-
កម្ពស់ទឹកទន្លេខេត្តកំពង់ឆ្នាំងបានចាប់ផ្ដើមស្រកចុះបណ្ដើរៗ ខណៈដំណាំស្រូវជាងមួយពាន់ហិកតារងផលប៉ះពាល់

កំពង់ឆ្នាំង៖ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទឹកទន្លេបានស្រកចុះប្រមាណ ០,៣៣ម៉ែត្រ ក្តីក៏បន្សល់នូវដំណាំ ស្រូវជាងមួយពាន់ហិកតាកំពុងរងការប៉ះពាល់ដោយទឹកជំនន់និងអាចប្រឈមខូចខាតដោយអន្លើៗ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ។ លោកប្រធានមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ឆ្នាំនេះកសិករធ្វើស្រូវបានជាង ១៤ ម៉ឺនហិកតា ក្នុងនោះដំណាំ ស្រូវជាងមួយពាន់ហិកតា កំពុងរងការប៉ះពាល់ដោយទឹកជំនន់ ហើយអាចនឹងខូចខាតដោយអន្លើៗ។លោកបន្តថា មន្រ្តីជំនាញនឹងចុះពិនិត្យវាយតម្លៃនៅពេលខាងមុខនេះ។ តាមការបញ្ជាក់របស់មន្រ្តីកសិកម្ម ដំណាំស្រូវដែលកំពុងរងផលប៉ះពាល់នេះ គឺលើផ្ទៃដីដែលបានបង្កបង្កើនផលនិងប្រមូលផលម្ដងរួចហើយ ហើយពួកគាត់បានដាំជាថ្មីម្ដងទៀត ក៏ជួបនឹងទឹកជំនន់តែម្ដង ។ នៅខេត្តកំពង់ឆ្នាំងដដែល យោងតាមស្ថានីយជលសាស្ត្រទន្លេសាបផ្សារក្រោមរបស់មន្ទីរធនធានទឹកនិងឧតុនិយម បង្ហាញថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទឹកមានកម្ពស់ ៩,៧៧ ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំទៅមិញទឹកមានកម្ពស់ ៨,៥១ ម៉ែត្រ គឺខ្ពស់ជាងឆ្នាំ២០២៤ ចំនួន ១,២៦ ម៉ែត្រ ។ សូមជម្រាបថា ឆ្នាំ២០២៥កម្ពស់ទឹកទន្លេផ្សារក្រោមបានឡើងដល់កម្ពស់១០,១០ម៉ែត្រ នៅថ្ងៃទី ១៧ និង១៨ ខែតុលា…
-
កម្ពុជារៀបចំសិក្ខាសាលាស្តីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង

សៀមរាប៖ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកាលពីព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង។សិក្ខាសាលានេះ បានប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរភែលេសរីស៊ត និងស្ប៉ា ខេត្តសៀមរាប។ សិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។ សិក្ខាសាលាមានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនរបស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងរួមទាំងកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ ជូនចំពោះគណៈប្រតិភូពីប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធសកម្មភាពមីន ដែលបានចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់នេះ ដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកវិស័យសកម្មភាពមីនជាស្នូលនៃការអភិវឌ្ឍ និងក្លាយជាប្រទេសឈានមុខក្នុងសកម្មភាពមីនសកល។ ឆ្នាំមុនកម្ពុជាបានធ្វើជា ប្រធានអនុសញ្ញាអូតាវ៉ា…
-
ស្នងការនគរបាលខេត្ដតាកែវ ប្រាប់មន្រ្តីក្រោមអំពីការងារប្រាំមួយចំណុចដែលត្រូវយកចិត្តទុកដាក់

តាកែវ៖ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ទី៤កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានជំរុញដល់មន្រ្តីការិយាល័យជំនាញ និងស្នងការរងទទួលផែននីមួយៗ ចូលរួមពង្រឹងលើកិច្ចការងារដឹកនាំទៅតាមជំនាញរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត។ មានការងារចំនួនប្រាំមួយចំណុចដែលឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តជំរុញដល់កងកម្លាំងនៃស្នងការនគរបាលខេត្តបន្តយកចិត្តក្នុងនោះ៖១.ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង,២.ផ្សព្វផ្សាយសភាពការណ៍ថ្មីៗតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ,៣.ប្រមូលផ្តុំកម្លាំងប្រចាំការនិងល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តខេត្ត ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព,៤.បន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញខ្លីៗដល់មន្រ្តីនគរបាលខេត្តជាប្រចាំ,៥.បន្តការចុះផ្សព្វផ្សាយតាមវេទិកាសាធារណៈអំពីផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង ចោលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិង៦.បន្តការចុះផ្តល់សេវាតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ៕ ដោយ៖សាំង សារ៉ាវី
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងការគោរពអនុវត្តតាមបទបញ្ជា របស់មេបញ្ជាការគ្រប់បណ្ដាថ្នាក់ តាមឋានានុក្រម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ក្នុងពិធីផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសរំលេចអំពីជោគជ័យដ៏ត្រចះត្រចង់ របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេនអញ្ជើញសាក្សី៕ ដោយ៖ ប៊ុន រដ្ឋា
-
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស

(ភ្នំពេញ)៖ ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែលស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន ដោយបានយកសំរាម សំណល់រឹងឧស្សាហកម្ម (សំបកនិងគ្រាប់ស្វាយ) ទៅចាក់ចោលនៅទីតាំងដីវាល និងដីស្រែ មួយកន្លែង ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអធិកាកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានចុះពិនិត្យលើទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd បានប្រព្រឹត្តផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថាន ដោយសារក្រុមហ៊ុនបានដឹកជញ្ជូន និងការទុកដាក់សំណល់រឹងឧស្សាហកម្ម ចុងក្រោយរបស់ក្រុមហ៊ុន ចាក់ចោលផ្តេសផ្តាស ពុំមែនជាទីលានទុកដាក់សំរាម សំណល់រឹងត្រឹមត្រូវ។ លើសពីនេះ ក្រុមហ៊ុន មិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA ដំបូង និងមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន។ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនអនុវត្តការពិន័យអន្តរការណ៍ លើករណីបានយកសំណល់រឹង ឧស្សាហកម្ម…
-
យុវជនជាតិភាគតិចពូនង ជិត ១០០នាក់នៅខេត្តមណ្ឌលគិរី បានទទួលប្រយោជន៍ពីគម្រោងរេដបូកកែវសីមា

មណ្ឌលគិរី៖ គម្រោងរេដបូកកែវសីមាបានផ្តល់អាហាររូបករណ៍តាមរយៈដៃគូរបស់ខ្លួន។គម្រោងនេះបានធ្វើការបែងចែក ជា៣ផ្នែក មានដូចជា អាហាររូបករណ៍សម្រាប់សិស្សរៀនថ្នាក់សាកលវិទ្យាល័យ ,សិស្សជំនាញវិជ្ជាជីវៈ និងអាហារូបករណ៍សិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២។អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS គឺជាដៃគូមួយក្នុងគម្រោងរេដបូក។ ក្នុងយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន» ដល់សិស្សនៅវិទ្យាល័យកែវសីមាក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗមកនេះ លោក ខែម វាសនា មន្រ្តីសម្របសម្រួលរបស់អង្គការWCSបានឱ្យដឹងថា កន្លងមកនេះគម្រោងរេដបូក កែវសីមា បានផ្តល់សម្រាប់សិស្សជនជាតិដើមភាគតិចទៅសិក្សានៅតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញចំនួន៥នាក់។ ពេលនេះបានបញ្ចប់ការសិក្សាផងដែរ។ក្នុងចំណោមនិស្សិតដែលបានទទួលអាហារូបករណ៍ទាំងអស់នេះបានចូលធ្វើការតាមអង្គការ និងមួយចំនួនទៀតបានចូលធ្វើការតាមស្ថាប័នរដ្ឋ។ដោយឡែកក្នុងឆ្នាំ២០២៥នេះគម្រោងអាហាររូបករណ៍ នឹងធ្វើការជ្រើសរើសសិស្សចំនួន១០នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច រស់នៅក្នុងដែនជម្រកកែវសីមា ទៅសិក្សានៅសាលាភូមិន្ទកសិកម្មក។ក្នុងឆ្នាំ២០២៥នេះដែរអង្គការ WCSក៏មានការជ្រើសរើសសិស្សអាហារូបករណ៍ជំនាញវិជ្ជាជីវៈចំនួន៥នាក់បន្ថែមទៀតសម្រាប់ការសិក្សារយៈពេល២ឆ្នាំ។ មន្រ្តីសម្របសម្រួលដដែលបានបញ្ជាក់ថា បើគិតសរុបសិស្សដែលត្រូវបានអង្គការ WCSផ្តល់អាហាររូបករណ៍នានាកន្លងមកនេះមានប្រមាណជិត១០០នាក់ រួចមកហើយ។ យុវជន ណាក់ ដាលីន ដែលបានទទួលអាហាររូបករណ៍តាមរយៈគម្រោងរេដបូកកែវសីមា ចាប់ពីឆ្នាំ២០២៤ដល់ ឆ្នាំ ២០២៦នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅ ខេត្តមណ្ឌលគិរីបាននិយាយថា តាមរយៈអាហារូបករណ៍ មានការបង់ថ្លៃសិក្សា ប្រាក់សម្រាប់ការសិក្សា និងការជួយឧបត្ថម្ភមួយចំនួនទៀត។លោកថាការទំនុកបម្រុងទាំងនេះជួយជំរុញដល់រូបលោកក្នុងសិក្សាមុខជំនាញពេញលេញ ពោលគឺមិនបង្កការលំបាកដល់ក្រុមគ្រួសារក្នុងការចំណាយលើការសិក្សា។ ក្នុងវ័យ២១ ឆ្នាំ ជាជនជាតិដើម ភាគតិចពូនង(ព្នង) យុវជនរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថាក្រោយបញ្ចប់មុខជំនាញទៅក្រៅអំពីការសង្ឃឹមជឿជាក់ថាមានការងារធ្វើហើយ រូបលោក ក៏ដូចជាសិស្ស…
-
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ

(ភ្នំពេញ)៖ ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន រយៈពេល៣ខែ បន្ទាប់ពីក្រុមហ៊ុនបានអនុវត្តវិធានការ ដែលបានកំណត់ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបានរៀបចំប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ មិនឱ្យមានការបំពុលព្រែសង្កែ ដែលជាព្រែកធម្មជាតិ ស្ថិតនៅក្បែរទីតាំងក្រុមហ៊ុន ដូចនាពេលកន្លងទៅ។ សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន មានមន្រ្តីបច្ចេកទេស អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងរដ្ឋបាលស្រុកព្រៃនប់ មេឃុំទឹកថ្លា និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ ដែលក្រសួងបរិស្ថានបានដាក់ចេញនាពេលកន្លងមក។ ក្រុមការងារបានពិនិត្យស្ថានភាពទឹកព្រែកសង្កែ ដែលនៅជាប់ទីតាំងរបស់ក្រុមហ៊ុន ចំនួនបីចំណុច៖ គឺ 1/ខ្សែទឹកខាងក្រោមចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម 2/ ចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម (ដែលជាទីតាំងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ) 3/ខ្សែទឹកខាងលើចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម ។ ជាលទ្ធផលបឋម ប៉ារ៉ាមែត្រ គុណភាពទឹកនៅទីតាំងទាំងបី (pH, DO, TSD) ស្ថិតក្មុងកម្រិតស្តង់ដារអនុញ្ញាត។ លើសពីនេះ ក្រុមហ៊ុន បានអនុវត្តវិធានការច្បាប់តាមនីតិវិធីកំណត់តាមក្រមបរិស្ថាននិងធនធានធម្មជាតិ…
-
អគ្គលេខាធិការព្រឹទ្ធសភា និង រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា

(ភ្នំពេញ)៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ តុលា ២០២៥នេះ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ ក្រោយការសិក្សាលម្អិតពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមានព្រឹទ្ធសភា ឃើញថា ទិន្ន័យផ្ទៃក្រឡាទំហំ ១៧០០០ម៉ែត្រការ៉េបានលិចដោយបរិមាណទឹកភ្លៀងនឹងបរិមាណទឹកដែលច្រាលចេញពី លូរដ្ឋមុខកាត់ ១ម៉ែត្រកន្លះហូរចូលក្នុងទីតាំងវិមានព្រឹទ្ធសភា ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធរំដោះទឹកក្នុងវិមានព្រឹទ្ធសភានេះ ។ ការដ្ឋាននេះ ជាគម្រោងនឹងត្រូវសាងសង់លូមូលមុខកាត់ទំហំ ១ម៉ែត្រភ្ជាប់ទីតាំងរីហ្គែរចាស់មានស្រាប់ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក នឹងតភ្ជាប់លូមូលមុខកាត់ ១ម៉ែត្រចូលរីហ្គែរបេតុងទ្វាទឹកថ្មីដែលលូមូលមុខកាត់១ម៉ែត្រមានប្រវែងសរុប ៣០ម៉ែត្រ។សាងសង់អាងស្តុកទឹកភ្លៀងទំហំ ៧៥ម៉ែត្រ x ៤ម៉ែត្រ នឹងមានកម្ពស់៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្នបានទំហំ ៩៦០ម៉ែត្រគូប។ តម្លើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង អាចបូមទឹកបានបរិមាណមធ្យមចន្លោះពី ២៤០០ម៉ែត្រគូបទៅ ៣០០០ម៉ែត្រគូប ក្នុងមួយម៉ោង ។ មន្ត្រីដដែលបានបញ្ជាក់ថា៖ គម្រោងខាងលើនេះអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់ពេលវេលានៃការស្ថាបនាក្នុងរយៈ ពេល ៣ខែ…
-
សន្លឹកកិច្ចការបេក្ខជនជិត ៩ពាន់នាក់ដែលបានប្រឡងជ្រើសរើសគ្រូបង្រៀនបានដំណើរការកែតាមនីតិវិធី

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមបើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន ប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដោយស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍ មកពីតំណាងសាកលវិទ្យាល័យនានា និងសាធារណជនស្ម័គ្រចិត្តផងដែរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការប្រឡងជ្រើសរើស គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ ដើម្បីបំពេញតាមតម្រូវការបង្រៀន នៅតាមសាលារៀន ពិសេសផ្តោតលើការបង្រៀនផ្គួបថ្នាក់ ដែលមានសិស្សច្រើនហួសកំណត់ក្នុងមួយថ្នាក់ និងជាការដោះស្រាយទៅលើការបង្រៀន រហូតដល់ពីរវេន សម្រាប់គ្រូបង្រៀន នៅតាមសាលារៀនមួយចំនួន នៅចំពោះមុខតាមបណ្តាខេត្តគោលដៅ ដូចជា ខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ ព្រែវែង និងខេត្តតាកែវ។ ចំពោះការប្រឡងរៀបចំឡើងលើនេះ មានបេក្ខជនចូលរួមប្រលងចំនួន ៨,៨៩៥នាក់ និងត្រូវបែងចែកទៅតាម ៣មណ្ឌលប្រឡងផ្សេងគ្នា គឺនៅវិទ្យាស្ថានជាតិអប់រំ…
-
អាជ្ញាធរសង្កាត់ភ្នំពេញថ្មី បើកយុទ្ធនាការចុះផ្សព្វផ្សាយសារអប់រំបង្ការអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ និងការជួញដូរមនុស្ស

(ភ្នំពេញ)៖ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីអនុវត្តន៍នូវគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យកាន់តែមានប្រសិទ្ធភាព បានរៀបចំយុទ្ធនាការចុះផ្សព្វផ្សាយសារអប់រំ និងបង្ការអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ និងការជួញដូរមនុស្សនៅតាមទីតាំងអាជីវកម្មកម្សាន្តមួយចំនួន នៅតាមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ សូមជម្រាបថា ការប្រឆាំងនឹងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកុមារ គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការបង្រ្កាប និងទប់ស្កាត់ដោយបានបង្កើតលិខិតបទដ្ឋានគតិយត្តិនានាដើម្បីគាំទ្រ និងធានានូវការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាព ។ យុទ្ធនាការចុះផ្សព្វផ្សាយនេះ បានអញ្ជើញចូលរួមដឹកនាំដោយចៅសង្គាត់ ភ្នំពេញថ្មី លោក ជុំ សារ៉ាយ, ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ លោកស្រី កាន់ រតនៈឧប្បល, ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខណ្ឌសែនសុខ លោកស្រី ពៅ ចាន់ហន, សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ភ្នំពេញថ្មី អាជ្ញាធរភូមិ រួមនឹងប្រជាការពារភូមិជាច្រើនរូបផងដែរ ។ ការរៀបចំឲ្យមានសកម្មភាពផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនៅល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយបានទទួលការឧបត្ថមគាំទ្រដោយអង្គការម៉ារីស៊ី ។ លោកចៅសង្កាត់ភ្នំពេញបានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយនេះ បានចាប់ផ្តើមចេញដំណើរពីទីស្នាក់ការសង្កាត់ភ្នំពេញថ្មី ជាក្បួនដង្ហែ ដែលរួមមានម៉ូតូ និងរ៉ឺម៉កកងបី ដោយប្រើឧគ្ឃោសនស័ព្ទចាក់នូវសារសំលេងថ្នាក់ដឹកនាំ ស្តីពីការប្តេជ្ញាចិត្តក្នុងការប្រឆាំង និងលុបបំបាត់អំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា…