-
រោងចក្រ Perfect Vision Fashion (Cambodia) Co., Ltd ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ មន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិននៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស ក្នុងឡ ដោយបានបញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ករណីនេះ គឺល្មើសនឹងមាត្រា ១៦១ និងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ ។ លើសពីនេះ រោងចក្រពុំបានរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ក្នុងរយៈពេល ៦ខែម្តង ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន គឺល្មើសនឹងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ។ ក្រសួងបរិស្ថានបានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុននេះ តម្រូវឲ្យបញ្ឈប់ជាបន្ទាន់ នូវការយក កម្ទេចក្រណាត់ ទៅដុតក្នុងឡ និងតម្រូវឲ្យរៀបចំតបំពង់ផ្សែងឡ ឲ្យបានខ្ពស់ផុតឡើងលើថែមទៀត ដើម្បីកុំឱ្យផ្សែងហុយធ្លាក់ទៅលើលំនៅឋានប្រជាពលរដ្ឋទៀត។…
-
អនាគតដ៏ខ្លីខាងមុខ ក្រុងកំពតនឹងមានផ្លូវនិងស្ពានក្រវាត់ក្រុងថ្លីសន្លាង

កំពត៖រដ្ឋបាលខេត្តកំពតបានសម្រេចសាងសង់ផ្លូវ និងស្ពានក្រវាត់ក្រុងកំពតប្រវែងជិត១០គីឡូម៉ែត្រ ដោយកាត់តាមឆ្នេរកោះស្មៅ។ការដ្ឋាននេះមានស្ពានអាកាសរំលងផ្លូវ និងដងព្រែក ប្រវែងជិត៤០០ម៉ែត្រ។ជាមួយនឹងស្ពានក៏មានការរៀបចំទីធ្លាសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ផងដែរ។ (រាយការណ៍ដោយ រ័ត្ន ចរិយា) អាន៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានក្រវាត់ក្រុងកំពត ដែលបានរៀបចំនៅឆ្នេរកោះស្មៅកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ផ្លូវ និងស្ពានក្រវាត់ក្រុងដែលមានប្រវែងជិត ១០គីឡូម៉ែត្រនេះ ជាអំណោយ និងកេរដំណែលជាអមតៈរបស់ប្រមុខរាជរដ្ឋាភិបាលផ្តល់ជូនដល់ប្រជាពលរដ្ឋខេត្តកំពត។សមិទ្ធផលនេះនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកំពត ពិសេសជីវភាពប្រជាជននៅខេត្តកំពតតែម្តង។ ចំណែកប្រជាពលរដ្ឋខេត្តកំពតក្នុងពិធីបើកការដ្ឋាន បានបង្ហាញនូវទឹកចិត្តត្រេកអរ ជាមួយនឹងការកត់សម្គាល់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ខេត្តកំពតរីកចម្រើនខ្លាំង ពិសេសសមិទ្ធផលទេសចរណ៍ល្អឯកជាច្រើន។ជាក់ស្តែង តំបន់កោះស្មៅ ពីមុនគ្មានឆ្នេរកម្សាន្តទេ ប៉ុន្តែថ្ងៃនេះក្រោមការច្នៃប្រឌិតឯកឧត្តមអភិបាលខេត្ត តំបន់កោះស្មៅមានឆ្នេរខ្សាច់កម្សាន្តដ៏ស្រស់ស្អាត ថែមទាំងនឹងមានស្ពានដ៏ទាក់ទាញមួយបន្ថែមទៀត ។ ឯកឧត្តមអភិបាលខេត្តបានប្រាប់អ្នកចូលរួមក្នុងពិធីបើកការដ្ឋានថា គម្រោងស្ថាបនាផ្លូវ និងស្ពានក្រវាត់ក្រុងនេះនឹងចំណាយពេលសាងសង់មួយឆ្នាំ។ឯកឧត្តមរំពឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនិងស្ពាននេះ នៅទីតាំងដដែល និងថ្ងៃ ខែដដែល នាឆ្នាំ២០២៦៕ដោយ៖ សិលា សារិន
-
ទោះបីជាផ្លូវកៅស៊ូមិនទាន់រួចរាល់ តែប្រជាពលរដ្ឋឃុំស៊ុងនិងអ្នកឆ្លងកាត់កំពុងតែត្រេកអរ

បាត់ដំបង៖មិនខុសពីប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ និងកំពុងប្រើប្រាស់កំណាត់ផ្លូវនេះ ,ប្រជាពលរដ្ឋឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងបានបង្ហាញអារម្មណ៍ត្រេកអរ ដោយសារតែមានផ្លូវកៅស៊ូមួយខ្សែឆ្លងកាត់ឃុំរបស់ខ្លួន។ ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយ:មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែជាដំណាក់កាលៗដោយតភ្ជាប់ពីផ្សាររ៉ែដែកនៃឃុំសំឡូត ឆ្លងកាត់ឃុំស៊ុង ឆ្ពោះទៅកាន់ឃុំតាសាញ ស្រុកសំឡូត ។ការដ្ឋាននេះកំពុងដំណើរការ។ ជាមួយនឹងសសៃរឈាមថ្មីល្អប្រសើរជាងមុន ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ពិសេសប្រជាពលរដ្ឋនៅនឹងមូលដ្ឋាននេះតែម្តងយល់ថា កំណាត់ផ្លូវមួយនេះជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល បានលឿន និងកាន់តែឆាប់រហ័ស ។ ពាក់ព័ន្ធនឹងផ្លូវកៅស៊ូមួយខ្សែដែលកំពុងស្ថាបនា លោក វ៉ឹក រ៉េត មេឃុំស៊ុងបាននិយាយដោយរំភើបថា នេះជាក្ដីស្រមៃរបស់ប្រជាពលរដ្ឋ ឥឡូវបានក្លាយជាការពិតនៅពេលការដ្ឋាននឹងបញ្ចប់នៅពេលឆាប់ៗ ខាងមុខ។ ផ្លូវកៅស៊ូដែលកំពុងសាង់សង់ឆ្លងកាត់ឃុំស៊ុងមានប្រវែង៤គីឡូម៉ែត្រ ។បច្ចុប្បន្នក្រុមការងារសាងសង់ផ្លូវបានបញ្ចប់ដំណាក់កាលទី១កាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានចាក់ក្រាលកៅស៊ូស្រទាប់ទី១និងត្រៀមក្រាលកៅស៊ូស្រទាប់ទី២នៅក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយនឹងសមិទ្ធផលថ្មី ប្រជាពលរដ្ឋឃុំស៊ុង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ។ប្រជាពលរដ្ឋរំពឹងថា កំណាត់ផ្លូវនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពពួកគាត់បន្ថែមទៀត។ គប្បីជម្រាបជូនថា ស្រុកសំឡូតជាអតីតសមរភូមិប្រយុទ្ធដ៏ក្ដៅគគុក នៅក្នុងជម្លោះសង្គ្រាមស៊ីវិល និងមានភូមិសាស្រ្តជាប់ព្រំប្រទល់ ជាមួយនិងប្រទេសថៃ។ក្រោយទទួលបានសន្តិភាពពេញលេញក្រោមគោលនយោបាយ ឈ្នះ ឈ្នះ… ភូមិ ឃុំ នៃស្រុកសំឡូតរួមទាំងស្រុកសំឡូតផង បានប្រែមុខមាត់ថ្មី ក្លាយជាស្រុកមានសក្ដានុពលកសិ- ទេសចរនិង ធម្មជាតិ កសិ-ឧស្សាហកម្មចម្រុះ។ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មដោយធ្វើការដាំដុះដំណាំពោត ដំឡូងមី…
-
នៅសាលាស្រុកបាកាន មានការផ្សព្វផ្សាយស្ដីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម»

(ពោធិ៍សាត់)៖ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាជុំវិញស្រុក គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បានទទួលការផ្សព្វផ្សាយស្តីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម» ដែលរៀបចំឡើងដោយនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីលោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ជា ហេងឡុង អភិបាលរងនៃគណៈស្រុកបាកាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេកម្ពុជា និងប្រជាពលរដ្ឋមូលដ្ឋានស្ថិតក្នុងស្រុកបាកាន។ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម។ លោកបានលើកឡើងបន្ថែមទៀតថា ទីផ្សារធានារ៉ាប់រងកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន ទំហំទីផ្សារធានារ៉ាប់រងកើនឡើងដល់ប្រមាណ ៣៥៧លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។…
-
អភិបាលខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិនានា

បាត់ដំបង៖អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឯកឧត្តម សុខ លូបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនានាដែលបង្កឡើងដោយគ្រោះធម្មជាតិ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតដែលមានចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងគ្រួសារពលករ ចំនួន១៧១គ្រួសារមកពីភូមិចំនួន១៥ ក្នុងឃុំក្តុលតាហែន ស្រុកបវេលកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម សុខ លូ បន្ទាប់ពីលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកការអាណិតអាសូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យស្វែងយល់បន្ថែមពីភាពរឹងមាំនៃលំនៅឋានរបស់ខ្លួន ដើម្បីបង្ការ និងការពារពីហានិភ័យដែលបង្កដោយគ្រោះធម្មជាតិ ពីព្រោះនៅពេលមានភ្លៀងធ្លាក់តែងភ្ជាប់មកជាមួយនឹងខ្យល់កន្រ្តាក់លាយឡំនឹងផ្គររន្ទះអាចបង្កជាគ្រោះថ្នាក់បំផ្លិចបំផ្លាញដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស សត្វ ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា។ជាមួយគ្នានេះក៏ត្រូវបង្កើនការប្រុងប្រយត្ន័ចំពោះគ្រោះអគ្គិភ័យផងដែរ ខណៈរដូវរំហើយនិងរដូវក្តៅបានចូលមកដល់៕ អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.
-
ប្រវត្តិឈ្មោះតំបន់អេកូទេសចរណ៍ ចាហ៊ូ (Jahoo) ខេត្ត មណ្ឌលគិរី កើតចេញពីសត្វទោចថ្ពាល់លឿងញីមួយក្បាលរបស់ជនជាតិភាគតិច

(ភ្នំពេញ)៖តាមរយៈកូនសត្វទោចថ្ពាល់លឿងញីមួយក្បាល ជាសត្វគួរឱ្យស្រឡាញ់ ដែលអ្នកស្រុកបានឃើញស្ទើររៀងរាល់ថ្ងៃ ដែលវាមកលេងពេលពួកគាត់មកធ្វើចំការនោះ ពេលនេះតំបន់មួយកន្លែងនេះត្រូវបានគេដាក់ឈ្មោះឱ្យតាមកូនសត្វទោច ចាហ៊ូ(Jahoo)ដែលអ្នកស្រុកដាក់ឈ្មោះឱ្យវា ហើយមានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ ។ គួរបញ្ជាក់ថា តំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរី គឺជាទីកន្លែងដ៏ល្បីល្បាញ ក្នុងចំណោម ក្រុម អ្នកទេសចរ កម្សាន្ត សត្វទោច ថ្ពាល់លឿង ដែលជាសត្វកម្របំផុតមួយលើពិភពលោក។ តំបន់អេកូទេសចរណ៍ សត្វទោច ថ្ពាល់លឿងមួយកន្លែងនេះត្រូវបានអង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា «ចាហ៊ូ» Jahoo នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត តាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹងនៃការអភិរក្សព្រៃឈើ និងសត្វព្រៃ។ លោក សុខ បញ្ញាវុធ អ្នកស្រាវជ្រាវ នៅ ជំរំ ចាហ៊ូ បានប្រាប់ឱ្យដឹងថា៖ចាហ៊ូតាមពិតជាឈ្មោះកូនទោចមួយក្បាលដែលអ្នកស្រុកដាក់ឱ្យវាកាលអំឡុងមុនពេលសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹងបង្កើតឡើង។កាលនោះកូនសត្វទោចញីមួយក្បាលនេះ វាបានមកលេងជាមួយអ្នកស្រុកធ្វើចំការនៅតំបន់ក្បែរទីកន្លែងជំរំចាហ៊ូ ដែលជាទីកន្លែងសត្វទោចថ្ពាល់លឿងរស់នៅ។ លោក សុខ បញ្ញាវុធ បានប្រាប់ឱ្យដឹងដែរថា ”ជនជាតិភាគតិចបានចាត់ទុកសត្វទោចថ្ពាល់លឿង ជាសត្វសក្តិសិទ្ធរបស់ពួកគាត់។ពេលកូនសត្វទោចតែងមកលេងពួកគាត់ជាញឹកញាប់ពេលធ្វើចំការនោះទើបពួកគាត់ស្រឡាញ់សត្វទោចញីថ្ពាល់លឿងនេះខ្លាំងណាស់ ហេតុនេះនៅពេលគេបង្កើតជំរំសត្វទោចនេះឡើងទើបគេដាក់ឈ្មោះឱ្យចាហ៊ូ ពោលគឺគេយកឈ្មោះតាមកូនសត្វទោចញីជាទីស្រឡាញ់របស់បងប្អូនជនជាតិភាគតិចនេះតែម្តង។ អ្នកនាង…
-
វេទិកាកេសរកូលជាតិលើកទី៥ នឹងធ្វើឡើងនៅចុងខែវិច្ឆិកា នៅ ទីស្តីការកក្រសួងបរិស្ថាន

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននឹង និងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រគួតប្រជែងគំនូរកេសរកូល ប្រធានបទ៖ គុណតម្លៃកេសរកូលព្រៃចំពោះប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ។ វេទិកាកេសរកូលជាតិលើកទី៥ រៀបចំឡើងដោយមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាពនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ ព្រមទាំងគុណតម្លៃ និងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រលាញ់ ការចូលរួម អភិរក្សជីវៈ ចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើសសរស្តម្ភ ចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ វេទិកាកេសរកូលជាតិឆ្នាំនេះ នឹងតម្រូវឱ្យមានការប្រកួតគំនូរកេសរកូលផងដែរ។ បេក្ខជន បេក្ខនារី អាចចូលរួមប្រកួតគំនូរកេសរកូលតាមលក្ខខណ្ឌដូចខាងក្រោម៖អាយុ៖ ចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ…
-
មន្រ្តីជាន់ខ្ពស់ក្រសួងសារធារណការ ៖ ផ្លាកលេខអ្វីក៏ដោយឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា

(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងសារធារណការ ឯកឧត្តម ផន រឹម បានលើកឡើងថា ឃើញជារឿយៗ បងប្អូនតាមបណ្តាញសង្គម Facebook ឬ តេឡេក្រាម ជាដើម បានថតរូបរថយន្តទំនើបធ្វើដំណើរតាមដងផ្លូវ ដាក់ចូល និងវែកញែក ពាក់ព័ន្ធផ្លាកលេខលំដាប់តួអក្សរទាប ដែលពាក្យពេចន៍ខ្លះខុសក្រមសីលធម៌ ប្រាសចាកសេចក្តីថ្លៃថ្លូរ និងឈានដល់ការរិះគន់ ជេរប្រមាថម្ចាស់រថយន្តថែមទៀត។ នេះបើយោងតាម ឯកឧត្តម ផន រឹម រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងសារធារណៈការ និងដឹកជញ្ជូន នៅលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ឯកឧត្តម គូសបញ្ចាក់ថា ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនជាទីស្រឡាញ់រាប់អានថា ផ្លាកលេខអ្វីក៏ដោយ ឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា។ ពេលខ្លះម្ចាស់រថយន្តស្រលាញ់លំដាប់អក្សរទាប ក៏ជាសេរីភាពស្របច្បាស់ នៃការជ្រើសរើសរបស់គាត់ ឲ្យតែផ្លាកលេខនោះមិនទាន់លក់ចេញបំពាក់លើរថយន្តដទៃ។ មុនរិះគន់ ជេរប្រមាថអ្នកដទៃ គួរឈ្វេងយល់ និងមានប្រភពព័ត៌មានឲ្យបានច្បាស់លាស់៕ ដោយ៖ង៉ាន់ ទិត្យ
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ៨៥០គ្រួសារ នៅខេត្តរតនគិរី

(រតនគិរី)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៨៥០គ្រួសារ ដែលរស់នៅក្នុង ៤សង្កាត់ នៃក្រុងបានលុង និង ៧ឃុំ នៃស្រុកអូរជុំ ខេត្តរតនគិរី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំនូវសារអំពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ ជាពិសេសក្មួយៗ ដែលជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ស្ត្រីដែលមានកូនតូច ត្រូវថែរក្សាអនាម័យឱ្យបានល្អ ហើយទៅពិនិត្យសុខភាពឱ្យបាន៤ដងយ៉ាងតិច ។ ជាពិសេសដែលមានកូនតូចៗនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន ដើម្បីការពារសុខភាពកូនយើងផង និងដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំដែលមានសុខភាពល្អផង។ ជាមួយគ្នានេះត្រូវប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លងចំនួន៤មុខ ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ ដោយអនុវត្តតាមសាររបស់ក្រសួងសុខាភិបាល តាមរយៈតិចស្ករ តិចអំបិល តិចខ្លាញ់ និងសូមចូលរួមហាត់ប្រាណទាំងអស់គ្នាឱ្យបានទៀងទាត់យ៉ាងតិចឱ្យបាន…
-
សត្វក្ងោក ជាសត្វកម្ររបស់ពិភពលោក ក្នុងឆ្នាំ២០២៥នេះ ត្រូវបានបង្កាត់ពូជយ៉ាងជោគជ័យចំនួន ៧ក្បាល នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្ហាញពីភាពជោគជ័យក្នុងការបង្កាត់ពូជសត្វក្ងោកដែលជាសត្វមួយដ៏កម្ររបស់ពិភពលោកនាពេលបច្ចុប្បន្ន។ ឆ្លងកាត់តាមរយៈការបង្កាត់ពូជកន្លងមក ហើយឈានដល់ឆ្នាំ២០២៥នេះត្រូវបានបង្កាត់យ៉ាងជោគជ័យ ដោយកូនក្ងោកចំនួន ៧ក្បាលត្រូវបានញាស់ចេញពីមេរបស់វា។ ក្ងោក ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃ ព្រៃឫស្សី ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ។ សត្វប្រភេទនេះ វាមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និង ខ្លួនពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចភ្នែករាប់រយ សត្វញីស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ នៅរដូវបន្តពូជ សត្វឈ្មោលបើកកន្ទុយវែងដូចផ្លិត ដើម្បីទាក់ទាញសត្វញី ហើយវារកចំណីជាហ្វូង និងរស់នៅតាមដើមឈើខ្ពស់ៗ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថា ”សត្វប្រភេទនេះបានបង្កាត់ពូជប្រកបដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាផ្នែកមួយនៃកម្មវិធីរក្សាទុករបាយប្រជាសាស្ត្រដែលធានាកុំឱ្យវិនាសផុតពូជ។ ហើយនាពេលថ្មីៗនេះ ក្នុងឆ្នាំ២០២៥ ពួកវាបានបង្កាត់ពូជ និងញាស់កូនចំនួន ៧ ក្បាលប្រកបដោយជោគជ័យផងដែរ”។ គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់អង្គការ IUCN នៅក្នុងឆ្នាំ២០១៨ ប្រភេទនេះនៅតែជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជដដែល។…