Category: ព័ត៌មានសង្គម

  • ទីលានផ្ទុកសំរាមថ្មីខេត្តបន្ទាយមានជ័យ អាចផ្ទុកកាកសំណល់សំរាមបានមួយម៉ឺនតោន

    ទីលានផ្ទុកសំរាមថ្មីខេត្តបន្ទាយមានជ័យ អាចផ្ទុកកាកសំណល់សំរាមបានមួយម៉ឺនតោន

    (ខេត្តបន្ទាយមានជ័យ)៖ ទីលានផ្ទុកសំរាមថ្មីនៅខេត្តបន្ទាយមានជ័យដែលទើបចាប់ដំណើរការ អាចទុកដាក់កាកសំណល់សំរាមបានមួយម៉ឺនតោន នេះបើតាមលោកអភិបាលរងក្រុងសិរីសោភ័ណបានឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាជាមូយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADBកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២៥នេះ។ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការគ្រប់គ្រងបរិស្ថាន នៅទីលានទុកដាក់សំរាម ក្នុងក្រុងសិរីសោភ័ណកំពុងដំណើរការ ប្រកបដោយអនាម័យលើបញ្ហាក្លិនស្អុយសំរាមមិនឲ្យសាយភាយទៅលើមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាមួយការញែកកាកសំណល់រឹងរាវ តាមលក្ខណៈ បច្ចេកទេស។ ក្នុងនោះដែរ យើងបានបង្កើនការផ្សព្វផ្សាយណែនាំឲ្យពលរដ្ឋ ចូលរួមវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវងាយស្រួលក្រុមអនាម័យប្រមូលយកទៅដាក់នៅទីលានផ្ទុកសម្រាមថ្មី ។ លោក ឃ្លោក នួយ បានបញ្ជាក់ទៀតនូវការគ្រប់គ្រងសំរាម នៅទីលាននេះពិតជាមានសារៈ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង តាមរយៈការលើកកម្ពស់វិស័យបរិស្ថាន ។ លោក អ៊ឹម សុភារៈ អភិបាលរងក្រុងសិរីសោភ័ណ បានឲ្យដឹងថា ទីលានគ្រប់គ្រងសំរាម ឬទីលានផ្ទុកសម្រាមថ្មីក្រុងសិរីសោភ័ណ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានសាងសង់លើផ្ទៃដី ១១ហិកតា រួមទាំងអគាររដ្ឋបាល បានចាប់ផ្តើមសាងសង់ពីឆ្នាំ២០២៣ និងបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB…

  • វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍ ២ ៣០០កន្លែង លើ ១៣មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍ ២ ៣០០កន្លែង លើ ១៣មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    (ភ្នំពេញ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ២ ៣០០កន្លែង លើ ១៣មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង ១៣ នោះ រួមមាន ការផ្សារលោហៈដោយធ្នូអគ្គិសនី(ធូប), ការផ្សារឧស្ម័ន, ការផលិតនំ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មកុំព្យូទ័រ, ការដំឡើង និងថែទាំបណ្តាញកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការកែច្នៃបន្លែ និងផ្លែឈើ។ ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៥ ៩៣៤ ៤៤៧/ ០១៧ ៧៥០ ៥០៥/ ០១២…

  • ការចូលទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីទិសខាងលិច ទេសចរគ្រប់រូបនឹងឃើញទិដ្ឋភាពដ៏ស្កឹមស្កៃ និងគោរពលើកតម្លៃប្រាសាទ

    ការចូលទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីទិសខាងលិច ទេសចរគ្រប់រូបនឹងឃើញទិដ្ឋភាពដ៏ស្កឹមស្កៃ និងគោរពលើកតម្លៃប្រាសាទ

    (ភ្នំពេញ)៖ ការដែលចូលមកទស្សនាប្រាសាទអង្គរវត្ត បើអ្នកទេសចរ ដើរចូលពីច្រកចូលទិសខាងលិច គេនឹងអាចមើលឃើញនូវទិដ្ឋភាពនៃសំណង់ប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ លេចត្រដែតដ៏ស្គឹមស្កៃ លាយលំជាមួយធម្មជាតិ រុក្ខជាតិតូចធំនានា មានសោភ័ណភាពគ្មានគូប្រៀប ។ អាជ្ញាធរអប្សរាបានឱ្យដឹងថាមុននឹងចូលទៅដល់នៃប្រាង្គប្រាសាទ ទេសចរដើរឆ្លងកាត់ស្ពានហាល កសិន្ធុទឹក ខ្លោងទ្វារ ដែលមើលពីចម្ងាយទេសចរបានគយគន់កំពូលនៃប្រាសាទអង្គរវត្ត នាំឱ្យទេសចរបំភ្លេចមិនបាននូវស្នាដៃរចនាសម្ពន្ធស្ថាបត្យកម្មដូនតាខ្មែរ ក៏ដូចជាការគោរពលើកតម្លៃប្រាសាទអង្គរវត្តផង។ ព្រោះតែហេតុដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ខិតខំរៀបចំបរិវេណខាងមុខប្រាសាទអង្គរវត្ត ឱ្យសក្តិសមនឹងអច្ឆរិយៈវត្ថុនៅក្នុងសកលលោក សម្រាប់ទទួលទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រាសាទអង្គរវត្ត ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រសួងបរិស្ថានពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ

    ក្រសួងបរិស្ថានពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ

    (ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបន្តចាត់វិធានការលើករណី ការកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គិរីរម្យ» នៅក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តចុះទៅដល់ទីតាំងដើម្បីចាត់វិធានការច្បាប់មួយចំនួនទៀត ក្នុងនោះបានរើគ្រឹះសំណង់ផ្ទះលំហែ (បណ្តោយ ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ) ចំនួន១ កន្លែង និងបន្ទប់ទឹកចំនួន ១ កន្លែង ស្មើនិង៤បន្ទប់ (បណ្តោយ៦ម៉ែត្រ និងទទឹង២ម៉ែត្រ) និងបានរើទ្វារដែកចំនួន ចំនួន៤ផ្ទាំង (២ម៉ែត្រ៤០×១ម៉ែត្រ៦០)។ ក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» រហូតឈានទៅដល់ការរៀបចំឯកសារ និងបានដាក់បណ្តឹងករណីល្មើសនេះទៅតុលាការ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់ នាពេលកន្លងមក។ ក្នុងន័យនេះ ក្រសួងបរិស្ថានបានបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការច្បាប់ ស្របយតាមក្រមបរិស្ថាននិងធនធានធម្មជាតិ…

  • កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនា ការប្រើប្រាស់ និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ ជូនមូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ

    កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនា ការប្រើប្រាស់ និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ ជូនមូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ ពិធីផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនា ការប្រើប្រាស់ និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ជូនដល់មេបញ្ជាការ មេបញ្ជារង នាយនាវី នាយនាវីរង និងពលនាវឹក ចំនួន ២៣០នាក់ ស្រី ៨ នាក់នៃបញ្ជាការមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ។ លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម មានប្រសាសន៍សម្ដែងការស្វាគមន៍ចំពោះវត្តមាន និងថ្លែងអំណរគុណក្រុមការងារកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំៗជួយដល់កុមារកម្ពុជារាប់សិបលាននាក់ ដោយឡែកមូលដ្ឋានសមុទ្ររាម ជារៀងរាល់ឆ្នាំតែងតែជួយឧបត្ថម្ភគាំទ្រជាថវិកាសម្រាប់ទ្រទ្រង់ដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា ។ ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ របស់ប្រទេសទាំងមូល កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន យ៉ាងអង់អាចក្លាហានក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការពារយ៉ាងរឹងមាំដែនកោះ-ឆ្នេរ រួមទាំងបណ្ដាភូមិសាស្ត្រពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ លោកជំទាវ ហួន ចន្ទបូរ៉ា…

  • វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១២ ៧៨០កន្លែង លើ ១១មុខជំនាញ និងប្រាក់ឧបត្ថម្ភ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១២ ៧៨០កន្លែង លើ ១១មុខជំនាញ និងប្រាក់ឧបត្ថម្ភ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    (ភ្នំពេញ)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១២ ៧៨០កន្លែង លើ ១១មុខជំនាញ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង១១នោះ រួមមាន សេវាកម្មកុំព្យូទ័រ,ការរចនាក្រាហ្វិកដោយកុំព្យូទ័រ,សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន,សេវាកម្មរដ្ឋបាល,សេវាកម្មសម្អាងកាយ,សេវាកម្មកាត់សក់បុរស,សេវាកម្មភេសជ្ជៈ និងម្ហូបអាហារ,ការកែច្នៃបន្លែ និងផ្លែឈើ,ការចិញ្ចឹមសត្វ,ការថែទាំ និងចិញ្ចឹមត្រីប្រា និងបសុសត្វ។ ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៨៦ ៨៧៩ ២៩២/០៩៣ ៦២៣ ៦៣៦/០៩៧ ៥០៦ ៤៣៤៣/០៨៥ ៨២៨ ៧៨២ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅផ្លូវលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងជើងអនុវិទ្យាល័យសោហឺ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ប្រធានសហព័ន្ធវ៉ូស៊ូកម្ពុជា អាណត្តិថ្មីប្តេជ្ញាផ្លាស់ប្តូរទិសដៅឲ្យកីឡាវ៉ូស៊ូកម្ពុជាឡើងដល់កម្រិតអន្តរជាតិ

    ប្រធានសហព័ន្ធវ៉ូស៊ូកម្ពុជា អាណត្តិថ្មីប្តេជ្ញាផ្លាស់ប្តូរទិសដៅឲ្យកីឡាវ៉ូស៊ូកម្ពុជាឡើងដល់កម្រិតអន្តរជាតិ

    (ភ្នំពេញ)៖ លោក ឧកញ៉ា ស៊ុន ប៊ុនថា ត្រូវបានមហាសន្និបាត គាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាវ៉ួស៊ូអាណត្តិទី៧ ដែលជាអាណ្តិថ្មី (២០២៥–២០២៩) ។ ក្នុងអាណត្តិថ្មីនេះ លោកឧកញ៉ា ក្នុងនាមជាប្រធានសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ថា “សហព័ន្ធវ៉ូស៊ូកម្ពុជានឹងបន្តយុទ្ធសាស្ត្រកែលម្អគ្រប់វិស័យ ទាំងផ្នែកបណ្តុះបណ្តាល ការជ្រើសរើសគ្រូបង្វឹកជំនាញ ការរៀបចំព្រឹត្តិការណ៍ក្នុងស្រុក និងការចូលរួមប្រកួតអន្តរជាតិ។ពិសេស គឺផ្តោតលើការបង្កើតកីឡាករវ៉ូស៊ូជំនាន់ថ្មីដែលមានវិន័យ មានគុណធម៌ និងមានសមត្ថភាពប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់ និងអាស៊ីទាំងមូល។” លោកបន្ថែមថា សហព័ន្ធមានគម្រោងសហការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាល និងបណ្តាញគ្រូបង្វឹកវ៉ូស៊ូជាតិ បង្ហាញសមត្ថភាពនៅព្រឹត្តិការណ៍អន្តរជាតិដូចជា អាស៊ាន អាស៊ី និងពិភពលោក។ ហើយអ្វីកាន់តែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតនោះ គឺចូលរួមដោះស្រាយនូវអ្វីដែលជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជំរុញឱ្យកីឡាវ៉ូស៊ូកម្ពុជាកាន់តែរីកចម្រើនដល់កម្រិតពិភពលោកនាពេលខាងមុខផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមជាប្រធានស្តីទីសហព័ន្ធអាណត្តិចាស់ បានកោតសរសើរចំពោះទឹកចិត្តលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត និងសមាជិកប្រតិបត្តិគ្រប់រូបក្នុងការចូលរួមដឹកនាំសហព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើង៥ចំណុចពិសេសដើម្បីពង្រឹងសហព័ន្ធកីឡាវូស៊ូ ដែល ទី១មានផ្នែករដ្ឋបាលកីឡា។ នោះសហព័ន្ធត្រូវមានការរៀបចំដំណើរការលិខិតស្នាម គ្រប់គ្រង…

  • ក្រសួងកសិកម្ម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់

    ក្រសួងកសិកម្ម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរដល់មន្រ្តីកសិកម្មឃុំទាំងអស់ដែលបានប្រលងជាប់ និងចូលបម្រើការងារតាមមូលដ្ឋាន ហើយបានថ្លែងថា ការបណ្ដុះបណ្ដាលជំនាញឌីជីថល និងការផ្ដល់ធនធានទាំងនេះ គឺជាការជួយសម្រួលដល់ការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំក្នុងការគាំទ្រនិងបម្រើប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមស្មារតី«មានហូប មានបាន មានប្រើ និងមានរហូត» នៃគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំប្អូនៗមន្ត្រីកសិកម្មឃុំ ឱ្យប្រើប្រាស់ធនធានទាំងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផ្តល់សេវាប្រឹក្សាយោបល់ជូនប្រជាកសិករទាំងបច្ចេកទេសកសិកម្ម ទីផ្សារ និងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឱ្យប្អូនៗមន្ត្រីកសិកម្មឃុំ…

  • សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញផ្ដល់​រង្វាន់​ម៉ូតូ​ដល់សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេសA ចំនួន ១៥៥នាក់ នៅខេត្តបាត់ដំបង

    សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញផ្ដល់​រង្វាន់​ម៉ូតូ​ដល់សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេសA ចំនួន ១៥៥នាក់ នៅខេត្តបាត់ដំបង

    បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាតំណាងរាស្ត្រមណ្ឌល​ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល​ និងផ្ដល់​រង្វាន់​ម៉ូតូ​ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៥៥នាក់ នៅទូទាំងខេត្តបាត់ដំបង ។ ក្នុងពិធីដែលបានប្រព្រឹត្តទៅសាលមហោស្រពស្ទឹងសង្កែ នៃភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកាលពីចុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា ឆ្នាំ​២០២៥នេះ​ បេក្ខជនប្រឡង​បាក់ឌុប​ទទួលបាន​និទ្ទេស A មានចំនួន ១៥៥នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ និទ្ទេស A កើន ២៥នាក់។ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់។ជា​ពិសេសនាយក នាយិកា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកអស់​កម្លាំង​កាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ក្នុងការដឹកនាំនិងដំណើរការសាលារៀន និងការបង្រៀនក្នុងថ្នាក់ តាមគ្រ​ប់រូបភាពរួមទាំងអាណាព្យាបាលសិស្សនិងការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្ស ទើបទទួលបានលទ្ធផល​ល្អនាពេលនេះ។  ក្នុងឱកាសសំណេះសំណាលសម្តេចក្រឡាហោម ស ខេង បានរួមអបអរនិងកោតសរសើរដល់សិស្ស​ដែល​ប្រឡង​​ជាប់ទាំងអស់ ពិសេសសិស្សដែលទទួលបាននិទ្ទេសអេ ។សម្តេចក្រឡាហោមក៏បានលើកទឹកចិត្តដល់​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏គួរជួបសំណេះសំណាលជាមួយសិស្ស…

  • កូនត្រី-កូនបង្កងជាងប្រាំបួនម៉ឺនក្បាល ត្រូវបានលែងចូលទៅ​ក្នុង​អាងកំពីងពួយ

    កូនត្រី-កូនបង្កងជាងប្រាំបួនម៉ឺនក្បាល ត្រូវបានលែងចូលទៅ​ក្នុង​អាងកំពីងពួយ

                                          បាត់ដំបង៖កូនត្រីចម្រុះ និងកូនបង្កងចំនួនជាងប្រាំបួនម៉ឺនក្បាល ត្រូវបានលែងចូលទៅក្នុងអាងកំពីងពួយ ស្ថិតនៅ​ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។រដ្ឋបាលខេត្តបានបញ្ជាក់ថា សកម្មភាព​នេះគឺដើម្បីអបអរសាទរនៃទិវាមច្ឆជាតិ ១ កក្កដា។ ក្នុងសេចក្តីរាយការណ៍សង្ខេបរបស់លោក ឈឹម វជិរា ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង​ បានឱ្យដឹងថា មច្ឆជាតិចម្រុះជាងប្រាំបួនម៉ឺនក្បាល ដែលលែងចូលក្នុងអាងទឹក​កំពីងពួយនាពេលនេះមាន​កូនបង្កង​ប្រាំម៉ឺនក្បាល ជាអំណោយ​របស់ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត​កំពង់ចាម​,ត្រីប្រាបីពាន់​ក្បាល​,ត្រីឆ្ពិនពីរ​ម៉ឺនក្បាល, ត្រីព្រលូងមួយម៉ឺន​ក្បាល,​ត្រីក្រាញ់បួនពាន់ក្បាល , ត្រីអណ្តែងទន់ប្រាំពាន់ក្បាល ព្រមទាំង​កូនអន្ទង់ និងកូនអណ្តើកមួយចំនួន ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បានគូសរំលេចថា ការលែងកូនត្រី ក្នុងទិវាមច្ឆជាតិ​គឺធ្វើឡើង ក្នុងគោលបំណងដើម្បីជំរុញ និងបង្កើន នូវភោគផល​ធនធានមច្ឆជាតិឡើងវិញ។ឯកឧត្តមបានអំពាវនាវឱ្យមានការ​ចូលរួមថែរក្សា ការការពារ ការអភិរក្ស និងការទប់ស្កាត់បទ​ល្មើស​ជលផល ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានដាក់នូវបទបញ្ជាដល់គ្រប់​រដ្ឋបាល​ក្រុង ស្រុក នៅក្នុងមូលដ្ឋាន និង​មន្រ្តី​ជំនាញ កងកម្លាំង​សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែពង្រឹងក្នុងការចុះបង្រ្កាបនូវបទល្មើស​នេសាទនៅក្នុងដែនសមត្ថកិច្ច​​របស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារធនធាមច្ឆជាតិឱ្យបានគង់វង្សសម្រាប់ជា​ប្រយោជន៍ដល់​អ្នក​ជំនាន់ក្រោយ។ សូមជម្រាបថា…