Category: ព័ត៌មានសង្គម

  • សិង្ហបុរី បានចាត់បារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់C

    សិង្ហបុរី បានចាត់បារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់C

    (ភ្នំពេញ)៖ ប្រទេសសិង្ហបុរីបានចាត់បញ្ចូលបារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់ C និងដាក់បន្ថែមពិន័យធ្ងន់ធ្ងរជាងមុន ចំពោះអ្នកនាំចូលនិងចែកចាយ និងអ្នកប្រើប្រាស់។ ប្រទេសនេះក៏បានបង្កើតយន្តការតាមដានការប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមគ្រឹះស្ថានសិក្សា ដោយមានការដាក់ពិន័យចំពោះសិស្ស និស្សិតដែលនៅតែបន្តជក់បារីអេឡិចត្រូនិក។ ចំពោះមន្ត្រីរាជការនិងកងកម្លាំង ដែលរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ ការកាន់កាប់ ឬចែកចាយបារីអេឡិចត្រូនិក នឹងត្រូវទទួលពិន័យរួមមានការទម្លាក់ឋានៈនិងបណ្តេញចេញ បន្ថែមលើការពិន័យជាប្រាក់។ នៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្ដីណែនាំហាមឃាត់ការនាំចូល ការធ្វើអាជីវកម្ម ការចែកចាយលក់ និង ការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផល XTP និងស៊ីស្សា។ ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា ពីការបំផ្លាញទាំងសតិបញ្ញា និងកាយសម្បទាដោយផលិតផលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា គួរមានគតិយុត្តនិងយន្តការរឹងមាំ ដែលមានអំណាចលើការហាមឃាត់ ការនាំចូល និងការចែកចាយលក់បារីអេឡិចត្រូនិក និងផលិតផល XTP ។ លោកវេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា សំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកាលពីពេលថ្មី បដិសេធច្រានចោលការវិនិយោគលើបារីអេឡិចត្រូនិកនេះ។ ការជក់បារីអេឡិចត្រូនិក និងផលិតផល XTP បណ្ដាលឲ្យញៀននិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខួរក្បាលរបស់កុមារនិងយុវជន ធ្វើឲ្យមានរបួសសូតធ្ងន់ធ្ងរ និងប៉ះពាល់ សរីរាង្គដទៃទៀត ៕…

  • រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌ៨ នៅវត្តកំពង់ធំ

    រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌ៨ នៅវត្តកំពង់ធំ

    កំពង់ធំ៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៨ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥  ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌជាមួយ និងព្រះសង្ឃ​លោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅក្នុងឱកាសនេះដែរ អភិបាលខេត្តកំពង់ធំ បានប្រគេនព្រះសង្ឃនូវ អង្ករ ទឹកសុទ្ធ និងបច្ច័យមួយចំនួន សម្រាប់ដំណើរការនៅក្នុងវត្តផងដែរ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕ដោយ​៖ប៊ុន​រដ្ឋា

  • សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉ប្រមាណ ២ ៥០០នាក់ រៀបចំពិធីកាន់បិណ្ឌដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព

    សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉ប្រមាណ ២ ៥០០នាក់ រៀបចំពិធីកាន់បិណ្ឌដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព

    (សាធារណរដ្ឋកូរ៉េ) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ៥០០នាក់ បានសហការរៀបចំពិធីកាន់បិណ្ឌវេណទី៧ ដោយបាននាំយកបច្ច័យ និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់នៅវត្តគូមី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព។ ពិធីកាន់បិណ្ឌរបស់បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រួមមាន កម្មវិធីសាសនា ការសម្ដែងសិល្បៈ ការលក់ដូរម្ហូបខ្មែរ និងការសំណេះសំណាលជាមួយក្រុមការងារយ៉ាងជិតស្និទ្ធបំផុត។ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមពិធីកាន់បិណ្ឌ បានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផ្សេងៗទៀត ចូលរួមឱ្យបានច្រើនកុះករ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេស ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលបានពលីជីវិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក៕ ដោយ ៖ ង៉ាន់ ទិត្យ

  • អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការដ្ឋានជួសជុលប្រាសាទជមនៅចុងឆ្នាំនេះ

    អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការដ្ឋានជួសជុលប្រាសាទជមនៅចុងឆ្នាំនេះ

    (ភ្នំពេញ)៖ ប្រាសាទជម ស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ នៃអតីតក្រុងអង្គរធំ។ ប្រាសាទនេះ ត្រូវបានជួសជុលនៅក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា។ ទាក់ទិនក្នុងរឿងនេះ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោងទី២ នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញជាដំណាក់ៗ។ លោកបន្តថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់ មានទាំងស្ថាបត្យករ បុរាណវិទ្យា និងខាងជួសជុល ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ២០២៥។ លោក Park SungChul អ្នកស្រាវជ្រាវ និងបុគ្គលិកនៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានពន្យល់ថា បន្ទាប់ពីរើតួប្រាសាទ គេបានរកឃើញថា គ្រឹះរបស់ប្រាសាទនេះមានបញ្ហាខូចខាតខ្លាំង ថ្មមួយចំនួនមានភាពពុកផុយ។ ដូច្នេះការជួសជុល ត្រូវជំនួសថ្មថ្មីខ្លះដែលគោរពទៅតាមធម្មនុញ្ញអង្ករដើម្បីធានានៃភាពរឹងមាំទៅអនាគត។ ក្រៅពីនេះ អ្នកជំនាញក៏បានពង្រឹង និងបន្ថែមថ្មនៅតាមស្រទាប់ ខ្លះដែលបាត់ថ្ម ឬពុកផុយដោយសារអាយុកាលផងដែរ។ អ្នកជំនាញ កូរ៉េ រូបនេះ ក៏មិនភ្លេចអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញខ្មែរ និងកម្មករជួសជុលទាំងអស់ ដែលចូលរួមជួយឱ្យគម្រោងនេះ សម្រេចលទ្ធផលគួរជាទីមោទន និងធ្វើឱ្យប្រាសាទជម…

  • កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចូលរួមកាន់បិណ្ឌវេនទី៧​ នៅវត្តត្រពាំងតាមាន់ បង្សុកូល ជាកិច្ចឧទ្ទិសជូនញាតិកាទាំង៧សន្តាន និងវរៈកងទ័ពពលីលើសមរភូមិ

    កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចូលរួមកាន់បិណ្ឌវេនទី៧​ នៅវត្តត្រពាំងតាមាន់ បង្សុកូល ជាកិច្ចឧទ្ទិសជូនញាតិកាទាំង៧សន្តាន និងវរៈកងទ័ពពលីលើសមរភូមិ

    (កំពង់ស្ពឺ)៖ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ព្រមទាំងក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ​​ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧​ និងចូលរួមឧបត្ថម្ភ​បច្ច័យ​ដើម្បីកសាងសាលាឆាន់ នៅវត្តត្រពាំងតាមាន់ ស្ថិតក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន បានអញ្ជើញរាប់បាត្រ បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានពលីមរណៈក្នុងរយៈកាលកន្លងមក។ គនាឱកាសចូលរួមកាន់បិណ្ឌវេនទី៧​ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន​មានសទ្ធាជ្រះថ្លាបរិច្ចាគ​ទេយ្យទាន​វេរប្រគេនព្រះសង្ឃសម្រាប់​ឧបត្ថម្ភ​ក្នុងការកសាងនូវសាលាឆ័នក្នុង វត្តត្រពាំងតាមាន់​​ ជាបច្ច័យចំនួនថ ៣៦,៨៨៣,០០០ រៀល និងបច្ច័យជាប្រាក់ដុល្លាចំនួន ៦០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគ​បរិភោគ​ក និងបានជូនបច្ច័យដល់តាជី ដូនជី…

  • ថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ បិណ្ឌទី៧ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជេីង)

    ថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ បិណ្ឌទី៧ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជេីង)

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ បិណ្ឌទី៧ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជេីង) ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុផ្សេងៗ មានគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងបច្ច័យកសាងវត្ត និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដែលបានទទួលមរណៈកាល មាន មាតា បិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយឱ្យពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕ ដោយ ៖ ង៉ាន់…

  • ថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី៧ នៅវត្ត​បុទមវតី ឧទ្ទិសកុសល ជូនបុព្វការីជន និងវីរយុទ្ធជនពលីក្នុងបុព្វហេតុជាតិ

    ថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី៧ នៅវត្ត​បុទមវតី ឧទ្ទិសកុសល ជូនបុព្វការីជន និងវីរយុទ្ធជនពលីក្នុងបុព្វហេតុជាតិ

    (ភ្នំពេញ)៖ លោកជំទាវ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី៧ ចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ នៅថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៥ ។ ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុង​គោល​បំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃ គង់ចាំព្រះ​វស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមាន​មាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ​និង​សាសនា ជាពិសេស ចំពោះវិរៈយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ក៏ដូចជាចូលរួមចំណែក​រឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿង​អស់កាល​ជាអង្វែងតទៅ ។ ម្យ៉ាងទៀត គឺការជូនពរដល់វិរះយុទ្ធជនកំពុងសម្រាកព្យាបាល ឱ្យបានឆាប់ជាសះ​ស្បើយ និងមានសុខភាពល្អបរិបូរណ៍ ប្រកបដោយ កំលាំងរឹងមាំ ខ្លាំងក្លា ដើម្បីបន្ត​បំពេញភារកិច្ចដ៏ឧត្ដង្គឧត្ដមជូនជាតិមាតុភូមិ ព្រមទាំងបានបួងសួងសូមឲ្យមនុញ្ញផល​កើត ចេញពីបុណ្យផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់ដឹកនាំនៃប្រទេស​កម្ពុជា​គ្រប់លំដាប់ថ្នាក់ ។…

  • មេបញ្ជាការរង ណែនាំកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ត្រូវសហការលើកិច្ចការពារ​សន្តិសុខជូន​ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

    មេបញ្ជាការរង ណែនាំកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ត្រូវសហការលើកិច្ចការពារ​សន្តិសុខជូន​ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

    (កណ្ដាល)៖ ឯកឧត្តម ណុប រ័ត្ននិមល បានធ្វើការណែនាំដល់កម្លាំងបញ្ជាការដ្ឋាន​អង្គរក្សទាំងអស់ ត្រូវសហការលើកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យ​កាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ។ ការណែនាំនេះធ្វើឡើងក្នុងឱកាដឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហុីង សុខលាភ តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហ​បណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករងខុទ្ទកាល័យ​សម្តេច​មធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសល ជូនមាតាបិតា បុព្វេការីជន និងយុទ្ធមិត្ត ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ក្នុងបុព្វហេតុ​ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ពិធីនេះ បានប្រារព្ធធ្វើឡើងក្នុងបុណ្យ​កាន់បិណ្ឌ​វេនទី៧ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយទា​ហាន នាយទាហានរង និងពលទាហាន ក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើន​រូបទៀត ។ ឯកឧត្តម ណុប…

  • មន្ត្រីបរិស្ថានកំពុងកសាងសំណុំរឿងបទល្មើធនធានធម្មជាតិទៅតុលាការនិងចុះរុះរើសំណង់ ដែលជនខិលខូចឈូសឆាយ ទន្ទ្រានដី និងសាងសង់ដោយខុសច្បាប់ ក្នុង​ឧទ្យានជាតិ«គិរីរម្យ»

    មន្ត្រីបរិស្ថានកំពុងកសាងសំណុំរឿងបទល្មើធនធានធម្មជាតិទៅតុលាការនិងចុះរុះរើសំណង់ ដែលជនខិលខូចឈូសឆាយ ទន្ទ្រានដី និងសាងសង់ដោយខុសច្បាប់ ក្នុង​ឧទ្យានជាតិ«គិរីរម្យ»

    (កំពង់ស្ពឺ)៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះលើសំណង់អនាធិបតេយ្យ ដែលជនខិលខូច បានធ្វើការ​ឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់​ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានឱ្យដឹងថាមន្រ្តីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ធ្វើការរុះរើ ផ្ទះលំហែចំនួន១ខ្នង (សាងសង់បានប្រមាណ៨០% ) រោងប្រក់តង់ចំនួនពីរ (រោងស្នាក់នៅ និងរោងបាយ) របងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយ​ផ្នែកប្រ​ហែល ១៥០ម៉ែត្រ និងតំបន់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃតំបន់ឧទ្យានជាតិ​ព្រះ​សុរាម្រិត កុសមៈ«គិរីរម្យ» បន្ទាប់ពីបានរកឃើញបទល្មើសធនធានធម្មជាតិ បង្ក​ឡើង​ដោយជនខិលខូច ដែលបានលួចឈូសឆាយ សាងសង់ដោយខុសច្បាប់ កាលពីពេលថ្មីៗកន្លងមកនេះ។ ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែល​បាន​ចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់​តាម​ដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅ​តាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណី​បទល្មើស​ធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត…

  • ផ្សារផលិតផលខ្មែរខេត្តកណ្ដាល បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ អាហារកែច្នៃ ដែលមានទីតាំងនៅច្រមុះជ្រូកក្រុងតាខ្មៅ

    ផ្សារផលិតផលខ្មែរខេត្តកណ្ដាល បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ អាហារកែច្នៃ ដែលមានទីតាំងនៅច្រមុះជ្រូកក្រុងតាខ្មៅ

    (កណ្ដាល)៖ ផ្សារផលិតផលខ្មែរខេត្តកណ្ដាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្តកណ្ដាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក – ១២ព្រឹក ដែលមានទីតាំងនៅច្រមុះជ្រូកសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕ ដោយ ៖ ង៉ាន់ ទិត្យ