Category: ព័ត៌មានសង្គម

  • យុទ្ធនាការក្នុងការជួយចុះឈ្មោះរកការងារជូនពលករដែលត្រឡប់មកពីប្រទេសថៃនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទូទាំងប្រទេស

    យុទ្ធនាការក្នុងការជួយចុះឈ្មោះរកការងារជូនពលករដែលត្រឡប់មកពីប្រទេសថៃនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទូទាំងប្រទេស

    ភ្នំពេញ៖ ចាប់ពីនៅថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានចាប់ផ្តើមបើកយុទ្ធនាការ​ចុះផ្ទាល់នៅតាម​សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ។ ប្រតិបត្តិការនេះនឹងបន្តធ្វើរហូតដល់​គ្រប់គោលដៅសហគ្រាស ក្រុមហ៊ុន និងរោងចក្រទូទាំងប្រទេស ដើម្បីក្តាប់​ជាប់នូវព័ត៌មានតម្រូវការការងារ បញ្ហាប្រឈម និងជួយសម្រប​សម្រួល​ជាមួយអ្នកគ្រប់គ្រងផ្នែកជ្រើសរើសកម្លាំងពលកម្មនៃសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលផ្តល់ការអនុគ្រោះទទួល​យកបងប្អូនពលករ​ខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានឱកាសការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។ ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដែលបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធ​ថែម​ទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយ​រកការងារឱ្យខ្មែរ ដើម្បី​ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត។ បន្ថែមពីនេះ យុទ្ធនាការនេះក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រយកចិត្តទុកដាក់បំផុតនៅថ្ងៃចូល​ធ្វើការ​ដំបូងរបស់ពលករ និងសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយ​បណ្តោះអាសន្នណាមួយ ដើម្បីបង្កភាពងាយស្រួលបន្ថែមទៀតជូនបង​ប្អូនពលករ ហើយលើសពីនេះ ក្រសួងក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមក​ក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួម​វេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំ​ក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក៕ដោយ៖ង៉ាន់ ទិត្យ

  • រយៈពេលជាង៧ខែ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កាត់បានកូនអណ្តើកជាង២០០ក្បាល

    រយៈពេលជាង៧ខែ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កាត់បានកូនអណ្តើកជាង២០០ក្បាល

    ភ្នំពេញ៖ ចាប់ពីរដូវបង្កាត់ពូជអណ្តើកទឹកនិងអណ្តើកគោកគិតចាប់ពី​ដើមឆ្នាំមកដល់ពេលនេះ មជ្ឈមណ្ឌលអង្គរ​សម្រាប់ការអភិរក្សជីវៈ​ចម្រុះ(ACCB)បានទទួលកូនអណ្តើក​រហូតដល់ចំនួន២១១ក្បាល ដែល​ញាស់ចេញពី​អណ្តើក ៥ ប្រភេទផ្សេងៗគ្នា។ ប្រភព ACCB បានឱ្យដឹងថា ”រដូវកាលបង្កាត់ពូជមិនទាន់ចប់នៅឡើយ ។ចំនួននេះនៅតែកើនឡើង ដែលជា​ដំណឹងដ៏អស្ចារ្យសម្រាប់ពួកយើង​ទាំងអស់គ្នា ហើយក៏ជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះ​បង់របស់​ក្រុមការងារ ACCB នេះ”។ ប្រភពដដែលបន្តថា គោលដៅមួយក្នុងចំណោមគោលដៅចម្បងរបស់ ACCB គឺការបង្កាត់ពូជនូវអណ្តើកទឹក និង​អណ្តើកគោកដែលជាប្រភេទជិតផុតពូជ និងមានគោលបំណងលែងកូនចៅពួកវា ដើម្បីបង្កើននូវចំនួន​ប្រជា​សាស្ត្រ​ពួកវានៅក្នុងជម្រកធម្មជាតិ។ ការបង្កាត់ពូជអណ្តើកទឹក និងអណ្តើកគោក មិនមែនកើតឡើង​ដោយគ្មាន​បញ្ហា​ប្រឈមនោះទេ ហើយក្រុមការងាររបស់ ACCB បានចំណាយពេលជាច្រើនឆ្នាំក្នុងការកែសម្រួលបច្ចេកទេស ដើម្បីជំរុញការបង្កាត់ពូជឱ្យទទួលបានដោយជោគជ័យ ព្រមទាំងធានាឱ្យបាន​នូវអត្រាខ្ពស់នៃការ​រស់រានមាន​ជីវិតរបស់កូនក្នុងស៊ុត និងកូនអណ្តើកតូចៗ​ដែល​ទើបតែញាស់។ ប្រភេទសត្វអណ្តើកទឹក និងអណ្តើកគោកជាច្រើនមានតម្រូវការជាក់លាក់ នៅពេលដែលពួកវាកាយសំបុកពង ដូចជាសំណើមជាក់លាក់ ទឹកភ្លៀង ស្ថានភាពដី និងជម្រៅជាដើម។ ACCB បញ្ជាក់ថា​បើគ្មានការរួមផ្សំត្រឹម​ត្រូវ​នៃសមាសធាតុទាំងនេះទេ អណ្តើកញីក៏វាមិនពង ហើយបើពង ស៊ុតក៏នឹង​មិនញាស់ដែរ។ ប្រភេទសត្វនីមួយៗ មានតម្រូវការខុសៗគ្នា ដូច្នេះវាត្រូវការ​ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាថាប្រភេទនីមួយៗត្រូវ​បានផ្តល់នូវ​លក្ខខណ្ឌ​ដ៏សមស្របជារៀងរាល់ឆ្នាំ៕ដោយ៖ម៉ាដេប៉ូ

  • ព្រះចៅអធិការវត្តអង្គមេត្រី និងសប្បុរសជន បរិច្ចាគអំណោយដល់​សាលាឃុំ​ភ្នំក្រាំងដីមាស សម្រាប់​ការងារមនុស្សធម៌

    ព្រះចៅអធិការវត្តអង្គមេត្រី និងសប្បុរសជន បរិច្ចាគអំណោយដល់​សាលាឃុំ​ភ្នំក្រាំងដីមាស សម្រាប់​ការងារមនុស្សធម៌

    កំពង់ឆ្នាំង៖ ជារៀងរាល់ឆ្នាំ ព្រះចៅអធិការវត្តអង្គមេត្រី ហៅ វត្តព្រះឃ្លាំង ព្រះនាម នួន សាវ៉ាត និង សប្បុរស​ជនជិតឆ្ងាយតែងតែបានរៀបចំ​អំណោយ​ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈនានាបរិច្ចាគ​ដល់សាលា​ឃុំភ្នំក្រាំង​ដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្រាប់រដ្ឋបាលឃុំ ប្រើប្រាស់ជួយ​ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ទីទ័លក្រ ប្រជាជនជួប​គ្រោះថ្នាក់ជាយថាហេតុ ពិធីបុណ្យសព និងគ្រួសារវីរកងទ័ពជាដើម។ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តអង្គមេត្រី ហៅ វត្តព្រះឃ្លាំង និងសប្បុរសជន​បាន​បរិច្ចាគដល់សាលាឃុំភ្នំក្រាំងដីមាសរួមមាន អង្ករ២តោន,ទឹកសុទ្ធ​២៥កេស , ទឹកត្រី២៥យួរ , ទឹកស៊ីអ៊ីវ២៥យួរ ។សរុបជាទឹកប្រាក់ចំនួន ៤.៤៣៧.៥០០​រៀល។ ព្រះតេជគុណ នួន សាវ៉ាត ព្រះចៅអធិការវត្តអង្គមេត្រីមានសង្ឃដីកាថា អំណោយជាច្រើនមុខ​ដែលបរិច្ចាគ​ដល់សាលាឃុំភ្នំក្រាំងដីមាសនាពេលនេះ ដើម្បីទុកចាត់ចែងដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត ។ ព្រះចៅ​អធិការ​ក៏បានសូមជូនបុណ្យកុសលទាំងអស់នេះ ដល់ម្ចាស់ជំនួយទាំងអស់។ ចំណែកលោក យី ភួន មេឃុំភ្នំក្រាំងដីមាសបានថ្លែងអំណរគុណចំពោះ​ទឹក​ចិត្ត​ដ៏ថ្លៃថ្លារបស់ព្រះសង្ឃ​និង​សប្បុរស​ជន​ទាំងអស់។លោកថា កាយវិការ​នេះឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការ​ងារ​មនុស្ស​ធម៌នៅក្នុងមូលដ្ឋាន ។លោកថា លោកនឹងចាត់ចែងយកអំណោយ​ទាំងនេះទៅផ្តល់​ជូនចំគោលដៅ៕ដោយ៖សុខ គឹមសៀន

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាមោទកភាពជាតិសម័យតេជោធិបតី

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាមោទកភាពជាតិសម័យតេជោធិបតី

    ភ្នំពេញ៖ខណៈដឹកនាំគណៈប្រតិភូមួយក្រុមចំនួនប្រមាណ៣០០នាក់ ដែលមកពីក្រសួងទេសចរណ៍ ធុរកិច្ចក្នុង​វិស័យ​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកផលិតមាតិកាទេសចរណ៍កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បានបញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផល​ដ៏អស្ចារ្យក្នុងសម័យ​តេជោធិបតី។ គណៈប្រតិភូបានចំណាយពេលជាច្រើនដើម្បីទស្សនាមហាសមិទ្ធផល ដែលកំណត់យកថ្ងៃទី៩ ខែកញ្ញាខាងមុខ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិ​ការ​​អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ជាផ្លូវការនិងកំណត់​យក​ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ជាថ្ងៃសម្ពោធជាផ្លូវការ។ ក្នុងឱកាសនេះឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បាន​ផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អ​ប្រណិតរបស់អាកាសយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់​ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទ​ពីគ្រប់​ទិសទីនៅលើពិភពលោកមក​កាន់​ព្រះរាជាណាចក្រកម្ពុជា។អាកាស​យាន​ដ្ឋានអន្តរជាតិថ្មីសន្លាង​នេះ​ចំណាយថវិកាសាងសង់ប្រមាណជាង ២.០០០​លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុង​ឆ្នាំ២០២៥ ដោយផ្អែកលើ​ប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង ។ព្រលាន​នេះបានសាង​សង់លើផ្ទៃដីជាង ២ ៦០០ហិកតា។ ជាអាកាសយាន​ដ្ឋាន​លំដាប់ 4F ដែល​អាចទទួលយន្តហោះខ្នាតធំចុះចត​បានដូចជា ប្រភេទ Airbus A380 និង…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានចុះពិនិត្យទីតាំងកើតហេតុ រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យធ្លាយប្រេង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានចុះពិនិត្យទីតាំងកើតហេតុ រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យធ្លាយប្រេង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

    (ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានចុះពិនិត្យទីតាំងកើតហេតុករណី រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យធ្លាយប្រេង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់តួលតាឯង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រសួងបរិស្ថានបានឱ្យដឹងថាក្រុមការងារក្រសួងបរិស្ថាន បានធ្វើការចុះពិនិត្យទីតាំងកើតហេតុ និងបានត្រួតពិនិត្យ និង វាយតម្លៃស្ថានភាពបឋមជាក់ស្តែង ដែលអាចបង្ករផល់ប៉ះពាល់ពីហេតុការណ័នេះ ។ គួរបញ្ជាក់ថា នៅសងខាងទីតាំងកើតហេតុជាប្រឡាយរំដោះទឹកភ្លៀងអមផ្លូវ ដែលមានប្រវែងប្រមាណ ១៨គ.ម ភ្ជាប់ទៅអាងស្តុកទឹកភាស សម្រាប់ប្រើវិស័យកសិកម្ម។ បន្ទាប់ពីការត្រួតពិនិត្យទីតាំង និងជួបជាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Royal Railway និងបាបានធ្វើការណែនាំលើវិធានការការពារ ដែលអាចបង្ករជាហានិភ័យដល់ប្រភពទឹក ដោយស្នើឲ្យអាជ្ញារធរបឹទប្រឡាយជាបណ្តោះអាសន្នកុំឲ្យទឹកហូរបន្តទៀត និង ពិនិត្យវាយតម្លៃលើការប៉ះពាល់ដីជំវិញតំបន់កើតហេតុ។ បច្ចុប្បន្នក្រុមការងារផ្លូវដែកបាននិងកំពុងធ្វើការស្ទួចទូរស្តុកប្រេង ដែលក្រឡាប់ដើម្បីដឹកចេញ។ ប្រភពខាងលើនេះបានឱ្យដឹងដែរថាចំពោះការងារបន្ត ក្រុមការងារ នឹងជួបជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បី កំណតវិធីសាស្ត្រប្រមូល សម្អាត ទប់ស្កាតការសាយភាយ និងទុកដាក់សំណល់ប៉ះពាល់បរិស្ថានប្រកបដោយសុវត្ថិភាព ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រោមជំនួយចិនលុបបំបាត់គ្រាប់មីនរយៈពេល ៧ឆ្នាំ បានរំដោះផ្ទៃដី ១៦០គីឡូម៉ែត្រក្រឡា និង រកឃើញគ្រាប់មីន យុទ្ធភណ្ឌសំណល់សង្រ្គាមជាង ៩ម៉ឺនគ្រាប់

