-
ក្រុមហ៊ុន Smart Axiata ឈ្នះពានរង្វាន់អាស៊ានដ៏មានកិត្យានុភាពសម្រាប់កិច្ចការពារកុមារលើប្រព័ន្ធអុីនធឺណិត

ភ្នំពេញ៖ នាថ្ងៃទី27 ខែសីហា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata បានទទួលនូវពានរង្វាន់ឆ្នើមអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម (AOSWADA) លើកទី 3 របស់អាស៊ាន ដោយមានសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ។ ពានរង្វាន់ឆ្នើមអាស៊ាននេះ ជាការស្ងើចសសើរដល់អង្គភាពនានាដែលមានស្នាដៃលេចធ្លោ និងបានរួមចំណែកដល់ការងារសង្គម។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ជាអ្នកទទួលពានរង្វាន់ក្រុមហ៊ុនឯកជនឆ្នើម សម្រាប់ភាពជាអ្នកដឹកនាំក្នុងការការពារកុមារពីការរំលោភបំពានក្នុងសម័យឌីជីថល តាមរយៈគំនិតផ្តួចផ្តើមជាច្រើន។ សព្វថ្ងៃនេះ កុមារមានការភ្ជាប់ទំនាក់ទំនងលើប្រព័ន្ធអុីនធឺណិតកាន់តែច្រើន។ ខណៈពេលដែលអុីនធឺណិតបានក្លាយជាកន្លែងដ៏សំខាន់សម្រាប់ការសិក្សា និងការកម្សាន្ត អុីនធឺណិតក៏បានធ្វើឱ្យកុមារប្រឈមនឹងហានិភ័យផងដែរ។ របាយការណ៍ ‘ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា’ បានប៉ាន់ស្មានថា កុមារកម្ពុជា ម្នាក់ ក្នុងចំណោម ១០ នាក់ ធ្លាប់ទទួលរងការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមអនទ្បាញ។ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ICT ក្រុមហ៊ុន Smart បាន យល់ច្បាស់អំពីទំនួលខុសត្រូវរបស់ខ្លួន និងបានស្ម័គ្រចិត្តធ្វើការយ៉ាងសកម្មដើម្បីចូលរួមការពារកុមារលើប្រព័ន្ធអ៊ីនធឺណិត។ យុទ្ធនាការណ៍ទាំងនេះត្រូវបានធ្វើឡើងស្របតាមគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលបានបោះពុម្ពដោយក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍។ បន្ថែមពីនេះ Smart ក៏បានយកចិត្តទុកដាក់លើសុវត្ថិភាពកុមារនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដែលស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការក្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្ម…
-
ក្រសួងអប់រំ៖ ព្រឹកថ្ងៃបញ្ចប់ នៃដំណើរការសំណេរ ប្រឡងបាក់ឌុប បានឆែករកឃើញសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក

(ភ្នំពេញ)៖ ក្រសួងអប់រំបានឱ្យដឹងថា ក្នុងសកម្មភាពឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទពីបេក្ខជន មុនពេលបេក្ខជនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង បានប្រព្រឹត្តទៅយ៉ាងតឹងរ៉ឹង ដោយគណៈកម្មការអនុរក្ស ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃបញ្ចប់ នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥។ ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ៕ ដោយ ៖ ម៉ាដេប៉ូ
-
នៅឆ្នាំ២០២៥នេះ ក្រុមការងារបានកត់ត្រាចំនួនសត្វក្រៀលសរុប ២១៤ក្បាល នៅក្នុង ប្រទេសកម្ពុជា

(ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលដឹកនាំដោយ អគ្គនា យកដ្ឋានតំបន់ការពារ ធម្មជាតិនៃក្រសួងបរិស្ថានបា នបង្ហាញអំពីលទ្ធផលវិជ្ជមាន ក្នុងឆ្នាំ២០២៥ នៃការធ្វើជំរឿនសត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងគ្រោះ ឈានទៅជិតផុតពូជនៅក្នុងពិភពលោក(Grus antigone sharpii)។ ការធ្វើជំរឿនសត្វក្រៀល បានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុង ប្រទេសកម្ពុជា និងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក ដែលការធ្វើជំរឿន នេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រ នៃប្រភេទសត្វ ដ៏កម្រនេះ និងកត្តាគំរាមកំហែងរបស់ពួកវា នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ការធ្វើជំរឿនសត្វក្រៀល នៅឆ្នាំ២០២៥នេះ ក្រុមការងារបានកត់ត្រាចំនួនសត្វក្រៀលសរុប ២១៤ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត បើគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងកើនដល់៣៧% បើធៀបនឹងលទ្ធផលឆ្នាំ២០២២។ ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភ ក្នុងអំឡុងទសវត្សចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី៨៦៩ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម១៥៦ក្បាល ក្នុងឆ្នាំ២០២២។ ដោយឡែកចាប់តាំងពីឆ្នាំ២០២២ សត្វក្រៀលបានចាប់ផ្តើមកើនឡើងវិញ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា «លទ្ធផលជំរឿននេះនាំមកនូវសុទិដ្ឋិនិយម ចំពោះការគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា»។ ឯកឧត្តមបានបន្ថែមថា…
-
ប្រឡងបាក់ឌុបថ្ងៃទី១ បេក្ខជនមានបញ្ហាសុខភាពសរុបចំនួន ៨៥នាក់ ក្នុងនេះ បេក្ខជនបោះបង់ការប្រឡងដោយសារសុខភាព ២នាក់

(ភ្នំពេញ)៖ ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥នេះ បេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន ៨៥នាក់ ក្នុងនេះដាក់ឱ្យប្រឡងដាច់ដោយឡែក២៦នាក់ ដោយស្ថិតក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ និងសម្រាប់បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន២នាក់។ យោងតាមក្រសួងអប់រំបានឱ្យដឹងថាក្នុងចំណោម បេក្ខជនដែលមានជំងឺនេះមានគ្រុនឈាមចំនួន ៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ។ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព៣៥នាក់។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥នេះដែរ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣…
-
ដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងបាក់ឌុបរលូនល្អ និងបេក្ខជនអវត្តមានជិត ២ពាន់នាក់

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាក្នុងដំណើរការសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាព មិនប្រក្រតី ណាមួយគួរឲ្យកត់សម្គាល់ឡើយ។ បើតាមក្រសួងអប់រំបានឱ្យដឹងដែរថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ដោយឡែកនារសៀលថ្ងៃទី១នេះមាន២មុខវិជ្ជាគឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ក្រសួងថាបើទោះបីមានភ្លៀងធ្លាក់នៅរាជធានីខេត្តចំនួន៨ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ និងដោយអន្លើនៅខេត្តកំពង់ចាម ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ…
-
ពលករចំណាកស្រុក៣៥គ្រួសាររទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ធំ ៖ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តអនុប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទៅឧបត្ថម្ភជូនក្រុមគ្រួសារប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត ព្រមទាំងពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន៣៥គ្រួសារ នៅឃុំដងកាំបិត។ អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងភួយ ៕ដោយ ៖ប៊ុន រដ្ឋា
-
អភិបាលខេត្តក្រចេះលើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ត្រូវប្រកាន់ខ្ជាប់នូវវិន័យនិងត្រូវខិតខំឱ្យអស់ពីសមត្ថភាព

ក្រចេះ៖ក៏ដូចជាខេត្តដទៃដែរ ចាប់តាំងពីព្រឹកព្រលឹមនៅខេត្តក្រចេះបើកដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២៥-២០២៦។ ក្នុងឱកាសអញ្ជើញចូលរួមបើកវិញ្ញាសាសំណេរកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានលើកទឹកចិត្តបេក្ខជនប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំធ្វើឱ្យបានល្អ និងត្រឹមត្រូវនូវវិញ្ញាសានីមួយៗឱ្យអស់ពីសមត្ថភាព ។ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចលាក់សំណៅមេរៀន។ យោងរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបង្ហាញថា ខេត្តក្រចេះមានមណ្ឌលប្រឡងចំនួន ៥មណ្ឌល គឺមណ្ឌលវិទ្យាសាស្ត្រចំនួន២ និងមណ្ឌលវិទ្យាសាស្ត្រសង្គមចំនួន៣ ស្មើនឹង១០៦ បន្ទប់ ។មានបេក្ខជនសរុប ២.៦១៧នាក់( ស្រី ១.៤៥៦នាក់) ក្នុងនោះបេក្ខជនស្វ័យរិន ២៩១នាក់ (ស្រី ១៤៦នាក់)។ ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនសរុបចំនួន ៩១៤នាក់ (ស្រី៥៥៣នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមបេក្ខជន សរុប១.៧០៣នាក់( ស្រី ៩០៣នាក់)។គណៈមេប្រយោគចំនួន ៣៥៥នាក់ (ស្រី១៤៦នាក់) ៕ ដោយ៖ឡុង សំបូរ
-
បេក្ខជនប្រឡងបាក់ឌុបវ័យ៦៤ ឆ្នាំ និងបេក្ខជនមានបញ្ហាសុខភាព៤នាក់បន្តការប្រឡងដដែល

ភ្នំពេញ៖ការប្រឡងបាក់ឌុបសម័យប្រឡង៖២៨សីហានៅខេត្តបន្ទាយមានជ័យ មានបេក្ខជនមួយរូបមានវ័យ ៦៤ឆ្នាំ នៅតែរក្សាភាពក្លាហានចូលរួមប្រឡងនៅថ្ងៃដំបូងដោយទឹកមុខរីករាយ ខណៈ បេក្ខជនដែលមានបញ្ហាសុខភាពចំនួន៤នាក់ផ្សេងទៀតក៏កំពុងបន្តការប្រឡងនៅរសៀលថ្ងៃទី២៨ ខែសីហា នេះ។ ក្រសួងអប់រំបានឱ្យដឹងថា ទោះបីជាស្ថិតក្នុងវ័យចំណាស់ និងមានបញ្ហាភ្នែក ប៉ុន្តែបេក្ខជនឈ្មោះ ឃឹម សាវ៉ាន់ មានតុលេខ២៣០ បន្ទប់លេខ១០ នៅមណ្ឌលប្រឡងអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យនៅតែបន្តការប្រឡងធម្មតាដូចបេក្ខជនដទៃទៀតដែរ។ ដោយឡែកករណីបេក្ខជន ៤រូប នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ ដែលមានបញ្ហាសុខភាព ក៏បានមកបន្តប្រឡងនារសៀលថ្ងៃដំបូង នៃការប្រឡងនេះដែរ ក្រោមការសម្របសម្រួល និងជួយពីគណៈមេប្រយោគ និងក្រុមគ្រូពេទ្រប្រចាំការ។ សូមជម្រាបថា សម្រាប់រសៀលថ្ងៃទី១ នៃដំណើរការសំណេរមាន វិញ្ញាសាគីមីវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្រ្ត) និងភូមិវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម) ដែលប្រព្រឹត្តទៅពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា សម្រាប់រាជធានី ខេត្ត ទូទាំងប្រទេស ដោយទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងទៀតផង៕ ដោយ៖ម៉ាដេប៉ូ
-
ប្រឡងបាក់ឌុបរសៀលថ្ងៃដំបូង ប្រព្រឹត្តទៅដោយរលូនក្រោមការត្រួតពិនិត្យមិនបន្ធូរដៃ

ភ្នំពេញ៖ជាការសង្កេតដោយម៉ត់ចត់ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃដំបូងនៃសម័យប្រឡងតាមមណ្ឌលប្រឡងនានាមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ។ ទាំងមុនពេលប្រឡង និងក្នុងថ្ងៃប្រឡង ក្រសួងអប់រំបានក្រើនរំលឹកដល់បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ក្រសួងអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងព្រមានទុកមុនថា ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕ ដោយ៖ម៉ាដេប៉ូ
-
ការប្រឡងបាក់ឌុបរសៀលថ្ងៃទី១នេះ នៅខេត្តក្រចេះ ទោះមានភ្លៀងធ្លាក់នៅតំបន់ខ្លះតែការប្រឡងនៅធម្មតា

ភ្នំពេញ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖២៨សីហា នារសៀលទី១នៃដំណើរការសំណេរនេះ មានភ្លៀងធ្លាក់នៅខេត្តក្រចេះ ។ទោះបីយ៉ាងណាក៏ដោយក៏បេក្ខជនប្រឡង នៅតែបន្តធ្វើដំណើរចូលទៅប្រឡងជាធម្មតា។នេះបើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់រសៀលថ្ងៃទី១ នៃដំណើរការសំណេរមាន៖ វិញ្ញាសាគីមីវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្រ្ត) និងភូមិវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម) ដែលប្រព្រឹត្តទៅពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញាសម្រាប់រាជធានី ខេត្តទូទាំងប្រទេស ដោយមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងផងដែរ៕ ដោយ៖ម៉ាដេប៉ូ