Category: ព័ត៌មានសង្គម

  • ព្រះធម្មវនរាសី ចន្ទ មុនី ផ្តល់ម៉ូតូ និងកុំព្យូទ័រដល់សិស្សនិទ្ទេសA នៅស្រុកទឹកផុស

    ព្រះធម្មវនរាសី ចន្ទ មុនី ផ្តល់ម៉ូតូ និងកុំព្យូទ័រដល់សិស្សនិទ្ទេសA នៅស្រុកទឹកផុស

    កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ,ព្រះធម្មវនវាសី ចន្ទ មុនី ព្រះចៅអធិការវត្តចន្ទប្បជោ​ត្ត​នារាម ហៅវត្តសុត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញនិង​និមន្តសំណេះសំណាល និងចែករង្វាន់​លើកទឹកចិត្តដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ និទ្ទេស អេ (A)ចំនួនបីនាក់នៅស្រុកទឹកផុស ។ ក្នុងឱកាសនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានចូលរួមអបអរសាទរដល់ក្មួយៗសិស្សានុសិស្ស ដែលបានប្រឡង​ជាប់​និទ្ទេសA ហើយក៏មិនភ្លេច​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ចំណេះដឹងដល់ការសិក្សារបស់ក្មួយៗ ជាពិសេស គោរព​ថ្លែងអំណរគុណចំពោះព្រះអង្គធម្មវនវាសី ចន្ទ មុនី ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ខ្ពស់​សម្រាប់ការ​ជួយឧបត្ថម្ភជាច្រើនដល់រដ្ឋបាលខេត្ត។ថ្ងៃនេះដែរ សិស្សនិទ្ទេស A ស្រុកទឹកផុសមានចំនួន ៣នាក់ ដែលបានទទួល​ការឧបត្ថម្ភពីព្រះអង្គនូវម៉ូតូចំនួន ៣គ្រឿង និងកុំព្យូទ័រចំនួន ៣គ្រឿង ។ ព្រះធម្មវនវាសី ចន្ទ មុនី មានសង្ឈដីកា លើកទឹកចិត្តសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទាំងយប់​ទាំងថ្ងៃ ប្រឡងបានជាប់ចំណាត់ថ្នាក់…

  • ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ៖ រដ្ឋាភិបាលឧបត្ថម្ភថវិកាប្រចាំខែជូនយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដូនតា

    ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ៖ រដ្ឋាភិបាលឧបត្ថម្ភថវិកាប្រចាំខែជូនយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដូនតា

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ លើកទឹកចិត្ត ដល់យុវជន ជាពិសេសពលករដែលត្រឡប់ពីប្រទេសថៃ ងាកមកចាប់អារម្មណ៍ជំនាញវិជ្ជាជីវៈដូនតាដែលរដ្ឋាភិបាលកំពុងផ្តល់ជូន ព្រោះថាជំនាញនេះ និងអាចបង្កើនប្រាក់ចំណូល ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា។ ការចុះឈ្មោះរៀនជំនាញដូនតានេះ រដ្ឋាភិបាលជួយទាំងស្រុងដោយមិនមានការបង់ថ្លៃសិក្សានោះទេ, បន្ថែមលើនេះ យុវជនដែលមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារងាយរងហានិភ័យ និងទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ខែ ២៨ ម៉ឺនរៀល ថែមទៀត។ សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ មានជំនាញ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។ សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់…

  • ​ក្រុមការងារចាប់ផ្តើមសង់​ជម្រក​ស្នាក់​នៅ​ជូន​គ្រួសារ​វីរ​យុទ្ធ​ជន​កង​ការ​ពារ​ព្រំដែន​កម្ពុជា​-ថៃ​ម្នាក់នៅខេត្តកំពង់ធំ

    ​ក្រុមការងារចាប់ផ្តើមសង់​ជម្រក​ស្នាក់​នៅ​ជូន​គ្រួសារ​វីរ​យុទ្ធ​ជន​កង​ការ​ពារ​ព្រំដែន​កម្ពុជា​-ថៃ​ម្នាក់នៅខេត្តកំពង់ធំ

    កំពង់ធំ៖ឧត្ដមសេនីយ៍​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​យោធភូមិភាគ​ទី​៤​ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បាន​ចាត់​តាំង​កម្លាំង​ដឹកជញ្ជូន​គ្រឿង​ឈើ និង​សម្ភារៈ​សំណង់​ សម្រាប់​សាង​សង់​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​ ជូនគ្រួសារ​វីរ​យុទ្ធ​ជន​គ្មាន​ផ្ទះ​ស្នាក់នៅ​  នៅភូមិ​កប់​ថ្លុក​ ឃុំ​ដំរី​ស្លាប់​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ដែល​ស្វាមី​របស់​គាត់​កំពុង​ជាប់​ដៃ​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ នៅ​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​។ មេបញ្ជាការ​តំបន់សឹក បាន​ឱ្យដឹងថា​ លោក​ស្រី​ កាន​ ឡឹង​ ​អាយុ​ ៣៥​ ឆ្នាំ​ មាន​កូន​តូច​ៗ​នៅ​ក្នុង​បន្ទុក​ចំនួន​ ៦​ នាក់​ ។កន្លង​មក​បាន​ទៅ​រស់នៅ​​ក្នុង​អង្គភាព​កង​ការ​ពារ​ព្រំដែន​កម្ពុជា​-ថៃ​ លេខ​ជាមួយស្វាមី រហូត​ដល់​ថ្ងៃ​ថៃ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​នៅ​តំបន់​មុំបី​ ទើបប្តីរបស់​គាត់​បាន​ឱ្យ​គាត់​មក​រស់​ជាមួយ​បងប្អូន​នៅ​ស្រុក​កំណើត​វិញ​ ដោយ​មាន​កូនប្រុស​ទើបតែបាន​អាយុ​៣​ ថ្ងៃ​ប៉ុណ្ណោះ​ ។ពេល​មក​ដល់​ភូមិ​កំណើត​ គាត់​មិន​មាន​ផ្ទះ​ស្នាក់​នៅ​ទេ​ ដោយ​សុំ​ផ្ទះ​បង​ប្អូន​ស្នាក់នៅ​បណ្តោះអាសន្ន​ ។ ឧត្ដមសេនីយ៍​​ សោម ស៊ុន បន្ត​ថា​ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ការ​លំបាក​​  លោកបាន​ចលនា​សប្បុរសជន​ និង​រៀបចំ​ស័ង្កសី​ដែល​ជាអំណោយរបស់​សម្តេច​​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត រៀបចំសាងសង់​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​ជូន​លោក​ស្រី​ កាន​ ឡឹង​ ឱ្យបាន​រួច​រាល់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ ។  ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​…

  • អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ពលរដ្ឋនៅតំបន់បឹងព្រលិត រងផលប៉ះពាល់ដោយទឹកលិច

    អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ពលរដ្ឋនៅតំបន់បឹងព្រលិត រងផលប៉ះពាល់ដោយទឹកលិច