    ក្រោមជំនួយចិនលុបបំបាត់គ្រាប់មីនរយៈពេល ៧ឆ្នាំ បានរំដោះផ្ទៃដី ១៦០គីឡូម៉ែត្រក្រឡា និង រកឃើញគ្រាប់មីន យុទ្ធភណ្ឌសំណល់សង្រ្គាមជាង ៩ម៉ឺនគ្រាប់

    (ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ បានថ្លែងថាហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីន ក្នុងរយៈពេល ៧ឆ្នាំមកនេះ បានរំដោះផ្ទៃដី ១៦០ គីឡូម៉ែត្រក្រឡា និង រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមជាង ៩ម៉ឺនគ្រាប់។ ឯកឧត្តម ហេង រតនា បានលើកឡើងថា៖អង្គភាពស៊ីម៉ាក់ (CMAC) បាននិងកំពុងអនុវត្តន៍លើ“គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Project) តាំងពីឆ្នាំ២០១៨ មកត្រឹមខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចលទ្ធផលបានដូចខាងក្រោម៖ ឯកឧត្តមបានបញ្ជាក់ដែរថា អង្គភាពCMAC បានធ្វើកាស្នើសុំរដ្ឋាភិបាលចិន នូវគម្រោងថ្មីមួយទៀត “China-Aided Project for Landmine Impact Free Cambodia 2030 and Maximum ERW Reduction” ដែលគម្រោងនេះមានរយពេល៣ឆ្នាំ២០២៦-២០២៨ ដោយផ្តោតលើកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្រ្គាមមិនទាន់ផ្ទុះ គម្រោងនេះក៏ផ្តោតសំខាន់ផងដែរ…

  • បិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

    បិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

    (ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ធ្វើឡើរយៈពេល ៣ថ្ងៃ​ចាប់ពីថ្ងៃទី១១ដល់ទី១៣ ខែសីហា ឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ ក្រោម​អធិបតី​ភាព ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាល​ពី​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និង​មាន​ការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ ជាសកម្មភាពមួយនៃគម្រោងលើកកម្ពស ភាពធន់ នៃ សន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពី រដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញសន្តិសុខសាយប័រ តាមរយៈការបណ្តុះបណ្តាលដែលស្របនឹងវិញ្ញាបនបត្រ « EC-Council Certified SOC Analyst (CSA) » ដើម្បីពង្រឹងសមត្ថភាពរបស់ អង្គភាព ក្នុងការកំណត់អត្តសញ្ញាណកត្តាគំរាមកំហែង ការវិភាគឧប្បត្តិហេតុ និងការឆ្លើយតប នឹងឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព៕…

  • សំណង់ស្ទាក់ទឹកព្រែកតាយីផ្ដល់ប្រយោជន៍ដល់កសិករឃុំពាមកោះស្នាជាង ១.៦០០គ្រួសារ

    សំណង់ស្ទាក់ទឹកព្រែកតាយីផ្ដល់ប្រយោជន៍ដល់កសិករឃុំពាមកោះស្នាជាង ១.៦០០គ្រួសារ

    កំពង់ចាម ៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ សំណង់ស្ទាក់ទឹក​ព្រែកតាយី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់ពីសាងសង់រួចរាល់ជាស្ថាពរ ។ សមិទ្ធផលថ្មីនេះមានសមត្ថភាព​ស្រោចស្រពស្រូវប្រាំងចំនួន៤២២ហិកតា និងដំណាំរួមផ្សំ១២ហិកតា។ គួរជម្រាបថា សំណង់ស្ទាក់ទឹកព្រែកតាយី បានបើកការដ្ឋានសាងសង់ក្នុងខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម​អភិបាលខេត្ត ខណៈចុះពិនិត្យកាលពីថ្ងៃទី១២ ខែសីហាបានបញ្ជាក់ថា សំណង់ទំនប់ស្ទាក់ទឹកព្រែកតាយី អាចស្ទាក់ទឹកស្តុកទុកបានប្រមាណ៥០ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់កសិករស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង ១.៦៤៥គ្រួសារ។ សមិទ្ធផលថ្មីនេះមានសមត្ថភាពស្រោចស្រពស្រូវប្រាំងចំនួន៤២២ហិកតា និងដំណាំរួមផ្សំ១២ហិកតា៕ ដោយ៖លី ពៅ

  • ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនៅស្រុកសូទ្រនិគម បញ្ចប់ការស្ថាបនា

    ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនៅស្រុកសូទ្រនិគម បញ្ចប់ការស្ថាបនា

    សៀមរាប​៖គម្រោងផ្លូវក្រាលដីល្បាយគ្រួសមួយខែ្សប្រវែង១.៧០០ម៉ែត្រ មានទទឹង ៨ម៉ែត្រ កម្រាស០,២ម៉ែត្រ (ដាក់លូមូលមុខពីរចំនួនពីរកន្លែង និងលូមុខមួយចំនួនពីរកន្លែង)ដែលតភ្ជាប់ពីភូមិកន្សែងលើ ទៅភូមិគោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអនុវត្តដោយនាយក​ដ្ឋានស្ថាបនា និង វិស្វកម្ម នៃអគ្គនាយក​ដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួង​មហាផ្ទៃត្រូវបានបញ្ចប់ការស្ថាបនា។ ក្នុងសប្ដាហ៍នេះគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹក​នាំដោយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការនិងជាសមាជិកគណៈកម្មការលទ្ធកម្ម តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងមន្រ្តីពាក់ព័ន្ធបានអញ្ជើញ​ទៅពិនិត្យ និងវាយតម្លៃការដ្ឋានដែលទើបបញ្ចប់នេះ។ លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគមបានឱ្យដឹងថា ផ្លូវមួយខ្សែនេះ បានសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការ​ប្រាស័្រយទាក់ទងគ្នា​ពីភូមិមួយ​ទៅភូមិ​មួយនៅក្នុងមូលដ្ឋានឃុំ ស្រុក ។ដោយឡែកនៅឃុំចាន់ស នេះដែរទាំង​រដូវប្រាំង និងវស្សា ក្រៅពីការធ្វើស្រូវ ចម្ការ កសិករ​ក៏បានធ្វើការដាំបន្លែបង្កា​គ្រប់មុខផ្គត់ផ្គង់​ដល់ទីផ្សារទៀតផង។ដូចនេះផ្លូវមួយខ្សែនេះបានរួមចំណែកការបន្ថយភាព​ក្រីក្រ​របស់ប្រជាជនយ៉ាងពិតប្រាកដ។ ក្នុងពេលចុះពិនិត្យវាយតម្លៃ ឯកឧត្តម ជី ស៊ីថា ក៏បានធ្វើការណែនាំមួយចំនួន​ដល់នាយកដ្ឋានស្ថាបនា និង វិស្វកម្ម ដែលទទួលអនុវត្តគម្រោងកែសម្រួល​ទៅតាមបច្ចេកទេសនៅចំណុចមួយចំនួនដែលពុំទាន់បានល្អនៅឡើយ៕ដោយ៖ប៊ុន រដ្ឋា

  • សិក្ខាកាមជាមន្ត្រីនគរបាលចំនួន ២៥៦នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៣ នៅសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម

    សិក្ខាកាមជាមន្ត្រីនគរបាលចំនួន ២៥៦នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៣ នៅសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម

    (កំពង់ស្ពឺ)៖ សិក្ខាកាមជ័យលាភីជាមន្ត្រីនគរបាលចំនួន ២៥៦នាក់ នារី ១៥នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន៣ រួមមាន – វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក, – វគ្គបំប៉នជំនាញប្រឆាំងភេរវកម្ម និង – វគ្គបំប៉នជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ពិធិបិទវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។ លោកឧត្តមសេនីយ៍ទោ ហុង ណារ៉ុង នាយកសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម បានបញ្ជាក់ថា វគ្គសិក្សាទាំងបីនេះ រៀបចំឡើងស្របតាមផែនការបណ្តុះបណ្តាល ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងផែនការសកម្មភាព ឆ្នាំ២០២៥ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹង សមត្ថភាពជំនាញដល់មន្រ្តីនគរបាលជាតិ ស្របតាមតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំង ឆ្លើយតបទៅនឹងការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិក្នុងយុគ្គឌីជីថល ។ ឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា ពិធីបិទវគ្គបណ្តុះបណ្តាលនាឱកាសនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញ អំពីលទ្ធផលការងារថ្មីៗបន្ថែមទៀត ដែលសម្រេចបានដោយជោគជ័យ…