Category: ព័ត៌មានសង្គម

  • រដ្ឋបាលខេត្តកំពង់ចាមនឹងមានកំពង់ផែទេសចរណ៍មួយនាពេលខាងមុខ

    រដ្ឋបាលខេត្តកំពង់ចាមនឹងមានកំពង់ផែទេសចរណ៍មួយនាពេលខាងមុខ

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កាលពី​រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញក្នុងពិធីក្រុងពាលីសម្រាប់​បើកការដ្ឋានគម្រោងសាងសង់​កំពង់ផែទេសចរណ៍កំពង់ចាមស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ជាការកែលម្អលើកំពង់ផែចម្លងចាស់។ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម នឹងបើកការដ្ឋាន​សាងសង់ជាផ្លូវការនៅថ្ងៃទី៣ ខែតុលា។នេះជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ឱ្យប្រែក្លាយជា​កំពង់ផែទេសចរណ៍ស្តង់ដារ មានសោភណភាព សមស្របសម្រាប់នាវាចូលសំចត ដោយប្រើប្រាស់ថវិកាជាតិ ។​តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និង​បម្រើដល់ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្តតាមបណ្តោយផ្លូវទឹកនានាផងដែរ៕ ដោយ៖លី ពៅ

  • ថ្នាក់ដឹកនាំយោធភូមិភាគទី១លើកទឹកចិត្តដល់យោធិនដែលទើបទទួលការតែងតាំងថ្មី

    ថ្នាក់ដឹកនាំយោធភូមិភាគទី១លើកទឹកចិត្តដល់យោធិនដែលទើបទទួលការតែងតាំងថ្មី

    ស្ទឹងត្រែង៖មេបញ្ជាការរងយោធភូមិភាគទី១ឧត្តមសេនីយ៍ទោ ឯក ចេត្តនា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បាន​អញ្ជើញចូលរួមក្នុងប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន និងនាយ​ទាហានរង​តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិ​ភាគទី១។ ក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងស្ទឹងត្រែងឧត្តមសេនីយ៍ត្រី តន​ ឆៃ​ បានលើកឡើងពីការចូលរួម​របស់​កងកម្លាំងរបស់​តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង​ក្នុងការការពារបូរណភាពទឹកដី។ ឧត្តមសេនីយ៍ទោ ឯក​ ចេត្តនា​ មេបញ្ជាការរងយោធភូមិភាគទី១​ជំនួសមុខឧត្តមសេនីយ៍ទោ លី​សូរ៉ារិទ្ធ  មេបញ្ជាការយោធភូមិភាគទី១ បានផ្តាំផ្ញើដល់នាយទាហាន និងនាយទាហារង ដែលត្រូវបានការតែងតាំង​មុខងារ និងបំពាក់ឋានន្តរសក្តិថ្មី នាពេលនេះត្រូវខិតខំគោរពវិន័យ បទបញ្ជារបស់កងយោធពលខេមរភូមិន្ទ គោរព​ច្បាប់​របស់រដ្ឋ និងបទបញ្ជានានារបស់ថ្នាក់លើឱ្យបានល្អ ។លោកបន្តថាយោធិនដែលទទួលបាននូវការផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិថ្មីនៅពេលនេះត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត ចំពោះមុខងារ និងភារកិច្ចថ្មី ដើម្បីឱ្យសក្តិសម និងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ។ស្មោះត្រង់ដាច់ខាតចំពោះ  ជាតិសាសនា  ព្រះមហាក្សត្រ រាជរដ្ឋាភិបាល​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​៕ ដោយ៖ឡុង សំបូរ

  • ក្រុមហ៊ុន Smart Axiata ស្វាគមន៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space  និងបង្ហាញពី​ការ​ប្តេជ្ញាលើកកម្ពស់​ និងគាំទ្រយុវជន

    ក្រុមហ៊ុន Smart Axiata ស្វាគមន៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space  និងបង្ហាញពី​ការ​ប្តេជ្ញាលើកកម្ពស់​ និងគាំទ្រយុវជន

    រាជធានីភ្នំពេញ៖ នាថ្ងៃទី 1 ខែតុលា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata មាន​កិត្តិយសក្នុង​ការ​ស្វាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រម​ទាំង​គណៈ​ប្រតិភូ​មក​កាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space។ ដំណើរ​ទស្សនកិច្ច​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ដ៏​យូរ​អង្វែង​របស់ក្រុមហ៊ុន Smart ក្នុងការជំរុញការអប់រំ ការលើកកម្ពស់សហគ្រិនភាព ការ​លើកកម្ពស់យុវជន​កម្ពុជា និង​ការ​ជំរុញ​សុវត្ថិភាពលើប្រព័ន្ធ​ឌីជីថល។ មជ្ឈមណ្ឌលគាំទ្រសហគ្រិន​ Smart Startup Space ដែលបានបើកដំណើរការកាលពីខែឧសភា ឆ្នាំ 2025 បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិនដ៏សំខាន់ ពីសំណាក់​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​ ផ្តល់​ជូន​សហគ្រិន​នូវ​ការ​បណ្តុះ​បណ្តាល ការ​ណែនាំ កន្លែង​ធ្វើការ​រួមគ្នា និងការភ្ជាប់ទំនាក់ទំនងដែលជួយ​សហគ្រិន​ក្នុង​ការ​សាកល្បងគំនិតថ្មីៗ បង្កើនសមត្ថភាព និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រព័ន្ធអេកូឡូស៊ី​នវានុវត្តន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម និង​ឧស្សាហកម្ម​​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ក្រុមហ៊ុន Smart ក៏​បាន​រៀប​ចំ​នូវពិធី​ប្រគល់ជូន គម្រោង Smart ល្អ! រៀន ប្រចាំខែ រយៈពេល 12…

  • ក្រសួងបរិស្ថានឆ្លើយតបចំពោះការផ្សព្វផ្សាយករណីទឹកអូរ ១កន្លែង មានការប្រែពណ៌លឿង (ស្លាទុំ)

    ក្រសួងបរិស្ថានឆ្លើយតបចំពោះការផ្សព្វផ្សាយករណីទឹកអូរ ១កន្លែង មានការប្រែពណ៌លឿង (ស្លាទុំ)

    (ភ្នំពេញ)៖ ថ្មីៗកន្លងមក មានការផ្សព្វផ្សាយលើបណ្តាញព័ត៌មានសង្គម ថាទឹកអូរចំនួន ១កន្លែង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មានការប្រែពណ៌ជាក្រហម (ស្លាទុំ)។ បន្ទាប់ពីបានទទួលបានព័ត៌មានខាងលើ ក្រសួងបរិស្ថាន សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ករណីទឹកមានការប្រែពណ៌ពីថ្លា មកល្អក់ ឬទៅជាពណ៌លឿង (ពណ៌ដី ឬពណ៌ជ័រឈើ) គឺការប្រែប្រួលនៃធម្មជាតិ ដែលតែងកើតឡើងនៅតាមតំបន់ព្រៃភ្នំ នៅក្នុងពេលមានភ្លៀងធ្លាក់ ជាទូទៅនៅរដូវវស្សា។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង តែងតែឃើញមានទឹកហូរ និងប្រែពណ៌ ពេលខ្លះទៅជាពណ៌តែ ពណ៌លឿងស្លាទុំ ពណ៌ក្រហមក្រម៉ៅ ដោយសារចេញកើតចេញពីសណ្ឋានដី ដីមមោក(Pit Land) និងដីខ្សាច់បាតអូរ ជាដើម។ វាក៏អាចកើតចេញពីប្រភពដើមឈើ ឬសឈើ និងចេញពីជ័រឈើ បន្ទាប់ពីការដួលនិងបាក់មែកឈើ នៅពេលមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង។ ទន្ទឹមហ្នឹងនេះ ក្រសួងបរិស្ថានបានចាត់វិធានការមួយចំនួនបន្ថែមទៀត ដូចតទៅ៖១) មន្រ្តីជំនាញកំពុងចុះស្វែងរកទីតាំង និងពិនិត្យតាមដានដោយផ្ទាល់ ដែលតាមសេចក្តីរាយការណ៍ គឺស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកោះកុង។២) មន្រ្តីជំនាញបន្តសហការជាមួយមន្ទីរបរិស្ថានខេត្ត ដើម្បីយកសំណាកទឹកមកវិភាគបន្ថែម នៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ក្រសួងបរិស្ថានសូមអរគុណចំពោះចូលរួមសហការរាយការណ៍ ទាក់ទងនឹងវិស័យបរិស្ថាននាកន្លងមក ដែលជំរុញឱ្យក្រសួងបរិស្ថាន អនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីធានាភាពស្អាតសម្រាប់អនាគតរបស់កម្ពុជា ជាពិសេសការពារបរិស្ថាន និងអាយុជីវិតរបស់មនុស្ស សត្វ។…

  • ឧត្តមសេនីយ៍ទោ សេង ធារិន ចាត់វិធានការ ប្រតិបត្តិការបង្រ្កាបការបទលើ្មសដឹកលៀសខុសច្បាប់ ចំនួន ៣០តោន ក្នុងខេត្តកំពង់ធំ

    ឧត្តមសេនីយ៍ទោ សេង ធារិន ចាត់វិធានការ ប្រតិបត្តិការបង្រ្កាបការបទលើ្មសដឹកលៀសខុសច្បាប់ ចំនួន ៣០តោន ក្នុងខេត្តកំពង់ធំ

    (ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២:៣០នាទីយប់ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្ត សរុបចំនួន៣គ្រឿង រួមមា ន៖ រថយន្តFUSU ចំណុះ ៥តោន ផ្ទុកលៀសចំនួន ១៥តោន ,រថយន្តកូរ៉េចំណុះ ៥តោន ផ្ទុកលៀសចំនួន ១០តោន ,រថយន្តកែឆ្នៃ ផ្ទុកលៀសចំនួន ៥តោន និងអ្នកបើកបររថយន្តចំនួន៣នាក់ បញ្ជូនទៅមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកលៀសដែលឃាត់បាន ប្រគល់ជូនមន្រ្តីជំនាញ និងកងទ័ពបានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញ ។ ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកងទ័ពជាប់ដៃការពារបូរណៈភាពទឹកដី ពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី តែដៃម្ខាងការពារទឹកដី…

  • អភិបាលរាជធានីភ្នំពេញ ឱ្យ អាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង

    អភិបាលរាជធានីភ្នំពេញ ឱ្យ អាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរដែនដីចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យ អាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការ ស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្តារប្រឡាយក្នុងភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង៕ ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

  • អាជ្ញាធរជាតិអប្សរា រៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ» ឲ្យយល់ដឹងអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត និងអារ្យធម៌អង្គរ

    អាជ្ញាធរជាតិអប្សរា រៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ» ឲ្យយល់ដឹងអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត និងអារ្យធម៌អង្គរ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត និងគ្រប់គ្រងបេតិកភណ្ឌដល់គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សានានាក្នុងតំបន់អង្គរ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលមួយក្រោមប្រធានបទ «គ្រូបង្គោលអប់រំបេតិកភណ្ឌ» ។ សិក្ខាសាលានេះ បានរៀបចំដោយនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ដែលមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១ និងទី២ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ និងជាបុរាណវិទូ គឺជាគ្រូឧទ្ទេសក៍ នៅក្នុងសិក្ខាសាលានោះ ដែលមានគ្រូបង្គោលជាសិក្ខាកាមមកពីតាមបណ្តាសាលានានាក្នុងតំបន់អង្គរ ប្រមាណ ៣០នាក់ ចូលរួមស្តាប់ផងដែរ ។ គោលបំណងសំខាន់ នៃការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង គឺបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្តអារ្យធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជាសាលាបឋមសិក្សាក្របីរៀល, បឋមសិក្សាវត្តលលៃ, បឋមសិក្សាភូមិភាគ៤, បឋមសិក្សាតាប៉ាង, បឋមសិក្សាបង្កោងអូមីយ៉ាស៊ីធីរូតាវី, បឋមសិក្សាបាគង, បឋមសិក្សាហ៊ុនសែនរលួស ដើម្បីនាំយកចំណេះដឹងបន្ទាប់ពីរៀនវគ្គនេះចប់ទៅបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសិក្សានានាក្នុងតំបន់អង្គរ ។ ក្រោយវគ្គបណ្ដុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានការហ្វឹកហាត់ផ្ទាល់ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរាចុះបង្រៀននៅឆ្នាំក្រោយ ។…

  • ប្រជាជនរងគ្រោះដោយទឹកជំនន់ជាងមួយពាន់គ្រួសារនៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់បានទទួលអំណោយ​ពីកាកបាទ​ក្រហមកម្ពុជា

    ប្រជាជនរងគ្រោះដោយទឹកជំនន់ជាងមួយពាន់គ្រួសារនៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់បានទទួលអំណោយ​ពីកាកបាទ​ក្រហមកម្ពុជា

    ស្ទឹងត្រែង៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជាបានចាត់ឱ្យលោក យូ ឡាណា អគ្គលេខា​ធិការរងទី២ កាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ និងនាំ​យកអំណោយមនុស្សធម៌ជួយសម្រាល​ការលំបាកជូន​ប្រជាជន​រងគ្រោះដោយទឹកជំនន់ចំនួន ១.០១៩គ្រួសារ រស់នៅក្នុងភូមិ​ចំនួន២២ ឃុំចំនួន៩ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។ ក្នុងសកម្មភាពកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥លោក យូ ឡាណា អគ្គលេខាធិការរង​ទី២កាក​បាទ​ក្រហម​កម្ពុជា បាននាំនូវព្រះបណ្ដាំរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាក​បាទក្រហម​កម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏​ជ្រាលជ្រៅ​​ជាមួយប្រជាជនទាំងអស់ រួមជាមួយការសោកស្តាយ​ចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាបងប្អូនជនជាតិដើម​ភាគ​តិចដែលរស់នៅទីនេះ ។ ទន្ទឹមនឹងការគិតគូរពីជីវភាពតាមរយៈឯកឧត្តម យូ ឡាណា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើ​ដល់បងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរ​ឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអនាម័យជាប់ជានិច្ច។ អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម,…

  • TikTok ជួយម្ចាស់អាជីវកម្មខ្មែរសម្រេចកំណត់ត្រាលក់ដាច់ខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

    TikTok ជួយម្ចាស់អាជីវកម្មខ្មែរសម្រេចកំណត់ត្រាលក់ដាច់ខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

    ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដា​ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរ​នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយលើកឡើងថា TikTok បានជួយពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលដល់អតិថិជនថ្មី និងចាស់ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលក្នុងអំឡុងពេលពិធីបុណ្យធំ ប្រពៃណីជាតិខ្មែរនេះ។ សម្រាប់សហគ្រិនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ មិនមែនត្រឹមតែជាពេលវេលានៃការជួបជុំគ្រួសារ និងធ្វើបុណ្យ​ឧទ្ទិសកុសលជូនដូនតានោះទេ តែក៏ជាពេលវេលាដ៏សំខាន់សម្រាប់ការលក់ដូរ ដូចជា​ម្ហូប​អាហារ សម្លៀកបំពាក់ ផ្កា និងដង្វាយនានាផងដែរ។ នៅឆ្នាំនេះ TikTok បានដើរតួនាទីជាតួអង្គ​សំខាន់​ក្នុងការជំរុញការលក់ និងបានជួយ ឱ្យសហគ្រិន​​ ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើនតាមរយៈ វីដេអូខ្លីៗ ការផ្សាយផ្ទាល់​ (livestream) និងមុខងារផ្សេងៗទៀត។ ម្ចាស់អាជីវកម្មខ្មែរជាច្រើនរូបបានកត់សម្គាល់ថា TikTok ផ្ដល់លទ្ធភាពឱ្យពួកគាត់ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន និងបានជួយប្រែក្លាយការចូលមើលទៅជាការទិញអីវ៉ាន់របស់ពួកគាត់​។ Je Khi (@uthsophatpanha8)​ ​អ្នកលក់នៅលើបណ្តាញសង្គម TikTok (សាដក និងគ្រឿងទេស) បាននិយាយថា៖​ “ការលក់របស់នាងខ្ញុំមានការកើនឡើង។ ការលក់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ បានកើនឡើងរហូតដល់ជិត ៧០ ភាគរយបើធៀបនឹងពេលធម្មតា។ TikTok ជួយអាជីវកម្មរបស់នាងខ្ញុំបានច្រើន។ ពេលខ្ញុំ post ផលិតផលនៅលើ TikTok មានគេមើលច្រើន…

  • ក្រុមអ្នកជំនាញ ៖ ការដុតប្លាស្ទិក កំពុងតែគំរាមគំហែងដល់សុខភាពរបស់ប្រជាពលរដ្ឋ

    ក្រុមអ្នកជំនាញ ៖ ការដុតប្លាស្ទិក កំពុងតែគំរាមគំហែងដល់សុខភាពរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ការប្រមូលសំរាម និងការបោះចោលសំរាមនៅលើទីលានមិនទាន់មានការគ្រងគ្រងបានត្រឹមត្រូវនៅឡើយទេ សំរាប់ប្រទេសក្រីក្រនៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ៖ ដោយសារតែការវាយលុកនៃបរិមាណប្លាស្ទិក ពិសេសវាមានតម្លៃថោក ក្នុងនោះរួមមានទាំងថង់ប្លាស្ទិកដែលប្រើតែមួយដង ដប និងខោទឹកនោមទារក ជាទូទៅត្រូវបានដុតនៅជិតផ្ទះរបស់ប្រជាជន។ ការដុតប្លាស្ទិចដោយនៅទីវាល គឺជាវិធីមួយដែលចំណាយតិច និងការកាត់បន្ថយបរិមាណកាកសំណល់ ប៉ុន្តែការអនុវត្តបែបនេះគឺបង្កហានិភ័យទៅលើសុខភាព និងបរិស្ថានយ៉ាងខ្លាំង ។ ការដុតថង់ប្លាស្ទិក បានបញ្ចេញផ្សែង និងជាតិពុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព រួមមាន៖ ជំងឺផ្លូវដង្ហើម ជំងឺសរសៃឈាមបេះដូង ពិការភាពពីកំណើត និងជំងឺមហារីក ខណៈពេលដែលសារធាតុគីមីដែលមានផ្ទុកនៅក្នុងប្លាស្ទិកអាចបង្កការប៉ះពាល់ដល់ប្រព័ន្ធ endocrine ប្រព័ន្ធបន្តពូជ និងប្រព័ន្ធសរសៃប្រសាទ។ យោងតាមការសិក្សាដែលបានចុះផ្សាយកាលពីឆ្នាំ ២០២៤ បានបង្ហាញថាប្រហែល ៣០ លានតោននៃប្លាស្ទិកត្រូវបានដុតនៅតាមផ្ទះ ផ្លូវ និងលើទីលាននៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០។ គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីអំឡុងពាក់កណ្តាលដើមខែមីនា ឆ្នាំ២០២៥នេះធ្លាប់បានថ្លែងប្រាប់ថា កម្ពុជាបានកាត់បន្ថយការនាំចូលប្លាស្ទិក ៨៤ភាគរយ ដែលចំណុចនេះជាសញ្ញាណវិជ្ជមាន ដើម្បីឱ្យកម្ពុជាបោះជំហានទៅរកភាពស្អាតចីរភាព និងបៃតង។ការធ្វើស្ថិតិនេះគឺបានធ្វើការបើប្រៀបធៀបនៅឆ្នាំ២០២៣ និង២០២៤ គឺកាត់បន្ថយ៨៤ភាគរយហើយ។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានបញ្ជាក់ឱ្យដឹងដែរថាក្រោមយុទ្ធនាការមិនប្រើប្រាស់ថង់បា្លស្ទិក ពលរដ្ឋ…