-
ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារអញ្ជើញ ដាក់បិណ្ឌនៅវត្តទួលអណ្តែត ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

(ខេត្តព្រះវិហារ )៖ ថ្ងៃនេះ ត្រូវនឹងវេនបិណ្ឌទី៩ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារបានមកធ្វើបុណ្យដាក់បិណ្ឌនៅវត្តទួលអណ្តែត ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងមកទីជិតឆ្ងាយ។ នាឱកាសនោះ ឯកឧត្តមបានក្រាបថ្វាយបង្គំ និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងការនឹករឭកពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋទាំងអស់នៅសមរភូមិក្រោយ ប្រគេនដល់ព្រះគ្រូចៅអធិការ ព្រះតេជគុណព្រះសង្ឃ គណៈកម្មការ ក៏ដូចជាលោកយាយលោកតា អ៊ុ ពូមីង បងប្អូន ចំណុះជើងវត្តទួលអណ្តែត។ ឯកឧត្តម និងក្រុមការងារទាំងអស់បានមូលមតិគ្នានាំយកទេយ្យទាន រួមមានចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ មកវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន និងជាពិសេសដល់វីរកងទ័ពជួរមុខរបស់យើង។ ឯកឧត្តមបានថ្លែងអំណរគុណជូនដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តព្រះវិហារ ក៏ដូចជាក្រុមគ្រួសារ ក្រុមបាល់ទាត់ទាំង៨ ដែលរួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា…
-
ក្រៅពីការតាំងបង្ហាញម្ហូបអាហារ ភេសជ្ជៈ រួមទាំងផលិតផលក្នុងស្រុកជាច្រើនប្រភេទ កម្មវិធីពិព័រណ៍ផលិតផលខ្មែរនឹងនាំមកនូវទស្សនីយភាពសិល្បៈចម្រុះ

(ភ្នំពេញ)៖ ក្រៅពីការតាំងបង្ហាញម្ហូបអាហារ ភេសជ្ជៈ រួមទាំងផលិតផលក្នុងស្រុកជាច្រើនប្រភេទ កម្មវិធីពិព័រណ៍ផលិតផលខ្មែរនឹងនាំមកនូវទស្សនីយភាពសិល្បៈចម្រុះដូចជា ការសម្ដែងសៀក ការសម្ដែងភ្លេងពីក្រុមកាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា ការបង្ហាញបសុសត្វ រួមទាំងការជិះរទេះគោ រទេះសេះផងដែរ ដើម្បីផ្ដល់ការកម្សាន្តសប្បាយ និងបង្កបរិយាកាសសប្បាយរីករាយដល់សាធារណជនដែលអញ្ជើញចូលរួមរយៈពេល ៣ ថ្ងៃនេះ ។ កុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុក និងទទួលយកភាពសប្បាយរីករាយ នៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រទាំងអស់គ្នា! ដោយ ៖ ង៉ាន់ ទិត្យ
-
រដ្ឋមន្រ្តីក្រសួងអប់រំជំរុញឱ្យលើកកម្ពស់គុណភាពការសិក្សា ជាមួយនឹង ទំនើបកម្ម កម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើប និងបច្ចេកវិទ្យាសិប្បនិម្មិត

