-
ឆ្នាំនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យចំនួនបេក្ខជនមកប្រឡងកើនឡើងជាង ៣០០នាក់

(ពីខេត្តបន្ទាយមានជ័យ)÷ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប នាសម័យប្រឡង ២៨ និង២៩សីហា ២០២៥ សម្រាប់ខេត្តបន្ទាយមានជ័យ ចំនួនបេក្ខជនមកប្រឡងកើនឡើងជាង ៣០០នាក់ ។ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យ ដឹង ក្នុងឱកាសថ្ងៃទីមួយនាសម័យប្រឡងបាក់ឌុបឆ្នាំ២០២៥ចំនួនបេក្ខជនដាក់ ឈ្មោះប្រឡងមានការកើនឡើងជាង ៣០០នាក់បើប្រៀបធៀបទៅការប្រឡងបាក់ឌុបឆ្នាំ២០២៤ ហើយលទ្ធផលប្រឡងក៏នឹងកើនដូចគ្នាក្នុងសិស្សទទួលបាននិទ្ទេស A ដោយសារសន្ទុះនៃការខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់លើការបង្រៀន ជាមួយការព្យាយាមរៀនសូត្រពីសិស្សានុសិស្សនិងការជំរុញផ្ដល់ឱកាសសិក្សាពីសំណាក់អាណាព្យាបាលផងនោះ ។ កញ្ញា សូ ចាន់ថា បេក្ខជនបានមកមើលឈ្មោះរបស់ខ្លួនត្រូវប្រឡង បានឲ្យដឹងថា រូបគេក៏ដូចមិត្តរួមថ្នាក់សុទ្ធតែព្យាយាមរៀនសូត្រដោយមានការបង្រៀនពីលោកគ្រូអ្នកគ្រូនិងទទួលការលើកទឹកចិត្តពីអាណាព្យាបាល។រួមទាំងការខិតខំស្រាវជ្រាវមេរៀន បន្ថែមធ្វើឲ្យពួកគេមានចិត្តក្លាហានចូលរួមមកប្រឡងបាក់ឌុបនេះ ហើយជំនឿជាក់ លើការខិតខំរបស់ពួកគេ ៕ ដោយ ÷ គៀន ច័ន្ទហ៊ីន
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ចាប់ផ្តើមនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៨នេះហើយ

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ដោយមានរយៈពេល២ថ្ងៃពេញពោលគឺថ្ងៃទី២៨ និង ២៩ ខែ សីហា ឆ្នាំ ២០២៥។ ចាប់តាំងតែពីព្រឹកព្រលឹមម៉ោងជិត៦ព្រឹកបេក្ខជន ម្នាក់ៗបាន រូតរះប្រញាប់ប្រញាល់មកកាន់មណ្ឌលប្រឡងយ៉ាងត្រៀមត្រា។នៅតាមមណ្ឌលប្រឡង គ្រប់រាជធានី ខេត្ត មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច រួមនិងអង្គភាពប្រឆាំងអំពើពុករលួយខណៈយ៉ាងម៉ត់ចត់ក្រោមពាក្យស្លោកថា“អ្នកចេះ គឺជាប់”។ ជាមួយគ្នានក្រសួងអប់រំនាព្រឹកថ្ងៃទី ២៨ ខែសីហានេះបានបង្ហោះសកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡង នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥។ ជាមួយការបង្ហាញសកម្មភាពនេះដែរ ក្រសួងអប់រំយុវជន និងកីឡាក៏បានក្រើនរំលឹកប្រាប់ដល់បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ គួរបញ្ជាក់ថា…
-
បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តសៀមរាប មានបញ្ហាភ្នែកខ្លាំងត្រូវបានអនុរក្ស អនុញ្ញាត្តិឱ្យយកអំពូលភ្លើង និង power bank ផ្ទាល់ខ្លួនចូលបន្ទប់ប្រឡង

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥នេះថាមានបេក្ខជនប្រឡងម្នាក់នៅមណ្ឌលបឋមសិក្សាវត្តស្វាយខេត្តសៀមរាប មានបញ្ហាភ្នែកខ្លាំងមិនអាចមើលឃើញច្បាស់ បានស្នើសុំប្រធានមណ្ឌលប្រឡង យកអំពូលភ្លើង និងpower bank ផ្ទាល់ខ្លួនចូលបន្ទប់ប្រឡង នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ2025 និងស្នើសុំអនុរក្សអានវិញ្ញាសាឱ្យស្តាប់នៅពេលប្រឡង។ ឆ្លើយតបចំពោះបេក្ខជនរូបនេះ ប្រធានគណ:មេប្រយោគទូទាំង ប្រទេសប្រចាំ ខេត្ត សៀមរាប បានអនុញ្ញាតតាមការស្នើសុំរបស់បេក្ខជន និងបានសម្រេចរៀបចំបន្ទប់ សុខភាពសម្រាប់ឲ្យបេក្ខជនប្រឡងដាច់ដោយឡែកផងដែរ៕ ដោយ៖ម៉ាដេប៉ូ
-
ក្រសួងអប់រំផ្តល់ថវិកា និងមី ជូនដល់បេក្ខជនប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ថវិកា និងមី របស់ក្រសួងអប់រំ យុវជន និង កីឡា បានបើកជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នៅខេត្តឧត្ដរមានជ័យ ដែលត្រូវប្រឡងនូវស្រុកពួក ខេត្តសៀមរាប។នេះជាការឧបត្ថម្ភដល់បេក្ខជនប្រឡងបាក់ឌុប ដែលបានទទួលរងគ្រោះដោយសារតែសង្រ្គាមព្រំដែនរវាងកម្ពុជា និងប្រទេសថៃ។ ក្រសួងអប់រំបានប្រាប់ដល់បេក្ខជនប្រឡង ខេត្ត ឧត្តរមានជ័យ ដែលមានសរុបទាំងអស់ចំនួន១៧៧២នាក់មកបើកមី និងថវិកា នៅវិទ្យាល័យអប់រំបច្ចេកទេសពួក ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦…
-
ក្រុមអ្នកជំនាញ បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិច របស់ប្រាសាទតាព្រហ្មជាស្ថាពរ

(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥នេះ។ ទាក់ទិនក្នុងរឿងនេះ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា រយៈពេល ៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ជាស្ថាពរ។ នៅមុនពេលជួសជុល ទីតាំងនេះមានបញ្ហាប្រឈមនិងការខូចខាតធ្ងន់ធ្ងរ ដូចជាថ្មបានហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង ដំបូល ធ្នឹម ដែលទាមទារឱ្យធ្វើការជួសជុលពង្រឹងជាបន្ទាន់ ទៅតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ ការជួសជុល តម្រូវឱ្យរុះរើថ្មមួយចំនួនដែលហែកក្រផកមិនមានលំនឹងចេញ រួចហើយត្រូវរៀបបញ្ចូលទៅទីតាំងដើមឡើងវិញ។ ចំណែកឯថ្មដែលរលុះធ្លាក់មួយចំនួន ក៏ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញ។ ផ្នែកខ្លះត្រូវបានប្រើប្រាស់ថ្មថ្មីដើម្បីពង្រឹងរចនាសម្ពន្ធជំនួសថ្មចាស់។ ក្រុមអ្នកជំនាញរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ពន្ធរោងទងទី៣នេះ ទាំងសំណង់ប្រាសាទ និងភ្ញៀវទេសចរ នឹងលែងមានបញ្ហាប្រឈម និងគ្រោះថ្នាក់ទៀតហើយ គឺមានតែធ្វើឱ្យរោងទងទី៣ កាន់តែមានភាពសោភ័ណភាព និងទាក់ទាញបន្ថែមទៀតនៅក្នុងប្រាសាទតាព្រហ្ម ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងអប់រំ បានកំណត់ និទ្ទេសនៃការប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ

(ភ្នំពេញ)៖ នេះជាការកំណត់អំពីពិន្ទុក្នុងការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង៖ ២៨ សីហា ២០២៥ ដែលនៅសល់តែ២ថ្ងៃទៀតនេះ។ ការកំណត់និទ្ទេស ៖-ពិន្ទុ ៤២៧- ៤៧៥ និទ្ទេស A-ពិន្ទុ ៣៨០- ៤២៦ និទ្ទេស B គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់…
-
កម្ពុជា បើកសិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ សម្រាប់ប្រទេសសមាជិកអាស៊ាន និង ទីម័រឡេស្តេ

(ខេត្តសៀមរាប)៖ សិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ, ជប៉ុន, ចិន, កូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ បានចូលរួម សិក្ខាសាលា ស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ (Workshop on Digitalization in Public Administration) សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ។ សិក្ខាសាលានេះ រៀបចំឡើង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ។ ឯកឧត្ដម យឿន សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លើកឡើងថា “សិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈនេះ ជាផ្នែកមួយ នៅក្នុងផែនការសកម្មភាព ACCSM+3 ២០២១-២០២៥ ដែលថ្នាក់ដឹកនាំអាស៊ានបូកបី បានអនុម័តជាផ្លូវការ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមានប្រទេសកម្ពុជា ជាប្រទេសទទួលបន្ទុកសម្របសម្រួលរៀបចំ។ សិក្ខាសាលានេះ…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋ បានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើរាជរដ្ឋាភិបាល និងកងទ័ព ។ ការវាយតម្លៃបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំណែនាំ និង តម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អស់លោក លោកស្រី តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មានប្រមាណ ២០០នាក់ ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃយ៉ាងដូច្នេះថា ៖ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កម្ពុជា គឺបានរួមសហការគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានជូនទៅដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាព្រំដែន បានគ្រប់ជ្រុងជ្រោយ។ បើទោះបីថៃ បានព្យាយាមបង្កើតព័ត៌មាន បំភ្លៃ បំផ្លើសយ៉ាងក៏ដោយ…
-
ក្រសួងបរិស្ថានចាត់វិធានការច្បាប់ចំពោះសិប្បកម្មកែច្នៃ និង វេចខ្ចប់កាកស្រាបៀរផលិតជាចំណីសត្វមួយកន្លែងនៅខេត្តកំពង់ស្ពឺ ដែលបំពុលខ្យល់ និងមានក្លិនស្អុយ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានរកឃើញសិប្បកម្មកែច្នៃ និងវេចខ្ចប់កាកស្រាបៀរមួយកន្លែងស្ថិតនៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យមានការបំពុលខ្យល់ និងមានក្លិនស្អុយហុយចេញពីបំពង់ផ្សែង។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៥នេះថា ម្ចាស់ទីតាំងដែលបង្កបញ្ហាដល់សុខភាពឈ្មោះលោក ស្រី នុត សុខណាវី។ក្រុមការងារក្រសួងបរិស្ថានបានធ្វើតេស្ដសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលទទួលបានលទ្ធផលឃើញថា បារ៉ាម៉ែត្រCO=១០១២៤ppm មានកម្រិតលើសស្តង់ដា។លើសពីនេះសិប្បកម្មខាងលើបើកដំណើរការដោយគ្មានលិខិតអនុញ្ញាតដំណើរការអាជីវកម្ម និងលិខិតអនុញ្ញាតផ្សេងៗ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន។ ទន្ទឹមនឹងការរកឃើញកំហុសរបស់សិប្បកម្មក្រុមការងារជំនាញក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខឱ្យសិប្បកម្មអនុវត្តច្បាប់រួមមាន៖១-ត្រូវបញ្ឈប់ការបញ្ចេញសារធាតុបំពុលខ្យល់ និងក្លិនអាក្រក់។២₋ត្រូវពិន័យអន្តរការណ៍ ករណីមិនមានលិខិតអនុញ្ញាតបើកដំណើរការអាជីវកម្មទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា៦៥៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។៣₋ត្រូវស្នើសុំលិខិតអនុញ្ញាតទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់។៤-ត្រូវកែសម្រួលឡចំហាយឱ្យត្រឹមត្រូវតាមស្តង់ដានៃការបញ្ចេញសារធាតុពុលខ្យល់។៥₋ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់កាកសំណល់ស្រាបៀរឱ្យបានត្រឹមត្រូវ ដោយជៀសវាសទុកដាក់ចោលនៅទីវាល ដែលអាចបង្កឱ្យមានទឹកសំណល់កាកស្រាបៀរ ប៉ះពាល់ដល់បរិស្ថាន និងដីស្រែប្រជាពលរដ្ឋ និង៦-ត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មុនបញ្ចេញសំណល់រាវ៕ដោយ៖ម៉ាដេប៉ូ
-
តើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់បាក់ឌុបឆ្នាំនេះដំណើរការដូចម្តេច?

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ខាងមុខនេះ។ សម្រាប់ដំណើរការប្រឡង និងកាលបរិច្ឆេទនីមួយៗមានដូចជា៖-ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥-ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥-ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-ដំណើការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥-ក្រសួងកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នេះដែរ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន…