Category: ព័ត៌មានសង្គម

  • សត្វរំពេរទន្លេមានការកើនឡើងក្នុងតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ

    សត្វរំពេរទន្លេមានការកើនឡើងក្នុងតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ

    (ភ្នំពេញ)៖ អង្គការ WWF Cambodia បានឱ្យដឹងថា ៖ តាមរយៈការកត់ត្រាប្រចាំឆ្នាំអំពីចំនួនសត្វរំពេទន្លេ បង្ហាញពីចំនួនកើនឡើងរបស់សត្វរំពេទន្លេនៅក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ។ អស់រយៈពេលជាច្រើនខែមកហើយនៃសកម្មភាពរបស់ក្រុមសិក្សាស្រាវជ្រាវ ដើម្បីធ្វើការកត់ត្រាចំនួនសត្វរំពេទន្លេ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ។ ជាលទ្ធផល ក្រុមសិក្សាស្រាវជ្រាវរបស់យើងបានកត់ត្រារកឃើញចំនួនដ៏ច្រើនរបស់សត្វរំពេទន្លេប្រមាណ ៩៤ក្បាល ដែលកើនឡើងពីចំនួន ៧១ កាលពីឆ្នាំមុន។ ការកើនឡើងនេះ គឺជាដំណឹងដ៏អស្ចារ្យសម្រាប់ប្រភេទស្លាបដែលត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងការគំរាមកំហែង ហើយចំនួនរបស់ពួកវាក៏បានបង្ហាញពីស្ថេរភាពក្នុងអំឡុងពេលនៃការកត់ត្រាពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៤៕ ដោយ ៖ ម៉ាដេប៉ូ

  • រដូវវស្សា គឺជាពេលវេលាដ៏សំខាន់ក្នុងការស្វែងរកសំបុកសត្វក្រៀល នៅដែនជម្រកសត្វព្រៃលំផាត់

    រដូវវស្សា គឺជាពេលវេលាដ៏សំខាន់ក្នុងការស្វែងរកសំបុកសត្វក្រៀល នៅដែនជម្រកសត្វព្រៃលំផាត់

    (ភ្នំពេញ)៖ រដូវស្សានៅដែនជម្រកសត្វព្រៃលំផាត់ គឺជាពេលវេលាដ៏មមាញឹកសម្រាប់ក្រុមការងារស្រាវជ្រាវជីវៈចម្រុះ។ ការស្វែងរកសំបុកសត្វក្រៀល (Sarus Crane) គឺជាសកម្មភាពសំខាន់មួយ សម្រាប់ស្វែងរក តាមដាន និងការពារប្រភេទសត្វដ៏មានតម្លៃមួយប្រភេទនេះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ថា សត្វក្រៀលចាប់ផ្តើមបន្តពូជនៅចន្លោះពីខែឧសភា ដល់ខែតុលា។ ក្រៀលជាប្រភេទសត្វធ្វើសំបុកពងកូននៅនឹងដី ដែលនេះជាមូលហេតុអាចបណ្តាលឱ្យពួកគេជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ សត្វព្រៃដូចជា សត្វជ្រូកព្រៃ ជានិច្ចកាលតែងតែចូលទៅទីតាំងសំបុកដើម្បីស៊ីពងរបស់ក្រៀល ខណៈដែលទីតាំងធ្វើសំបុកនៅវាលស្មៅ និងវាលស្រែ។ មិនតែប៉ុណ្ណោះ ពង និងកូនក្រៀលក៏អាចមានហានិភ័យពីមនុស្សផងដែរ ដូចជាការប្រមូលយកពង កូន និងការរំខានដោយសកម្មភាពការធ្វើកសិកម្មពីអ្នកភូមិជាដើម។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា៖ដើម្បីការពារសត្វក្រៀល សំបុក ពង និងកូនទើបញាស់ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងប្រជាជនមូលដ្ឋានដែលមានវត្តមានសត្វក្រៀល។ ពួកយើងធ្វើការស្វែងរក និងពិនិត្យតាមដានសំបុកជាប្រចាំ ដើម្បីធានាបានថាសំបុក និងពងកូនអាចញាស់ចេញដោយជោគជ័យ៕ ដោយ ៖ ម៉ាដេប៉ូ

  • គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញចំណាត់ការបង្ក្រាបសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា

    គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញចំណាត់ការបង្ក្រាបសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា

    (ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល ប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ ក្នុងក្របខណ្ឌនៃយុទ្ធនាការ និងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង ១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន ១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ច បានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន ៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា ។ គួរកត់សម្គាល់ថា ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្តកំពត កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរក្មួយៗប្រឡង បាក់ឌុប ២០២៤-២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរក្មួយៗប្រឡង បាក់ឌុប ២០២៤-២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសូមជូនពរដល់ក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ៖ ២៨-២៩ សីហា ២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡងឈរលើសមត្ថភាពពិតរបស់ខ្លួន ហើយគោលការណ៍ គឺ អ្នកចេះ គឺជាប់ ។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំបេក្ខជនទាំងអស់ ត្រូវត្រៀមខ្លួន ពង្រឹងស្មារតី កុំភ័យតក់ស្លុត និងជឿជាក់លើសមត្ថភាពខ្លួន ដែលបានខិតខំប្រឹងប្រែង ពិសេសបំផុត ត្រូវថែរក្សាសុខភាពឱ្យបានល្អ បរិភោគអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមប្រឡង។ ម្យ៉ាងទៀត បេក្ខជនទាំងត្រូវតាមដានតាមព័ត៌មានពាក់ព័ន្ធនឹងដំណើរការប្រឡងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង និងត្រៀមសម្ភារចាំបាច់មួយចំនួន ដូចជា កាត ឬសាលាកបត្របេក្ខជន និងពិនិត្យមើលឈ្មោះ ផ្ទៀងផ្ទាត់លេខតុ លេខបន្ទប់ និងមណ្ឌលប្រឡងឱ្យបានច្បាស់ ។…

  • ផ្សារទំនើបឡាក់គី បន្តឈរជាមួយវីរបុរស និងគ្រួសារភៀសសឹកដែលត្រូវការ ក្នុងគ្រាលំបាកនេះ

    ផ្សារទំនើបឡាក់គី បន្តឈរជាមួយវីរបុរស និងគ្រួសារភៀសសឹកដែលត្រូវការ ក្នុងគ្រាលំបាកនេះ

    ក្នុងឱកាសដ៏ពិសេសនេះ ផ្សារទំនើប ឡាក់គី សូមថ្លែងអំណរគុណ និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ជាពិសេសដៃគូសហការ និងក្រុមការងារដែលបានចូលរួមផ្តល់ជាថវិកា និងសម្ភារៈ ជួយគ្រួសារជនភៀសសឹកនៅ ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។ ដោយសារទឹកចិត្តសប្បុរស និងក្តីមេត្តារបស់សហគមន៍រួម គឺបានអនុញ្ញាតឲ្យយើងប្រមូលបាននូវសម្ភារៈជួយសង្គ្រោះដ៏មានតម្លៃ ដើម្បីផ្តល់ជំនួយដល់គ្រួសារជនភៀសសឹកចំនួន ៥០០ គ្រួសារ រួមមាន៖ ការខិតខំប្រឹងប្រែងរួមគ្នានេះ មិនត្រឹមតែផ្តល់ជាការជួយសង្គ្រោះបឋមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ ក្តីសង្ឃឹម ការលួងលោម និងសេចក្តីថ្លៃថ្នូរ ដល់គ្រួសារដែលកំពុងត្រូវការជំនួយបំផុត។ ផ្សារទំនើបឡាក់គី សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តឈរជាមួយគ្នា ក្នុងសាមគ្គីភាព និងក្តីអាណិតអាសូរ ដើម្បីបង្ហាញថា សេចក្តីមេត្តាគ្មានព្រំដែន។ 🙏 សូមអរគុណចំពោះការធ្វើជាបេះដូងនៃបេសកកម្មនេះ។

  • សហគមន៍ភ្នំព្រះ ជាតំបន់ទេសចរណ៍ផ្សងព្រេងឡើងភ្នំបោះតង់ សម្រាកលើកំពូលភ្នំជាមួយខ្យល់អាកាសបរិសុទ្ធ ប្រៀបដូចទីឋានសួគ៌

    សហគមន៍ភ្នំព្រះ ជាតំបន់ទេសចរណ៍ផ្សងព្រេងឡើងភ្នំបោះតង់ សម្រាកលើកំពូលភ្នំជាមួយខ្យល់អាកាសបរិសុទ្ធ ប្រៀបដូចទីឋានសួគ៌

    (ពោធិ៍សាត់)៖ ភ្នំខ្នងព្រះជាតំបន់ទេសចរណ៍ថ្មីមួយសម្រាប់ភ្ញៀវទេសចរបែបផ្សងព្រេង ឡើងភ្នំ មើលទេសភាព មើលផ្កាព្រៃ មើលសត្វព្រៃ បោះតង់លើកំពូលភ្នំដ៏ខ្ពស់ និងអាកាសធាតុត្រជាក់គួរជាទីមនោរម្យ។ ភ្នំខ្នងព្រះ ឬ អ្នកស្រុកហៅត្រឹមតែថាភ្នំព្រះ ដោយសារតែប្រជាពលរដ្ឋអ្នកស្រុកបានហៅតៗគ្នា ព្រោះសម្គាល់ទៅលើសណ្ឋានជួរភ្នំដែលមានរាងដូចព្រះពុទ្ធនិព្វាន កាលបើគេមើលពីខាងក្រោមភ្នំទៅ។ តំបន់ទេសចរណ៍ដ៏បរិសុទ្ធ ប្រៀបដូចទីឋានសួគ៌ធម្មជាតិនេះមានទីតាំងស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ទីកន្លែងទេសចរណ៍ធម្មជាតិបរិសុទ្ធនេះ បានទទួលស្វាគមន៍ភ្ញៀវទេសចរកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលនាំមកប្រាក់ចំណូល ប្រជាសហគមន៍ និង ចូលរួមកិច្ចការពារព្រៃឈើ ការពារសត្វព្រៃឱ្យគង់វង្ស។ កាលបើអ្នកទេសចរធ្វើដំណើរទៅកាន់លើភ្នំខ្នងភ្នំ ត្រូវដើរថ្មើរជើង ប្រមាណ ៨គីឡូម៉ែត្រ ដោយចាំបាច់ត្រូវដើរឆ្លងកាត់ព្រៃព្រឹក្សា និង ឡើងចុះចំណោតភ្នំជាច្រើនកន្លែង។ អ្នកទេសចរម្នាក់ៗចាំបាច់ណាស់ត្រូវឆ្លងកាត់ទឹកអូរ ថ្មស្លែរអិល ប្រតោងខ្សែឡើងចំណោត ចុះចំណោត ព្រៃឈើក្រាស់ៗថែមទៀត ។ តាមដងផ្លូវដ៏វែងឆ្ងាយដោយប្រើពេលចាប់ពី ៥ម៉ោងទៅ ៨ម៉ោង តាមដំណើរលឿនឬយឺតទើបគេឡើងទៅដល់កំពូលភ្នំ ។ លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះបានឱ្យដឹងថា ភ្នំខ្នងព្រះមានអាកាសធាតុត្រជាក់ផ្តល់សេចក្តីសុខដល់អ្នកទេសចរ ។ នៅលើភ្នំពោរពេញទៅដោយផ្កាព្រៃចាប់តាំងតែពីជើងភ្នំរហូតដល់កំពូលភ្នំ។ ក្រៅពីនេះក៏មានសត្វព្រៃសម្រាប់ទស្សនាទៀតផងក្នុងនេះដូចជាពេលយប់មើលសត្វមក រកចំណីដូចជា សត្វប្រមោញ និងសត្វខ្ទីន…

  • ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនបោកគក់មួយកន្លែង ក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនគោរពបានគោលការណ៍ច្បាប់បង្ហូរទឹកកខ្វក់ចូលប្រឡាយទឹក

    ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនបោកគក់មួយកន្លែង ក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនគោរពបានគោលការណ៍ច្បាប់បង្ហូរទឹកកខ្វក់ចូលប្រឡាយទឹក

