-
ឯកឧត្តម ណយ ផាណា៖ វគ្គបណ្តុះបណ្តាលទ្រីយ៉ាត្លុងនឹងរួមចំណែកអភិវឌ្ឍធានធានគ្រូបង្វឹកនិងអត្តពលិកឱ្យកាន់តែមានគុណភាព

(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១ បានបិទបញ្ចប់ដោយជោគជ័យ ខណៈវគ្គដ៏សំខាន់នេះត្រូវបានចាត់ទុកថាជាចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានគ្រូបង្វឹក និងអត្តពលិកប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែមានគុណភាព សម្បូរបែប ។នេះជាប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីបិទវគ្គ នាល្ងាចថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៥។ ឯកឧត្តម ណយ ផាណា បានគូសបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដែលបានចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិពីររូបជូនដល់សិក្ខាកាមជាគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្ពុជា និងសិក្ខាកាមមកពីប្រទេសវៀតណាម៥នាក់ សរុប២៥នាក់។ ឯកឧត្តម ជឿជាក់ថា សិក្ខាកាមជាគ្រូបង្វឹកទាំងអស់នឹងយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១នេះទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីរបស់ខ្លួនឱ្យមានគុណភាពល្អប្រសើរ ។ បន្ថែមពីលើនេះ ឯកឧត្តម ជំរុញឱ្យសិក្ខាកាមទាំងអស់ស្វែងយល់បន្ថែមឱ្យបានស៊ីជម្រៅអំពីការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ដូពីង ដែលពិភពលោកកំពុងយកចិត្តទុកដាក់ខ្ពស់ កាលណា កីឡាករ ឬកីឡាករកីឡាការិនីណាម្នាក់ប្រើប្រាស់សារធាតុហាមឃាត់នោះនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯង ក្រុមគ្រូសារ និងកិត្តិយសជាតិជាដើម រហូតដល់អន្តរជាតិដកមេដាយវិញ និងត្រូវបានដាក់ទណ្ឌកម្មទៀត។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចែករំលែកចំណេះជំនាញពីគ្រូឧទ្ទេសទាំងពីររូប និងការប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមទាំងអស់ផងដែរ។ ដោយឡែក លោក…
-
អាជ្ញាធរសម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវ កៅស៊ូពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ដោយសារទឹកជំនន់ហក់ឡើងខ្ពស់បណ្តាលឱ្យមានការហូរបុកច្រោះផ្លូវជាច្រើនកន្លែង

(ខេត្តព្រៃវែង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង និងអាជ្ញាធរស្រុកពារាំង បានយកចិត្តទុកដាក់ខ្ពស់ និងសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ដោយសារទឹកជំនន់ហក់ឡើងខ្ពស់បណ្តាលឱ្យមានការហូរបុកច្រោះផ្លូវជាច្រើនកន្លែងលើកំណាត់ផ្លូវកៅស៊ូពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង អាជ្ញាធរសម្រេចផ្អាកការចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវនេះជាបណ្តោះអាសន្ន ដើម្បីរក្សាបានសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ។ នេះបើយោងតាមបណ្តាញសង្គម ផ្លូវការ របស់ ឯកឧត្តម ផន រីម រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អ្នកនាំពាក្យក្រសួងការងារទាត់ចោលការផ្សាយរបស់ក្រុមប្រឆាំងក្រៅប្រទេសថា “មានការឃុំខ្លួនកម្មករ” ថាជារឿងភូតកុហុក

(ភ្នំពេញ) អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នារសៀលថ្ងៃទី៥ ខែតុលានេះបានលើកឡើងថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងបំភ្លៃខុសពីការពិត លើការតវ៉ារបស់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុនតារាល និងបានច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយបំភ្លៃខុសការពិតទាំងនោះ ដោយចាត់ទុកថា ជាចេតនាញុះញង់បំផ្លាញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ លោកថ្លែងថា ៖ «ខ្ញុំមើលឃើញថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងតែធ្វើការបំភ្លៃខុសពីការពិតលើការតវ៉ារបស់បងប្អូននៅក្រុមហ៊ុនតារាល ជាក់ស្តែង ការផ្សព្វផ្សាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ អាចារ្យហ្វី និង កុច សំបូរ គឺជាការចោទប្រកាន់ដោយអគតិ គ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុង ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីចេតនារញុះញង់និងរុញឱ្យបងប្អូនកម្មករធ្វើខុសច្បាប់ ព្រំទាំងបំផ្លាញទំនាក់ទំនងល្អរវាងថៅកែរោងចក្រនិងកម្មករ»។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការពិតនៃបញ្ហារបស់បងប្អូននៅក្រុមហ៊ុនតារាល ដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនោះ គឺពួកគាត់បានចូលធ្វើការជាធម្មតាវិញតាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ លឿនរហ័ស ទាន់ពេលវេលា របស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជក ក្រោយការតវ៉ានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។ បើតាម លោក ស៊ុន មេសា ការបំភ្លៃខុសពីការពិតពីសំណាក់ក្រុមប្រឆាំងក្រៅស្រុក មិនមែនទើបតែធ្វើពេលនេះទេ…
-
ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន

(ខេត្តកណ្ដាល)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ព្រមទាំងសហការី កាលពីថ្ងៃអាទិត្យទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់។ លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករនិងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុក ដូចជា ដំណាំពោតនិងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ទភាពតែម្តង។ គួរបញ្ជាក់ថា បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។…
-
ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដុតកម្ទេចក្រណាត់ និង បានធ្វើការបំពុលខ្យល់

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ពុំបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថានផងដែរ។ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះមុខគឺ-ហាមដាច់ខាតដល់ក្រុមហ៊ុន យកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ-ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៥៦ និងមាត្រា៦៩៤នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។-ក្រុមហ៊ុនត្រូវបង់សំណងខូចខាតប៉ះពាល់បរិស្ថាន-ឡចំហាយត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែងឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យនិងរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd បានប្រព្រឹត្តផ្ទុយច្បាប់ ដោយនៅក្នុងរោងចក្រ ក្រុមការងារបានរកឃើញសារធាតុ និងករណីបង្កឱ្យមានការបំពុលបរិស្ថានមួយចំនួនដូចជា៖ ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក៏ដូចជាំអ្នកសារព័ត៌មាន…
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ៧ពាន់កន្លែងសម្រាប់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាខាបេឡាជាតិសន្តិសុខសង្គមខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង មន្ទីរការងារ ក្រុមការងារ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ រៀបចំ ”ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ” នៅបរិវេណសាលាស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីផ្តល់ឱកាសការងារជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើនៅខេត្តបាត់ដំបងឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ១៥ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពដល់ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មលើលិខិតបទដ្ឋានគតិយុត្ត និងការចុះបញ្ជីថ្នាំកសិកម្ម

(ភ្នំពេញ)៖ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (ហៅកាត់ថា FAO) រៀបចំជាសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពដល់ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មលើលិខិតបទដ្ឋានគតិយុត្ត និងការចុះបញ្ជីថ្នាំកសិកម្ម នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោងដែលទទួលបានការឧបត្ថម្ភគាំទ្រដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) និងត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖(១). ពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធទៅលើលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងការចុះបញ្ជី ជាពិសេសគឺផ្តោតទៅលើថ្នាំកសិកម្មជីវសាស្រ្ត(២). ពង្រឹងសមត្ថភាពថ្នាក់ជាតិសម្រាប់ទប់ស្កាត់សមាសភាពចង្រៃឈ្លានពានសំខាន់ៗ និងការត្រៀមលក្ខណៈក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ នៅក្នុងផលិតកម្មដំណាំ កសិករតែងអនុវត្តវិធានការចាំបាច់នានាដើម្បីបង្ការទប់ស្កាត់ការបាត់បង់ផលដំណាំ ដែលក្នុងនោះវិធានការគីមី (ការប្រើប្រាស់ថ្នាំកសិកម្ម) នៅតែជាវិធានការមួយដ៏ពេញនិយមសម្រាប់ប្រជាកសិករ។ដូចនេះ ការរៀបចំសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពដល់ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មលើលិខិតបទដ្ឋានគតិយុត្ត និងការចុះបញ្ជីថ្នាំកសិកម្មនាពេលនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតដើម្បីឆ្លុះបញ្ចាំងអំពីភាពជាដៃគូររវាង“រដ្ឋ-ឯកជន-ដៃគូរអភិវឌ្ឍ” ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់មកជួបជុំគ្នា ដើម្បីផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងបង្កើនកិច្ចសហការឱ្យកាន់តែប្រទាក់ក្រឡាគ្នា និងស៊ីជម្រៅថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈលើការអនុវត្តការតម្រូវបមាណីយសម្រាប់ថ្នាំកសិកម្មនៅក្នុងគ្រប់សកម្មភាពពាក់ព័ន្ធនឹងផលិតផលនេះ។ ជាពិសេសផ្តល់ឱ្យប្រតិបត្តិករថ្នាំកសិកម្មទទួលបាននូវចំណេះដឹង និងធាតុចូលថ្មីៗបន្ថែមទៀត ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីរួមចំណែកក្នុងការអភិឌ្ឍន៍វិស័យកសិកម្ម ក្រៅពីការធានាបាននូវសន្តិសុខស្បៀងក្នុងស្រុក និងបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាពនិងសុវត្ថិភាព ជាមួយនឹងការបង្កើនតម្លៃបន្ថែម និងការរក្សាបាននូវនិរន្តភាពនៃប្រព័ន្ធក្សេត្របរិស្ថាន៕…
-
សមាគមមីក្រូហិញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) យកចិត្តទុកដាក់ខ្ពស់លើវីរៈកងទ័ព និងប្រជាជនភៀសសឹក

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិញ្ញវត្ថុកម្ពុជា (CMA) បានដឹកនាំក្រុមការងារ និងសហការរីក្នុងវិស័យហិរញ្ញវត្ថុ ប្រមាណជាង ២០គ្រឹះស្ថានដែលធ្វើប្រតិបត្តិការក្នុងខេត្តឧត្តរមានជ័យ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រួមទាំងយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តដើម្បីសម្រាលបន្ទុកជនភៀសសឹក និងយោធិនក្នុងសមរភូមិមុខ។ អំណោយជាអង្ករ មី អាវភ្លៀង សម្ភារៈប្រើប្រាស់ និងថវិកាទាំងអស់នេះ កើតចេញពីទឹកចិត្តប្រកបដោយក្តីគោរព និងស្មារតីរួមកម្លាំងគ្នាគាំទ្រវីរៈកងទ័ពជួរមុខ ពីសំណាក់សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) រួមទាំងបុគ្គលិកក្នុងវិស័យហិរញ្ញហិរញ្ញវត្ថុ។ ថ្វីត្បិតតែអំណោយទាំងអស់នេះ មិនច្រើនក៏ពិតមែន តែកើតចេញពីស្មារតីរួមកម្លាំងគ្នារវាងសមាជិកក្នុងវិស័យហិរញ្ញវត្ថុ គាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈជំនួបជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ ឌិត នីតា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់បុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយោធិនទាំងអស់ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពដែនដី និងសុខសុវត្ថិភាព ជូនប្រជាជន។ លោកជំទាវក៏បានបញ្ជាក់ផងដែរថា ស្ថិតក្នុងស្ថានភាពលំបាកនៃជម្លោះព្រំដែននេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមគមធនាគានៅកម្ពុជា ក៏ដូចជាសមាជិករបស់សមាគម បានគាំទ្រ និងអនុវត្តនូវ…
-
គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តចំនួន៥

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈ QR Code ឬចូលទៅកាន់តំណរភ្ជាប់ https://go.gov.kh/era/mcs25moeys ចំពោះសាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានសេចក្តីជូនដំណឹង សេចក្តីណែនាំ លក្ខខណ្ឌនៃការជ្រើសរើស និងតារាងឧបសម្ព័ន្ធស្តីពីលក្ខខណ្ឌជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យបានច្បាស់លាស់។ (មានជូនភ្ជាប់. សេចក្តីជូនដំណឹង) ដោយ ៖ ង៉ាន់ ទិត្យ
-
មន្រ្តីផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងពង្រឹងវិធានការការពារទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំសហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានអញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីជលផលក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឃុំក្រសាំង ខ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដល់ប្រជានេសាទកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងឱកាសនេះមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំបានផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងការណែនាំស្ដីពីការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងរដូវបិទនិងរដូវបើកនេសាទ ដែលប្រជានេសាទទាំងអស់ រួមជាមួយនឹងប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្តតាមច្បាប់ស្តីពីជលផលដែលរដ្ឋសភាជាតិបានអនុម័ត និង ទើបបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលថ្មីៗនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអគុណដល់ប្រជានេសាទមួយចំនួនធំ ដែលកន្លងមកបានចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងជំនាញមានសមត្ថកិច្ច ក្នុងការប្រើប្រាស់ឧបករណ៍នេសាទបានត្រឹមត្រូវ តែក៏នៅមានប្រជានេសាទយើងមួយចំនួន នៅតែលបលួចដាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិ ។ឯកឧត្តមក៏បានកោតសរសើរកងកម្លាំងចម្រុះ ដែលបានរួមគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ទទួលបានលទ្ធផលល្អប្រសើរ ៕ ដោយ៖ ប៊ុន រដ្ឋា