-
រដ្ឋបាលខេត្តស្ទឹងត្រែងលែងកូនត្រីមេពូជ ៤ម៉ឺនក្បាល ចូលក្នុងទន្លេសេកុង ដើម្បីបង្កើនផលស្តុកធម្មជាតិ

ស្ទឹងត្រែង៖ កូនត្រីមេពូជបីប្រភេទចំនួនបួនម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង ធ្វើការលែងចូលទៅក្នុងទឹកទន្លេសេកុង ដែលជាដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកធម្មជាតិ និងជាសារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែម លើកិច្ចការពារធនធានជលផល និងជីវ:ចម្រុះ។ ពិធីលែងកូនត្រីពូជបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែងលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប្រាក់ ទិត ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ និងមន្ត្រីពាក់ព័ន្ធកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ កូនត្រីមេពូជទាំងបួនម៉ឺនក្បាល ដែលត្រូវលែងចូលក្នុងទន្លេសេកុងក្នុងពេលនោះ រួមមាន៖ កូនត្រីឆ្ពិន ៣ម៉ឺនក្បាល កូនត្រីប្រា ៧ពាន់ក្បាល និងកូនត្រីពោ ៣ពាន់ក្បាល ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សកម្មភាពលែងកូនត្រីពូជនេះជាការដាស់ស្មារតីដល់អ្នកនេសាទទាំងអស់ ឲ្យរួមគ្នាអភិរក្ស…
-
ផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព ត្រូវបាន ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាប្រគលជូនពលរដ្ឋនៅតាមព្រំដែន នៅវត្តនិមិត្តសុធីរាម (ហៅវត្តកូនដំរី) ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះជាលក្ខណៈ គ្រួសារ សាលារៀន និងសហគមន៍ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព បណ្តារខេត្តតាមបណ្តោយព្រំដែន កម្ពុជា~ថៃ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រមូលផលបន្លែ ដំណាំ និងរក្សាទុកគ្រាប់ពូជសម្រាប់ដំាដុះនៅរដូវបន្ទាប់ គឺជារឿងមួយដែលកសិករតែងតែយកចិត្តទុកដាក់។ ទោះយ៉ាងណា កសិករមួយចំនួន នៅជួបបញ្ហាក្នុងការទុកដាក់ និងរក្សាគ្រាប់ពូជឲ្យបានល្អ សត្វល្អិតបំផ្លាញគ្រាប់ពូជ ឬខ្មូតបំផ្លាញជាដើម។ បើមិនដូច្នោះ ក៏គ្រាប់ពូជទាំងនោះ ផ្តល់ទិន្នផលទាបដែរ។ បញ្ហាទាំងអស់នេះ គឺបណ្ដាលមកពី ការប្រមូលផលពីចម្ការយឺតយ៉ាវ ការសម្រាំងពូជមិនបានត្រឹមត្រូវ ការសម្ងួតគ្រាប់ពូជមិនស្ងួតល្អ និងការទុកដាក់ពុំបានត្រឹមត្រូវតាមបច្ចេកទេសជាដើម។ ចំណែកឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ បានមានប្រសាសន៍ថា…
-
នៅសល់ពេល ១ថ្ងៃទៀត ផុតកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ ហើយ!

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ នៅសល់តែរយៈពេល ១ថ្ងៃទៀតតែប៉ុណ្ណោះ សូមរួសរាន់បំពេញពាក្យប្រឡងតាមគ្រឹះស្ថានឧត្តមសិក្សាដូចខាងក្រោម : ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ឧបត្តម្ភគ្រឿងឧបភោគ និងផលិតផលថែរក្សាអនាម័យដល់គ្រួសារងាយរងគ្រោះបំផុតដោយទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ

ភ្នំពេញ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2025៖ ក្រុមហ៊ុន យូនីលឹវើ កម្ពុជាបានជួយគាំទ្រប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងទទួលផលប៉ះពាល់ដោយទឹកជំនន់ថ្មីៗនេះ ចំនួន 729 គ្រួសារ ក្នុងឃុំ ចំនួន5 ក្នុងខេត្តត្បូងឃ្មុំ ដោយបានឧបត្តម្ភនូវគ្រឿងឧបភោគ និង ផលិតផលថែរក្សាអនាម័យសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ប្រមាណ 120 លានរៀល។ កម្មវិធីចែកអំណោយនេះត្រូវបានប្រព្រឹត្តឡើង កាលពីថ្ងៃសៅរ៍ ទី18 ខែតុលា ឆ្នាំ2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ គណអភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ និង លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និងឡាវ ក្នុងវត្តបន្ទាយជ័យមង្គល ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ដោយមើលឃើញពីផលប៉ះពាល់នៃគ្រោះមហន្ដរាយបង្កឡើងដោយទឹកជំនន់ថ្មីៗនេះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានចូលរួមក្នុងការជួយគាំទ្រដល់គ្រួសារងាយរងគ្រោះបំផុត និងទទួលផលប៉ះពាល់ពីទឹកជំនន់ ដោយផ្ដល់ជាអង្ករ មី និងផលិតផលថែរក្សាអនាម័យផ្ទាល់ខ្លួន ដល់ក្រុមគ្រួសារងាយរងគ្រោះបំផុត…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ (CPA3)

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាម។ សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង នាំយកនូវបទពិសោធ ចែករំលែកគ្នាទៅវិញទៅមក ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការចង់បានរបស់ប្រជាជនយើង រួមទាំងបានផ្តល់ទស្សនទានថ្មីៗ ការផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនង និងបទពិសោធល្អៗស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងថែមទៀតផង។ បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចតាមស្តង់ពិព័រណ៍នានា របស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ២ ដល់លេខ១០ ក្នុងវិស័យសុខាភិបាល (CPA3) ឆ្នាំ២០២៤ បានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លាអង្គសិក្ខាសាលាផងដែរ។ លើសពីនេះនាព្រឹកដដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3)…
-
វិទ្យាល័យតាំងក្រសាំង ទទួលបានអគារបន្ទប់ទឹកស្អាតជាសមិទ្ធផលថ្មី ដើម្បីលើកកម្ពស់សុខភាព និងបរិស្ថាន

(កំពង់ធំ)៖ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអគារបន្ទប់ទឹកស្អាត ដែលជាសមិទ្ធផលថ្មី នៃការចូលរួមលើកកម្ពស់បញ្ហាសុខភាព និងបរិស្ថាននៅក្នុងសាលារៀន ក្រោមគម្រោងគាំទ្រពី Autobahn VAG និង Tri Dong ។ លោកជំទាវបណ្ឌិត ជា សិរី ទសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅវិទ្យាល័យ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានចូលរួមអបអរសាទរ ចំពោះអគារបន្ទប់ ទឹកដ៏ស្អាត និងមានសោភ័ណ្ឌភាព ដែលបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយ ពន្លឺ ខ្យល់ អនាម័យ ក្លិន និងភាពងាយស្រួល មួយ ខ្នងនេះ ដែលមានចំនួន ៦ បន្ទប់, ៥ បន្ទប់សម្រាប់យុវតី និង ១ បន្ទប់ សម្រាប់សិស្សមានពិការភាព ហើយនេះក៏ជាសមិទ្ធផលថ្មីមួយ បន្ថែមទៀត សម្រាប់វិទ្យាល័យតាំងក្រសាំង។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ…
-
ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ផ្តួចផ្តើម បុណ្យកឋិនទានសាមគ្គី ទទួលបានបច្ច័យជាង ១២ម៉ឺនដុល្លារ សម្រាប់កសាងឧបដ្ឋានសាលា វត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម

(កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី ទទួលបានបច្ច័យ ជាង១២ម៉ឺនដុល្លារ សម្រាប់កសាងឧបដ្ឋានសាលាវត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមជាបច្ច័យ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ តាមរយៈការប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី នាឱកាសនេះ ។ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា ចំពោះការកសាងឧបដ្ឋានសាលា ដែលជាសមិទ្ធផលដ៏ធំ ហើយល្អស្អាតនេះគឺ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង…
-
ព្រះប្រធានថេរសភាព្រះពុទ្ធសាសនា ពិន សែម ផ្តល់ដំបូន្មានដ៏មានតម្លៃដល់សិស្សជាប់និទ្ទេស A ព្រះពុទ្ធសាសនា និង ការអប់រំ ជាគន្លឹះអភិវឌ្ឍន៍ប្រទេស

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអនុប្រធានប្រចាំការ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមជាមួយលោកជំទាវ និងក្រុមគ្រួសារ បាននាំយកទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរាជបូណ៌ ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ចំនួន ២៦នាក់ មកពីសាលា ២ ក្នុងសង្កាត់សាលាកំរើក។ ក្នុងពិធីនោះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ បានផ្តល់ពុទ្ធឱវាទដ៏មានតម្លៃ ដល់សិស្សដែលទទួលជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សម្តេចបានលើកឡើងថា បន្ទាប់ពីប្រឡងជាប់ សិស្សគួរតែបន្តការសិក្សាឲ្យជ្រៅជាងមុន រហូតដល់កម្រិតបណ្ឌិត ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជា មានបញ្ញា និងសមត្ថភាពពេញលេញ។ សម្តេចក៏បានបញ្ជាក់ថា បញ្ញា គឺជាកញ្ចក់ឆ្លុះបញ្ចាំងអនាគតរបស់មនុស្ស និងជាគន្លឹះសម្រាប់ការកសាងសង្គមគ្រួសារ និងប្រទេសជាតិ។ ប្រជាពលរដ្ឋដែលមានចំណេះដឹង គឺជាផ្នែកសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។ ដូច្នេះ សិស្សទាំងអស់គួរតែខិតខំរៀនសូត្រយ៉ាងស្មោះត្រង់ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កសាងប្រទេសឲ្យរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ឧត្តមនាវីឯក…
-
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងស្រុកជល់គីរី និង ស្រុករលាប្អៀរ

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្ដម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងដោយមានការនិមន្តចូលរួមពី ព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេក្នុងស្រុកជលគីរី ចំនួន ១៥០ គ្រួសារ និង ស្រុករលាប្អៀរ ចំនួន ៧៤គ្រួសារ ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារថ្នាក់កណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងចូលរួមជួយសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋភ្លាមៗ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់វេទនានោះឡើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕ សុខ គឹមសៀន
-
អំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ត្រូវបានចែកជូនពលរដ្ឋ ៦៥គ្រួសារ មកពីភូមិចំនួនពីរ នៃសង្កាត់ព្រែកថ្មី

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ អមដំណេីរដោយអភិបាលរងខណ្ឌ ក្រុមប្រឹក្សាសង្កាត់ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ៦៥គ្រួសារ មកពីភូមិព្រែកថ្មី និងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។ លោកអភិបាលខណ្ឌ បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពកូនចៅរបស់ខ្លួននៅក្នុងគ្រួសារ។ ថ្វីដ្បិតតែអំណោយទាំងនេះ មិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ជួយឧបត្ថម្ភ ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូន ដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ និងពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាដើម ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច ប្រធានកាកបាទកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ ពណ៌សម្បុរ អ្វីនោះឡើយ ។ លោកអភិបាលខណ្ឌ ក៏បានផ្ដាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍…