Category: ព័ត៌មានសង្គម

  • ក្រុមហ៊ុនទេសចរណ៍ចិន TUNIU ចាប់ដៃគូរជាមួយ CTB នៃក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រីកកំណើនទេសចរណ៍ចិននៅកម្ពុជា

    ក្រុមហ៊ុនទេសចរណ៍ចិន TUNIU ចាប់ដៃគូរជាមួយ CTB នៃក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រីកកំណើនទេសចរណ៍ចិននៅកម្ពុជា

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងទាក់ទាញកំណើនភ្ញៀវទេសចរណ៍ចិន មកកម្ពុជាឲ្យកាន់តែច្រើន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន TUNIU របស់ចិន ។ ពិធីចុះហត្ថលេខា ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន CTB, ឯកឧត្តម Wang Wen Bin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ូសវូដ ក្នុងរាជធានីភ្នំពេញ ។ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឯកឧត្តម ហួតហាក់ បានថ្លែងថា ការចុះហត្ថលេ ខា លើកិច្ចព្រមព្រៀងនៃភាពជាដៃគូរវាង CTB និង ក្រុមហ៊ុន TUNIU នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា, បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការសម្រេចបំណងប្រាថ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី កម្ពុជា-ចិន។ តាមរយៈភាពជាដៃគូប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់នាថ្ងៃនេះ ពិតបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលរីកចម្រើន យើងត្រូវការធាតុផ្សំដ៏សំខាន់មួយដែលមិនអាចខ្វះបាន នោះគឺ «ទំនុកចិត្ត»

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលរីកចម្រើន យើងត្រូវការធាតុផ្សំដ៏សំខាន់មួយដែលមិនអាចខ្វះបាន នោះគឺ «ទំនុកចិត្ត»

    (ភ្នំពេញ)៖ ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលរីកចម្រើន យើងត្រូវការធាតុផ្សំដ៏សំខាន់មួយដែលមិនអាចខ្វះបាន នោះគឺ «ទំនុកចិត្ត»។ បើគ្មានទំនុកចិត្ត ទាំងអ្នកទិញនិងអ្នកលក់នឹងមិនហ៊ានធ្វើប្រតិបត្តិការឌីជីថលនោះទេ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាពខ្ពស់និងគួរឱ្យទុកចិត្តបាន តាមរយៈការរៀបចំសេចក្តីព្រាងច្បាប់ និងគោលនយោបាយសំខាន់ៗ ដែលនឹងក្លាយជាខែលការពារសម្រាប់ពាណិជ្ជករ អ្នកប្រើប្រាស់ និងវិស័យសាធារណៈទាំងមូល។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលជាច្រើន ជាពិសេស ថ្នាល verify.gov.kh ដែលជាថ្នាលមានសក្ដានុពលយ៉ាងធំធេងក្នុងការជួយសម្រួលការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរបៀប ស្នើសុំអនឡាញ ទទួលបានអនឡាញ ប្រើប្រាស់បានអនឡាញ ប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ដោយសារបច្ចេកវិទ្យាប្លុកឆេន សម្រាប់បង្កើនទំនុកចិត្តឌីជីថល និងមូលដ្ឋានសម្រាប់ពាណិជ្ជកម្មឌីជីថលដែរ។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជានិងពិព័រណ៍អនឡាញលើកទី២ លើប្រធានបទ “ការកសាងកម្ពុជាឌីជីថលដ៏ឆ្លាតវៃនិងសុវត្ថិភាព ៖ យុវជន ការច្នៃប្រឌិត និងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” នៅសាលស៊ីធីហលកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវ…

  • ក្រុមហ៊ុនចិន និង កម្ពុជា ចុះហត្ថលេខារួមគ្នានាំចេញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃ ក្នុងតម្លៃប្រមាណ ៣៥ លានដុល្លារ ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ

    ក្រុមហ៊ុនចិន និង កម្ពុជា ចុះហត្ថលេខារួមគ្នានាំចេញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃ ក្នុងតម្លៃប្រមាណ ៣៥ លានដុល្លារ ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ

    (ភ្នំពេញ)៖ ក្រុមហ៊ុនចិន និងកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ដើម្បីនាំចេញស្វាយចន្ទីស្ងួត ២០ ០០០តោន និងស្វាយចន្ទីកែច្នៃ ៥០០០តោន ក្នុងមួយឆ្នាំ ក្នុងតម្លៃប្រមាណ ៣៥ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពី រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអនុញ្ញាតជូនលោក ZOU Zhun ប្រធាននាយកដ្ឋានកសិកម្ម១ តំណាងនៃក្រុមហ៊ុន SINOMACH Hainan និងតំណាងមកពីក្រុមហ៊ុនចំនួន៥នៃខេត្តហាងចូវ និងខេត្តគ័ងស៊ី សហគ្រាសផលិតគ្រាប់ស្វាយចន្ទីកម្ពុ ណាត់ អាហ្គ្រោប្រដាក់ ឯ.ក និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តម សំហេង បូរ៉ា បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន SINOMACH Hainan ដែលបានចូលរួមវិនិយោគ និងនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ប្រទេសចិន។ សូមបញ្ជាក់ថា…

  • សិស្សសាលាបឋមសិក្សាវត្តរាជបូណ៍ បង្ហាញទេពកោសល្យ និងភាពវៃឆ្លាតក្នុងពិព័រណ៍បច្ចេកវិទ្យា និងស្ទែម​ប្រើប្រាស់​ប្រព័ន្ធPLP លើកដំបូង

    សិស្សសាលាបឋមសិក្សាវត្តរាជបូណ៍ បង្ហាញទេពកោសល្យ និងភាពវៃឆ្លាតក្នុងពិព័រណ៍បច្ចេកវិទ្យា និងស្ទែម​ប្រើប្រាស់​ប្រព័ន្ធPLP លើកដំបូង

    សៀមរាប៖សាលាបឋមសិក្សាវត្តរាជបូណ៍ ដែលស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប​ត្រូវបាន​គណៈកម្មការ​គ្រប់គ្រងសាលារៀបចំពិធីតាំងពិព័រណ៍បច្ចេកវិទ្យា និងស្ទែម ដោយបានអនុញ្ញាតឱ្យមានការ​ចូលរួមពី​សិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ។កម្មវិធីនេះមានគោល​បំណង​ចម្បង ឱ្យសិស្សបានបញ្ចេញនូវសមត្ថភាព និងបង្ហាញ​ពីលទ្ធផលនៃការខិតខំប្រឹងប្រែង និងស្នាដៃច្នៃប្រឌិតរបស់ខ្លួន ក្នុងការបម្លែងនិងកែច្នៃវត្ថុធាតុដើមផ្សេងៗឱ្យក្លាយ​ទៅជារបស់ប្រើប្រាស់មានតម្លៃ ។ ពិធីបង្ហាញទេពកោសល្យ និងភាពវៃឆ្លាតក្នុងពិព័រណ៍បច្ចេកវិទ្យា និងស្ទែម បានប្រារព្ធកាលពី​ព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០២៥ដោយមានការអញ្ជើញចូលរួមពីឧញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប និងឧត្តមានជ័យ ប្រធានគណៈកម្មការសាលា លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រមទាំង​មាតាបិតា​សិស្ស​ចំនួន៤៨០នាក់ និងសិស្សានុសិស្សចំនួន៧០៣នាក់។ លោក អន គុណរ័ត្ន នាយកគណៈកម្មការគ្រប់គ្រងសាលា បាននិយាយថា ដើម្បីឱ្យស្របតាមសម័យឌីជីថល​សតវត្ស​ទី២១ និងជាកម្មវិធីលើកដំបូងនៃសាលាបឋមសិក្សាវត្តរាជបូណ៍ ក្នុងគោលបំណងជំរុញនិងលើកទឹកចិត្តដល់កូនៗ ក្រៅពីការសិក្សាអំពីការគិតលេខ ការរៀនអក្សរ គឺសាលាបានបន្ថែមទៅលើការប្រើប្រាស់បច្ចេកវិទ្យាស្របទៅនឹង​សម័យឌីជីថល ក្នុងន័យជំរុញ កូនៗឱ្យមានភាពឆ្លាតវៃ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងនោះក៏មានការប្រើប្រាស់ប្រព័ន្ធ PLP ជាថ្នាលបឋម ជាការជួយដល់សិស្សានុសិស្ស ។ លោកនាយកបានបន្ថែមថា ការតាំងពិព័រណ៍បច្ចេកវិទ្យានេះ គឺជាឱកាសសំខាន់មួយសម្រាប់សិស្ស​ក្នុងការបង្ហាញ​ទេព​កោសល្យ និងសមត្ថភាពបច្ចេកទេស ដោយការចូលរួមប្រកបដោយភាពស្មោះត្រង់ និងភាពស្និទ្ធស្នាលរវាងគ្រូ…

  • គ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសាររស់នៅលើដីសម្បទានសង្គមកិច្ចបានទទួលអំណោយពីអភិបាលខេត្តកំពង់ធំ

    គ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសាររស់នៅលើដីសម្បទានសង្គមកិច្ចបានទទួលអំណោយពីអភិបាលខេត្តកំពង់ធំ

    កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ ដែលកំពុងរស់នៅផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីស្ថិតនៅក្នុងភូមិដែលអតីតយុទ្ធជនប្រសិទ្ធិនាមថា មរតកតេជោធិបតីថ្លុកព្រីង ក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងសកម្មភាពកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតីនិងលោកជំទាវ បណ្ឌិតតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនគ្រប់ពេលវេលា ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក…

  • អភិបាលខេត្តកំពង់ចាមនិងមន្ត្រីរាជការ អញ្ជើញកាន់បិណ្ឌ នៅវត្តហាន់ជ័យ និងវត្តសន្ធររង្សី

    អភិបាលខេត្តកំពង់ចាមនិងមន្ត្រីរាជការ អញ្ជើញកាន់បិណ្ឌ នៅវត្តហាន់ជ័យ និងវត្តសន្ធររង្សី

    (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្ត្រីរដ្ឋបាលខេត្តកាន់បិណ្ឌ៥ នៅវត្តហាន់ជ័យ ក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្សី ក្នុងស្រុកស្ទឹងត្រង់។ ក្នុងឱកាសនេះឯកឧត្តមនិងមន្ត្រីចូលរួមបានប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃ ដល់វត្តទាំងពីរក្នុងវត្តនីមួយៗ រួមមាន អង្ករទម្ងន់ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្កសរ ៥គីឡូក្រាម, តែ ៥ គីឡូក្រាម និងជាងថវិកា៤លានរៀល។ ដោយឡែកផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ព្រះអង្គ និងបច្ច័យក្នុង១អង្គ ១០ម៉ឺនរៀល៕ដោយ:លី ពៅ

  • សត្វត្រយងចង្កំកស ក្នុងដែនជម្រកសត្វព្រៃលំផាត់កើនឡើង២៩ក្បាល

    សត្វត្រយងចង្កំកស ក្នុងដែនជម្រកសត្វព្រៃលំផាត់កើនឡើង២៩ក្បាល

    ភ្នំពេញ៖សត្វត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា។ពួកច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។ យោងតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថាក្នុងការធ្វើជំរឿនសត្វត្រយងចង្កំគឺជាសកម្មភាពដ៏សំខាន់មួយសម្រាប់តាមដានពីនិន្នការនៃការផ្លាស់ប្ដូរនិងការប្រែប្រួលនៃចំនួនបក្សីដ៏កម្រនេះក្នុងរដូវមិនបន្តពូជ។ ទិន្នន័យនេះនឹងជួយដល់ការរៀបចំផែនការអភិរក្សប្រកបដោយប្រសិទ្ធភាពនៅពេលអនាគត។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថាតាមរយៈ របាយការណ៍ជំរឿនប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញពីសញ្ញាវិជ្ជមាន ដោយក្រុមការងារអភិរក្សបានកត់ត្រា សត្វត្រយងចង្កំកសបានចំនួនរហូតដល់ ២៩ក្បាល។ ចំនួននេះគឺជាតួលេខខ្ពស់ បើធៀបនឹងការជំរឿនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៤) ដោយក្រុមការងារកត់ត្រាចំនួនខ្ពស់បំផុតត្រឹមតែ ២៦ក្បាល ប៉ុណ្ណោះ។ ទិន្នន័យនេះសបញ្ជាក់យ៉ាងច្បាស់ថា ដែនជម្រកសត្វព្រៃលំផាត់គឺជាបេះដូងដែលកំពុងជួយទ្រទ្រង់ និងគាំទ្រដល់ការបន្តពូជ និងការរស់នៅរបស់សត្វត្រយងចង្កំកសនិងសត្វព្រៃដទៃទៀត ព្រមទាំងបង្ហាញពីសក្ដានុពល និងប្រសិទ្ធភាពនៃការខិតខំប្រឹងប្រែងអភិរក្សផងដែរ។ គួរបញ្ជាក់ថាសត្វត្រយងចង្កំកស មានមាឌតូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស…