    (ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានពិនិត្យឃើញមានទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែលហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ថា ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលបោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។ ក្រុមការងារបានពិនិត្យឃើញថាក្រុមហ៊ុនមានអាងប្រព្រឹត្តិកម្មចំនួន១ មានសភាពទ្រុឌទ្រោម មិនបានដំណើរការនោះទេ (ខូច)។ ក្រុមការងារក្រសួងបរិស្ថានកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានយកសំណាកទឹក នៅទីតាំងទឹកលូហូរចូលប្រឡាយលូប្រាំ មកវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានផងដែរ។ លើសពីនេះ ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមហ៊ុនបានដំណើរការចាប់តាំងពីឆ្នាំ២០២០ ហើយមិនបានអនុវត្តច្បាប់ត្រឹមត្រូវនោះទេ ក្នុងនោះ គ្មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅឡើយ។ បន្ទាប់ពីរកឃើញករណីល្មើសខាងលើ ក្រុមការងារក្រសួងបរិស្ថាន បានកំណត់វិធានការច្បាប់ឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់ទោះរូបភាពណាក៏ដោយ និងត្រូវទទួងរងពិន័យអន្ដរការណ៍…

  • ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីអញ្ជើញ ជួប​សំណេះសំណាលជាមួយ​ពលករ​ដែលបានត្រឡប់ពីប្រទេសថៃនិង​គ្រួសារកងទ័ពជួរមុខ

    ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីអញ្ជើញ ជួប​សំណេះសំណាលជាមួយ​ពលករ​ដែលបានត្រឡប់ពីប្រទេសថៃនិង​គ្រួសារកងទ័ពជួរមុខ

    កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សា​ស្ដារអភិវឌ្ឍន៍វិស័យ​កសិកម្មនិងជនបទ និងឯកឧត្តម ស៊ុន  សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​កាលពីព្រឹកថ្ងៃទី១៩ ខែសីហាបានអញ្ជើញជួបសំណេះ​សំណាលជាមួយបង​​ប្អូន​ពលករទើបត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពនៅ​សមរភូមិមុខ នៅសាលាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុកក្រុងត្រូវយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយ​ស្រួលដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយកចិត្តទុក​ដាក់​ជាមួយគ្រួសារ​កង​ទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។ចំពោះបងប្អូនពលករសូមទំនាក់ទំនងជាមួយ​អាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរការងារខេត្តដើម្បីស្វែងរកការងារធ្វើ​ព្រោះនៅ​ខេត្តកំពង់ឆ្នាំង​ក៏មានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែងផងដែរ។ ។ ជាមួយគ្នានេះ​មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលដល់ពួកគាត់ ឱ្យឆាប់រកការងារបានធ្វើ។ តាមរបាយការណ៍លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​បានឱ្យដឹងថា  ក្រុងកំពង់ឆ្នាំងទទួលពលករ ត្រឡប់ពីប្រទេសថៃ​ចំនួន៣៩គ្រួសារស្មើ៦៧នាក់ និងក្រុមគ្រួសារវីរកងទ័ពនៅសមរភូមិ​ចំនួន១៩គ្រួសារមានចំនួន៥៨នាក់ ។អំណោយផ្តល់ជូនមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឃីតនិងថវិកា១០ម៉ឺនរៀល៕ដោយ៖សុខ គឹមសៀន

  • ក្រសួងបរិស្ថានបានអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុនមួយដែលបំពុលបរិស្ថាននៅខេត្តព្រះសីហនុ

    ក្រសួងបរិស្ថានបានអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុនមួយដែលបំពុលបរិស្ថាននៅខេត្តព្រះសីហនុ

    ភ្នំពេញ៖បន្ទាប់ពីបានចុះត្រួតពិនិត្យការបំពុលបរិស្ថានបង្កឡើង​ដោយ​ក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រុមការងារក្រសួងបរិស្ថានបានចាត់​វិធាន​ការច្បាប់ចំពោះក្រុមហ៊ុនមួយនេះ។ មន្រ្តីក្រុមការងាបានឱ្យដឹងថា បណ្ដាវិធានការច្បាប់មានដូចជា ៖ ត្រូវពិន័យ​អន្ដរការណ៍ករណីពុំមានកិច្ចសន្យាការពារ បរិស្ថាន និងលិខិតអនុញ្ញាត​បញ្ចេញ​សំណល់ ល្មើសនឹងមាត្រា៦៥៤ មាត្រា៦៦៨ មាត្រា ១៧៣ នៃក្រមបរិស្ថាន​និងធនធានធម្មជាតិ និងត្រូវរៀបចំកិច្ចសន្យាការពារ​បរិស្ថានដាក់ជូនក្រសួងបរិស្ថាន ពិនិត្យនិងផ្ដល់យោបល់និងត្រូវ ស្នើសុំលិខិត​អនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងបរិស្ថាន, ត្រូវដំណើរ​ការប្រព័ន្ធសម្អាត​ផ្សែងឡចំហាយឱ្យបាន​ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស​និងជាប់ជាប្រចាំ,​ត្រូវរៀបចំ និងចោះបំពង់ផ្សែងចេញពីឡចំហុយឥដ្ឋសម្រាប់ក្រុម​ការងារ​ធ្វើការវាស់គុណភាពខ្យល់ចេញពីបំពង់ផ្សែង។ ជាមួយគ្នានេះក្រុមការងារ ក្រសួងបរិស្ថានបន្តសហការជាមួយមន្រ្តីជំនាញនៃ​មន្ទីរ​​បរិស្ថានខេត្តព្រះសីហនុ តាមដាន​វិធានការ​ច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុន​អនុវត្តចាប់ពីពេលនេះរហូតដល់ក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមនីតិវិធី​ច្បាប់និង​បទដ្ឋានបរិស្ថានដើម្បីទប់ស្កាត់កុំឱ្យមានការបំពុលបន្តទៀតផងដែរ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហាក្រុមការងារអធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារបរិស្ថានដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាន​នាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការ​បំពុល​បរិស្ថាន​បង្កឡើងដោយក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។…

  • ក្រសួងអប់រំរំលឹកបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបជាង១៤ម៉ឺននាក់ ថានៅសល់តែ៩ថ្ងៃទៀតដល់ថ្ងៃប្រឡងហើយ

    ក្រសួងអប់រំរំលឹកបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបជាង១៤ម៉ឺននាក់ ថានៅសល់តែ៩ថ្ងៃទៀតដល់ថ្ងៃប្រឡងហើយ

    ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន​និងកីឡា​នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានក្រើនរំលឹកដល់បេក្ខជនប្រឡង​ថា នៅ​សល់តែ៩ថ្ងៃទៀតប៉ុណ្ណោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនឹងឈានមកដល់។សម័យប្រឡងនឹងប្រពឹត្តទៅពីរថ្ងៃគឺនៅថ្ងៃទី​២៨-២៩ ខែសីហា ជាមួយនឹងបេក្ខជន​ចុះឈ្មោះប្រឡង​ជាង១៤ម៉ឺននាក់។ ទន្ទឹមនេះទាក់ទងនឹងសម័យប្រឡងបាក់ឌុបថ្ងៃទី២៨ សីហា ក្រសួងអប់រំ​យុវជន និងកីឡា នឹងមានរៀបចំ​សន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀប​ចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​នៅរសៀល​ថ្ងៃទី២២ ខែសីហា ទីស្ដីពីការក្រសួងអប់រំ យុវជន និងកីឡា។សន្និសីទកាសែតក៏នឹងមានការ​ផ្សាយ​ផ្ទាល់តាមរយៈ​ទំព័របណ្ដាញ​សង្គមហ្វេសប៊ុកផ្លូវការ​ក្រសួងផងដែរ។ កាលពីពេលថ្មីកន្លងទៅ ក្រសួងអប់រំបានប្រកាសថា ដើម្បីលើកទឹកចិត្ត​បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុប ក្រសួងបានជូនដំណឹងឱ្យ​បេក្ខជនមកមើលឈ្មោះប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗដោយក្រសួងនឹងបិទផ្សាយ​បញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌល​​​ប្រឡងចំនួនពីរលើក ដើម្បីពិនិត្យមើល និងបញ្ជាក់ម្ដង​ទៀតអំពីមណ្ឌល​ប្រឡង លេខបន្ទប់ និងលេខតុ ដោយមិនផ្សព្វផ្សាយលើគេហទំព័រផ្លូវការ​របស់ក្រសួងទេ។ក្នុងនេះ​ដូចជា៖លើកទី១៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យនិង ថ្ងៃទី២១ ខែសីហា សម្រាប់រាជធានីខេត្តចំនួន២៣។លើកទី២៖ នៅថ្ងៃទី២៧ ខែសីហា។ សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ​ប្រឡង ២៨ សីហា ២០២៥​បេក្ខជន​ចុះឈ្មោះប្រឡង​មានចំនួន ១៤៦ ៧២០នាក់ (ស្រីចំនួន ៨១ ៤៤២នាក់)។ក្នុងនេះបេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤០ ៦៧៨នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន…