ណែក​គាំ​ពារប្រជាជនយើងក្នុងគ្រាលំបាកនេះ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ក្រសួងបរិស្ថានបានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្ត​ស្រុកបា​កាន ខេត្តពោធិ៍សាត់

    ក្រសួងបរិស្ថានបានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្ត​ស្រុកបា​កាន ខេត្តពោធិ៍សាត់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានរាយការណ៍​ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការ​ជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញ​ពី​ទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានី​ភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោង​ប្រមាណ ០៦:០០នាទី ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ​១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់​រវាង​ឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្ត​ពោធិ៍សាត់​។ ក្នុងជំហានដំបូង ក្រុមការងាររកឃើញ​ទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេង​ចេញមកក្រៅ ចំនួន២ទូរ។ ទូរនីមួយមួយៗ បានដឹកប្រេងចំណុះ 66000លីត ។ ឧបទ្ទេវហេតុនេះ មិនមានគ្រោះថ្នាក់ដល់​អាយុ​ជីវិតទេ។ ក្រុមការងារជំនាញ បាននិងកំពុងចុះ​ពិនិត្យ​មើលទំហំ នៃ​ការ​​លេចធ្លាយ មានបរិមាណ​សំ​ណល់​ប្រេង​អណ្តែត​ច្រើន​លើទីវាលស្រែក្បែរលំនៅដ្ឋាន​របស់ប្រជាពលរដ្ឋ រស់នៅ​ក្បែរកន្លែងកើតហេតុ។ សូមបញ្ជាក់ថាក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋ​មួយ​ចំ​នួន​​បាននិងកំពុងស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រថភ្លើងដឹកប្រេងបានក្រឡាប់នៅស្រុកបាកាន ខេត្ត​ពោធិ៍​សាត់ បណ្តាលឱ្យធ្លាក់ទូរប្រេងចំនួន ៣ ទូរ

    រថភ្លើងដឹកប្រេងបានក្រឡាប់នៅស្រុកបាកាន ខេត្ត​ពោធិ៍​សាត់ បណ្តាលឱ្យធ្លាក់ទូរប្រេងចំនួន ៣ ទូរ

    (ភ្នំពេញ)៖ របាយការណ៍បឋម ស្តីពីហេតុការណ៍​រថភ្លើង​ដឹកប្រេងបានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦៖៣០​នាទីព្រឹក ថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ២០២៥ បានបណ្តាល​ធ្លាក់ទូរប្រេងចំនួន ៣ ទូរ ។ នេះបើយោងតាម ឯកឧត្តម ផន រឹម រដ្ឋលេខាធិការនិងជា មន្ត្រីអ្នកនាំពាក្យក្រសួងសារធារណការនិងដឹកជញ្ជូន។ យោងតាម ព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា ករណីក្រឡាប់ទូររថភ្លើងនេះ កើតឡើងនៅចំណុច PK191+600 ខ្សែដែកទិសខាងជើង ស្ថិតនៅ ភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ រថភ្លើង​ដឹកប្រេងមាន ២៤ ទូរ និងក្បាលរថភ្លើងលេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់​ដំបង ដោយបណ្តាលឱ្យធ្លាក់ទូរប្រេងចំនួន ៣ ទូរ និងមិនមានគ្រោះដល់មនុស្សទេ។ ឯកឧត្តម ផន រឹម អោយដឹងដែរ មូលហេតុបឋម​នៃ​ឧបទ្ទវហេតុ បញ្ហាផ្លូវស្រុត ។ វិធានការណ៍បន្ទាន់ ក្រុម​ហ៊ុន រ៉ូយ៉ាល់ រ៉េល បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់…

  • វគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ត្រូវបានប្រារព្ធបើក

    វគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ត្រូវបានប្រារព្ធបើក

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជា​អធិបតីក្នុង​ពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័ន ក្នុងរាជរដ្ឋាភិបាល នៅសណ្ឋាគារ​ឆ្នេរសុខា ខេត្តព្រះសីហនុ។ ក្នុងពិធីដែលប្រារព្ធកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចនូវការចូលរួមដ៏សកម្ម​របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្នុងការជំរុញបរិវត្តកម្មឌីជីថល ភាពស៊ីសង្វាក់និងប្រទាក់ក្រឡាគ្នា។លោកបន្ថែមថា ការណ៍នេះនឹងចូលរួមចំណែកដ៏សកម្មក្នុងដំណើរការនៃបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជាចំណេះដឹងដល់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ​ប្រចាំការ លើបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផល​ប្រយោជន៍​យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿ​ទុកចិត្តលើ​ការចាប់​យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ។ សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលមានរយៈពេល ២ថ្ងៃ។វគ្គ មានគោលបំណងចែករំលែកចំណេះដឹងនិងបទពិសោធ​នៃការចាប់យកបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថលក្នុងវិស័យសាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការបញ្ជា្របនិងការចាប់យកបច្ចេកវិទ្យា, បញ្ញាសិប្ប​និម្មិត ឬអេអាយ (AI), អភិបាលកិច្ចទិន្នន័យ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែង​នូវគម្រោង​ផ្លាស់ប្តូរឌីជីថល…

  • ក្រសួងសុខាភិបាល និង ធនាគារពិភពលោក បន្តលើក​កម្ពស់​​គុណភាពសេវាសុខាភិបាល នៅកម្ពុជា