  • លោកជំទាវ ឌិត នីតា នាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃកាន់បិណ្ឌវេនទី៥ នៅវត្តអូរត្រេះ ខេត្តព្រះសីហនុ

    លោកជំទាវ ឌិត នីតា នាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃកាន់បិណ្ឌវេនទី៥ នៅវត្តអូរត្រេះ ខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ រួមទាំងក្រុមការងារបានអញ្ជើញនាំយកនូវបច្ច័យ ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត្រ ទៅប្រគេនព្រះសង្ឃក្នុងបិណ្ឌទី៥ នៅវត្តអូរត្រេះ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណដែលមានរយៈពេល ១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ។ នាឱកាសនោះ លោកជំទាវ ឌិត នីតា បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ…

  • បរិស្ថានរស់នៅប្រកបអនាម័យ ជាមួយការប្រើទឹកស្អាតជាមូលដ្ឋានចាំបាច់មួយក្នុងការអភិវឌ្ឍជនបទ

    បរិស្ថានរស់នៅប្រកបអនាម័យ ជាមួយការប្រើទឹកស្អាតជាមូលដ្ឋានចាំបាច់មួយក្នុងការអភិវឌ្ឍជនបទ

    (ខេត្តបន្ទាយមានជ័យ )៖ បរិស្ថានរស់នៅប្រកបអនាម័យ ជាមួយការប្រើទឹកស្អាតជាមូលដ្ឋានចាំបាច់មួយក្នុងការអភិវឌ្ឍជនបទ ត្រូវបានបានកំណត់ទិសដៅអនុវត្តបន្ត ដោយកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥របស់មន្ទីរអភិវឌ្ឍជនបទខេត្ត បន្ទាយមានជ័យ។ លោក ជា យុទ្ធារុន ប្រធានមន្ទីរ អភិវឌ្ឍជនបទខេត្ត បានលើកឡើងនាថ្ងៃទី១១ ខែសីហាឆ្នាំនេះថា ជារួម ការងារជួសជុល កសាងបណ្ដាញផ្លូវលំរបាយគ្រួស ផ្លូវបេតុង និងផ្លូវកៅស៊ូ ស្ពានបេតុងបានជាង ៧៧ភាគរយនោះ យើងក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភនិងផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋសហគមន៍ជនបទឲ្យចេះប្រើប្រាស់បន្ទប់អនាម័យ ការប្រើប្រាស់ទឹកស្អាត ការថែទាំសុខភាព ដោយបានកំណត់ជាភូមិគំរូនៅតាមសហគមន៍មូលដ្ឋាន ឃុំ សង្កាត់ ទៀតផង ។ ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍជនបទ បានឲ្យថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍជនបទត្រូវចូលរួមជាមួយអាជ្ញាធរ អនុវត្តបន្តគាំទ្រផ្គត់ផ្គង់សាងសង់បន្ទប់ទឹកអនាម័យសម្រាប់គ្រួសារក្រីក្រ ។ បន្តសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ និង ការសាងសង់អណ្តូងស្នប់ថែមទាំងការស្តារស្រះ នៅតាមសហគមមូលដ្ឋាន និងឲ្យមាបការប្រមូលវេចខ្ចប់ទុកដាក់សំរាមឬកាកសំណល់ឲ្យបានត្រឹមត្រូវងាយស្រួលដឹកយកទៅទុកនៅទីលានសំរាម ដែលនេះគឺជាការជំរុញឲ្យបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ មានអនាម័យ ជាមួយការប្រើទឹកស្អាតជាមូលដ្ឋានចាំបាច់មួយក្នុងការអភិវឌ្ឍជនបទ ។ ទន្ទឹមនេះត្រូវបន្ត ការជួសជុលថែទាំ ក៏ដូចជាការកសាងនូវបណ្ដាញផ្លូវលំជនបទឆ្លើយតបគោលដៅជាយុទ្ធសាស្ត្រអភិវឌ្ឍជនបទ របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍជនបទ…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ សហការី ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ។ នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…