-
អាជ្ញាធរ កំពុងដោះស្រាយបន្ទាន់ បញ្ហាទឹកជន់លិចផ្លូវនៅតំបន់បឹងព្រលឹត

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចផ្លូវនៅតំបន់បឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៃទឹកលិចផ្លូវជុំវិញផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់បឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ហើយបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងចាត់វិធានការដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការដាក់ម៉ាសុីនបូមទឹក និងរថយន្តបូមទឹក រថយន្តបូមលូ និងកាយជាប្រឡាយ ដើម្បីរំដោះទឹកពីផ្លូវដែលលិចឱ្យបានលឿនបំផុត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។តាមរយៈវិធានការនេះ ក្នុងរយៈពេល២ថ្ងៃទឹកដែលលិចផ្លូវក្នុងតំបន់បឹងព្រលិត នឹងរីងអស់ បន្ទាប់មករដ្ឋបាលខណ្ឌនឹងលាងសម្អាតផ្លូវទាំងនោះ ឱ្យមានលក្ខណៈល្អប្រសើរវិញ។ លោកអភិបាលខណ្ឌ បញ្ជាក់បន្ថែមថា ៖ នេះពុំមែនជាជំនន់ទឹកភ្លៀង ឬទឹកដែលមានប្រភពហូរហៀរពីតំបន់ណាមកនោះទេ វាជាទឹកដែលច្រាលហូរចេញពីលូ និងផ្នែកខ្លះទឹកទន្លេបាសាក់ជ្រាបចូលតាមប្រព័ន្ធលូដែលបានបិទរួចហើយ ព្រោះទឹកទន្លេឆ្នាំឡើងកម្ពស់ខ្ពស់ជាងឆ្នាំ២០២៤។ ក្នុងនាមអាជ្ញាធរខណ្ឌ លោក ចេង មុនីរ៉ា សុំការយោគយល់អាធ្យាស្រ័យចំពោះបញ្ហាទឹកលិចផ្លូវនៅតំបន់រស់នៅរបស់បងប្អូន ដែលបានបង្កការលំបាកដល់ការធ្វើដំណើរ និងការរស់នៅប្រចាំរបស់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែ ហើយសន្យានឹងដោះស្រាយឲ្យបានលឿនបំផុតក្នុងរយៈពេល២ថ្ងៃ។ គួរបញ្ជាក់ផងដែរថា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានផ្ដល់គន្លឹះដល់សិស្សជ័យលាភីប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២៥ ឱ្យក្លាយជាសិស្សពូកែ

(ភ្នំពេញ)៖ «សិស្សពូកែ មិនមែនពូកែរៀននោះទេ តែគឺត្រូវមានតិចនិក និងវិធីសាស្រ្ត ក្នុងការរៀនសូត្រឱ្យពូកែឈានមុខគេ តាមរយៈការរៀនត្រៀមជាមុន»។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាឱកាសជួប សំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងស្នាក់ការទួលវិហារ ឃុំ ជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ក្នុងពិធីនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួង បរិស្ថាន ក៏បានបញ្ជៀបបន្ថែមនូវសារអប់រំដ៏មានសារៈសំខាន់ គឺការទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីជាអ្នកកត់ត្រាផ្ទាល់របស់សម្តេចតេជោ ឯកឧត្តមហ៊ានអះអាងដោយជំនឿជាក់ថា សម័យតេជោ-ធិបតី គឺមិនអនុញ្ញាតឱ្យប្រទេសដទៃណាមួយមកឈ្លានពានទឹកដីកម្ពុជាបានសូម្បី១មីលីម៉ែត្រ។ ទន្ទឹមនេះ ការដោះស្រាយគឺមានយុទ្ធវិធី អត់ធ្មត់ ទន់ភ្លន់ ភាពបត់បែនខ្ពស់ និងមិនបំពានលើកិច្ចព្រមព្រៀងតំបន់ឡើយ ដូចនេះ យើងទាំងអស់គ្នាត្រូវតែអត់ធ្មត់ និងរ់ចាំលទ្ធផល និងដំណោះស្រាយដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដោយកាត់បន្ថយឱ្យបាននូវកម្រិតហានិភ័យកម្ពុជាទាបបំផុត។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស B C…
-
ក្រសួងប្រៃសណីយ៍ប្រកាស ជ្រើសរើសនិស្សិតស្ម័គ្រចិត្តសរុបចំនួន ៣០០នាក់ ចូលរួមរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ( ក.ប.ទ.) សូមជម្រាបជូនដល់និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ភាសាអង់គ្លេស ឬទំនាក់ទំនងអន្តរជាតិ ឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO)…
-
ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជំរុញឲ្យមានយន្តការរួមគ្នា ដើម្បីស្វែងរកគន្លឹះក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផល ប្រកបដោយចីរភាព

(ខេត្តស្ទឹងត្រែង)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានជំរុញឲ្យមានយន្តការរួមគ្នា ដើម្បីស្វែងរកគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈម ការគ្រប់គ្រង និងការអភិរក្សធនធានជលផល ប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ការជំរុញរបស់ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានធ្វើឡើងនាថ្ងៃទី៦កញ្ញា២០២៥ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ប្រចាំឆ្នាំបណ្តាញសហគមន៍នេសាទ ក្រោមកិច្ចសហការរវាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមជាមួយអង្គការដៃគូរអភិវឌ្ឍន៍ ដោយមានការចូលរួមពី គណៈអភិបាលក្រុង/ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងបណ្តាញសហគមន៍នេសាទ និងអង្គការដៃគូជាច្រើនទៀតផងដែរ ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានលើកឡើងថា សិក្ខាសាលាដែលបានធ្វើឡើងនៅថ្ងៃនេះ មានគោលបំណង ចែករំលែកបទពិសោធន៍ ក្នុងការងារអភិរក្សធនធានជលផល និងយន្តការដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព ព្រមទាំងពិភាក្សា និងពង្រឹងយន្តការរួម ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព ដោយមានការចូលរួមអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធ។ លោកទុំ នីរ៉ូ បានបន្តថា បច្ចុប្បន្ន ខេត្តស្ទឹងត្រែង មានសហគមន៍នេសាទជាច្រើន…
-
សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាប់ជនសង្ស័យ ៤នាក់ ក្នុងករណីប្រើហិង្សាកាប់យកម៉ូតូ

(កំពង់ចាម)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ក្នុងការពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាកម្លាំងសមត្ថកិច្ចនគរបាលក្រោមឱវាទ ចេញប្រត្តិបត្តិការបង្ក្រាបក្រុមជនសង្ស័យ ៤នាក់ នៅក្នុងភូមិសាស្ត្រ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ឯកឧត្តម ឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ឯកឧត្តម បានចាត់បញ្ជាកម្លាំងចេញប្រតិបត្តិការ ដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាពណ៌ខ្មៅសេរី ឆ្នាំ២០២៤ ជារបស់ជនរងគ្រោះ, ម៉ាកហុងដាពណ៌ខ្មៅសេរី.២០១៨ និងកាំបិតខ្វែវចំនួន០១ វត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបញ្ជា ឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃលាសាដំបូងខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖…
-
មន្ទីរពេទ្យកុមារអង្គរ បើកយុទ្ធនាការរៃអង្គាសថវិកា ជួយសង្គ្រោះកុមារមានជំងឺមហារីកកម្ពុជា រយៈពេញ ១ខែតុលានេះ

(ភ្នំពេញ)៖ យុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក” បានបើកដំណើរការហើយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ ។ មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាព ។ យុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក” បានចាប់ផ្តើមបើកដំណើរការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០ម៉ឺនដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារ តាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។ ពិធីបើកដំណើរការជាផ្លូវការ បានធ្វើឡើងនៅបុរីប៉េង ហួត បឹងស្នោ ក្នុងរាជធានីភ្នំពេញ ដែលមានចូលរួមពីលោកគ្រូ អ្នកគ្រូវេជ្ជបណ្ឌិតជំនាញមហារីក មន្ទីរពេទ្យកុមារអង្គរ អ្នកនិយាយសាធារណៈល្បីៗ និងសប្បុជនខ្មែរជាច្រើនរូប ។ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ…
-
អង្គការ WWF រកឃើញសត្វព្រៃកម្រ ជាច្រើនក្បាល ចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និង ស្ទឹងត្រែង

(ភ្នំពេញ)៖ សត្វព្រៃកម្រជាច្រើនប្រភេទត្រូវបានអង្គការ WWF ធ្វើការសិក្សាស្រាវជ្រាវដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែងកាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងមក ។ យោងតាម អង្គការ WWF បានឱ្យដឹងថា៖រាប់ចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្រុមស្រាវជ្រាវជីវៈចម្រុះរបស់ WWF-កម្ពុជា សហការជាមួយអជ្ញាធរមូលដ្ឋាន និងសហគមន៍ បានរៀបចំការងារអង្កេត និងធ្វើជំរឿនសត្វស្លាបសំខាន់ៗដ៏មានតម្លៃរបស់កម្ពុជា។ ជាក់ស្តែងលទ្ធផលទទួលបានក្នុងនេះមានដូចជា៖សត្វត្រយងចង្កំកស ចំនួន ២៩៨ ត្រូវបានកត់ត្រាឃើញនៅទ្រនំចំនួន ២០ (១៩ សំបុកកំពុងវត្តមានសត្វ) ចន្លោះពីថ្ងៃទី១២ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៥។ដោយឡែកសំបុកសត្វត្រដក់តូចចំនួន ១៤ ត្រូវបានកត់ត្រា នៅភូមិអូរកក់ និងភូមស្រែឈូក ខេត្តក្រចេះចន្លោះពីថ្ងៃទី១៨ដល់១៩ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពខាងលើនេះបានឱ្យដឹងដែរថា តាមរយៈការអង្កេត និងជំរឿននាពេលនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការតាមដានស្ថានភាព និងចំនួន សត្វស្លាប និងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពអភិរក្ស ដើម្បីការពារសត្វស្លាបទាំងនោះ។ ដោយឡែកនៅក្នុងទិវាទីជម្រកពិភពលោកនា ឆ្នាំនេះដែរ អង្គការ WWF ឱ្យដឹងថា”យើងបន្តចូលរួមលើកកម្ពស់ និងគាំទ្រនូវសារៈសំខាន់នៃទីជម្រកធម្មជាតិដ៏រឹងមាំទាំងអស់ រាប់ចាប់ពីធនធានព្រៃឈើ រហូតដល់ទន្លេ បឹងបួរ…
-
ក្នុងត្រីមាសទីមួយឆ្នាំ២០២៥ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានដោះលែងសត្វព្រៃសរុប ១៦៤ ក្បាល

(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទីមួយឆ្នាំ២០២៥ យើងបានដោះលែងសត្វព្រៃសរុប ១៦៤ ក្បាល រួមមានពស់ថ្លាន់ ៨០ ក្បាល ស្វាព្រាម ១១ ក្បាល និងទោចម្កុដ ១៦ ក្បាល ចូលទៅក្នុងព្រៃដែលជាជម្រកធម្មជាតិរបស់ពួកគេឡើងវិញ។នេះបើតាមការឱ្យដឹងពីសំណាក់ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia)។ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានឱ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថា ៖ ការដោះលែងនេះជានិមិត្តរូបនៃក្តីសង្ឃឹមនិងអំណាចដែលនាំមកនូវការផ្លាស់ប្តូរតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការអភិរក្ស។ គួរបញ្ជាក់ថា ក្នុងថ្ងៃនេះ អបអរសាទរ ទិវាសត្វពិភពលោកនាថ្មីៗមកនេះដែរ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានបង្ហាញពីការតាំងចិត្តការពារសត្វព្រៃទាំងអស់ ជាពិសេសសត្វព្រៃនៅកម្ពុជា។ អង្គការមួយនេះបានលើកឡើងថា”តាមរយៈការការពារព្រៃឈើ យើងអាចបង្កើតជាជម្រកសុវត្ថិភាពសម្រាប់សត្វដ៏អស្ចារ្យទាំងនេះឱ្យរស់នៅក្នុងភាពសុខដុមជាមួយបរិស្ថានធម្មជាតិរបស់ពួកគេ។ យើងរួមគ្នាដើម្បីធានាថា មនុស្សជំនាន់ក្រោយនឹងទទួលបានភពផែនដី ដែលសម្បូរទៅដោយជីវចម្រុះ និងសោភ័ណភាព” ៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋបាលខេត្តសៀមរាបរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

សៀមរាប៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួនក្នុងន័យប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវឆ្លើយថាទេជំពោះព័ត៌មានក្លែងក្លាយ ដែលបានរៀបចំឡើង ដោយមន្ទីរព័ត៌មានខេត្តសៀមរាប ។ ពិធីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥មានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ប្រភេទមន្រ្តីនៃមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្សយ៉ាងច្រើនកុះករដោយដង្ហែចាប់ពីសួនច្បារព្រះរាជដំណាក់ ឆ្ពោះទៅតាមផ្លូវមាត់ស្ទឹង ទៅបញ្ចប់នៅរង្វង់មូលនាគបាញ់ទឹកផ្សារចាស់ ។ ក្នុងឱកាសនេះលោក សុខ ថុល អភិបាលរងខេត្តបានអំពាវនាវឱ្យមន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅពេលប្រើប្រាស់បណ្តាញសង្គម ត្រូវបង្កើនការប្រុងប្រយ័ត្នស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់មុននឹងចែករំលែក ។លោកបន្ថែមថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែប៉ះពាល់ដល់ឥទ្ធិពលរដ្ឋាភិបាលនោះទេ ប៉ុន្តែអាចបង្កឱ្យមានភាពចលាចល និងប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ ។ លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្តសៀមរាបបានបញ្ជាក់ថាការចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ទ្រាយធំនាពេលនេះក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ពីលំហព័ត៌មានក្នុងសង្គមកម្ពុជា ។ យុទ្ធនាការនៅខេត្ត”សៀមរាបនេះ គឺជាគោលដៅទី៦ នៃការអនុវត្តយុទ្ធនាការទូទាំងប្រទេស ក្រោមទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!” ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងព័ត៌មាន។ លោកអនុប្រធានមន្ទីរ បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយសរុបចំនួន ៣ ៦៥១ ករណី ដែលជាចំនួនកើនឡើងប្រមាណ ១៤ភាគរយ…
-
រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ នៅស្រុកពារាំង រងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង

(ខេត្តព្រៃវែង)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលរងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវនេះ។ ក្រសួងបានកំពុងពិនិត្យ និងចាត់វិធានការជួសជុលកំណាត់ផ្លូវនេះឱ្យបានឆាប់រហ័ស។ គួរបញ្ជាក់ផងដែរថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងចំពោះការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដែលជូនដំណឹងសារជាថ្មី ។ សូមបញ្ជាក់ថា ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ (មុខផ្សារក្រុងព្រៃវែង) មានកម្ពស់ ៦,៦៤ម កម្ពស់ទឹកប្រកាសអាសន្ន ៧,៥០ម។ ក្នុងស្ថានភាពកម្ពស់ទឹកខាងលើនេះ ខេត្តព្រៃវែងបានរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៧ស្រុក ស្មើនឹង ៤៤ឃុំ ក្នុងនោះ ស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ…