-
ភ្ញៀវទេសចរណ៍ច្រើនមកទស្សនាមុខអង្គវត្ត បើទោះជារំខានដោសារភ្លៀង ដែលមិនអាចមើលឃើញព្រះថ្ងៃរះចំកំពូលកណ្តាលប្រាសាទក៏ដោយ

មនុស្សច្រើនកុះករបាននាំគ្នាបន្តទៅទនស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បើទោះជាមានការរំខានដោយសារភ្លៀងបានបន្តធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ។ យោងតាមក្រសួងទេសចរណ៍ នៅក្នុងរដូវកាលបៃតង បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីនៅទូទាំងប្រទេស និងពិភពលោក បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ។ បើទោះជាខកខានមិនបានទស្សនាថ្ងៃរះចំកំពូលប្រាសាទ ប៉ុន្តែភ្ញៀវទេសចរណ៍ បានបន្តការទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ប្រកបដោយក្តីសោមនស្សរីករាយ និងទទួលបានបទពិសោធថ្មីក្នុងរដូវកាលបៃតង ដែលបរិយាកាសមានភាពស្រស់ស្រាយ ពណ៌បៃតង និង ត្រជាក់ត្រជុំ។សូមបញ្ជាក់ថា សមរាត្រី (Equinox) ជាវេលា នៃពេលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលតែងកើតមាន ២ដង ក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង កើតមាននៅខែមីនា និងសមរាត្រីរដូវវស្សា តែងកើតទ្បើងនៅខែកញ្ញា ។ ក្នុងកាលវេលាមានសមរាត្រី នៅប្រាសាទអង្គរវត្តកម្ពុជា គឺមានករណីពិសេស គឺព្រះអាទិត្យតែងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ។ យោងតាមមន្ត្រីជំនាញ បានឲ្យដឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរនេះ កើតមានឡើងដោយសារបុព្វដូនតាខ្មែរ បានប្រើគ្រប់ជំនាញពិសេសបូកបញ្ចូលគ្នា ដែលមានតាំងពីភាពប៉ិនប្រសប់ខាងស្ថាបត្យកម្ម ការរៀបចំដែនដី ផ្នែកតារាសាស្ត្រ…
-
សេចក្តីប្រកាសព័ត៌មាន ៖ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវ ជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

** ការផ្តល់ជូននេះសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ធ្វើដំណើរពីសៀមរាប-ហាណូយ និងតំបន់ជាច្រើនទៀត! (ភ្នំពេញ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ (GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (*)។ សំបុត្រអាចរកបានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។ អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Vietjet ដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើករបស់វៀតណាម…
-
រកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននិងអង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ រួមមានប្រភេទ Orthomorpha efefai Orthomorpha tergoaurantia Orthomorpha battambangiensis ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត ប្រទេសកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីនៅកម្ពុជា ហើយពិភពលោកមិនទាន់មានវត្តមាន ពិតជាមោទនភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ការរកឃើញនេះ បានបង្ហាញពីកិច្ចសហការ និងទាក់ទាញបន្ថែមការសិក្សាស្រាវជ្រាវ និងអ្នកទេសចរណ៍ ចាប់អារម្មណ៍លើធនធានធម្មជាតិនិងជីវៈចម្រុះរបស់កម្ពុជា ដែលកំពុងត្រូវបានការពារ និងអភិរក្ស ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន សម្រាប់ប្រយោជន៍សេដ្ឋកិច្ចជាតិ និងមូលដ្ឋានយ៉ាងសំខាន់។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានរំលឹកថារបកគំហើញថ្មី បានចូលរួមជំរុញការបង្កើនយុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះសសរស្តម្ភទី២ បានចង្អុលបង្ហាញ«ភាពបៃតង» ដែលមានអាទិភាពសំខាន់ៗ ក្នុងនោះការពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ១០០% ការសហកាពីភាគីពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចគ្រប់ប្រភេទ…
-
អធិការនគរបាលខណ្ឌឫស្សីកែវ ចែកអំណោយ ជូនមន្រ្តីនគរបាលនិវត្តន៍ និងគ្រួសារកម្មករសំណង់កំពុងធ្វើការជួសជុលអគារអធិការដ្ឋាន

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចែកអំណោយមាន អង្ករ ទឹកសុទ្ធ និងថវិកា ជូនមន្រ្តីនគរបាល មន្រ្តីនគរបាលចូលនិវត្តន៍ ដែលមានជីវភាពខ្វះខាត និងគ្រួសារកម្មករសំណង់ ដែលកំពុងធ្វើការជួសជុល កែលម្អ និងសាសង់អគារអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។ អំណោយនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ៕ ដោយ ៖ វណ្ណលុក
-
អធិការនគរបាលខណ្ឌឫស្សីកែវ ណែនាំកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមវត្តអារាម និងកន្លែងសប្បាយ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន ជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញបើក និងដឹកនាំកិច្ចប្រជុំមួយ ដើម្បីផ្សព្វផ្សាយណែនាំនូវផែនការសំខាន់ៗមួយចំនួន របស់អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអធិការរងតាមផែនជំនាញ នាយផ្នែកតាមផែនជំនាញ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ព្រមទាំងបានរៀបចំឡើងនៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានផ្ដោតសំខាន់ លើការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមវត្តអារាម កន្លែងសប្បាយភាព និងបង្កើនការល្បាតបង្ការទប់ស្កាត់បទល្មើស ដើម្បីធានាដល់សុវត្ថិភាព ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕ ដោយ ៖ វណ្ណលុក
-
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកម្មវិធី កាន់បិណ្ឌវេនទី១២ នៅវត្តលង្កាព្រះកុសុមារាម

(ភ្នំពេញ)៖ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី១២ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងដោយមានលោកជំទាវប្រធាន អនុប្រធាន ក្រុមការងារយេនឌ័រក្រសួង និងលោកជំទាវ ឯកឧត្តម លោក លោកស្រី ជាប្រធានក្រុមការងារយេនឌ័រតាមបណ្ដាអង្គភាពចំណុះក្រសួង ព្រមទាំងលោកជំទាវ ជាភរិយាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លៃក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១២ ទៅតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរនាឱកាសនេះ សម្ដេចលោកជំទាវ កែ សួនសុភី ស សុខា និងលោកជំទាវប្រធាន អនុប្រធានក្រុមការងារយេនឌ័រក្រសួង ប្រធានក្រុមការងារយេនឌ័រតាមបណ្ដាអង្គភាពចំណុះក្រសួង ព្រមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មួយអន្លើថ្វាយដល់វត្ថុស័ក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តលង្កាព្រះកុសុមារាម និងជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត…
-
ទេសរដ្ឋមន្ត្រី លី ធុច ថ្នាក់ដឹកនាំសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ព្រមទាំងសមាគមថ្មអារកម្ពុជា អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេណទី១២ នៅវត្តលង្កាកុសមារាម

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច ប្រធានអាជ្ញាធរមីនកម្ពុជា និងជាទីប្រឹក្សាសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមថ្មអារកម្ពុជា, ឯកឧត្តម សរ ចំរុង ទីប្រឹក្សាសមាគម និងឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមថ្មអារកម្ពុជា ព្រមទាំងក្រុមការងារ នាថ្ងៃទី១៩ កញ្ញា បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តលង្កាកុសមារាម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណដែលមានរយៈពេល ១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រុមការងារសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមថ្មអារកម្ពុជា បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំង…
-
ក្រសួងសាធារណការ និងអាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការដាំដើមជើងគោ អមសងខាងបណ្តោយផ្លូវជាតិលេខ៧នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ

កំពង់ចាម៖ដើមផ្កាជើងគោចំនួន ២០០ដើមត្រូវបានដាំជានិមិត្តរូបនៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាមដើម្បីលើកកម្ពស់សោភណភាពអមសងខាងបណ្តោយផ្លូវជាតិលេខ៧ឱ្យមានទេសភាពបៃតងផងនិងការពារជើងទេរផង ។ សកម្មភាពនេះត្រូវបានចូលរួមផ្ទាល់ដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន អភិបាលក្រុង/ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាមបាននាំយកដើមផ្កាជើងគោ ចំនួន ១៥.០០០ដើមដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផ្តល់ជូនរដ្ឋបាលបាលខេត្ត ។ឯកឧត្តមបន្តថា រដ្ឋបាលខេត្តកំពង់ចាមសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ទាំងអស់ នឹងចូលរួមជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងចលនាដាំ និងថែទាំផ្កាជើងគោ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ដើម្បី លើកកម្ពស់សោភណភាពលម្អតាមដងផ្លូវជាតិ លេខ៧ ឱ្យមានភាពបៃតងស្រស់បំព្រង ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងនេះ។ ជាមួយគ្នានេះ តាមរយៈលោកជំទាវអគ្គលេខាធិការ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរសូមឆាប់បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាល ផ្តល់ភាពកក់ក្តៅជូនពលបាលឯក ម៉ន ភក្ត្រា…
-
រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្តស្វាយរៀង រយៈពេល ៦ថ្ងៃ

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះបានរៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្ត ស្វាយរៀង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ កញ្ញា ដោយមិនគិតប្រាក់។ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង អាចធ្វើដំណើរតាមរថយន្ត ក្រុងដោយឥតគិតថ្លៃ ដោយចេញដំណើរពីក្រុងស្វាយរៀង ទៅកាន់ក្រុងបាវិត, ស្រុកស្វាយទាប, ស្រុកចន្ទ្រា, ស្រុកកំពង់រោទិ៍ និងស្រុករមាសហែក។ រថយន្តក្រុងទាំង ១២គ្រឿងនេះ នឹងចេញដំណើរពីម៉ោង៧ព្រឹក ដល់ ម៉ោង ៣រសៀល ។ បើតាមរដ្ឋបាលខេត្តស្វាយរៀង ការដាក់ឱ្យប្រើប្រាស់ រថយន្តក្រុងដោយឥតគិតថ្លៃនេះ ដើម្បីជួយសម្រួលដល់ ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរ ត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង។ រថយន្ត ក្រុងទាំងនេះ នឹងចេញដំណើរនៅទីតាំងខាងមុខសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង៕ នុត នាង