-
មន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញញត្តិថ្កោលទោស ចំពោះការប្រើប្រាស់អំពើហិង្សាដោយប្រដាប់អាវុធរបស់យោធាថៃ

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមធ្វើការប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់អំពើហិង្សាដោយប្រដាប់អាវុធ ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីល្ងាច ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៥ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបណ្តាលឱ្យពលរដ្ឋ ១រូប បាត់បង់ជីវិត និង ៣រូបទៀត រងរបួស។ ទង្វើអមនុស្សធម៌បែបនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើនលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសថែមទាំងប្រព្រឹត្តផ្ទុយពីសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៏ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ថ្មីកន្លងទៅនេះ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការឯកភាពឱ្យយន្តការគណៈកម្មការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC ស្របពេលដែលកម្ពុជាគោរពយ៉ាងពេញលេញនូវគោលការណ៍សន្តិភាព និងភាពជាអ្នកជិតខាងល្អ។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេស ដើម្បីបើកការស៊ើបអង្កេតដោយឯករាជ្យ ក្នុងន័យស្វែងរកការពិត…
-
ក្រសួងអធិការកិច្ច សហការជាមួយ ក្រសួងអប់រំ រៀបចំវេទិកាផ្សព្វផ្សាយ ការបង្ការ ទប់ស្កាត់ហានិភ័យដោយការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសង្កេតឃើញមានការរីករាលដាលការនាំចូលលក់ចែកចាយ និងការប្រើប្រាស់ ឧបករណ៍ អេឡិចត្រូនិក និង សារធាតុគីមី សម្រាប់ជក់ និង ស៊ីស្សា ឬហៅកាត់ថាបារីអេឡិចត្រូនិក ក្នុងចំណោម កុមារ និងយុវជន ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សង្គម និង សុខភាព សាធារណៈ ។ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញបទបញ្ជា ស្ដីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា ។ ជាមួយគ្នានេះដើម្បីបញ្ជ្រាបបន្ថែម ពីកផលប៉ះពាល់ការប្រើប្រាស់ផលិតផលទាំងនេះ ក្រសួងអធិការកិច្ច សហការជាមួយ ក្រសួងអបរំយុវជននិងកីឡា នាព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាសុខភាពផ្សព្វផ្សាយ ទប់ស្កាត់ហានិភ័យ ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិចនិងសារធតុគីមីសម្រាប់ជក់ នៅទីស្តីការក្រសួងអធិការកិច្ច។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានធ្វើបទបង្ហាញ ពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកលើសុខភាព…
-
ក្រសួងសុខាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធឆ្នាំ ២០២៥-២០៣០»

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធឆ្នាំ ២០២៥-២០៣ និងនិយាមបែបទប្រតិបត្តិ សម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ ពីម្តាយទៅកូនក្នុងសេវាឯកជន»។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីតំណាងអង្គការសុខភាពពិភពលោក សាកលវិទ្យាល័យ, UNFPA និងវិស័យឯកជន សរុប២៤៥នាក់ ព្រមទាំងតាមប្រព័ន្ធ Zoom នូវមន្ទីរពេទ្យបង្អែកស្រុក ខេត្ត , ប្រធានផ្នែកប្រពោធនកម្ម, ផ្នែកថែទាំទារក, ជំងឺកុមារ, ផ្នែកសម្ពព និងមណ្ឌលសុខភាព វិស័យឯកជន សរុបចំនួន ១៧៧០នាក់។ យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធនៅកម្ពុជា ២០២៥-២០៣០ គឺជាយុទ្ធសាស្ត្រទី៤ ដែលក្រសួងសុខាភិបាលរៀបចំ ឡើងដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយផ្នែកលើទិន្នន័យច្បាស់លាស់របស់ប្រទេសកម្ពុជា និងស្ថាប័នអន្តរជាតិនានា ដូចជា…
-
ក្រសួងបរិស្ថាន ប្រាប់ឱ្យម្ចាស់ផេក Nimol Felix និងអ្នកផ្សព្វផ្សាយបន្ត ធ្វើការលុបព័ត៌មានក្លែងក្លាយ ដែលភូតកុហកពីគុណភាពខ្យល់នៅកម្ពុជានោះចេញជាបន្ទាន់

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និង ចែករំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់នៅកម្ពុជា ធ្វើឱ្យមានការភាន់ច្រឡំថាហាក់បីដូចជា ប្រទេសកម្ពុជារងការបំពុលបរិយាកាស។ ក្រសួងបរិស្ថានស្នើឱ្យម្ចាស់ផេក Nimol Felix និងអ្នក ផ្សព្វផ្សាយបន្ត ធ្វើការលប់ព័ត៌មានមិនពិតនេះចេញ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន ដែលជំរុញឱ្យ សាធារណជន មានការភាន់ច្រឡំ លើគុណភាពខ្យល់នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជុំវិញបញ្ហានេះក្រសួងបរិស្ថានបញ្ជាក់ថា ក្រសួងបានតម្លើងឧបករណ៍តាមដានបរិមាណខ្យល់ រយៈពេល ២៤ម៉ោងក្នុង១ថ្ងៃ ចំនួន៦០ កន្លែង នៅទូទាំងប្រទេស ក្នុងនោះឧបករណ៍ក្នុង៨ទីតាំងនៅរាជធានីភ្នំពេញ បានបង្ហាញទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហម។ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ និងកុំជឿលើការផ្សព្វផ្សាយនិងការចែកចាយលើណ្តាញសង្គម មួយចំនួនខាងលើឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បាននិងកំពុងតាមដាន គុណភាពខ្យល់នៅកម្ពុជាជាប់ជាប្រចាំ។ ជាមួយគ្នានេះក្រសួងបរិស្ថានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគ ល្អិតនិចលគិតជាមធ្យមស្មើនឹង ១២.៣៦ µg/m3…
-
សួនរុក្ខជាតិអង្គរ ក្នុងក្រុងសៀមរាប ទទួលបានអ្នកទស្សនាចំនួនជាង ៦ សែននាក់

(ភ្នំពេញ)៖ «សួនរុក្ខជាតិអង្គរ» ជារមណីយដ្ឋាន កែច្នៃមួយ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមានរុក្ខជាតិប្រមាណជាង ៥០០ប្រភេទ និងសត្វជាច្រើនប្រភេទសម្រាប់ទស្សនាមិនឱ្យនឿយណាយ។ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ក្រោយពីបានបើកសម្ពោធដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬដែលគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរាខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍បន្ថែមដ៏ពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាសួនរុក្ខជាតិនេះបើកឱ្យចូលទស្សនាដោយឥតបង់ថ្លៃសម្រាប់សាធារណជនទូទៅ មិនថាក្មេងចាស់ប្រុសស្រី បរទេសឬខ្មែរ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងគិតគូរដល់សុខមាលភាពរបស់ប្រជាជន និងទេសចរ ឱ្យមានកន្លែងបៃតងដ៏ធំទូលំទូលាយ ខ្យល់អាកាសបរិសុទ្ធដកដង្ហើម សម្រាប់ជាកន្លែងដើរកំសាន្ត ហាត់ប្រាណ និងទទួលបាននូវចំណេះដឹងពីធម្មជាតិ និងជីវសាស្រ្តចម្រុះនៃប្រទេសកម្ពុជា។ ក្នុងរយៈពេល ៣ឆ្នាំមកនេះ សួន ដែលមានលក្ខណៈធម្មជាតិ ដោយបានលាតសន្ធឹងលើផ្ទៃដីជិត ២០០ ហិកតា ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក និងមានទំហំធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៦០ ម៉ឺននាក់ឱ្យមកដើរគយគន់ ទស្សនា និងសិក្សាស្វែងយល់ពីប្រភេទរុក្ខជាតិ និងសត្វដ៏សម្បូរបែបរបស់ប្រទេសយើង៕ ដោយ ៖…
-
ពលរដ្ឋរស់នៅភូមិ១២ សង្កាត់ទន្លេបាសាក់ សង្ឃឹមថា ក្រោយអាជ្ញាធរស្ថាបនាប្រព័ន្ធលូថ្មីរួចរាល់ នឹងលែងមានការលិចទឹកនៅពេលភ្លៀងទៀតហើយ

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន បើកការដ្ឋានស្ថាបនាប្រព័ន្ឋលូ គម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ ប្រវែង ៣១៤ម៉ែត្រ និងផ្លូវបេតុង ក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន, លោក ខាត់ ណារិទ្ធ សង្កាត់ទន្លេបាសាក់ ខណៈប្រជាពលរដ្ឋ សង្ឃឹមថា ក្រោយអាជ្ញាធរ ស្ថាបនាប្រព័ន្ធលូថ្មីរួចរាល់ នឹងលែងមានការលិចទឹកនៅពេលភ្លៀងម្ដងៗ ។ លោកអភិបាលខណ្ឌ បានឱ្យដឹងថា នៅតំបន់នេះ ក្រោយពីដំណើរការដាក់ប្រព័ន្ឋលូរួចរាល់ នឹងលែងព្រួយបារម្ភ ពីបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ឬទឹកភ្លៀងហូរលិចដក់នៅលើផ្លូវ ឬលំនៅបងប្អូនរស់នៅសងខាងផ្លូវទៀតហើយ នារដូវវស្សា ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំអ្នកម៉ៅការ ទទួលស្ថាបនាដាក់ប្រព័ន្ធលូ ធ្វើយ៉ាងណា អនុវត្តគម្រោងឱ្យហើយរួចរាល់តាមផែនការ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាពីគុណភាពប្រើប្រាស់បានយូរ ។ លោកអភិបាលខណ្ឌ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលការ ពីព្រោះបងប្អូន គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុន ខុសពីកិច្ចសន្យា ត្រូវរាយការណ៍ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ…
-
កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៣៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ជនសង្ស័យចំនួនចំនួន ៣៧នាក់ ក្នុងនោះមានស្រ្តី ០៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញបាន បង្ហាញ ថាមានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំង ៣៧នាក់នោះ មានជនជាតិចិនចំនួន ៥នាក់, ឥណ្ឌូនេស៊ីចំនួន ៣០នាក់ និងជនជាតិខ្មែរ ២នាក់ផងដែរ ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា មានគោលដៅចំពោះពលរដ្ឋនៅក្នុងប្រទេសផ្សេងៗ ក្រោមរូបភាពក្លែងបន្លំជាសមត្ថកិច្ច, ការក្លែងបន្លំនិងផ្តល់កម្ចីអនឡាញ, បន្លំជាអាជីវកម្មប្តូរប្រាក់ខុសច្បាប់ទៅប្រទេសដទៃ និងការប្តូររូបិយប័ណ្ណឌីជីថល។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតសម្ភារៈជា វត្ថុតាង រួមមានកុំព្យូទ័រចំនួន ៦៥គ្រឿង ទូរសព្ទចំនួន ៦៣គ្រឿង និងអត្តសញ្ញាណបណ្ណសញ្ជាតិថៃចំនួន ២៦កាត ។ ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយកម្លាំងចម្រុះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត…
-
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយដល់និស្សិត ស្តីពី កម្ពុជា ឆ្ពោះទៅបញ្ចប់អេដស៍ និងផលប៉ះពាល់ដោយជំងឺមិនឆ្លង

(ភ្នំពេញ)៖ ក្នុងដំណើរឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមមូលបទ៖ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ “Overcoming disruption, transforming the AIDS response” ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី “កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ និង ផលប៉ះពាល់ដោយជំងឺមិនឆ្លង” ជូនដល់សាស្ត្រាចារ្យ គណៈគ្រប់គ្រង បុគ្គលិក យុវជន និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាស្ត្រាចារ្យ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ លោក សាត ចន្ទ្រា ប្រធានក្លឹប បានឱ្យដឹងថា ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្កើតនៅឆ្នាំ២០១៥ ដែលមកដល់ពេលនេះមានយុវជនដែលបានឆ្លងកាត់ក្លឹបមានជាង ២ពាន់នាក់ ហើយបច្ចុប្បន្ន មានចំនួន ២៥០នាក់ ។ ក្រៅពីធ្វើសកម្មភាពអនុវត្តតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាហើយនោះ ក្លឹបបានបង្កើតឱ្យមានក្រុមបង្គោលធ្វើសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត ដោយយកអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកខ្លាំងបង្រៀនអ្នកខ្សោយ។ ឯកឧត្តម…
-
សម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ផ្តល់អណ្ដូងទឹកចំនួន២១ បន្ថែមដល់ក្រុមគ្រួសារអតីតយុទ្ធជនខេត្តកំពង់ធំ

កំពង់ធំ៖អណ្ដូងទឹកថ្មីចំនួន២១ ជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំបានថ្លែងថាសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងឯកឧត្តម ឆាយ រិទ្ធីសែន បានជួយជាអណ្តូងទឹកគិតមកដល់បច្ចុប្បន្ន ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ បានទទួលអណ្ដូងទឹកស្អាតចំនួន ៥៧អណ្ដូងរួចមកហើយ ហើយនិងគ្រោងទទួលបានចំនួន ២០ អណ្តូងបន្ថែមទៀតនៅពេលខាងមុខនេះ ៕ដោយ៖ប៊ុន រដ្ឋា
-
ក្រសួងប្រៃសណីយ៍ជំរុញដល់ប្រតិបត្តិករទូរសព្ទចល័តបន្តសកម្មភាពផ្សព្វផ្សាយអប់រំសារពាក់ព័ន្ធ បញ្ហាអេដស៍ និងគ្រឿងញៀន

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ ក្រសួងប្រៃសណីយ៍ ឯកឧត្តម ខាយ ឃុនហេង បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រសួងបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម បានផ្តាំផ្ញើឱ្យបណ្តាប្រតិបត្តិករទូរសព្ទចល័តបន្តសកម្មភាពផ្សព្វផ្សាយអប់រំសារពាក់ព័ន្ធនឹងបញ្ហាអេដស៍និងគ្រឿងញៀនបន្តទៀត ។ ចំពោះប្រតិបត្តិករប្រៃសណីយ៍ សូមបន្តចូលរួមយ៉ាងសកម្មបំផុតក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀន ព្រមទាំងគោរពតាមការអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល លេខ ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ចំពោះប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ត្រូវពង្រឹងការត្រួតពិនិត្យទប់ស្កាត់ការចរាចរបញ្ញើហាមឃាត់ ជាពិសេសបញ្ញើដែលសង្ស័យបង្កប់សារធាតុគីមី ឬថ្នាំញៀន និង ឧបករណ៍ សម្រាប់ជក់ ប្រើប្រាស់ សារធាតុខុសច្បាប់ទាំងនេះ ។ ប្រសាសន៍ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយបទបញ្ជា របស់រាជរដ្ឋាភិបាល…