-
រដ្ឋមន្ត្រីព័ត៍មាន ៖ ការពង្រឹងសមត្ថភាពមន្ត្រីជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ខណៈមូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព មានទេពកោលស្យ មានស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងមុំទី១ នៅចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ការលើកឡើងបែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស»។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ចំនួន១១៦នាក់។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសជាមិត្តតាមរយៈការផ្តល់អាហារូបករណ៍ជាដើម។ ខណៈមិត្តចិន ម៉ាឡេស៉ី វៀតណាម ក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា…
-
ប្រធានកិត្តិយសសមាគមនារីខេត្តកំពតអញ្ជើញចូលរួមពិធីកាន់បិណ្ឌ១នៅវត្តត្រពាំងរពៅ

កំពត៖ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាវត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាដែរ នៅវត្តត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីយ៉ាងច្រើនកុះករ បានយកចង្ហាន់ និងបច្ច័យមកប្រគេនព្រះសង្ឃក្នុងទឹកមុខសប្បាយរីករាយ។ នៅវត្តត្រពាំងរពៅនេះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ខេត្តកំពត ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកាគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ក៏បានមកចូលរួមនៅថ្ងៃដំបូងនៃថ្ងៃកាន់បិណ្ឌដូចពុទ្ធបរិស័ទដទៃទៀតដែរ។ ក្នុងឱកាសលោកជំទាវក៏បានប្រគេនទេយ្យដល់ព្រះសង្ឃ មាន៖ អង្ករ ត្រីខ ស្ករស ទឹកស៊ីអ៊ីវ ប្រេងឆា តែកញ្ចប់ ធូប ប៊ីចេង មី កាហ្វេ ទឹកត្រី ត្រីងៀត ទឹកក្រូច-ទឹកផ្លែឈើ សៀងផ្អែម ខ្ទឹមស សាប៊ូម្សៅ ទឹកសុទ្ធ និងបច្ច័យ១,៥លានរៀល៕ដោយ៖ សិលា សារិន
-
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យជូនអំណោយដល់គ្រួសារជនភៀសសឹកជិត៣០០គ្រួសារនៅឃុំអូរបីជាន់

បន្ទាយមានជ័យ៖គ្រួសារភៀសសឹកដែលមានជីវភាពខ្វះខាតចំនួនពីរភូមិ រួមមាន ភូមិព្រៃចាន់ ចំនួន១៧០គ្រួសារ និងភូមិជោគជ័យ ចំនួន ៦២២គ្រួសារ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អ៊ុ រាត្រី បាននាំនូវការផ្តាំផ្ញើសារសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមនិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចនិងលោកជំទាវបណ្ឌិតតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ពិសេសបច្ចុប្បន្នកំពុងជួបការលំបាកខ្លាំងពុំបានប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃ ដោយសាររងការឈ្លានពាន យកបន្លាលួសព័ទ្ធយកដីប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា អំណោយដែលចែកជូន មាន អង្ករ មី ទឹកស៊ីអ៊ីវ មុង ភួយនិងថវិកាមួយចំនួន៕ ដោយ៖ឃិន គន្ធា
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី

(ភ្នំពេញ)៖ នាសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក ។ បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ។ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃ ខែ…
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់ប្រជាពលរដ្ឋចូលរួម បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាត ទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។ ប៉ុន្តែនៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើ ចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និង ការខូចខាតទ្រព្យសម្បត្តិតែងមានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែង ក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែខិតខំសម្របសម្រួលជួយ ដោះស្រាយការលំបាករបស់ប្រជាជនភៀសសឹកពីសង្គ្រាមជាមួយសត្រូវឈ្លានពានទឹកដី គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាខិតខំយកចិត្តទុកដាក់ចូលរួម…
-
ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន មិនបានអនុវត្តឱ្យបានត្រឹមត្រូវច្បាប់ទាក់ទង នឹង វិស័យបរិស្ថាននៅកម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានត្រូវក្រុមការងារជំនាញក្រសួងបរិស្ថានរកឃើញ បានដំណើរការផលិតកម្មកាត់ដេរសំលៀ មិនគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ។ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខមួយចំនួនដូចជា ៖ 1-ហាមដាច់ខាតយកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ និងត្រូវប្តូរកន្លែងស្តុកទុកសំណល់កម្ទេចក្រណាត់ទៅទីតាំងផ្សេង។ 2-ត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា ១៧៣ និងមាត្រា ៦៩៩នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ ។ 3-ឡចំហាយ របស់រោងចក្រ ត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែង ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ លើសពីនេះ រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ គុណភាពខ្យល់ក្នុងអគារ និង សារធាតុបំពុលចេញពីឡចំហាយ ពីក្រសួងបរិស្ថាន និង 4-រោងចក្រត្រូវធ្វើរបាយការណ៍អង្កេតតាមដានបរិស្ថានប្រចាំឆមាស (EMR) ។ សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក អ៊ីវ សុផល អនុប្រធានាយកដ្ឋាន បានចុះត្រួតពិនិត្យ…
-
សិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែងនៅខេត្តកំពង់ឆ្នាំង បញ្ចេញផ្សែងប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សិប្បកម្មកែច្នៃប្រេងខ្មៅ ដែលមានទីតាំងស្ថិតនៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន បានរកឃើញការបញ្ចេញផ្សែង មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាំឱ្យប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា នៅខាងក្រៅសិប្បកម្ម មានក្លិនឈ្ងៀមប្រេងខ្មៅ ចេញពីទីតាំងសិប្បកម្ម ។ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់រោងចក្រ បានលើកឡើងការព្រួយបារម្ភចំពោះសុខភាព ដែលបានប៉ះពាល់ពីបញ្ហាក្លិន ចេញពីសិប្បកម្មកែច្នៃប្រេងខ្មៅនេះ។ សិប្បកម្មខាងលើពុំមានប្រព័ន្ធចម្រោះផ្សែងនោះទេ ។ យើងតាមការធ្វើតេស្តបឋមគុណភាពខ្យល់ ចេញពីបំពង់ផ្សែងឡសម្ងួត និងឡស្លប្រេងខ្មៅ ឃើញថាកម្រិតសារធាតុ SO2 លើសស្ដង់ដារ ។ ប្រឈមនឹងបញ្ហាបរិស្ថានខាងលើ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខគឺ តម្រូវឱ្យសិប្បកម្មបញ្ឈប់ការបញ្ចេញផ្សែងជាបន្ទាន់ទោះរូបភាពណាក៏ដោយ។ ជាមួយគ្នានេះ សិប្បកម្ម ត្រូវបំពាក់ប្រព័ន្ធចម្រោះសម្អាតផ្សែងចេញពីឡសម្ងួត និងឡស្លប្រេងខ្មៅ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដាកំណត់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ ។ លើសពីនេះ ម្ចាស់សិប្បកម្ម…
-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវ ឧបត្ថម្ភជូនអតីតយុទ្ធជននៅក្រុងស្ទឹងសែន