    (ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានដឹកនាំក្រុមមន្ត្រី នៃរដ្ឋបាលខណ្ឌ និងសង្កាត់ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ ដែលរស់នៅតំបន់ផ្សារបឹងព្រលិត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កំពុងរងផលប៉ះពាល់ដោយបញ្ហាទឹកលិចផ្លូវ និងលំនៅឋាន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ និងពិនិត្យស្ថានភាពជាក់ស្តែង អំពីទុក្ខលំបាក នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ លោក ចេង មុនីរ៉ា បានផ្តែផ្តាំផ្ញើពាក្យសួរសុខទុក្ខពីសំណាក់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅរៀងរាល់ពេលដែលបងប្អូនជួបការលំបាក។ លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ , ថែទាំអនាម័យ នៃការរស់នៅ ពិសេសអាណាព្យាបាលដែលមានកូនតូចៗ ឬមនុស្សចាស់ជរា សូមមានការប្រុងប្រយ័ត្នចំពោះទឹកដែលកំពុងជន់លិច ជៀសវាងការដើរដួលរអិល ឬជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ ។ បច្ចុប្បន្ននេះ កម្លាំងអាជ្ញាធរ បានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការប្រើគ្រប់វិធីសាស្ត្រ ដើម្បីព្យាយាមរំដោះទឹកចេញពីតំបន់ខាងលើ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបង្កខណៈងាយស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ៕ ដោយ ៖…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ក្រសួងប្រៃសណីយ៍កំពុងចងក្រងគោលនយោបាយ និងច្បាប់លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗលើវិស័យប្រៃណីយ៍ ដើម្បីដើរឱ្យទាន់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ក្រសួងប្រៃសណីយ៍កំពុងចងក្រងគោលនយោបាយ និងច្បាប់លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗលើវិស័យប្រៃណីយ៍ ដើម្បីដើរឱ្យទាន់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ប្រៃសណីយ៍កម្ពុជាបានចូលរួមជាមួសហគ្រាសប្រៃសណីយ៍សកលនៅក្នុងតំណើរការនៃបេសកកម្មផ្តល់ សេវាប្រៃសណីយ៍ ដើម្បីជាឧត្តមប្រយោជន៍ ដល់ការតភ្ជាប់សហគមន៍ ការជំរុញពាណិជ្ជកម្ម ការបង្កើតការងារ ការលើកកម្ពស់បរិយាបន្ត និងការជំរុញការអភិវឌ្ឍន៍សង្គម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យប្រៃសណីយ៍បានប្រឈមមុខជាមួយនិងបញ្ហានិងកាលានុវត្តន៍ភាព ដោយសារវិបត្តិកូវីដ១៩ ការកើនឡើងនៃវិស័យបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ការប្រែប្រួលនៃបែបផែនជីវិតរស់នៅស្របទៅតាមការវិវត្តន៍នៃសេដ្ឋកិច្ចនិងសង្គម ។ ឯកឧត្តម គូសបញ្ជាក់ថា ជាតឹកតាងនៅក្នុងសម័យឌីជីថលនេះការប្រើប្រាស់សំបុត្រសំរាប់ទំនាក់ទំនងពំសូវមានការចាប់អារម្មណ៍ពីសារធារណជន ហើយកើនឡើងវិញ ស្របពេលដែលមានការលូតលាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដូច្នេះតម្រូវឱ្យប្រៃសណីយ៍ត្រូវបន្តអវិឌ្ឍបណ្តាញ ធ្វើទំនើបកម្ម និងពិពិធកម្មសេវា ក៏ដូចជាធ្វើបរិវត្តន៍កម្មឌីជីថល ដើម្បីធានានិរន្តរភាព ការផ្តល់សេវាប្រៃសណីយ៍ និងការឆ្លើយតបទៅនិងការរំពឹងទុករបស់អ្នកប្រើប្រាស់។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ ទិវាប្រៃសណីយ៍ពិភពលោក នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតួនាទីរបស់ប្រៃសណីយ៍កាន់តែមានសារៈសំខាន់ ដូច្នេះហើយបានជាយើងឃើញថា វិស័យប្រៃសណីយ៍បច្ចុប្បន្នហាក់បីដូចជាសរសៃឈាម ដែលតភ្ជាប់ពីចំណុចមួយទៅចំណុចមួយ…

  • ក្រសួងបរិស្ថានបន្តការអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះបទល្មើសការរំលោភដីព្រៃនៅឧទ្យានជាតិ«គីរីរម្យ»

    ក្រសួងបរិស្ថានបន្តការអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះបទល្មើសការរំលោភដីព្រៃនៅឧទ្យានជាតិ«គីរីរម្យ»