    ក្រសួងសុខាភិបាល និង ធនាគារពិភពលោក បន្តលើក​កម្ពស់​​គុណភាពសេវាសុខាភិបាល នៅកម្ពុជា

    (ភ្នំពេញ)៖ ធនាគារពិភពលោក បានសហការគាំទ្រ​ក្រ​សួង​សុខា​ភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការ​ងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិ​សេសចំពោះគម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំ​មុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោង​លើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់​កាល​ទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្នកូវីដ-១៩។ នេះជាប្រសាសន៍ថ្លែងអំណរគុណ របស់ ឯកឧត្តម​សាស្ត្រា​​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈ​ជួបពិភាក្សាការងារ ជាមួយ លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀត​ណាម នៃធនាគារពិភពលោក និងក្រុមការងារ អំពីផែន​ការគ្របដណ្តប់សុខភាពជាសកល ការបណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ អាហារូបត្ថម្ភ សុខភាពមាតានិងទារក និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ត នាព្រឹក​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសំណូមពរ ឱ្យអ្នកជំនាញការ និងអ្នក​បច្ចេក​ទេសរបស់ធនាគារពិភពលោក សហការ និង​បន្តពិភាក្សាឱ្យបានជិតស្និតជាមួយ គណៈគ្រប់គ្រង​គម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណា ដើម្បីឱ្យសម្រេចបាននូវសូចនាករ ដែលបានកែសម្រួល។ ហើយគម្រោងខាងលើ គឺពិតជា​មានសារៈសំខាន់…

  • អភិបាលខេត្តកំពង់ធំពន្លឿនការដ្ឋានសាងសង់ផ្លូវមួយខ្សែនៅស្រុកប្រាសាទសំបូរ

    អភិបាលខេត្តកំពង់ធំពន្លឿនការដ្ឋានសាងសង់ផ្លូវមួយខ្សែនៅស្រុកប្រាសាទសំបូរ

    កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST មួយខ្សែប្រវែងជិត១៥គីឡូម៉ែត្រដោយតភ្ជាប់ភូមិកំពង់ឈើទាល ដល់ភូមិប្រឡាយ នៃឃុំសំបូរ ស្រុកប្រាសាទសំបូរ។ ក្នុងឱកាសពិនិត្យជាក់ស្តែងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់មន្រ្តីជំនាញ ក៏ដូចជាក្រុមជាងឱ្យពន្លឿនការដ្ឋានស្ថាបនាខណៈទឹកភ្លៀងបានចាប់ផ្តើមអស់ជាបណ្ដើរៗ ទន្ទឹមការប្រមូលផល និងការធ្វើដំណើររបស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កាន់តែមមាញឹក ៕ ដោយ៖​ប៊ុន​រដ្ឋា

  • ឯកឧត្តម ឌិត ទីណា អញ្ជើញសួរសុខទុក្ខ និងចូលរួម​រៀប​ចំពិធីបុណ្យនិងបូជាសព លោក ឌី ណៃ ដែល​បាន​ស្លាប់ដោយការបាញ់ប្រហារពីកងទ័ពថៃ

    ឯកឧត្តម ឌិត ទីណា អញ្ជើញសួរសុខទុក្ខ និងចូលរួម​រៀប​ចំពិធីបុណ្យនិងបូជាសព លោក ឌី ណៃ ដែល​បាន​ស្លាប់ដោយការបាញ់ប្រហារពីកងទ័ពថៃ

    (បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងាររាជរដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសួរសុខទុក្ខប្រជាជនខ្មែរ​ជាជនស៊ីវិលស្លូតត្រង់ ដែលរងគ្រោះដោយសារការបាញ់​ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ យើងទាំងអស់គ្នាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរ ហើយបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្ត​ប្រ​កប​ដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោះ​ស្រាយជម្លោះព្រំដែនដោយសន្តិវិធី ក្នុងគោលបំណង​ស្វែងរកសុខសន្តិភាពជូនប្រជាជន។ តមក ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋា​ភិ​បាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញ​អម​ដំណើរគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មាធិការទី៤ នៃរដ្ឋសភា ចុះសួរ​សុខទុក្ខ និងនាំយកជំនួយជូនពុកម៉ែបងប្អូនចំនួន ២៥៧ គ្រួសារ ដែលបានភៀសខ្លួនមកទីតាំងសុវត្ថិភាព បន្ទាប់ពី​កង​កម្លាំងថៃធ្វើការបាញ់ប្រហារលើប្រជាជនខ្មែរ​ជាជន​ស៊ី​វិលស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ នារសៀលថ្ងៃដដែល ឯកឧត្តម ប្រធានក្រុមការងារ ក៏បានអញ្ជើញបន្តដំណើរជាមួយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម…

  • ប្រជាពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅស្រុកកោះសូទិនបានទទួលអំណោយ

    ប្រជាពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅស្រុកកោះសូទិនបានទទួលអំណោយ

    កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥និងមន្រ្តី​ក្រុមការងារខេត្តអញ្ជើញចែកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៧១ គ្រួសារនៅទូទាំង​ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនេះឯកឧត្តមបានចូលរួមសោកស្តាយចំពោះការខូចខាតផលដំណាំនានាដោយសារទឹកជំនន់ នាពេលកន្លង បានលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តដាំដុះស្រូវ ផលដំណាំផ្សេងៗ ឡើងវិញក្រោយពេលទឹកស្រកនិងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពផងដែរ៕ ដោយ៖លី ពៅ

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា៖ “ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ លោក លោកស្រី និងក្រុមគ្រួសារទាំងអស់នៃសពលោក ឌី ណៃ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ…