-
បេក្ខជនប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១ អវត្តមាន ១៧៨៨នាក់ ក្នុងនេះបេក្ខជន ស្វ័យរិន អវត្តមានចំនួន ១៤៦៣នាក់

(ភ្នំពេញ)៖ ក្រសួងអប់រំបានឱ្យដឹងថាមានបេក្ខជនអវត្តមានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបព្រឹកថ្ងៃទី១ សរុបចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង ១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន ១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន ៣២៥នាក់ (ស្រី១៤៩នាក់) បើតាមក្រសួងអប់រំបានឱ្យដឹងថាក្រៅពីអនុវត្តមានក្នុងការប្រឡង បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ បេក្ខជនដែលអាចប្រឡងបន្តមានចំនួន៣៨នាក់ និង បោះបង់ការប្រឡង២នាក់ ក្រសួងបានឱ្យដឹងដែរថា តាមមណ្ឌលប្រឡងនីមួយៗ ដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន…
-
ប្រឡងបាក់ឌុបព្រឹកថ្ងៃទី១បេក្ខជនដែលមានបញ្ហាសុខភាព ៤០នាក់ បេក្ខជនដែលអាចប្រឡងបន្តមានចំនួន ៣៨នាក់ និង បោះបង់ការប្រឡង ២នាក់

(ភ្នំពេញ)៖ ក្រសួងអប់រំបានឱ្យដឹងថានៅព្រឹកថ្ងៃទី១នៃការប្រឡងបាក់ឌុបនៃថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៥នេះមាន បេក្ខជនដែលមានបញ្ហាសុខភាព ៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន ៣៨នាក់ បោះបង់ការប្រឡងចំនួន ២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក ១២នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព ២១នាក់។ បើតាមប្រភពខាងលើនេះបានឱ្យដឹងដែរថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕ ដោយ ៖ ម៉ាដេប៉ូ
-
បេក្ខជនប្រឡងបាក់ឌុបវ័យចំណាស់ម្នាក់មើលក្តាខៀនមិនឃើញសុំមកអង្គុយតុមុខ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងដំណើរការប្រឡងបាក់ឌុបនាព្រឹកថ្ងៃទី ១នៃថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៥នេះមានបេក្ខជនវ័យចំណាស់ម្នាក់ ដោយសារភ្នែកទើប តែបកហើយ មើលមិនសូវច្បាស់ បានសុំមកអង្គុយតុមុខ ក៏ត្រូវបាន ប្រធានអប្បមាទ និងប្រធានមណ្ឌល អនុញ្ញាតឱ្យលើកតុមកអង្គុយខាងមុខវិញ។ គួរបញ្ជាក់ថា បុរសជាបេក្ខជនប្រឡងបាក់ឌុបរូបនេះគាត់មានឈ្មោះឃឹម សាវ៉ាន ភេទប្រុស ប្រឡងនៅបន្ទប់១០លេខតុ ២៣០ ដោយប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ។ទោះយ៉ាងណាក្តីគេក៏ពុំទាន់បានទម្លាយប្រាប់អំពីអាយុបេក្ខជនរូបនេះ មកប្រឡងដើម្បីយកសញ្ញាបត្របាក់ឌុបនៅឡើយទេ៕ ដោយ៖ម៉ាដេប៉ូ
-
បេក្ខជនប្រឡងបាក់ឌុបម្នាក់គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ឆ្អឹងចង្កេះ ពិបាកអង្គុយយូរ ស្នើសុំប្រឡងនៅបន្ទប់សុខភាព

(ភ្នំពេញ)៖ បេក្ខជនមួយរូបឈ្មោះ ភាង ដានី ភេទស្រី លេខបន្ទប់ ២៥ លេខតុ ៦០៨ គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ឆ្អឹងចង្កេះ ពិបាកអង្គុយយូរ ស្នើសុំប្រឡងនៅបន្ទប់សុខភាព។ បេក្ខជនរូបនេះប្រឡងនៅមណ្ឌលវិទ្យាល័យសម្តេចឪសម្តេចម៉ែ ខេត្ត រតនគិរី។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៃការប្រឡងបាក់ឌុបថ្ងៃដំបូងនេះថា សម្រាប់បេក្ខជនមួយរូបទៀតឈ្មោះ ផ្លឹម ភព មានជំងឺគ្រុនឈាម មានអាការៈវិលមុខ អស់កម្លាំងខ្លាំង ស្នើសុំប្រឡងនៅបន្ទប់សុខភាព ។ បន្ទាប់ពីមានការឯកភាពពីប្រធានមណ្ឌល និងតាមរយៈការវាយតម្លៃពីគ្រូពេទ្យប្រចាំមណ្ឌលផងដែរ។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ពេលនេះបេក្ខជនទាំងពីរនាក់ កំពុងទទួលបានការយកចិត្តទុកដាក់ពី ក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារមណ្ឌលប្រឡង៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋមន្រ្តីក្រសួងអប់រំនឹងចុះទៅជួបបេក្ខជនប្រឡងបាក់ឌុប នៅខេត្តព្រះវិហារ ,ឧត្តរមានជ័យ ដើម្បីផ្តល់ការគាំទ្រផ្នែកស្មារតី

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាឯកឧត្តមនឹងចេញដំណើរទៅខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីមើលដំណើរការប្រឡងបាក់ឌុបក្នុងខេត្តកំពង់ធំ។ ជាពិសេសក៏នឹងទៅជួបសិស្ស ពិនិត្យមើលកន្លែងស្នាក់នៅរបស់កូនសិស្សនៅខេត្តព្រះវិហារ និងឧត្តរមានជ័យដែលទទួលរងការឈ្លានពានតាមព្រំដែនពីសំណាក់កងទ័ពថៃ។ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១នៃដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ២៨ សីហា ២០២៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថាការចុះទៅជួបបេក្ខជន ពិសេសនៅខេត្តព្រះវិហារ និងបេក្ខជនខេត្តឧត្តរមានជ័យ គឺដើម្បីផ្តល់ការគាំទ្រផ្នែកស្មារតី ដល់សិស្សានុសិស្សក្នុងខេត្តដែលរងគ្រោះដោយសារជម្លោះតាមព្រំដែននាកន្លងមក។ គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកហឹបវិញ្ញាសាប្រឡង នៅថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ក្រៅពីនេះក្នុងពិធីនេះគេក៏ឃើញមាន តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងប្រធានគណៈមេប្រយោគទូទាំងប្រទេស…
-
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ និងជូនពរឲ្យសិស្សដណ្តើមបាននិទ្ទេស A នឹងទទួលបានរង្វាន់លើកទឹកចិត្ត

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមទាំងលោកគ្រូ អ្នកគ្រូ អនុរក្ស និងបេក្ខជនមកប្រឡងបានពិនិត្យផ្ទៀងផ្ទាត់នៃការបើកហិបសុវត្តិភាព និងកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡង នៃវិទ្យាល័យកំពង់ស្ពឺ ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ការប្រឡងសញ្ញាបត្រទុតិយភូមិ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹង ដែលបានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ដើម្បីឈានចូលទៅបន្តការសិក្សានៅកម្រិតថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យបន្តទៀត ដូច្នេះត្រូវខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យការប្រឡងនេះបានជាប់គ្រប់ៗគ្នា។ ពិសេសជាងនេះត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងអបរំ យុវជន និងកីឡា ដោយគោរពឱ្យបាននូវគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន (អ្នកចេះគឺជាប់)។ លោកបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានជូនពរដល់សិស្សទាំងអស់មានសេចក្តីសុខសាន្ត ចិត្តរឹងមាំ ប្រើប្រាស់ចំណេះដឹង និងភាពជឿជាក់លើខ្លួនឯងឲ្យបានពេញលេញត្រូវមានការប្តេជ្ញាចិត្ត និងអត់ធ្មត់ក្នុងប្រឡងនាំឱ្យទទួលបានជោគជ័យ (ជាប់និទ្ទេសA) ដែលលទ្ធផលល្អនេះបានសម្រេចតាមបំណង និងក្លាយជាកម្លាំងចំណេះដឹងដ៏មានតម្លៃសម្រាប់គ្រួសារ សង្គម និងជាតិ។ សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ…
-
អភិបាលខេត្តស្វាយរៀង អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង

(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និង មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីបើកវិញ្ញាសានេះ ក៏មានការចូលរួមអមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗជាបេក្ខជនប្រឡងទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងសូមជូនពរដល់បេក្ខជនប្រឡងទាំងអស់ឲ្យប្រឡងជាប់គ្រប់ៗគ្នា និងទទួលបាននិទ្ទេសល្អ ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនបេក្ខជនដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ។ ឯកឧត្តម អភិបាលខេត្តបានបន្តថា ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលប្រឡងនេះដែរ អាជ្ញាធរខេត្តបានរៀបចំកម្លាំងគ្រប់មណ្ឌលប្រឡងទាំងអស់ ដើម្បីការពារសុខសុវត្ថិភាពដល់សិស្សានុសិស្ស ពិសេសផ្លូវជាតិលេខ១ដែលមានរថយន្តឆ្លងកាត់ច្រើន ដូច្នេះកម្លាំងសមត្ថកិច្ចយើងបានដាក់បារ៉ាសតាមផ្លូវសំខាន់ៗ ដើម្បីបញ្ជៀសការស្ទះចរាចរណ៍ផងដែរ។ សូមបញ្ជាក់ថា ខេត្តស្វាយរៀងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ឆ្នាំ២០២៤.២០២៥នេះ មានការចុះឈ្មោះដាក់ពាក្យសុំប្រឡងសញ្ញាបត្រមានបេក្ខជនសរុបរួម ៤៩៥២ នាក់ ស្រី២៦៤៩ នាក់ ស្មើនឹង ១៩៩…
-
បេក្ខជនបាក់ឌុបជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានមកកាន់មណ្ឌលប្រឡង និងបានប្រឡងធម្មតា

(ភ្នំពេញ)៖ នៅ ២៨ ខែសីហា ឆ្នាំ២០២៥ដែលជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបបេក្ខជនដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានដាក់ឱ្យប្រឡងបន្ទប់ដោយឡែក ។ យោងតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាបេក្ខជនឈ្មោះ លីសា លីដូ បន្ទប់លេខ ១៧ លេខតុ ៤០៦បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានមកដល់មណ្ឌលប្រទ្បង ដោយបានអ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ និងជំនួយការអប្បមាទ ជួយជូនមកបន្ទប់ប្រទ្បងដាច់ដោយទ្បែកនៅអគារ “ឃ” ជាន់ផ្ទាល់ដី បន្ទប់ប្រែរូប ០៩។ ដោយឡែកបេក្ខជនមួយរូបទៀតឈ្មោះ វេង គីមម៉េង បន្ទប់លេខ ១១ លេខតុ ២៦៧ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានមកដល់មណ្ឌលប្រទ្បងធម្មតា ។ សម្រាប់នាព្រឹកថ្ងៃប្រឡងដំបូងនេះដែរក៏មាន បេក្ខជនជាសិស្សស្រីមួយរូបទៀតឈ្មោះ ខន ស្រីពីន ភេទស្រី លេខតុ៣៦៤ បានជួបគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូ) រងរបួសមាត់ និងជង្គុងត្រូវបានគ្រូពេទ្យប្រចាំមណ្ឌល នាំទៅពិនិត្យលាងរបួស។បេក្ខជននេះបានបន្តការប្រឡងបានធម្មតា ។ គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា…
-
ទោះបីមានសភាពការណ៍តានតឹងខ្លះនៅព្រំដែន តែមិនប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥ នេះទេ

(បន្ទាយមានជ័យ)៖ ទោះបីជាមកទល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍តានតឹងខ្លះនៅបណ្តោយយព្រំដែនកម្ពុជា ថៃ តែវាមិនប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥នេះទេ។ ដំណើរការមណ្ឌលសរសេរនៃសម័យប្រឡងថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ ត្រូវបានក្រសួងនិងមន្ទីរអប់រំ យុវជននិងកីឡាសហការនឹងរដ្ឋបាលខេត្តត្រៀមបម្រុង រៀបចំនិងប្រព្រឹត្តិទៅដូចបានគ្រោងទុក។ នេះបើតាមមន្ត្រីអាជ្ញាធរ និងជំនាញឱ្យដឹងកាលពីថ្ងៃទី២៧ ខែសីហា ។ ការកាត់បើកវិញ្ញាសារដំបូងធ្វើឡើងនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណនាម៉ោង៧:០០ព្រឹកថ្ងៃ ទី២៨ ខែសីហា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ បើតាមលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ៖ ខេត្តបន្ទាយមានជ័យ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងថ្ងៃ ២៨ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ៖ ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់ ។ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់ ។ មានចំនួន៨មណ្ឌលនៅក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត ដែលថ្នាក់វិទ្យាសាស្ត្រមាន ៣…
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាសម័យប្រឡង ២៨ សីហា ២០២៥ ស្ថិតនៅមណ្ឌល វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។ តាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមសម័យប្រលងបាក់ឌុបឆ្នាំ២០២៥មានមណ្ឌលប្រលងសរុបចំនួន១៥មណ្ឌលស្មើនិង៣៨៧បន្ទប់ចំនួនសិស្សដែលត្រូវប្រលងសរុប៩៦៤១នាក់(ស្រី៥៦០៤នាក់)។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ បន្តអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ទៅតាមផែនការដែលបានដាក់ចេញ នាពេលកន្លងមក សំដៅធ្វើយ៉ាងណាឲ្យការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទទួលបានជោគជ័យ។ ឯកឧត្តម អភិបាលខេត្ត ក៏សូមផ្ញើសារជូនពរដល់បេក្ខជនដែលមានឈ្មោះប្រឡងទាំងអស់ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ សូមទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយគោរពតាមគោលការទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់” ៕ ដោយ ៖ លី ពៅ