    (ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កំពុងបន្តនីតិវិធីច្បាប់ ដោយចុះរុះរើសំណង់ខុសច្បាប់ ដែលជនខិលខូចបានលួចឈូសឆាយ ទន្ទ្រានដីព្រៃ និងសាងសង់សំណង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ មន្រ្តីឧទ្យានុរក្ស បានចុះរុះរើសំណង់បន្ទប់ទឹក១ខ្នង មាន៤បន្ទប់ រោងប្រង់តង់ចំនួនពីរ របងបន្លាលួសព័ទ្ធតំបន់ព្រៃ បង្គោលរបងហ៊ុមព័ទ្ធដីព្រៃបន្ថែមទៀត និងសំណង់ផ្ទះលំហែចំនួន១ខ្នងបន្ថែមទៀត។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានដាក់បណ្តឹងទៅតុលាការសាលាដំបូងខេត្តកំពង់ស្ពឺរួចហើយ ពីបទបោះបង្គោលហ៊ុមព័ន្ធ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងប្រមូលសន្និធិផល អនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ»។ ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិត…

  • ​បុរស​ពោះម៉ាយក្រីក្រម្នាក់ចិញ្ចឹមកូននិងបងស្រីពិការបានទទួលផ្ទះមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    ​បុរស​ពោះម៉ាយក្រីក្រម្នាក់ចិញ្ចឹមកូននិងបងស្រីពិការបានទទួលផ្ទះមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជា​ប្រធានគណ:កម្មាធិការសាខាកាបាទ​ក្រហមកម្ពុជា​ខេត្ត ,ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្តកំពង់​ចាមកាលពីថ្ងៃទី៩ តុលា ឆ្នាំ២០២៥ បាន​អញ្ជើញនិងនិមន្ត​ប្រគល់ផ្ទះមនុស្សធម៌មួយខ្នងរួមជាមួយបន្ទប់ទឹកមួយខ្នង ពីរបន្ទប់ជូនលោក ផេន ស៊ាង ផេង អាយុ ៤៨ឆ្នាំ ជាបុរសពោះ​ម៉ាយគ្មានទីពឹង រស់នៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ លោក ផេន ស៊ាងផេង មានមុខរបរដើរស៊ីឈ្នួលធ្វើសំណង់ដើម្បី​ផ្គត់ផ្គង់ជីវភាពគ្រួសារ។គាត់រស់នៅក្នុងផ្ទះចាស់ទ្រុឌ​ទ្រោម​តូចមួយដោយពុំមានបង្គន់អនាម័យនិងមានកូនប្រុសស្រីនាក់ក្នុងបន្ទុក និងទទួលរ៉ាប់រងចិញ្ចឹមថែទាំ​បងស្រី​បង្កើតម្នាកដែលមានជំងឺ​ប្រចាំកាយពិការមួយចំហៀងខ្លួន ។ មើលឃើញពីស្ថានដ៏លំបាកនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានសម្រេចភ្លាមៗ ផ្តល់ជូនបុរសអភ័ព្វរូបនេះបង្គន់​អនាម័យ​មួយខ្នងមានពីបន្ទប់, កង់ ពីរគ្រឿងសម្រាប់កូនៗជិះ​ទៅរៀន និងជួយផ្គត់ផ្គង់ស្បៀងហូបចុកប្រចាំខែរយ:ពេលមួយឆ្នាំ ។ក្រៅពីនេះ ក៏បាន​​ផ្តល់ផ្ទះមនុស្សធម៌មួយខ្នងទំហំ ៤គុណនឹង៦ម៉ែត្រ ជំនួសផ្ទះចាស់ដែលទ្រុឌទ្រោម។ លោក ផេន ស៊ាងផេង បានសម្តែងទឹកចិត្តរំភើបរីករាយឥតឧបមា និង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅជា​ទីបំផុត ចំពោះសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត…

  • រដ្ឋមន្រ្តីសុខាភិបាល៖ ការសិក្សា គឺដើម្បីប្រយោជន៍អ្នកជុំវិញយើង និងសង្គមជាតិទាំងមូល

