-
លោកជំទាវ អ៊ុច និពន្ធ ៖ តួនាទីដ៏សំខាន់របស់យុវជន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រោះពួកគេនឹងក្លាយទៅជាអ្នកដឹកនាំសង្គមជាតិនាពេលអនាគត

(ភ្នំពេញ)៖ លោកជំទាវ អ៊ុច និពន្ធ តំណាងរងកម្ពុជាប្រចាំអាយឆា បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់យុវជនក្នុងការ លើកកម្ពស់និងការពារសិទ្ធិមនុស្ស ព្រោះពួកគេនឹងក្លាយទៅជាអ្នកដឹកនាំសង្គមជាតិនាពេលអនាគត ។ ការលើកឡើងនេះក្នុងឱកាសតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្សរបស់អាយឆា នាថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ FairField by Marriot Phnom Penh និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ។ តំណាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជា តំណាងកម្ពុជាប្រចាំអាយឆា លោកជំទាវ អ៊ុច និពន្ធ បានបញ្ជាក់ពីវត្ថុបំណងសំខាន់ៗនៃកម្មវិធីតស៊ូមតិរបស់យុវជនកម្រិតតំបន់ អាស៊ាននេះ រួមមាន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិមនុស្ស បំណិននិយាយ ភាពជាអ្នកដឹកនាំ និងសាមគ្គីភាព ក្នុងចំណោមយុវជនអាស៊ាន ។ លោកជំទាវ ក៏បានថ្លែងអំណរគុណតំណាងអាយឆា ក៏ដូចជាលេខាធិការដ្ឋានអាស៊ាន ដែលតែងតែគាំទ្រដល់គំនិតផ្តួចផ្តើម និង កម្មវិធីផ្សេងៗរបស់អាយឆាកម្ពុជា ជាពិសេស រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី (AHRC) ដែលបានគាំទ្រដល់ការរៀបចំកម្មវិធីតស៊ូមតិនាពេលនេះ។…
-
រាជរដ្ឋាភិបាល ចេញសារាចរ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្ត អាចរៀបចំតាមលទ្ធភាព

(ភ្នំពេញ)៖ យោងតាមសារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អនុលោមតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០៩ សរណន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៣ សម្រាប់អនុវត្តជាអចិន្ត្រៃយ៍ ស្តីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វាទសមាស បុណ្យប្រពៃណីជាតិ ប្រពៃណី សាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ចំនួន៣(បី)ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់ មកហើយ ដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំពិធីនេះផងដែរ។ បច្ចុប្បន្ន កម្ពុជាបាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨…
-
ជាងចម្លាក់ថ្មប្រាសាទជើងចាស់នៅតំបន់អង្គរ អំពាវនាវឱ្យកូនខ្មែររួមគ្នាថែរក្សាសិល្បៈដូនតា និងខិតខំរៀនសូត្រអំពីក្បួនឆ្លាក់ដើម្បីលើកស្ទួយវប្បធម៌ខ្មែរកុំឲ្យបាត់បង់

(ភ្នំពេញ)៖ ជាងចម្លាក់ថ្ម នៅតាមប្រាសាទនានានៅក្នុងខេត្តសៀមរាប ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ បានផ្តាំផ្ញើដល់កូនខ្មែរជំនាន់ក្រោយៗ ត្រូវរួមគ្នាថែរក្សាសិល្បៈចម្លាក់ក្បាច់ដូនតាខ្មែរ និងខិតខំរៀនសូត្រអំពីក្បួនឆ្លាក់ថ្មទាំងនោះ ដើម្បីក្លាយជាអ្នកបន្តវេនទៅជំនាន់ក្រោយ កុំឱ្យបាត់បង់មរតកសិល្បៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ខ្មែរពីដើម ។ ជាងចម្លាក់ថ្ម លោក តឹក ទត់ អាយុ ៥៨ឆ្នាំ បានហៅខ្លួនឯងថា ជាអ្នកស្រុកអង្គរ បានកើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប និងកំពុងបន្តរស់នៅក្នុងទឹកដីនៃភូមិកំណើតរបស់លោករហូតមកដល់សព្វថ្ងៃ ។ មានជំនាញ និងបទពិសោធន៍ជា ជាងឆ្លាក់ចម្លាក់ថ្មអស់រយៈពេលជាង ៣០ឆ្នាំ បច្ចុប្បន្នលោកជាជាងឆ្លាក់ក្បាច់នៅប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ។ លោក តឹក ទត់ បានដំណាលឱ្យដឹងថា ក្នុងអាជីបជាអ្នកជួសជុលប្រាសាទបុរាណ ដែលពោពេញដោយទឹកចិត្តស្រលាញ់នូវសម្បត្តិវប្បធម៌ចម្លាក់នេះ ដំបូងឡើយលោកបានធ្វើការជាមួយក្រុមការងារនៃរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិរក្សអង្គរ Japanese Government Team for Safeguarding Angkor (JSA) កាលពីឆ្នាំ១៩៩០មក ហើយតាំងពីពេលនោះមក លោកបានចាប់យកជំនាញជាអ្នកឆ្លាក់ក្បាច់ចម្លាក់លើថ្មនៅតាមប្រាសាទបុរាណនានាដែលមានការខូចខាត និងកន្លែងណាដែលបាត់ ឬមើលមិនសូវច្បាស់ គឺឆ្លាក់ឱ្យឃើញជារូបរាងចម្លាក់លើថ្មឡើងវិញ ទៅតាមទម្រង់សិល្បៈដែលធ្លាប់មានពីមុន ដើម្បីរក្សាមរតក…
-
សត្វជ្រូកទឹក បានបង្ហាញវត្តមាន វិលត្រឡប់មកវិញហើយ នៅប្រជុំកោះកែប

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ គេបានបានប្រទះឃើញមានវត្តមានសត្វជ្រូកទឹក ស្ថិតនៅក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ ប្រជុំកោះកែប ។នេះបើតាមការឱ្យដឹងពីសំណាក់អង្គការអភិរក្សសមុទ្រកម្ពុជា( MCC)។ អង្គការអភិរក្សសមុទ្រកម្ពុជា( MCC) បានឱ្យដឹងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥នេះថា ក្នុងអំឡុងពេលចុះស្រាវជ្រាវនៅបាតសមុទ្រ ក្នុងនេះអង្គការMCC បានកំណត់សម្គាល់ឃើញនូវដានជ្រូកទឹកស៊ីចំណីថ្មីៗនៅក្នុងតំបន់ស្មៅកាក់សមុទ្រ Halophila sp. ដែលជាចំណីរបស់ជ្រូកទឹកចូលចិត្តស៊ី។ ជុំវិញបញ្ហានេះអង្គការអភិរក្សសមុទ្រកម្ពុជាបានលើកឡើងថា”វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលទៀតនោះ ប៉ុន្មានថ្ងៃក្រោយមក យើងក៏បានអង្កេតឃើញមានការលេចឡើងរបស់ជ្រូកទឹកម្តងទៀតក្នុងអំឡុងពេលបង្ហោះដ្រូន (drone) អស់ប្រមាណជាច្រើនខែមកហើយ”។ ការត្រឡប់មកវិញរបស់ជ្រូកទឹកនេះ គឺជាសមិទ្ធផលមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារបស់អង្គការអភិរក្សសមុទ្រកម្ពុជា MCC និងរដ្ឋបាលជលផល។ ពិសេសជាងនេះទៅទៀតនោះដោយមានការរីកលូតលាស់ឡើងវិញរបស់ស្មៅសមុទ្រ ដែលជាចំណីចម្បងរបស់ពួកគេក្នុងការរស់រានមានជីវិត។ អង្គការអភិរក្សសមុទ្រកម្ពុជា( MCC)បានឱ្យដឹងដែរថា ទោះបីយ៉ាងណាក៏ដោយ វិធីសាស្រ្តនេសាទមួយចំនួនដែលបានជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រភេទជីវៈចម្រុះនៅតែបន្តឃើញមានសកម្មភាពនៅក្នុងតំបន់នេះ ដែលជាហេតុធ្វើឱ្យមានការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ថនិកសត្វប្រភេទនេះ និងជម្រករបស់ពួកវាផងដែរ។ស្របពេលដែលមានការខិតខំប្រឹងប្រែងជាច្រើនត្រូវបានអនុវត្តរួចហើយ ប៉ុន្តែយើងក៏ត្រូវតែបន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីរកដំណោះស្រាយចំពោះផលប៉ះពាល់ និងធានាបាននូវបរិស្ថានដ៏មានសុវត្ថិភាពសម្រាប់សត្វជ្រូកទឹកក្នុងដែនសមុទ្រកម្ពុជាយើង ៕ ដោយ ៖ ម៉ាដេប៉ូ
-
ព្រៃលិចទឹក ផ្តល់ផលប្រយោជន៍សំខាន់ក្នុងការថែរក្សាគុណភាពទឹក គ្រប់គ្រងការហូរច្រោះដី ផ្តល់ជាទីជម្រក សត្វស្លាប និង មច្ឆាជាច្រើនប្រភេទ

(ភ្នំពេញ)៖ ព្រៃលិចទឹក គឺជាស្ថានប្រព័ន្ធ មួយដ៏សំខាន់ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ព្រៃលិចទឹកដើរតួនាទីដោយផ្ទាល់ក្នុងការថែរក្សាគុណភាពទឹក គ្រប់គ្រងការហូរច្រោះដី ផ្តល់ជាទីជម្រក និងកន្លែងពងកូនសម្រាប់ សត្វស្លាប វារីសត្វ និងមច្ឆាជាច្រើនប្រភេទ ព្រមទាំងចូលរួមយ៉ាងសំខាន់ក្នុងការលើកកំពស់ជីវៈភាពសហគមន៍មូលដ្ឋានផងដែរ។ ព្រៃលិចទឹកនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានថយចុះជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រឈមមុខនឹងការបាត់បង់ប្រសិនបើមិនមានវិធានការទប់ស្កាត់ ឬ ដាំស្តារឡើងវិញទាន់ពេលវេលានោះទេ។ ឆ្លើយតបនឹងបញ្ហានេះ អង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ(WWT) សហការជាមួយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តតាកែវ បាននឹងកំពុងអនុវត្តន៍គម្រោងដាំស្តារព្រៃលិចទឹកឡើងវិញ ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស និងសហគមន៍ដែលរស់នៅជុំវិញតំបន់ការពារនេះ រួមមានការបណ្តុះកូនឈើ ការថែទាំ និងការដាំស្តារកូនឈើជាដើម។ គួរបញ្ជាក់ថាក្នុងខែមេសា ឆ្នាំ២០២៤ គម្រោងនេះបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារៈ សម្រាប់បណ្តុះ និងថែទាំកូនឈើទៅដល់សហគមន៍ដែលរស់នៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ចំនួន៤៧គ្រួសារ ស្មើនឹង ២០០០០កូនឈើប្រភេទព្រៃលិចទឹក។ បច្ចុប្បន្ន កូនឈើទាំងនេះកំពុងលូតលាស់ប្រកបដោយសុខភាពល្អ ហើយនឹងត្រូវយកទៅដាំនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅក្នុងខែមករា ឆ្នាំ២០២៦ខាងមុខនេះដោយមានការចូលរួមពីគ្រប់បណ្តាអ្នកពាក់ព័ន្ធ៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវឱ្យប្រជាពលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះបង្កើនការប្រុងប្រយ័ត្នខ្ពស់

បាត់ដំបង៖នៅថ្ងៃអង្គារទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះរដ្ឋបាលខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង។ ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលខេត្តបាត់ដំបងបានសរសេរថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត បន្ទាប់តាមរយៈជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ។ ប្រភពដដែលបន្តថា ក្នុងស្ថានភាពបែបនេះដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រៀមរៀបចំទុកដាក់នូវសម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។ រដ្ឋបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់កើតឡើង ព្រមទាំងធ្វើការផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ បញ្ហាការថែរក្សាសុខភាព អនាម័យដើម្បីជៀសវាងបានពីជំងឺឆ្លងផ្សេងៗ។ សូមជម្រាបថា ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់បណ្ដាញសារព័ត៌មានកាលព្រឹកថ្ងៃទី២ ខែកញ្ញានេះថា ភ្លៀងធ្លាក់ជាប់ៗគ្នាចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញាបណ្តាលឱ្យកើតជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ខេត្តចំនួន ៣ប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ។ក្នុងនេះទី១.ខេត្តបាត់ដំបងប៉ះពាល់ស្រុកចំនួនមួយគឺស្រុកសំឡូត មាន៤ឃុំ, ប៉ះពាល់ចំនួន…
-
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំចំណាយ១៨៤លានរៀលលើបេឡាមរណសង្រ្គោះនិងជាង៧១០លានរៀលលើប្រាក់ធានារ៉ាប់រងសង្គម

កំពង់ធំ ៖ឆមាសទី១ឆ្នាំ២០២៥នេះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានបើកប្រាក់បេឡាមរណសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន១៨៤លានរៀល និងបើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនប្រមាណជាង ៧១០លានរៀល។តួលេខនេះបានរំលេចឱ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រចាំឆមាសទី១ ឆ្នាំ២០២៥នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រចាំឆមាសទី១នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងនិងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លទ្ធផលសកម្មភាពឆមាសទី១ដែលទើបបញ្ចប់ទៅនេះ សមាគមបាន ការបើកប្រាក់បេឡាមរណសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ៤៦សព ស្មើនឹងថវិកាចំនួន ១៨៤លានរៀល និងបានសហការជាមួយស្ថាប័នមូលនិធិជំនួយសង្គម បើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន ៤៩គ្រួសារសព ស្មើទឹកប្រាក់៧១០.៥៦៤.២៩៨រៀល ។ អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំខាងលើឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានកត់សម្គាល់ដោយមោទនភាពចំពោះក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។លោកក៏បានគូសរំលេចបន្ថែមថា ក្នុងឆមាសទី១នេះដែរសមាគមបានដំណើរការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នង និងបានប្រគល់ផ្ទៃដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ៦៥ហិកតា ព្រមទាំងបានគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់នៅក្នុងភូមិប្រមាណ ១០គីឡូម៉ែត្រ ។គម្រោងធ្វើផ្លូវនេះនឹងដំណើរការនៅក្នុងរដូវប្រាំងខាងមុខ។គម្រោងនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ សកម្មភាពមួយទៀតឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជាបានរៀបចំខួបលើកទី១៨…
-
ទឹកកខ្វក់ចំនួន ១២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់ រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៥ មិនឲ្យហូរចូលបំពុលតំបន់ទឹកសាធារណៈ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រ និងក្រុមហ៊ុននានា បានចំនួន ១១ ៩២៤ ១៩៤ម៉ែត្រគូប មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា ចាប់ពីខែមករា ដល់ដំនាច់ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុន និងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ មានប្រមាណ ១,៩លានម៉ែត្រគីប ក្នុងខែ ។ លើសពីនេះ លទ្ធផលសម្រេចបាននាពេលនេះ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងចូលរួមសហការល្អ ពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ម្ចាស់រោងចក្រនិងក្រុមហ៊ុន រួមជាមួយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី១ គឺ «ភាពស្អាត» និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន…
-
ជំនន់ទឹកភ្លៀងលិចដំណាំស្រូវជាង ១៧០ហិកតា និងផ្លូវជាច្រើនខ្សែនៅស្រុកពួក

សៀមរាប៖ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី៣១ ខែសីហាថា ជំនន់ទឹកភ្លៀងបន្ទាប់ពីភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅផ្នែកខាងលើបណ្ដាលឱ្យជន់លិចលង់នៅឃុំចំនួនបី ក្នុងស្រុកពួក រួមមាន ឃុំត្រីញ័រ ឃុំរើល និងឃុំកែវពណ៌។ លោកអភិបាលស្រុកបានបន្តថា ការលិចលង់នេះ បានប៉ះពាល់ដល់ភូមិចំនួន ១៩ និងគ្រួសារប្រជាពលរដ្ឋចំនួន ២៥៥គ្រួសារ ព្រមទាំងមណ្ឌលសុខភាពពីរកន្លែង ,សាលារៀនពីរខ្នង ,ស្នាក់ការគណបក្សមួយកន្លែង ,ប៉ុស្តិនគរបាលរដ្ឋបាលមួយកន្លែង ,វត្តមួយកន្លែង។ក៏ការលិចលង់ផ្លូវកៅស៊ូពីរខ្សែ ប្រវែង ១១០ ម៉ែត្រ ,ផ្លូវលំ ៣០ ខ្សែ ប្រវែងសរុប ១៥,៨៣០ ម៉ែត្រ និងដំណាំស្រូវចំនួន ១៧៦ ហិកតា។ ក្នុងឱកាសចុះពិនិត្យស្ថានភាព លោកអភិបាលស្រុកបានណែនាំឱ្យអាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍ពាក់ព័ន្ធ ពិនិត្យផ្លូវចរន្តទឹក ដែលប្រជាពលរដ្ឋមួយចំនួនបានបិទឬដាក់លូមិនបានត្រឹមត្រូវ បណ្តាលឱ្យទឹកហូរមិនទាន់និងប្រព័ន្ធប្រឡាយមួយចំនួនដែលត្រូវបានបិទកាត់ក៏ជាមូលហេតុឱ្យទឹកហូររអាក់រអួលផងដែរ។ លោក ស៊ិន ចាន់ថុល ក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងនាយប៉ុស្តិ៍នគរបាលឱ្យរៀបចំសម្ភារៈបរិក្ខាពេទ្យ និងឯកសារឱ្យបានត្រឹមត្រូវ ព្រមទាំងសហការជាមួយអាជ្ញាធរឃុំភូមិ ក្នុងការផ្សព្វផ្សាយអំពីអនាម័យសុខភាពដល់ប្រជាពលរដ្ឋក្នុងពេលជួបគ្រោះមហន្តរាយនេះផងដែរ៕ដោយ៖ប៊ុនរដ្ឋា
-
រាជរដ្ឋាភិបាល មន្ត្រីគ្រប់លំដាប់ថ្នាក់ និងពលរដ្ឋខ្មែរ រួមជាមួយព្រះសង្ឃទូទាំងប្រទេស នៅឈរពីក្រោយលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខជានិច្ច

(ព្រះវិហារ)៖ រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរ រួមជាមួយព្រះសង្ឃទូទាំងប្រទេស នៅឈរពីក្រោយលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ជូនដល់កងកម្លាំងជួរមុខជានិច្ច ពោល គឺមិនឈរឱបដៃមើលពីការលំបាកណាមួយជាដាច់ខាត ។ នេះជាការលើកឡើងរបស់ ឯកឧត្តមណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិ សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ ក្នុងឱកាសចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈនានា ជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ សរុបថវិកាចំនួន ៦០,៨៨០,០០០រៀល ដែលជំនួយនេះ ត្រូវបានអញ្ជើញទទួលដោយឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងបញ្ជាការដ្ឋាន អង្គរក្ស តំណាងនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ…