Category: ព័ត៌មានសង្គម

  • ថ្ងៃនេះរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មបន្តប្រមូលទិញស្រូវជាង ១៥០០០តោនពីកសិករ

    ថ្ងៃនេះរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មបន្តប្រមូលទិញស្រូវជាង ១៥០០០តោនពីកសិករ

    (ភ្នំពេញ)៖ ក្រសួងកសិកម្មបានឱ្យដឹងថាសម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តប្រមូលទិញ​ស្រូវ​​ចំនួនជាង ១៥០០០ តោន ពីពុកម៉ែបងប្អូនប្រជាកសិករទូទាំងប្រទេស។ គួរបញ្ជាក់ថាក្រសួង និងដៃគូទាំងអស់នឹងបន្តសម្របសម្រួលការប្រមូលទិញស្រូវ​ពីពុកម៉ែបងប្អូនជាប្រជាកសិករ មិនឱ្យកកស្ទះរហូតដល់ខូចស្រូវឡើយ។ នាថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លាន​ដុល្លារ​អាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវ​ប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូល​ទិញស្រូវពីប្រជាកសិករ៕ ដោយ ៖ ម៉ាដេប៉ូ

  • ប្រាសាទបក្សីចាំក្រុងមានអាយុកាលជាង ១ពាន់ឆ្នាំដែលប្រឈមហានិភ័យខ្ពស់ត្រូវបានអាជ្ញាធរជាតិអប្សរាទល់ទ្រ និងធ្វើការអភិរក្ស

    ប្រាសាទបក្សីចាំក្រុងមានអាយុកាលជាង ១ពាន់ឆ្នាំដែលប្រឈមហានិភ័យខ្ពស់ត្រូវបានអាជ្ញាធរជាតិអប្សរាទល់ទ្រ និងធ្វើការអភិរក្ស

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារជំនាញបាននិងកំពុងទល់ទ្រ និងអភិរក្សជួសជុលប្រាសាទ បក្សីចាំក្រុង ខណៈដែលប្រាសាទឥដ្ឋដែលមានអាយុកាលជាង១ ០០០ឆ្នាំមួយនេះមានភាពទ្រុឌទ្រោមខ្លាំង។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុងបានឱ្យដឹងថា ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ និងមានកម្ពស់សរុប ២៩,២០ម៉ែត្រ។ ការទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់នេះធ្វើឡើងបន្ទាប់ពីផ្នែកដំបូលនៃប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវ និងហ្មត់ចត់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍ ឱ្យមានក្រុមការងារទល់ទ្រអភិរក្សជាបន្ទាន់។ លោកប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុងបានឱ្យដឹងបន្ថែមថា កន្លែងហានិភ័យខ្លាំងនៅក្នុងប្រាសាទនេះ គឺនៅផ្នែកដំបូល និងផ្នែកខ្លះនៃជញ្ជាំង។ លោកថា”ដោយសារជាប្រាសាទខ្ពស់ ដូច្នេះគេត្រូវប្រើកម្លាំងពលករច្រើន ដើម្បីជញ្ជូនសម្ភារៈផ្សេងៗឡើងលើប្រាសាទ ហើយត្រូវសង់រន្ទា ដើម្បីរៀបចំទល់ទ្រ ទប់លំនឹងកំពូលប្រាសាទនេះ”។ ជាមួយគ្នានេះ លោក ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុងបានបញ្ជាក់បន្ថែមថា វាជាការសម្រេចចិត្តដ៏ល្អបំផុត និងទាន់ពេលវេលា ដើម្បីបង្ការហានិភ័យខ្ពស់ជាងនេះ ដែលតម្រូវឱ្យមានផែនការជួសជុល សម្រាប់ថ្ងៃអនាគតផងដែរ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបចព្រឹត្តការណ៍បរិច្ចាគឈាមដ៏ធំមួយទៀតនៅពាក់កណ្ដាល ខែវិច្ឆិកា ខាងមុខនេះ

    ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបចព្រឹត្តការណ៍បរិច្ចាគឈាមដ៏ធំមួយទៀតនៅពាក់កណ្ដាល ខែវិច្ឆិកា ខាងមុខនេះ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំជាលើកទី៣ ក្រោមប្រធានបទ «យើងផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ សម្រាប់កម្ពុជា » ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៤ និង១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៧:០.០នាទីព្រឹករហូតដល់ម៉ោង៥ល្ងាច ។ នេះបើយោងតាម ការបញ្ជាក់ លោក គុជ ឆៃយ៉ា អ្នកចាត់ការទូទៅក្រុម បាល់ទាត់ពិធីករកីឡាកម្ពុជា ថ្លែង ប្រាប់ទូរទស្សន៍AMS អប្សរា នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៥។ លោកថា កម្មវិធីបរិច្ចាគឈាមដែលផ្តួចផ្តើមដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាដែលមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានកិត្តិយស នឹងធ្វើឡើងរយៈពេល២ថ្ងៃ .ថ្ងៃទី១៤ដល់១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥។ វាជាលើកទី៣ហើយ បន្ទាប់កម្មវិធីបរិច្ចាគឈាមធំៗ២លើកកន្លងមកទទួលបានជោគជ័យលើសការរំពឹងទុកទៅទៀត។ កម្មវិធីបរិច្ចាគឈាមនេះ ក្រោមប្រធានបទ«យើងផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ សម្រាប់កម្ពុជា គឺអនុញាតឱ្យសាធារណៈជនគ្រប់ស្រទាប់វណ្ណៈចូលរួមបរិច្ចាគឈាម ដោយសេរី គឺគោលដៅយកឈាមដែលទទួលបានពីការបរិច្ចាគមនុស្សធម៌ទាំងអស់យកទៅជួយដល់ជនរងគ្រោះដែលត្រូវការឈាមដើម្បីជួយសង្រ្គោះអាយុជីវិត។ អ្នកចាត់ការទូទៅក្រុម បាល់ទាត់ពិធីករកីឡាកម្ពុជា បានរំលេចទៀតថា ក្រៅពីកម្មវិធីបរិច្ចាគឈាម នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា…

  • លោក ឈួង ចាន់នី ៖ ត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរ បង្គី កញ្ជើ ល្អី ដើម្បីលក់តាមភូមិ រកចំណូលបន្ថែមក្នុងគ្រួសារ

    លោក ឈួង ចាន់នី ៖ ត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរ បង្គី កញ្ជើ ល្អី ដើម្បីលក់តាមភូមិ រកចំណូលបន្ថែមក្នុងគ្រួសារ

    (កំពង់ស្ពឺ)៖ តាមរយៈការប្រកបមុខរបរបន្ទាប់បន្សំ គឺការតម្បាញរំពាក់ ធ្វើបង្គី កញ្ជើ ល្អី និងរបស់ប្រើប្រាស់ផ្សេងៗទៀតដែលជាសម្ភារៈប្រើប្រាស់របស់ដូនតាខ្មែរបានជួយ ក្នុង ការរកចំណូលរបស់ ប្រជាកសិករ តាមភូមិមួយចំនួនដែលឆ្លៀតពេលទំនេរពីការប្រកបរបរធ្វើស្រែចំការ។ បច្ចុប្បន្នប្រជាកសិករបានបោះបង់មុខរបរ នេះស្ទើរអស់ហើយ ដោយពុំមានអ្នកណាទៅបោចរពាក់ និងអ្នកត្បាញរពាក់ ធ្វើបង្គី កញ្ឆើទៀតឡើយ។ក្នុងគ្រួសារនីមួយៗគេបានទៅចាប់ មុខរបរលក់ដូរ ឬ ទៅធ្វើការនានា ហើយមួយចំនួនធំមិនបាននឹងនា ឬប្រកាន់យករបរនេះទៀតឡើយ។ ផ្ទុយពីប្រជាកសិករដទៃទៀត លោក ឈួង ចាន់នី រស់នៅភូមិ ដំបូក ស ឃុំ ក្សេមក្សាន្ត ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបានប្រកាន់យកមុខរបរត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរនេះដើម្បីលក់នៅតាមស្រុកភូមិរបស់ខ្លួន។ក្នុងការប្រកបរបរនេះទើបតែរយៈពេលមិនដល់មួយឆ្នាំផងទេ តែសម្ភារៈរបស់លោកដែលធ្វើបានតែងលក់អស់ៗដោយអ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវគេតែងចុះទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់។ ក្នុងវ័យ ៣៩ឆ្នាំ ដែលបានរៀនចេះចាំយ៉ាងស្ទាត់ពីការត្បាញសម្ភារៈដូនតាខ្មែរជាមួយសាច់ញាតិបងប្អូនតាំងតែពីវ័យក្មេងៗមកនោះ លោក ឈួន ចាន់នី បានប្រាប់ថា លោកទើបតែសម្រេចចិត្តចាប់ផ្តើមត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរយើងនេះទេ ដែលជាការងារទំនេរពីធ្វើស្រែចំការ។សម្ភារៈដែលលោកត្បាញបានលក់អស់ៗមិនសូវសល់ទេពោលគឺបងប្អូនខ្មែរយើងគាំទ្រច្រើន។ បើតាមបុរសអ្នកត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរសម្រាប់លក់រូបនេះបានប្រាប់ថាសម្ភារៈដែលធ្វើពី ដើមរពាក់នេះលោក ធ្វើបានមាន មួក ឈ្នាង បង្គី កញ្ជើ ជាដើម។សម្រាប់បង្គីលោកធ្វើធំល្អ តម្លៃមួយ១០០០០រៀល…

  • Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

    Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

    កម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញ Taobao ស្ថិតក្រោមក្រុមហ៊ុន Alibaba Group បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ជាមួយអ្នកប្រើប្រាស់ជាង 1 ពាន់លាននាក់ ផលិតផលជាង 2 ពាន់លានមុខ និងផលិតផលថ្មីជាង 1 លានមុខរៀងរាល់សប្តាហ៍។ Taobao កំពុងពង្រីកទីផ្សាររបស់ខ្លួនដើម្បីឲ្យអ្នកប្រើប្រាស់នៅកម្ពុជាមានឱកាសទិញទំនិញគ្រប់ប្រភេទពីជុំវិញពិភពលោក។ កាន់តែពិសេសជាងមុនទៅទៀត Taobao បាននាំមកនូវមុខងារថ្មីដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរពីភាសាចិនទៅភាសាអង់គ្លេស ដើម្បីធ្វើឱ្យការទិញទំនិញ ការស្វែងរកផលិតផល និងការទូទាត់ប្រាក់ កាន់តែងាយស្រួល សមស្របជាមួយតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា។ ក្នុងឱកាសចូលមកកាន់ទីផ្សារកម្ពុជានេះ Taobao ក៏បាននាំមកនូវព្រឹត្តិការណ៍ទិញទំនិញធំបំផុតប្រចាំឆ្នាំគឺ 11.11 Shopping Festival ដែលត្រូវបានបង្កើតឡើងដោយ Alibaba Group នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2009។ ឆ្នាំនេះ 11.11 Shopping Festival នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 (ម៉ោងប្រទេសចិន) រហូតដល់ថ្ងៃទី 14 ខែវិច្ឆិកា…