    រដ្ឋមន្រ្តីសុខាភិបាល៖ ការសិក្សា គឺដើម្បីប្រយោជន៍អ្នកជុំវិញយើង និងសង្គមជាតិទាំងមូល

    ភ្នំពេញ៖ការកសាងប្រទេសជាតិ គឺចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ។ការប្រើប្រាស់ចំណេះជំនាញដែលទទួល​បានពីការ​សិក្សាដោយសញ្ញាបត្រមួយសន្លឹក ហើយទៅបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គឺជាការរួម​ចំណែកកសាងប្រទេស ។នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុងពិធី​ប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាព​សាធារណៈកាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងប្រគល់បរិញ្ញាបត្រនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានកោតសរសើរ និស្សិតជ័យលាភីទាំងអស់ដែល​ចំណាយ​ពេលមកសិក្សា ។គឺមិនត្រឹមតែជាការលះបង់របស់ខ្លួនឯងនោះទេ តែជាការលះបង់របស់ក្រុមគ្រួសារផងដែរ ទាំង​ពេលវេលា ទឹកចិត្ត និងថវិកា ដើម្បីជាអត្ថប្រយោជន៍អ្នកនៅជុំវិញខ្លួន និងសង្គមជាតិទាំងមូល។ ទាក់ទងនឹងការបង្រៀន ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា បានលើកទឹកចិត្តឱ្យខិតខំបង្ហាត់បង្រៀនដោយប្រើប្រាស់​វិធីសាស្ត្រ​ថ្មីៗប្រកបដោយភាពនវានុវត្តន៍ ដើម្បីសម្រេចបាននូវការអប់រំដែលមានគុណភាព និងសមត្ថភាពពិត។ សូមជម្រាបថា ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើកទី៥របស់សាលាសុខភាពសាធារណៈ ជូនដល់​និស្សិតជ័យលាភីចំនួន៣៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់៖ បរិញ្ញាបត្រជាន់ខ្ពស់​សុខភាព​សាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអេពីដេមីសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និងបរិញ្ញាបត្រជាន់ខ្ពស់សុខភាព និងអភិវឌ្ឍន៍សហគមន៍៕ ដោយ៖ ហេង សម្បត្តិ -ថេត វិចិត្រ

  • រដ្ឋបាលខេត្តព្រះវិហារ ត្រៀមស្តារផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្រោយទឹកសម្រក

    រដ្ឋបាលខេត្តព្រះវិហារ ត្រៀមស្តារផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្រោយទឹកសម្រក

