Category: ព័ត៌មានសង្គម

  • កម្ពុជា ពង្រឹង«ការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា»

    កម្ពុជា ពង្រឹង«ការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា»

    (ភ្នំពេញ)៖ «ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា» គឺជាប្រធានបទសិក្ខាសាលាស្តីពីការអនុវត្តវិធានការបញ្ជ្រាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC-3.0) ដែលប្រព្រឹត្តិទៅ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបង្ក្រាបយេនឌ័រ (GMAGs) និង ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWGs) ជាច្រើននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣(NDC 3.0) បានដាក់ជូនអង្គការសហប្រជាជាតិ រួចហើយដើម្បីបង្ហាញតម្រូវការនិងទំហំសកម្មភាពការងាររបស់កម្ពុជា ដែលបានកំពុងអនុវត្ត យ៉ាងសកម្ម ដើម្បីបង្ហាញមហិច្ឆតាកាត់បន្ថយនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកសាងភាពធន់ និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តម បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវមហិច្ឆិតាទាំងនេះ មធ្យោបាយនៃការអនុវត្តគឺចាំបាច់ត្រូវបង្ហាញ និងអនុវត្តនូវសកម្មភាពមួយចំនួន រាប់ចាប់ពីការកសាងសមត្ថភាព…

  • ក្រសួងមុខងារសាធារណៈ សូមជូនសេចក្តីណែនាំស្តីពី «ការរៀបចំបែបបទ និងនីតិវិធីចូលបម្រើការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅតាមមណ្ឌលសុខភាព»

    ក្រសួងមុខងារសាធារណៈ សូមជូនសេចក្តីណែនាំស្តីពី «ការរៀបចំបែបបទ និងនីតិវិធីចូលបម្រើការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅតាមមណ្ឌលសុខភាព»

    (ភ្នំពេញ)៖ ដើម្បីធានាឱ្យការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារមានប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ សូមធ្វើការណែនាំដល់ក្រសួង អង្គភាពពាក់ព័ន្ធ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបានប្រឡងជាប់ជាស្ថាពរ ដូចមានកំណត់ក្នុងសេចក្តីសម្រចលេខ ២៦៣៨/២៥ មស.សសរ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការទទួលស្គាល់បេក្ខជនប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រឡប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅតាមមណ្ឌលសុខភាពទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមសេចក្តីណែនាំដែលបានជូនភ្ជាប់ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)ថែទាំសត្វអណ្តើកទឹក និងអណ្តើកគោកជាងមួយពាន់ក្បាល ក្នុងនេះមានទាំងបង្កាត់ពូជ និងការលែងទៅកាន់ជម្រកធម្មជាតិវិញ

    មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)ថែទាំសត្វអណ្តើកទឹក និងអណ្តើកគោកជាងមួយពាន់ក្បាល ក្នុងនេះមានទាំងបង្កាត់ពូជ និងការលែងទៅកាន់ជម្រកធម្មជាតិវិញ

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានកំពុងធ្វើការបង្កាត់ពូជអណ្តើកច្រើនប្រភេទ ដែលមានយ៉ាងហោចណាស់មួយពាន់ក្បាលដែលក្នុងនេះក្រៅពីការបង្កាត់ពូជ និងក៏ដូចជាការថែទាំសុខភាពដោយរួមមានទាំងការបញ្ចុះព្រូន និងការចាក់ថ្នាំបង្ការមេរោគផងដែរ ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងថាបច្ចុប្បន្នមានសត្វ អណ្តើកគោក ច្រើនប្រភេទជាងមួយពាន់ក្បាល ដែលជាផ្នែកមួយនៃកម្មវិធីអភិរក្សបង្កាត់ពូជនៅមជ្ឈមណ្ឌលមួយនេះ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានលើកឡើងដែរថា៖”វាមិនមែនជាការងារសាមញ្ញនោះឡើយ ដោយគ្រាន់តែឱ្យពួកវាទទួលបានចំណីល្អគ្រប់គ្រាន់នោះ ប៉ុន្តែពួកយើងក៏ត្រូវការរៀបចំវិធីសាស្ត្រក្នុងការចិញ្ចឹមថែទាំជាប្រចាំយ៉ាងល្អផងដែរ។ សត្វអណ្តើកទាំងអស់ដែលស្ថិតនៅក្រោមផែនការថែទាំសុខភាពទូទៅ ដើម្បីរក្សាបាននូវសុខុមាលភាពរបស់ពួកវានៅក្នុងអំឡុងពេលពួកវារស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សរបស់យើង ដែលនឹងបង្កើនឱកាសនូវភាពជោគជ័យរបស់ពួកវានៅពេលដែលពួកវាត្រូវបានលែងទៅកាន់ជម្រកធម្មជាតិវិញ”។ ជាមួយគ្នានេះមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យបន្ថែមថានៅក្នុងមជ្ឈមណ្ឌលមួយកន្លែងនេះ គេអាចមើលឃើញសកម្មភាពនៃការចាក់ថ្នាំទម្លាក់ព្រូនជាលក្ខណទ្រុងទ្រាយធំមួយឱ្យសត្វអណ្តើកនានា ដោយសត្វអណ្តើកនីមួយៗត្រូវបានផ្តល់និងទទួលកម្រិតថ្នាំទម្លាក់ព្រូន ទៅតាមទម្ងន់ជាក់លាក់របស់ពួកវា។ ជាមួយគ្នាសម្រាប់ការងារទម្លាក់ព្រូននេះត្រូវបានធ្វើឡើងក្នុងមួយឆ្នាំពីរដងសម្រាប់សត្វអណ្តើកពេញវ័យ ដោយក្នុងពីរសប្តាហ៍ចាក់ពីរដូសដាច់ពីគ្នា (ចាក់ថ្នាំមួយដូសរួចហើយ រំលងបានពីរសប្តាហ៍ក្រោយមកទើបចាក់ថ្នាំមួយដូសបន្ថែមទៀត)។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងបន្ថែមថា៖”កូនអណ្តើករបស់ពួកយើងទទួលបានការព្យាបាលច្រើនជាងនេះទៅទៀត ដោយសារពួកវាងាយនឹងមានប៉ារ៉ាស៊ីត! ក្រុមអ្នកជំនាញរបស់ពួកយើងធានាថាការព្យាបាលប្រព្រឹត្តទៅដោយរលូន ហើយអណ្តើកក៏មានភាពតានតឹងតិចតួចក្នុងពេលដំណើរការចាក់ថ្នាំទម្លាក់ព្រូននេះផងដែរ”។ ក្រៅពីនេះប្រភេទសត្វអណ្តើកទឹក និងអណ្តើកគោកជាច្រើនមានតម្រូវការជាក់លាក់ នៅពេលដែលពួកវាកាយសំបុកពង ដូចជាសំណើមជាក់លាក់ ទឹកភ្លៀង ស្ថានភាពដី និងជម្រៅជាដើម។ ACCB បញ្ជាក់ថាបើគ្មានការរួមផ្សំត្រឹមត្រូវនៃសមាសធាតុទាំងនេះទេ អណ្តើកញីក៏វាមិនពង ហើយបើពង ស៊ុតក៏នឹងមិនញាស់ដែរ។ ប្រភេទសត្វនីមួយៗ មានតម្រូវការខុសៗគ្នា ដូច្នេះវាត្រូវការការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាថាប្រភេទនីមួយៗត្រូវបានផ្តល់នូវលក្ខខណ្ឌដ៏សមស្របជារៀងរាល់ឆ្នាំ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គោរពវិញ្ញាណក្ខ័ន្ធសព ព្រឹទ្ធាចារ្យកីឡា កែវ សារិន

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គោរពវិញ្ញាណក្ខ័ន្ធសព ព្រឹទ្ធាចារ្យកីឡា កែវ សារិន

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញានេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ព្រឹទ្ធាចារ្យកីឡា កែវ សារិន ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ (១៩៨២ និង១៩៨៤) អតីតអនុប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាអតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាបាល់ទាត់ ចន្លោះឆ្នាំ១៩៨៧ – ១៩៩៨ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ក្នុងជន្មាយុ ៧៩ ឆ្នាំ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបានសម្តែងនូវមនោសញ្ចេតនាក្តុកក្តួល និងសោកស្តាយចំពោះមរណភាពរបស់លោកគ្រូព្រឹទ្ធាចារ្យជាមួយក្រុមគ្រួសារនៃសព និងក្រុមព្រឹទ្ធាចារ្យកីឡាដែលជាមិត្តរួមអាជីព។ មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់នូវធនធានមនុស្ស និងមរតកប្រវត្តិសាស្រ្តរបស់វិស័យកីឡាកម្ពុជា។ ក្នុងពេលលោកនៅរស់រានមានជីវិតនៅឡើយ លោកជាអ្នកចូលរួមត្រួសត្រាយ និងលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ គួររំឭកផងដែរថា តាមរយៈសកម្មភាពការងារកន្លងទៅជាមួយក្រុមព្រឹទ្ធាចារ្យកីឡា លោក ហ៊ុន ម៉ានី បានបន្តយកចិត្តទុកដាក់ និងគិតគូរដល់ព្រឹទ្ធាចារ្យកីឡា ដែលជាអតីតកីឡាករ គ្រូបង្វឹក ក្រុមជម្រើសជាតិលើគ្រប់វិញ្ញាសារកីឡា ដោយតែងចាត់តាំងក្រុមការងារ និងចុះសួរសុខទក្ខ ក៏ដូចជារៀបចំកម្មវិធីជួបជុំជាប្រចាំជូនពួកគាត់ជាដើម។ ដោយឡែក នៅក្នុងកាលៈទេសៈដែលព្រឹទ្ធាចារ្យទទួលអនិច្ចកម្មដូចនេះ លោកបានមានវត្តមានដោយផ្ទាល់ក្នុងពិធីបុណ្យសព ដើម្បីជាការជូនដំណើរចុងក្រោយ…

  • មកស្គាល់ប្រាសាទបន្ទាយទ័ព ដែលនៅកៀកនឹងព្រំដែនកម្ពុជា-ថៃ

    មកស្គាល់ប្រាសាទបន្ទាយទ័ព ដែលនៅកៀកនឹងព្រំដែនកម្ពុជា-ថៃ

    បន្ទាយមានជ័យ៖ ប្រាសាទបន្ទាយទ័ព ជាប្រាសាទបុរាណខ្មែរដ៏​ចំណាស់មួយនិងបានក្លាយ​ជាទីសក្ការៈបូជា​របស់​ប្រជាពល​រដ្ឋខ្មែរទូទៅជិតឆ្ងាយដែលធ្វើដំណើរទៅដល់ទីនោះផងដែរ។ ប្រាសាទនេះស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ពោលគឺនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកម្ពុជា -ថៃ។ ទាក់ទងនឹងប្រាសាទបន្ទាយទ័ព លោក យង់ តាំងកួយ ប្រធាន​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយ​មានជ័យ​បានឱ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា យោងតាម​ឯកសារ និងសកម្មភាព​ជាក់ស្តែង​នា​បច្ចុប្បន្ន​ប្រាសាទបន្ទាយទ័ព ​ជាទីគោរពបូជារបស់​ប្រជាពល​រដ្ឋទូទៅ ។លើសពីនេះ​អ្នកមានជំនឿលើការ​បន់ស្រន់​ផ្សេងៗ​តែងតែជឿជាក់យ៉ាង​មុតមាំលើវត្ថុស័ក្ដិសិទ្ធនិងបារមីបដិមានៅក្នុងប្រាសាទ ។ជារឿយៗអ្នកដែល​ទទួលបាន​ផលពី​ការបន់ស្រន់ ក៏តែងតែយក​តង្វាយនានាមកលាបំណន់នៅ​ទីនេះដែរ ។ ប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងនៅខាងត្បូងប្រាសាទ​បន្ទាយ​ឆ្មារ ចម្ងាយ៧គីឡូម៉ែត្រ ។ លោក ចាន់ អឿន អនុប្រធានការិយាល័យបេតិកភណ្ឌ នៃ​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បាន​បន្ថែមថា​ ប្រាសាទបន្ទាយទ័ពបើតាមអ្នកស្រាវជ្រាវខ្មែរ និងបរទេស ដោយសិក្សាតាមរយៈសំណង់ស្ថាបត្យកម្ម រចនាបថសិល្បៈ និងសំណល់បដិមាដែលបន្សល់ក្នុងបរិវេណប្រាសាទបង្ហាញថា​ប្រាសាទនេះកសាង​ឡើងក្នុងរាជ​ព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិសចំពោះព្រះពុទ្ធសាសនា​មហាយាន។ប្រាសាទបន្ទាយទ័ព ដដែលក៏ជាទីកន្លែងស្នាក់នៅ​ហ្វឹក​ហាត់ក្បាច់ចំបាប់ យុទ្ធចម្បាំងដល់ពលសេនា ឬកងទ័ព​។គឺជាបន្ទាយកងទ័ព​នា​រជ្ជកាលនោះទើបជាប់ឈ្មោះថាប្រាសាទ​បន្ទាយទ័ពរហូតដល់សព្វថ្ងៃ។ លោកបន្តថា ម៉្យាងវិញទៀតព្រះបាទជ័យវរ័្មនទី៧និងអ្នកមាន​ជំនឿ​លើព្រហ្មញ្ញសាសនា ក៏ដូចជាអ្នកកាន់ពុទ្ធសាសនា​ឬពុទ្ធបរិស័ទតែងទុកប្រាសាទបន្ទាយទ័ពនេះជាទីសក្ការៈគោរពបូជាតាំងពីដើមតរៀងមក៕ អត្ថបទនិងរូបភាព៖គៀន ច័ន្ទហ៊ីន

  • អភិបាលខេត្តចំនួនពីររួមគ្នាអញ្ជើញចុះសួរសុខទុក្ខភរិយាយោធិនជួរមុខម្នាក់និងស្ត្រីកូនភ្លោះ​ ៣នាក់​នៅមន្ទីរពេទ្យ​បង្អែកខេត្តកំពង់ចាម 

    អភិបាលខេត្តចំនួនពីររួមគ្នាអញ្ជើញចុះសួរសុខទុក្ខភរិយាយោធិនជួរមុខម្នាក់និងស្ត្រីកូនភ្លោះ​ ៣នាក់​នៅមន្ទីរពេទ្យ​បង្អែកខេត្តកំពង់ចាម 

    កំពង់ចាម៖អាចនិយាយបានថា ជាលើកដំបូងអភិបាលខេត្តជាប់គ្នាចំនួនពីរ គឺឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តីក្រុមការងារកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី ចាន់ រ៉ាឌី  អាយុ ២៥ ឆ្នាំ ជាភរិយាវីរកងទ័ព ជួរមុខទិសប្រាសាទ​តាក្របី និងគ្រួសារមានកូនភ្លោះ​បីនាក់​ មកសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ក្នុងឱកាសជួបផ្ទាល់ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ បាននាំយកបណ្តាំ​ផ្ញើសាក​សួរសុខដោយក្តី​នឹករលឹក និងអាណិតអាសូរបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជាដែល តែងតែបានណែនាំឱ្យក្រុមការងារ ក៏ដូចជាបណ្តាញការងារគ្រប់​ថ្នាក់យក​ចិត្តទុក​ដាក់ជួយដោះស្រាយ​សម្រាលទុក្ខ​លំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេសការគាំពារ សុខភាពមាតា ទារក និងកុមារដោយមិនរើសអើង។ គួររំលឹកថា អ្នកស្រី ចាន់ រ៉ាឌី  ជាភរិយាវីរយោធិនជួរមុខទិសប្រាសាទតាក្របី ដែលកំពុងបំពេញបេសកកម្ម…

  • អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួល ប្រាក់សរុបជាង ៧៧ម៉ឺនដុល្លារ ពីក្រុម ឆបោកតាមអនឡាញ

    អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួល ប្រាក់សរុបជាង ៧៧ម៉ឺនដុល្លារ ពីក្រុម ឆបោកតាមអនឡាញ

    (ភ្នំពេញ)៖ អធិការរងស្រុកមួយមួយរូបនៃស្រុកបរវេលខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនក្រោមបទចោទប្រកាន់ បានទទួលសំណូកចំនួនជាង ៧៧ម៉ឺនដុល្លារជាថ្នូរឱ្យមានការដោះលែង ជនជាតិថៃ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបក្រុម បោកប្រាស់តាមអនឡាញ Online Scam។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥បានឱ្យដឹងថាកាលពី ខែឧសភាឆ្នាំ២០២៥ តាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សហការ ជាមួយ មូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាល ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ នៅក្រុងប៉ោយប៉ែត ហើយរកឃើញអ្នកចូលមកស្នាក់នៅ ព្រមទាំងធ្វើការខុស ច្បាប់ជាច្រើននាក់ ក្នុងនោះ ជនជាតិថៃ ៤៣ នាក់ (ស្រី ២០ នាក់) ដែលធ្វើការបោកប្រាស់ តាមអនឡាញ។ ជាគោលការណ៍ នគរបាលជាតិនឹងត្រូវបណ្តេញអ្នកឆបោកទាំងនោះចេញពីកម្ពុជាបញ្ជូនទៅប្រទេសវិញ។ ប្រភពខាងលើនេះបានបញ្ជាក់ប្រាប់ដែរថា ថៅកែទីតាំង Online Scams ជាជនជាតិថៃឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ SRIPHAN…

  • ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

    ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

    (ភ្នំពេញ)៖ ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ ។ អំណោយមនុស្សធម៌ខាងលើនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងពីរ ចុះចែកដល់ប្រជាជនរងគ្រោះទាំង ១.៨៥០គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ ។ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ ជាមួយគ្នានេះ…

  • ជិតមួយពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅមណ្ឌលគីរីបានទទួលអំណោយសង្រ្គោះបន្ទាន់ពីកាកបាទក្រហមកម្ពុជា

    ជិតមួយពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅមណ្ឌលគីរីបានទទួលអំណោយសង្រ្គោះបន្ទាន់ពីកាកបាទក្រហមកម្ពុជា

    មណ្ឌលគិរី៖ ប្រជាពលរដ្ឋគ្រោះដោយទឹកជំនន់៩៥០គ្រួសារ នៅស្រុកកោះញែក និងស្រុកកែវសីមានៃខេត្តមណ្ឌលគិរីទទួល បានអំណោយសង្គ្រោះបន្ទាន់ពីកាកបាទក្រហមកម្ពុជា។ សូមជម្រាបថា អំណោយសង្រ្គោះបន្ទាន់ត្រូវបានចែកជូនរយៈ​ពេល២ថ្ងៃជាប់គ្នាគឺនៅ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត អ៊ុយ សំអុននាយក​នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , អ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុនប្រធាន​គណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលបានធ្វើឡើងនៅទីតាំងបីផ្សេងៗគ្នា។ក្នុងនេះ ១-ក្នុង​បរិវេណវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកជូនប្រជាជនរងគ្រោះ ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉ ,២-អនុវិទ្យាល័យ​សុខសាន្ត នៃភូមិទួល ឃុំអបួនលើ ស្រុកកោះញែក ជូនប្រជាជន​រងគ្រោះ២៩០គ្រួសារ មកពីឃុំអបួនលើ និងឃុំសុខសាន្ត និង៣-វិទ្យាល័យមេម៉ង់ ជូនប្រជាជនរងគ្រោះ ១៥៩គ្រួសារ មកពី​ឃុំមេម៉ង់ ស្រុកកែវសីមា ។ គ្រួសាររងគ្រោះនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម,…

  • ពិព័រណ៍ផលិតផលចិន នៅកម្ពុជា ឆ្នាំ២០២៥ ជាសក្ខីភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

    ពិព័រណ៍ផលិតផលចិន នៅកម្ពុជា ឆ្នាំ២០២៥ ជាសក្ខីភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

    (ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគិនកម្ពុជា-ចិន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ដោយរួមគ្នាដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើន ទាក់ទងនឹងសម្ភារៈបរិក្ខារ អគ្គិសនី គ្រឿងអេឡិចត្រូនិច សម្ភារៈសំណង់ គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគជាដើម ដែលជាផលិតផល បច្ចេកវិទ្យា និងសេវាកម្ម ដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនទំនុកចិត្តលើម៉ាកទំនិញនៃប្រទេសទាំងពីរ និងស្វែងរកឱកាសចូលរួមគម្រោងជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម ។ មិនតែប៉ុណ្ណោះពិព័រណ៍ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលនេះ នឹងក្លាយជាសក្ខីភាព និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំនិងស៊ីជម្រៅជាងមុនជាលំដាប់ ។ លោក CHENG XIUGEN ប្រធានក្រុមហ៊ុន ខេមបូឌាន ហ្វ្រែន អ៊ុនម៉ាន អិកស៊ីប៊ិសិន (CAMBODIAN FRANK INMAN…