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី អាជ្ញាធរដែនដី កាលពីថ្ងៃទី៧ ខែកញ្ញា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី ១ សមាគមអតីតយុទ្ធជនកម្ពុជា ទៅឧបត្ថម្ភជូន អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងគ្រួសារអតីតយុទ្ធជនពលីប្រាំគ្រួសារកំពុងរស់នៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕ដោយ៖ ប៊ុន រដ្ឋា
-
និស្សិតឆ្នើម ១រូប ទទួលបានជ័យលាភីលេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ មុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ

(ភ្នំពេញ)៖ និស្សិតឆ្នើម ១រូប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ មុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (Certified Accounting Technician – CAT)(ចក្រភពអង់គ្លេស) ក្នុងឆមាសខែមិថុនា ឆ្នាំ២០២៥ ។ ក្រោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក និស្សិតរូបនេះ ត្រូវបានវិទ្យាស្ថានខេមអេដ រៀបចំកម្មវិធីអបអរសារទរ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ព្រមទាំងសាស្រ្តាចារ្យ គណៈគ្រប់គ្រង នៃវិទ្យាស្ថានខេមអេដ។ លោក ខេស៊ី បាណេត មានប្រសាសន៍ថា៖ ក្នុងរយៈពេល ៥ឆ្នាំដំបូង ដែលវិទ្យាស្ថានខេមអេដ ចាប់ផ្តើមបង្រៀនសញ្ញាបត្រអ្នកជំនាញផ្នែកគណនេយ្យ ACCA ដោយមិនមាន…
-
សត្វត្មាតនៅកម្ពុជា មានចំនួនថេរ ខណៈដែលប្រទេសជិតខាងបានផុតពូជទៅហើយ

(ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG)ដែលមានសមាជិកជាអគ្គនាយកដ្ឋានជំនាញរបស់រាជរដ្ឋាភិបាល និងអង្គការអភិរក្សនានា បានរួមគ្នាប្រកាសព័ត៌មាន អំពីរបាយការណ៍លទ្ធផលអភិរក្សប្រចាំឆ្នាំ២០២៤ ដោយបានឱ្យដឹង ពីលទ្ធផលនៃការងារអភិរក្សដែលសម្រេចបានសំខាន់ៗ និងកត្តាព្រួយបារម្ភមួយចំនួនដែលបណ្តាលអោយមានផលប៉ះពាល់ដល់របាយសត្វត្មាតនៅក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៥នេះឱ្យដឹងថា ៖ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត (rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេលដែលការស៊ីសាកសពក៏ជួយកាត់បន្ថយក្លិនស្អុយ និងហានិភ័យនៃជំងឺ។ភស្តុតាងមានកើតក្នុងប្រទេសឥណ្ឌា បានបង្ហាញថាពេលចំនួនត្មាតធ្លាក់ចុះយ៉ាងកំហុគ គេសង្កេតឃើញថាមានការកើនឡើងនូវចំនួនឆ្កែអនាថា និងជំងឺឆ្លងមកកាន់មនុស្ស។ក្នុងនាមជា “ភ្នាក់ងារសម្អាតធម្មជាតិ” ត្មាតមានតួនាទីសំខាន់ក្នុងការរក្សាអនាម័យបរិស្ថាន និងស្ថិរភាពជីវចម្រុះ។ ប្រភពនេះបានឱ្យដឹងថា អស់រយៈពេលជាង ២០ឆ្នាំមកនេះប្រទេសកម្ពុជាគឺជាទីជម្រកដ៍សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះនិងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍ សត្វត្មាតទាំងនោះរួមមាន៖ ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogypscalvus)។ដោយសារសត្វត្មាតត្រូវបានផុតពូជទៅហើយនៅប្រទេសជិតខាង ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុងក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់។ របាយការណ៍លទ្ឋផលប្រចាំឆ្នាំ2024 របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ជាលទ្ធផលថ្នាក់ជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជារួមមាន៖ ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ, រដ្ឋបាលព្រៃឈើ, នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ,…