    ព្រះវិហារ៖ ផ្ទៃដីកសិកម្មចំនួន៤៨២ហិកតា នៃដំណាំស្រូវនិងដំណាំ​ដំឡូងមី និងកសិករចំនួន ៣១៦គ្រួសារ បាន​រងគ្រោះពី​ជំនន់​ទឹកភ្លៀង​នារដូវវស្សានេះ។ ជាការគិតគូរ អាជ្ញាធរខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះ​មហន្តរាយខេត្តព្រះវិហារ បានត្រៀមរួចជាស្រេចដើម្បី​ស្តារឡើងវិញ​រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា បន្ទាប់ពីជំនន់ទឹកភ្លៀងបាន​ស្រក​ចុះអស់។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារបានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ស្ថានភាព​ទឹកភ្លៀង​ក្នុងខេត្តប់តាំង​ពីដើមរដូវវស្សារហូតដល់ថ្ងៃទី៧ ខែតុលា កន្លងទៅនេះ ខេត្តទាំង​មូលបាន​ទទួលបរិមាណ​ទឹកភ្លៀងសរុប ១៥៤៤.៣មីលីម៉ែត្រ ដែលជាកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹង​បណ្តាឆ្នាំមុនៗ។ចំពោះស្ថានភាពទឹកនៅអាងទឹករក្សាវិញ​កម្ពស់​​ទឹកមានត្រឹម ១២.៣៥ម៉ែត្រ ដែលនៅទាបជាង​កម្ពស់ប្រកាស​អាសន្ន​ក្នុងកម្ពស់ ១៤ម៉ែត្រ ហើយបានស្រកចុះ០.១៥ម៉ែត្រ បើធៀបនឹង​ស្ថានភាព​កាលពីថ្ងៃទី៦ ខែតុលា ដែលជាសញ្ញា​ល្អមួយនៃការថមថយបន្ទាប់​ពីមានការកើនឡើងជាប់ៗគ្នា ។ របាយការណ៍ដដែលបានគូសរំលេចថា ទឹកបានស្រកចុះបន្តិច​មែនតែផលប៉ះពាល់​ដែល​បង្កឡើងដោយជំនន់ទឹកភ្លៀង​កន្លងមកនៅតែជាកង្វល់ចម្បង។គិតត្រឹមថ្ងៃទី៧ ខែតុលាស្រុក​ចំនួនបួនក្នុងខេត្ត រួមមាន៖ ស្រុកជ័យសែន ស្រុករវៀង ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យដំណាំស្រូវលើផ្ទៃដីសរុប ៣៤៤ហិកតា ត្រូវបានទឹកជន់លិច និងបានប៉ះពាល់​ដល់ប្រជាកសិករ ២២៥គ្រួសារ ,ដំណាំដំឡូងមីប៉ះពាល់លើផ្ទៃដី ១២៨ហិកតានិងបានប៉ះពាល់​ដល់កសិករ ៩១គ្រួសារ។ មិនព្រងើយកន្តើយ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះវិហារនៅតែ​បន្តតាម​ដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពទឹក ដើម្បីធានាសុវត្ថិភាព​ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍បន្ទាន់ ដល់ប្រជាពលរដ្ឋដែល​រងគ្រោះ ត្រៀមស្តារឡើងវិញ​នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ត្រៀមផ្តល់ជំនួយ និងអន្តរាគមន៍ដល់ដំណាំកសិកម្ម ដែលរងការ​ខូចខាត នៅពេល​ដែលទឹកជំនន់បានស្រកចុះអស់៕ ដោយ៖ឡុង សំបូរ

  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យបង្កើនការបុងប្រយ័ត្ន

    គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យបង្កើនការបុងប្រយ័ត្ន

    បន្ទាយមានជ័យ៖ វគ្គបណ្តុះបណ្ដាលស្ដីពីការងារគ្រប់គ្រោងគ្រោះមហន្តរាយដែលបណ្ដាលមកពីធម្មជាតិ​បានរៀបចំ​ឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២៥នេះ។ វគ្គនេះបានកើតឡើងស្រប​ពេលដែលខេត្តមួយចំនួនរបស់កម្ពុជាបានប្រឈមនឹងជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ។ ប្រាប់ដល់សិក្ខាកាមចូលរួម លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះដើម្បីផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិទាំងអស់ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងចំណេះដឹង សមត្ថភាព តួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព លើបញ្ហាប្រឈម និងហានិភ័យដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងបណ្តាលមកពីគ្រោះរាំងស្ងួត ។ការឡើងកំដៅ និងគ្រោះទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ មានស្ត្រី កុមារ ជនដែលមានពិការ ភាព។ លោក មាស ហឹក សមាជិកគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ឃុំដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល​នេះបាននិយាយថា លោកនឹងធ្វើការផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋឱ្យ​ចេះប្រើប្រាស់នូវប្រព័ន្ធបញ្ជូនព័ត៌មានរហ័ស​ដល់អ្នកជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ បន្ទាយមានជ័យជាខេត្តមួយដែលលមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសថៃនិងមានចម្ងាយប្រហែល ៣៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ជារឿយៗខេត្តនេះតែងប្រឈមនឹងជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីផ្នែកខាងលើ៕ ដោយ៖ គៀន ច័ន្ទហ៊ីន