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានជំរុញឱ្យបន្តជំរុញលើកកម្ពស់គុណភាពការសិក្សាធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើប និងបច្ចេកវិទ្យាសិប្បនិម្មិតបង្កើនសមត្ថភាពសាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូបំពាក់សម្ភារៈឧបករណ៍ចាំបាច់ដើម្បីអប់រំបណ្តុះបណ្តាលនិស្សិតឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា គូសបញ្ជាក់ថាក្រៅពីការធ្វើទំនើបកម្មទាំងនេះ និស្សិតក៏ត្រូវ បង្កើនការស្រាវជ្រាវផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ជួយគាំទ្រ និងផ្តល់ដំណោះស្រាយនៅក្នុងខ្សែច្រវាក់ផលិតកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបង្កើនឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សា។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងអប់រំក៏បាន ឱ្យនិស្សិតជ័យលាភីទាំងអស់ត្រូវបន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាព ដើម្បីប្រសិទ្ធភាពការងារ និងប្រាក់ចំណូលដើម្បីក្លាយជាពលរដ្ឋសកម្មក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ ជាតិមាតុភូមិកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកទឹកចិត្តដល់និស្សិតឱ្យមានការចូលរួមអភិវឌ្ឍក្នុងវិស័យកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច ដែលជាបរិបទថ្មីសំដៅប្រើប្រាស់ចំណេះជំនាញជួយដល់ប្រជាកសិករធានាបាននូវសន្តិសុខស្បៀង ទទួលបានប្រាក់ចំនេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ គួរបញ្ជាក់ថា និស្សិតជ័យលាភីសរុបចំនួន ១ ៤៨៧នាក់ និងត្រូវឡើងទទួលសញ្ញាបត្រចំនួន ៥កម្រិតផ្សេងៗគ្នាគឺ៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បសុវេជ្ជបណ្ឌិត និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសង្គមជាតិ៕ ដោយ៖ម៉ាដេប៉ូរូបភាព៖លោក វ៉េង…
-
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ គ្មានទេសិទ្ធិមនុស្ស ដរាបណាប្រទេសគ្មានសន្តិភាព

(តាកែវ) ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) នាថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា គ្មានទេសិទ្ធិមនុស្ស ដរាបណាប្រទេសគ្មានសន្តិភាព ដូច្នេះមានតែពួកយើងទាំងអស់គ្នាខិតខំជួយថែរក្សាសុខសន្តិភាពឱ្យបាន ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារ និងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ ទន្ទឹមគ្នា នេះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក៏ដូចជាការអនុវត្តកតិកាសញ្ញាអន្តរជាតិនេះផងដែរ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា សភាពការណ៍នៅលើសកលលោកនាពេលបច្ចុប្បន្ន មានទំនោរបង្កាត់ភ្លើងសង្គ្រាម ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាងខ្លាំង ព្រោះសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគេ ក៏មិនត្រូវបានធានាដែរ ហេតុនេះ…
-
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥] – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ។ លោក Dat ធ្លាប់បម្រើការងារនៅប្រទេសកម្ពុជាក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ ដែលនៅពេលនោះលោកបានដើរតួនាទីដ៏សំខាន់ក្នុងការជួយក្រុមហ៊ុនអំឡុងពេលវិបត្តិកូវីដ១៩ និងធានាបាននូវកំណើន និងភាពរឹងមាំនៅផ្នែកហិរញ្ញវត្ថុ។ លោក Dat ឡើងកាន់ដំណែងជំនួសលោក Andy Hewson និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុនហ៊ិននីគែន។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោក Andy បានពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅប្រទេសកម្ពុជា ដោយលោកបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផ្នែកនិរន្តរភាព…
-
និយ័តករទូរគមនាគមន៍កម្ពុជា រំឭកអ្នកប្រើប្រាស់ប្រព័ន្ធតេឡេក្រាមទាំងអស់ បង្កើនការប្រុងប្រយ័ត្ននៅចំពោះមុខនៃការកើនឡើងផ្ញើសារឆបោកតាមប្រព័ន្ធមួយនេះ

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) សង្កេតឃើញពីការកើនឡើងនៃការផ្ញើសារឆបោកតាមរយៈ ផ្ទាលតេឡេក្រាម (Telegram) ដោយជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗ ដូចជា÷ ប្រើប្រាស់ឈ្មោះនិងរូបភាពរបស់បុគ្គលសាធារណៈល្បីៗ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ឬថ្នាក់ដឹកនាំ ក្រុមហ៊ុន បង្កើតកម្មវិធីវិនិយោគក្លែងក្លាយ ដើម្បីអូសទាញសាធារណជនឱ្យធ្វើការវិនិយោគ ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលដ៏ខ្លី។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ។ ជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗ ដូចជា ផ្ញើសារជូនដំណឹងអំពីការឈ្នះរង្វាន់ និងតម្រូវឱ្យអ្នកទទួលបានសារទាំងនោះផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ដើម្បីអាចទទួលបានរង្វាន់ទាំងនោះ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ដោយ៖ង៉ាន់ ទិត្យ
-
ចាប់ផ្តើមរាប់ថយក្រោយ ឆ្ពោះទៅកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» រៀបចំដោយ ស ស យ ក

(ភ្នំពេញ)៖ ចាប់ផ្តើមរាប់ថយក្រោយ ឆ្ពោះទៅកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ការជ្រើសរើសប្រើប្រាស់និងគាំទ្រផលិតផលដែលផលិតផលដែលបង្កើតឡើងដោយកម្លាំង និងចំណេះដឹងរបស់ប្រជាជនខ្មែរ គឺជាការចូលរួមដ៏សំខាន់ក្នុងការបង្កើតអនាគតដ៏រឹងមាំសម្រាប់ជាតិ។ ការគាំទ្រនេះបានបង្កើតឱកាសការងារ ជំរុញសេដ្ឋកិច្ច និងស្ថិរភាពសង្គម ព្រមទាំងជាកត្តាជំរុញឱ្យមានការពង្រឹងគុណភាពផលិតកម្មក្នុងស្រុកដើម្បីអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ជ្រើសរើសប្រើប្រាស់ផលិតផលក្នុងស្រុកថ្ងៃនេះ ដើម្បីអនាគតរុងរឿងរបស់កម្ពុជា! ដោយ ៖ ង៉ាន់ ទិត្យ
-
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) បង្ហាញពីភាពជោគជ័យ នៃ ការអភិរក្សសត្វខ្សឹបនៅកម្ពុជា និង ចែករំលឺកបទពិសោធន៍ដល់ប្រទេសផ្សេងទៀត

(ភ្នំពេញ)៖ ពួកយើងមានមោទនភាពក្នុងការចែករំលែកអំពីកម្មវិធីអភិរក្សសត្វខ្សឹបប្រកបដោយជោគជ័យរបស់ពួកយើងដែលកំពុងតែបំផុសក្តីសង្ឃឹមទៅដល់ប្រទេសផ្សេងៗទៀត។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះបានឱ្យដឹងថា ប្រទេសនេប៉ាល់ កំពុងពិចារណាទៅលើកម្មវិធីបង្កាត់ពូជនៅក្រៅដែនជម្រកធម្មជាតិសម្រាប់សត្វខ្សឹបដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុត ដោយទាញយកការបំផុសគំនិតនូវគំរូប្រកបដោយជោគជ័យរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អង្គការអភិរក្សសត្វស្លាបប្រទេសនេប៉ាល់ (Bird Conservation Nepal – BCN) មកកាន់មជ្ឈមណ្ឌលមួយនេះ កាលពីពេលកន្លងទៅ។ អង្គការមួយនេះបានឱ្យដឹងដែរថានាពេលបច្ចុប្បន្ន ចំនួនប្រជាសាស្ត្រសត្វខ្សឹបសេសសល់តិចជាង ១,០០០ ក្បាលនៅទូទាំងពិភពលោក។ហេតុនេះ រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សទាំងអស់សុទ្ធតែមានសារៈសំខាន់។ ប្រភេទសត្វស្លាបដ៏ពិសិដ្ឋដែលរស់នៅតាមតំបន់វាលស្មៅទាំងនេះកំពុងប្រឈមទៅនឹងសម្ពាធកើនឡើងពីការបាត់បង់ទីជម្រក ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការរំខានពីសកម្មភាពរបស់មនុស្ស។ គួរបញ្ជាក់ថា កន្លងមកនេះមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះបានទទួលជោគជ័យក្នុងការ បង្កាត់ពូជនៅក្រៅដែនជម្រកធម្មជាតិនៅកម្ពុជា។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានបញ្ជាក់ថា សត្វខ្សឹបងាយនឹងទទួលរងភាពតានតឹងខ្លាំងណាស់ ដែលបណ្តាលឱ្យប្រតិបត្តិការនេះផុយស្រួយងាយនឹងបរាជ័យ ដូច្នេះទាមទារជំនាញឯកទេសដ៏ពិតប្រាកដ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះបានលើកឡើងដែរថា”ភាពជោគជ័យនៃការអភិរក្សដ៏ពិតប្រាកដទាមទារវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំងការការពារ ព្រមទាំងការគ្រប់គ្រងនូវទីជម្រកតំបន់វាលស្មៅ ការការពារតំបន់មិនមែនជាជម្រកពងកូន ឬ (បង្កាត់ពូជ)នៅក្នុងទីវាលទំនាបកសិកម្ម ការចូលរួមជាមួយសហគមន៍មូលដ្ឋានជាដៃគូក្នុងការអភិរក្ស និងការកាត់បន្ថយផលប៉ះពាល់នានានៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត”។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានធ្វើការប្តេជ្ញាចិត្តចែករំលែកចំណេះដឹងរបស់ខ្លួន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សនៅគ្រប់ទីកន្លែងដែលត្រូវការ។កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹង ធានាបានថាសត្វស្លាបដ៏អស្ចារ្យទាំងនេះនឹងនៅបន្តលម្អសម្រស់វាលស្មៅរបស់ពួកយើងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕ ដោយ៖ម៉ាដេប៉ូ
-
អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃសាលាខេត្តកែប

កែប៖មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃសាលាខេត្តកែបទាំងអស់ ក្នុងនាមជាមន្ត្រីរាជការគឺត្រូវបំពេញកាតព្វកិច្ច របស់ខ្លួនឱ្យបានល្អ ដោយអនុវត្តសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជាមន្ត្រីពូកែ ស្អាតស្អំ ដែលពលរដ្ឋត្រូវកា។រ ដោយឡែក ក្នុងការដឹកនាំក៏ត្រូវធ្វើខ្លួនជាគំរូល្អសម្រាប់មន្ត្រីក្រោមឱវាទ និងប្រកាន់យកគោលការណ៍ដឹកនាំល្អ ប្រកបដោយ គុណធម៌ សីលធម៌ ។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ត្រីកិច្ចសន្យានៃសាលាខេត្តកែបកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្ដល់ជូននូវកុំព្យូទ័រដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដល់រដ្ឋបាលក្រុង ស្រុក សាលាឃុំ សង្កាត់ អង្គភាពពាក់ព័ន្ធដើម្បីយកទៅប្រើបាស់ម្រាប់បម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕ដោយ៖ សិលា សារិន
-
ទូតជប៉ុនប្រចាំកម្ពុជា នាំយកកញ្ចប់ជំនួយបន្ទាន់ទៅប្រគល់ជូនដល់ជនភៀសសឹក២០០គ្រួសារ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបាននាំយកកញ្ចប់ជំនួយបន្ទាន់ ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជន ជប៉ុនទៅប្រគល់ជូនដល់ជនភៀសសឹកចំនួន២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ពិធីប្រគល់ជំនួយនេះធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក Nagashe Kensuke ឧបទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយតំណាងអង្គការយូនីសេហ្វ (UNICEF) និងអង្គការ IOM ប្រចាំនៅកម្ពុជា។ លោក Nagashe Kensuke បានថ្លែងថា ជំនួយនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជម្លោះព្រំដែន។ លោកបន្តថា ជំនួយនេះត្រូវបានផ្តល់តាមរយៈអង្គការយូនីសេហ្វ និង IOM ដោយផ្តោតលើការផ្តល់សម្ភារៈចាំបាច់ ទីជម្រកបណ្តោះអាសន្ន ទឹកស្អាត និងការគាំទ្រផ្នែកផ្លូវចិត្ត ហើយលោកសង្ឃឹមថា ជំនួយនេះនឹងជួយឱ្យជនភៀសខ្លួន អាចកសាងជីវិតរបស់ពួកគេឡើងវិញបានឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្តព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបង្ហាញពីភាពជាមិត្តដ៏ល្អ ដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ជប៉ុនក្នុងការជួយដល់កម្ពុជា៕ដោយ៖ឡុង សំបូរ