  • របរចិញ្ចឹមកណ្ដូបរបស់ពលរដ្ឋជាង ៥០ គ្រួសារនៅខេត្តកំពង់ធំ ទទួលបានចំណូលខ្ពស់

    របរចិញ្ចឹមកណ្ដូបរបស់ពលរដ្ឋជាង ៥០ គ្រួសារនៅខេត្តកំពង់ធំ ទទួលបានចំណូលខ្ពស់

    កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ និងក្រុមការងារចុះពិនិត្យសកម្មភាពចិញ្ចឹមកណ្ដូបរបស់ប្រជាកសិករចំនួន ៥៣ គ្រួសារ នៅក្នុងភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការចុះពិនិត្យនេះក្នុងគោលបំណងជំរុញនិងធានាដល់ដំណើរការចិញ្ចឹម ក៏ដូចជាជួយពង្រឹងទីផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋអាចរកចំណូលបន្ថែមពីលើមុខរបរធ្វើស្រែចម្ការប្រចាំថ្ងៃរបស់ពួកគាត់។ ប្រជាកសិករទាំង ៥៣ គ្រួសារនេះ បានងាកមកចាប់យកមុខរបរចិញ្ចឹមកណ្ដូបជាមុខរបរបន្ទាប់បន្សំ ដោយបានសាងសង់ទ្រុងចិញ្ចឹមរហូតដល់ជិត ១០០ ទ្រុង។តាមការបញ្ជាក់ពីប្រជាពលរដ្ឋចិញ្ចឹមកណ្ដូបឳ្យដឹងថា ពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី ១ លានរៀល ទៅ ១,៥លានរៀល ក្នុងមួយខែ ។ ចំណែកលោក សែម ចាន់ធី ជាកសិករចិញ្ចឹមកណ្ដូប និងជាឈ្មួញកណ្ដាលផងនោះ បាននិយាយថា ការចិញ្ចឹមកណ្ដូបមិនមានភាពលំបាកទេ ហើយមានទីផ្សារល្អ។កណ្ដូបដែលចិញ្ចឹមតាមបែបធម្មជាតិ អាចលក់ចេញក្នុងតម្លៃចន្លោះពី ២០.០០០ រៀល ទៅ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម។ លោកអាចប្រមូលទិញពីប្រជាពលរដ្ឋប្រមាណ ៥០ គីឡូក្រាម ទៅ ១០០ គីឡូក្រាម ក្នុងមួយថ្ងៃ ហើយបន្តលក់ទៅឱ្យឈ្មួញនៅរាជធានីភ្នំពេញ…

  • គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាមនៅស្រុកប្រាសាទបល្ល័ង្កបានទទួលផ្ទះថ្មី ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

    គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាមនៅស្រុកប្រាសាទបល្ល័ង្កបានទទួលផ្ទះថ្មី ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

    កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ធំ និងលោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញប្រគល់ផ្ទះថ្មី មួយខ្នងជូនគ្រូសារអតីតយុទ្ធជនពលី ដែលកន្លងមកមានដី តែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ស្រ្តីឈ្មោះ គល់ វួន អាយុ ៦៦ ឆ្នាំ មានកូន និងចៅចំនួន ៥នាក់ នៅក្នុងបន្ទុក បានឳ្យដឹងថា ស្វាមីលោកស្រីឈ្មោះ រិទ្ធ រឿន ចូលបម្រើការនៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានពលីនៅក្នុងសមរភូមិនិពេជ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។បច្ចុប្បន្នរស់នៅផ្ទះតូចចង្អៀត ដោយប្រកបរបរលក់ឱសថបុរាណបន្តិចបន្តួច ។រីឯកូនស៊ីឈ្នួលនៅខេត្តព្រះវិហារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ លោក វណ្ណៈ សោភានិត…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញសាធារណជនឳ្យចូលរួមរក្សាភាពស្អាត និងអនាម័យបរិស្ថានក្នុងខេត្តកែប

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញសាធារណជនឳ្យចូលរួមរក្សាភាពស្អាត និងអនាម័យបរិស្ថានក្នុងខេត្តកែប

    កែប៖ “ភាពស្អាត បៃតង និងចីរភាព” គឺជាយុទ្ធសាស្ត្រសំខាន់មួយរបស់ក្រសួងបរិស្ថាន ដែលមានគោលបំណងលើកកម្ពស់ការគាំពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ ។នេះជាការបញ្ជាក់របស់ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងពិធីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ និងបើកយុទ្ធនាការ “សម្អាតអនាម័យបរិស្ថាន ព្រមទាំងចែកធុងសំរាម” កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាខេត្តកែប ។ពិធីនេះក៏បានការចូលរួមពីលោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទី ផងដែរ។ ឯកឧត្តម សាបូ អូហ្សាណូ បានបន្តថា ភាពស្អាតរបស់បរិស្ថានមិនមែន ជាការទទួលខុសត្រូវរបស់មនុស្សតែម្នាក់ឬអង្គភាពតែមួយទេ ប៉ុន្តែវាជាការចាប់ផ្តើមពីយើងទាំងអស់គ្នា ហើយ ប្រសិនបើយើងម្នាក់ៗចាប់ផ្តើមពីការរក្សាអនាម័យតូចៗក្នុងជីវិតប្រចាំថ្ងៃ នោះកែបនឹងក្លាយជាទីក្រុងស្អាត និងបៃតងជារៀងរហូត។” លោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទីមានប្រសាសន៍ដែរថា ខេត្តកែបជាខេត្តទេសចរណ៍មួយក្នុងចំណោមរាជធានីខេត្តទាំង២៥ គឺជាខេត្តទទួលបានផ្ការំដួល៣ទង ។ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថានបានប្រគល់ធុងសំរាមចំនួន ១៥៤ ធុង ដល់សាលារៀន វត្តអារាម មន្ទីរពេទ្យ បណ្ឌលសុខភាព សាលាឃុំ សង្កាត់ទូទាំងខេត្ត…

  • រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ

    រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ

    ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី ,សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ ឃុនហ៊ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សាលាដំបូងខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ រដ្ឋបាលក្រុង/ស្រុកទាំង៨ អតីតយុទ្ធជន និវត្តន៍ជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្តូបវិមានឯករាជ្យ មក្រុងព្រះវិហារ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ«៩ វិច្ឆិកា១៩៥៣-៩ វិច្ឆិកា២០២៥» និងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ខួបលើកទី២១ ព្រះវស្សារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងឱកាសនោះ អភិបាលខេត្តរំលឹកពីព្រឹត្តិការណ៍ដ៏មានសារសំខាន់ទាំងពីរនេះ។អង្គពិធីបានគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងលែងសត្វព្រាប និងបង្ហោះប៉ោងប៉ោង ផងដែរ៕ ដោយ:ឡុង សំបូរ

  • កឋិនទានមហាសាមគ្គីនៅបឹងទន្លេសាបផ្តោតសំខាន់លើការស្ថាបនាផ្លូវខូចនៅតំបន់ទឹកដក់ចុងឃ្នៀស

    កឋិនទានមហាសាមគ្គីនៅបឹងទន្លេសាបផ្តោតសំខាន់លើការស្ថាបនាផ្លូវខូចនៅតំបន់ទឹកដក់ចុងឃ្នៀស

    សៀមរាប៖ វត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ស្ថិតនៅមាត់បឹងទន្លេសាបនៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាបបានទទួលបានកឋិនទានមហាសាមគ្គីជាមួយបច្ច័យជាង ៥៦ លានរៀល កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ អង្គកឋិនទាននេះរៀបចំឡើងដោយការមូលមតិគ្នាជាឯកច្ឆន្ទពីសំណាក់គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ។ ព្រះគ្រូបញ្ញាវិសុទ្ធីរង្សី អក្កធម្មោ ម៉ៃ ភីរុណ ព្រះចៅអធិការវត្តកោះខ្សាច់ មានសង្ឃដីការក្រោយបញ្ចប់ពិធីថា ថវិកាបរិវារកឋិនទានសរុបជាង ៥៦លានរៀលនេះ នឹងត្រូវបែងចែកមួយចំនួនតូចសម្រាប់ផ្គត់ផ្គង់ចតុបច្ច័យ និងចង្ហាន់ប្រចាំថ្ងៃព្រះសង្ឃ។ ចំណែកឯ ថវិកាភាគច្រើន នឹងត្រូវយកទៅប្រើប្រាស់ក្នុងការជួសជុលផ្លូវបេតុង ដែលមានប្រវែងជាង៣ គីឡូម៉ែត្រមចាប់ពីចំណុចកន្ធាយគម រហូតដល់វត្ត។ ផ្លូវបេតុងនេះ បានសាងសង់យូរឆ្នាំមកហើយ ហើយបានរងការ ស្រុត និងខូចខាតជាច្រើនកន្លែង ជាពិសេសដោយសារតំបន់នេះស្ថិតនៅជាប់នឹងបឹងទន្លេសាប ហើយមានទឹកដក់យូរខែទម្រាំដល់រដូវសម្រកទៅវិញ។ ព្រះតេជគុណ ម៉ៃ ភីរុណ ក៏បានឆ្លៀតឱកាសអំពាវនាវដល់សប្បុរសជនជិតឆ្ងាយទាំងអស់ សូមមេត្តាជួយបរិច្ចាគធនធាន ថវិកា ឬសម្ភារៈទៅតាមលទ្ធភាព ដើម្បីឱ្យផ្លូវនេះអាចជួសជុលបានល្អឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់ញាតិញោមក្នុងការទៅបំពេញបុណ្យ និងប្រកបមុខរបរផ្សេងៗ៕ ដោយ :ប៊ុន រដ្ឋា