-
ទឹកធ្លាក់ឡែងកៅ ខេត្តមណ្ឌលគិរី កំពុងក្លាយជាតំបន់ទេសចរណ៍បង្កប់ដោយវប្បធម៌ជនជាតិដើមភាគតិចពូនងដ៏មានសក្តានុពល

(មណ្ឌលគិរី)៖ តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅស្ថិតនៅ ខេត្ត មណ្ឌលគិរី គឺជាតំបន់ទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមតំបន់ទេសចរណ៍បែបធម្មជាតិក្នុងទឹកដីខេត្តប៉ែកភាគឦសាននៃប្រទេសកម្ពុជា។ទឹកធ្លាក់ដែលលាក់ខ្លួនក្នុងព្រៃ ប្រកបដោយសក្តានុពលកន្លែងនេះគឺជាទីតាំងរស់នៅរបស់ជនជាតិដើមភាគតិច ពូនង(ព្នង)កំពុងបានស្រូបទាញអ្នកទេសចរឱ្យចូលកម្សាន្តដែលមានប្រជាសហគមន៍ ចាំស្វាគមន៍ជារៀងរាល់ថ្ងៃ។ ទឹកធ្លាក់ដែលមានបីតំណាក់ មួយកន្លែងនេះស្ថិតនៅក្នុង ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុក អូររាំង ខេត្ត មណ្ឌលគិរី។ទីតាំងរបស់ទឹកធ្លាក់ឡែងកៅមាន រយៈមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិឆ្ពោះទៅកាន់ទីរួម ខេត្ត មណ្ឌលគិរីទេ។ ភ្ញៀវទេសចរដែលចង់ទៅ លេងកម្សាន្តទឹកធ្លាក់ឡែងកៅនេះ គឺគ្រាន់តែធ្វើដំណើរថ្មើរជើងពីផ្លូវក្រាលកៅស៊ូជាង ៥០០ម៉ែត្រ ប៉ុណ្ណោះ នោះនឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំមួយកន្លែង ដែលមានភាពទាក់ទាញ ដោយ លាយឡំជាមួយនឹងអាកាសធាតុត្រជាក់អមដោយព្រៃឈើស្រស់បំព្រងនារដូវវស្សានាពេលនេះ។ តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ដែលទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមារបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ ក្រៅពីមានទឹកធ្លាក់៣ជាន់ហើយនោះ តំបន់អេកូទេសចរណ៍ស្ថិតនៅលើ ផ្ទៃដីជាង១៨ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ ក៏មានផ្ទាំងថ្មធំៗ ដើមឈើធំៗ ដែលមានភាពស្រស់បំព្រង ប្រកបដោយមនោរម្យសម្រាប់អ្នកទេសចរទីជិតឆ្ងាយចូលកម្សាន្ត។ អ្នកនាង ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅបានប្រាប់ឱ្យដឹងថា៖ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ព្រេងនិទាន និងមានភាពស្រស់ស្អាតពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០២៤ និង២០២៥កន្លងមកមានភ្ញៀវទេសចរណ៍ចូលកម្សាន្តប្រមាណជាង១២០០នាក់ ដោយអាចផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍សម្រាប់ផ្គត់ផ្គង់គ្រួសារ។តំបន់កម្សាន្តនៅទីកន្លែងនេះមានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនា ផ្ទះស្នាក់ និងពិសេសជាងនេះគឺមានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។ ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅបានប្រាប់ឱ្យដឹងដែរថាក្រៅពីសេវ៉ាកម្មទាំងនេះប្រជាសហគមន៍ក៏មានទីតាំងបោះតង់ សេវ៉ានាំដើរកម្សាន្តព្រៃភ្នំ មើលទេសភាពដ៏ស្រស់ត្រកាល…
-
ប្រាសាទព្រះខ័ន ដ៏ស្រស់ត្រកាល ជាមួយស្ថាបត្យកម្មពិសេស ក្បាច់ចម្លាក់ប្រណិតអមដោយទេសភាពបៃតងខ្ចី នារដូវវស្សា

(ភ្នំពេញ)៖ ប្រាសាទជាទីល្បីល្បាញមួយនេះ ស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងក្រុមប្រាសាទវង់ធំ ចេញតាមផ្លូវខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារអង្គរធំទិសខាងជើង។ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិស ចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះក៏ជាទីកន្លែងពេញនិយម ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា និងផ្ដិតយករូបភាព ទេសភាពស្រស់ត្រកាល៕ ដោយ ៖ ម៉ាដេប៉ូ
-
មន្រ្តីជាន់ខ្ពស់សុខាភិបាល សូមឱ្យ បុគ្គលិកសុខាភិបាលគ្រប់មូលដ្ឋាន រាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារក

(ភ្នំពេញ)៖ លោកជំទាវ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំដល់ បុគ្គលិកសុខាភិបាលគ្រប់មូលដ្ឋាន រាជធានី-ខេត្ត ត្រូវពង្រឹងការពិនិត្យរាល់ករណីមរណៈភាពមាតា និងទារកដោយដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវផ្ញើ របាយការណ៍ឱ្យបានរហ័សមកគណៈកម្មាការពិនិត្យមរណភាពមាតា និងទារកថ្នាក់ជាតិតាមរយះលេខា ធិការដ្ឋានរបស់គណកម្មការ MPDSR ថ្នាក់ជាតិ ឱ្យបានមុន៣ម៉ោងក្រោយពីបានបញ្ចូលទិន្នន័យ ក្នុងប្រពន្ធ័។ ចំណែកក្រុមការងារត្រូវធ្វើការជាមួយគ្នា មិនអាចធ្វើកិច្ចការរៀងខ្លួនបានទេ។ ត្រូវកិច្ចសហការ គ្នាឱ្យបានល្អរវាងផ្នែកពាក់ព័ន្ធ មានដូចជាផ្នែកសម្ភព និងផ្នែកទារកផ្នែកសង្គ្រោះបន្ទាន់/សណ្តំក្នុងមន្ទីរពេទ្យក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប ដើម្បីវិភាគករណី និមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ ។ នេះជាប្រប្រសាសន៍ណែនាំ របស់ លោកជំទាវ អ៊ឹម សិទ្ធិការ្យ ខណៈតំណាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និង ទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់ថ្នាក់រាជធានី ខេត្ត នៅមន្ទីរពេទ្យព្រះអង្គឌួង។ ថ្លែងក្នុងពិធីបិទវគ្គនាឱកាសនោះដែរ លោក ជំទាវ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា…
-
តំបន់អេកូទេសចរណ៍ ជំរំ ចាហ៊ូ ខេត្ត មណ្ឌលគិរី ជាទីកន្លែងទស្សនា សត្វទោចថ្ពាល់លឿង និង គិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ពេលនេះអាចរកចំណូលបានជាង ៦ម៉ឺនដុល្លារអាមេរិក

(មណ្ឌលគិរី)៖ តំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលជាទីល្បីល្បាញសម្រាប់អ្នកទេសចរកម្សាន្តសត្វទោចថ្ពាល់លឿង ជាសត្វកម្របំផុតមួយនៅលើពិភពលោក។ក្រៅអំពីទស្សនាសត្វដ៏អស្ចារ្យនេះ អ្នកទេសចរក៏អាចទស្សនាសត្វស្លាប ជីវភាពជនជាតិភាគតិច និងទេសភាពដ៏ស្រស់ត្រកាលព្រៃភ្នំតំបន់នេះយ៉ាងជាទីមនោរម្យទៀតផង។ សត្វទោចដែល ត្រូវបានបន្ស៊ាំដោយជោគជ័យ ម្ល៉ោះហើយអ្នកទេសចរដែលកម្សាន្តជំរំ ចាហ៊ូ កម្រ ខក បំណងណាស់ក្នុងការមកទស្សនាសត្វទោចថ្ពាល់លឿង។ យ៉ាងណាក្តីដើម្បីអាចទស្សនា សត្វទោចផ្ពាល់លឿង បាន ភ្ញៀវទេសចរចាំបាច់ណាស់ ត្រូវក្រោកពីព្រលឹមចូលព្រៃ ដើម្បីរង់ចាំមើលវត្តមានរបស់ពួកវា។ អ្នកនាង នេត្រ បូរមី មន្រ្តី ហេរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ ខេត្តមណ្ឌលគិរី ឱ្យដឹងថា តាមរយៈអង្គការ WCS បានផ្តល់ជាជំនួយដើម្បីធ្វើការអភិវឌ្ឍន៍ និងពង្រីកជំរំមួយនេះជាបន្តបន្ទាប់ ។ ក្នុងនេះដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅរបស់ភ្ញៀវ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិក តំបន់អេកូទេសចរណ៍។ដោយសារការអភិវឌ្ឍន៍នេះដែរទើបទីកម្សាន្តក្នុងតំបន់ព្រៃភ្នំមួយនេះក៏មានការរៀបចំ ជាបន្ទប់ទទួលភ្ញៀវ កន្លែងភោជនីយដ្ឋាន ទីកន្លែងប្រជុំ ទីកន្លែងសម្រាប់បើកវគ្គបណ្តុះបណ្តាល កន្លែងសិក្សាស្រាវជ្រាវជាដើម។ អ្នកនាង នេត្រ បូរមី បានបញ្ជាក់ប្រាប់ថា ចាហ៊ូ ជាតំបន់ទេសចរណ៍សត្វទោចថ្ពាល់លឿង ដ៏សំខាន់មិនមានកន្លែងដទៃទៀតក្នុងប្រទេសកម្ពុជា។ អ្នកទេសចរបរទេសភាគច្រើនដែលចូលមកកម្សាន្តទីកន្លែងនេះបំណងរបស់ពួកគេ គឺទស្សនាសត្វទោចថ្ពាល់លឿង ។…
-
គម្រោង រេដបូកកែវសីមា បានជួយកសិករបង្កើតមុខរបរចិញ្ចឹមមាន់ និង បានជួយដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍

(មណ្ឌលគិរី)៖ គម្រោងរេដបូក (REDD+)បានជួយបង្កើតការងារដល់កសិករជាច្រើនគ្រួសារក្នុងការបង្កើតមុខរបរសម្រាប់ការរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ក្នុងនេះដូចជាការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ចិញ្ចឹមគោ និងការដាំបន្លែជាច្រើនមុខ ដែលមិនត្រឹមបង្កើតការងារដល់ពលរដ្ឋតាមភូមិឃុំទេ តែនៅជួយឱ្យជីវភាពល្អប្រសើរមិនចាំបាច់អាស្រ័យលើការចូលព្រៃកាប់បំផ្លាញព្រៃឈើ និងក៏ចូលព្រៃចាប់សត្វព្រៃដូចមុនទៀតឡើយ។ គួរបញ្ជាក់ថា រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ កសិករមួយរូបដែលស្ថិតនៅក្នុងគម្រោងរេដបូក កែវសីមា គឺអ្នកស្រី ហាង ឌីយ៉ា សព្វថ្ងៃនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុក អូររាំង ខេត្តមណ្ឌលគិរី ដោយបានចិញ្ចឹមមាន់រយៈពេល ១ឆ្នាំមកនេះបានបញ្ជាក់ប្រាប់ថា ចាប់តាំងពីការចិញ្ចឹមមាន់មកធ្វើឱ្យគ្រួសារអ្នកស្រីអាចរកចំណូលមួយបន្ថែមទៀតដែលអាចបំពេញបន្ថែមថវិការក្នុងគ្រួសារ ហើយស្វាមីអ្នកស្រីអាចប្រកបរបរនៅក្បែរៗផ្ទះមិនចាំបាច់ ចាកចេញពីស្រុកកំណើតទៅប្រកបរបរឆ្ងាយៗពីផ្ទះសម្បែងទៀតឡើយ។ ស្រ្តីវ័យ ៣២ឆ្នាំរូបនេះបានឱ្យដឹងដែរថា ៖ ក្នុងការចិញ្ចឹមមាន់ជាង ១០០ក្បាលក្នុងមួយខែអ្នកស្រីអាចរកចំណូលបានចំនួនជាង ៥០ម៉ឺនរៀល ដោយក្នុងនេះអាចលក់មាន់រស់ក្នុងមួយគីឡូក្រាម ២ម៉ឺនរៀល និងពងមាន់វិញលក់ក្នុងមួយគ្រាប់ ៦០០រៀល ។ ការចិញ្ចឹមមាន់សាច់ត្រឹមរយៈពេល៣ខែអាចចាប់លក់បានហើយដោយក្នុងមួយក្បាលទម្ងន់ប្រមាណជាង ១គឺឡូក្រាម ។ ស្រ្តីដែលបានចាប់យករបរចិញ្ចឹមមាន់ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសាររូបនេះបានឱ្យដឹងដែរថា”កាលពីមុនមក អត់មានចំណូលសោះ ហើយខ្ញុំពឹងពាក់លើស្វាមីទាំងស្រុង ។ បើថ្ងៃណាគាត់រកបានគឺមានលុយ តែបើអត់វិញគឺអត់លុយហើយ។ ស្វាមីដើរស៊ីឈ្នួលគេ ប្រាក់ចំណូលមិនទៀងទាត់ទេ ។ ការចិញ្ចឹមមាន់នៅផ្ទះនេះគឺបានជួយដល់ស្វាមី មួយផ្នែកទៀត”។…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែតុលាដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែតុលា) បានកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ (ស្រី ២នាក់),រងរបួសសរុប៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់៧នាក់ (ស្រី ១នាក់) រងរបួសស្រាល១នាក់ និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៤នាក់)។នេះយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់) ប្រជែង ១លើក…
-
សង់ផ្ទះថ្មីជូនក្រុមគ្រួសារអតីតយុទ្ធជនមួយគ្រួសារនៅស្រុកកំពង់ស្វាយ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យការសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាជូនអតីតយុទ្ធជនមួយគ្រួសារ នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ផ្ទះដែលកំពុងសាងសង់មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្រាលក្តារ ជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសីកិនភ្លី ។ផ្នែកខាងក្រោយ មានតសំយាបផ្ទះបាយប្រវែង ៣ម៉ែត្រ ,មានបង្គន់អនាម័យ។ លោក ព្រំ ធីម អាយុ ៥០ឆ្នាំ ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម ។ក្នុងគ្រួសារមានសមាជិកប្រាំមួយនាក់។លោកមានដីដែលមានជម្រកពុំសមរម្យ។ឃើញការលំបាកនេះសម្ដេចតេជោ ហ៊ុន…
-
ក្រសួងសុខាភិបាល បើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥ ក្រោមមូលបទ៖ «សាមគ្គីភាពក្នុងវិស័យសុខាភិបាល ការលើកកម្ពស់គុណភាពព្យាបាល ព្រមទាំងការថែទាំតាមរយៈនវានុវត្តន៍ និងកិច្ចសហការ» មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ។ ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរភាពរីកច្រើនរបស់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងបន្តណែនាំដល់ឱ្យមន្រ្តីសុខាភិបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំប្រឹងប្រែងពុះពារ ជាពិសេសការបម្រើសេវាពិនិត្យថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ណែនាំថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវមានបុរេសកម្ម នវានុវត្តន៍ សាមគ្គីភាព ក្នុងការបម្រើសេវាប្រកបដោយ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ។ ការព្យាបាល ត្រូវគិតពីសុវត្ថិភាពអ្នកជំងឺជាចំបង បង្កើនការយកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺជាសាច់ញ្ញាតិរបស់ខ្លួន ។ ផ្ដល់ព័ត៌មានស្តីពីការវិវត្តជំងឺដល់គ្រួសារអ្នកជំងឺ ចៀសវាងការព្យាបាលណាមួយ ដែលគ្រួសារអ្នកជំងឺមិនបានដឹង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី…
-
អាជីវករដែលលក់ដូរនៅផ្សារគីឡូម៉ែត្រលេខ៩ បានស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធានផ្សារ

(ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ មានតំណាងអាជីវករដែលលក់ដូរនៅផ្សារគីឡូម៉ែត្រលេខ៩ បានស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធានផ្សារគីឡូម៉ែត្រលេខ៩ហើយដើរប្រមូលយកលុយ ឬភាស៊ី ពីអាជីវករ យ៉ាងអាណាធិបតេយ្យ ដែលបង្កការលំបាកដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ។ ឆ្លើយតបជាមួយអាជីវករទាំងអស់ក្នុងឱកាសនោះ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យ អភិបាលខណ្ឌ និងអធិការខណ្ឌប្ញស្សីកែវ ចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ ឬឃាត់ខ្លួនប្រសិនបើរកឃើញថា បានប្រព្រឹត្តទង្វើនេះពិតប្រាកដមែន ។ លោក ឯក ឃុនដឿន បញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូល ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានយកចិត្តទុកដាក់ជាខ្លាំង លើសុខទុក្ខបងប្អូនអាជីករ រហូតចេញបទបញ្ជាឱ្យលុបបំបាត់ ការយកភាស៊ី ចំពោះអ្នកលក់ដូរ តាមកញ្ច្រែង កញ្ជើរ ឬល្អី ជាដើម ជាពិសេសលុបបំបាត់ភាស៊ីខុសច្បាប់តែម្តង ។ ក្នុងវេទិកានាពេលនេះ លោក…
-
២០ឆ្នាំនៅកម្ពុជា៖អង្គការអភិវឌ្ឍន៍ហូឡង់ចូលរួមផ្លាស់ប្តូរពីភូមិមានផ្សែង ទៅសហគមន៍ចម្អិនស្អាតនិងថាមពលនិរន្តរភាព

សៀមរាប៖ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក ឌី រ៉ាដូរ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប២០ ឆ្នាំនៃអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) និងសន្និបាតថាមពលឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅសណ្ឋាគារបុរីអង្គរ ក្រុងសៀមរាបកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានអ្នកចូលរួមជាង ៣៥០ នាក់ រួមទាំងតំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហភាពអឺរ៉ុប GIZ ភ្នាក់ងារអភិវឌ្ឍន៍ថាមពល (EnDev) អង្គការអន្តរជាតិ និងដៃគូសហប្រតិបត្តិការ ដើម្បីពិភាក្សាអំពីការរីកចម្រើននៃថាមពលស្អាត និងវិស័យចម្អិនស្អាតនៅកម្ពុជា។ មន្រ្តីអង្គការSNV បានគូសរំលេចថា ចាប់តាំងពីឆ្នាំ២០០៥មក អង្គការបានអនុវត្តគម្រោងអភិវឌ្ឍន៍ផ្នែកថាមពល ទឹក និងកសិ-អាហារ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនជាង ៦៦០.០០០ នាក់ឱ្យមានថាមពលប្រកបដោយនិរន្តរភាព និងជាង ២៨០.០០០ នាក់ទទួលបានទឹកស្អាតនិងអនាម័យប្រសើរឡើង។ក្នុងវិស័យថាមពល គ្រួសារជិត ១៥០.០០០ បានផ្លាស់ប្តូរទៅប្រើជីវឧស្ម័ន អគ្គិសនី ឬឧស្ម័ន LPG ដែលជួយកាត់បន្ថយការបំពុលបរិស្ថាន និងការកាប់បំផ្លាញព្រៃឈើ។ អង្គការSNV…