Category: ព័ត៌មានសង្គម

  • អង្គភាពប្រឆាំងអំពើពុករលួយកំពុងស្រាវជ្រាវអ្នកបង្ហោះ បែកធ្លាយវិញ្ញាសាគណិតវិទ្យា ក្នុងការប្រឡងបាក់ឌុប

    អង្គភាពប្រឆាំងអំពើពុករលួយកំពុងស្រាវជ្រាវអ្នកបង្ហោះ បែកធ្លាយវិញ្ញាសាគណិតវិទ្យា ក្នុងការប្រឡងបាក់ឌុប

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានកំពុងដំណើរការករណីមានការបង្ហោះ”បែកធ្លាយវិញ្ញាសាគណិតវិទ្យា”ក្នុងការប្រឡងបាក់ឌុប ដែលទើបបញ្ចប់កាលពីថ្មីៗមកនេះដែលនាំ ឱ្យមានការភ័ណ្ឌច្រឡំ។ គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប បានដំណើរការប្រឡងរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៨ និងទី២៩ ខែ សីហា ឆ្នាំ ២០២៥កន្លងមក។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ ក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ ហើយឃើញតែរូបថតវិញ្ញា សាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថត ផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានស្នើសុំសហការផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានដឹង និងរក្សាទុកភស្តុតាង ក្រោយគណនីមួយចំនួន បានលុបការបង្ហោះរបស់ខ្លួន រួចមក។ គួរបញ្ជាក់ថាក្រសួងអប់រំយុវជន និង កីឡាបានបញ្ជាក់ថាមិនមានធ្លាយវិញ្ញាសារការប្រឡងបាក់ឌុបឡើយ ហើយករណីបង្ហោះនេះតាមបណ្តាញសង្គមហ្វេសប៊ុកនេះជាការមិនពិត៕ ដោយ៖ម៉ាដេប៉ូ

  • ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យលើកទឹកបេក្ខជនប្រឡងបាក់ឌុប ទោះជាប់​ឬធ្លាក់ត្រូវបន្តការសិក្សា ឬរៀនជំនាញវិជ្ជាជីវៈ

    ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យលើកទឹកបេក្ខជនប្រឡងបាក់ឌុប ទោះជាប់​ឬធ្លាក់ត្រូវបន្តការសិក្សា ឬរៀនជំនាញវិជ្ជាជីវៈ

    បន្ទាយមានជ័យ៖ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ឬបាក់​ឌុបសម័យប្រឡង៖២៨សីហា បាន​បញ្ចប់ដោយរលូនកាល​ពីល្ងាចថ្ងៃទី២៩ ខែសីហា​ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយ​មានជ័យបាន​ជូនជាសារទៅកាន់​បេក្ខជន​ទាំងអស់ថា ទោះជាប់ ឬធ្លាក់​ត្រូវបន្តការសិក្សា ឬរៀនយកជំនាញវិជ្ជាជីវៈដើម្បីកសាងអនាគតដ៏​ប្រសើរ។ ជាមួយនឹងការអបអរដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ដែលបានបញ្ចប់សំណេរប្រឡងរបស់ខ្លួនតាមការ​កំណត់ លោក ឈូ ប៊ុនរឿង​ ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យក៏បានលើកឡើងអំពីអ្វី​ដែល​បេក្ខជននឹងជួបនៅពេលប្រកាសលទ្ធផល ។ប៉ុន្តែលោកបានលើក​ទឹកចិត្តថា ​ប្រឡងទោះជាប់ ឬមិនជាប់ក្ដី សំខាន់បេក្ខជនត្រូវបន្តការ​សិក្សា ឬរៀនយកជំនាញវិជ្ជាជីវៈ ណាមួយដែលជាគោលដៅជីវិតរបស់ខ្លួន នោះជារឿងសំខាន់។ ចំណែក កញ្ញា ឆៃ អេងសុជាតា បេក្ខជនបានបង្ហាញទស្សនៈរបស់ខ្លួនថា បន្ទាប់ពីប្រឡងបញ្ចប់ការសិក្សាទុតិយភូមិ កញ្ញា ត្រូវបន្តការសិក្សា​ថ្នាក់​មហាវិទ្យាល័យឬក៏រៀននូវមុខជំនាញណាមួយយដែលយើងបានកំណត់គោលដៅច្បាស់លាស់និងលទ្ធភាពរបស់ខ្លួន។ លោក ចាន់ សុផាន់ណារ៉ា ​ដែលជូនកូនមកប្រឡងបាក់ឌុប​បាននិយាយថា ក្នុងនាមអាណាព្យាបាល​ក្រោយ​ប្រឡងរួច​មិន​ថាប្រឡងជាប់ ឬមិនជាប់ គឺចាំបាច់ផ្ដល់ឱកាសឱ្យកូនចៅបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ឬក៏លើកទឹកចិត្តឱ្យ​គេ​សិក្សាយកជំនាញណាដែលកូនពេញចិត្ត ដើម្បីឱ្យពួកគេមានមុខរបរចិញ្ចឹមជីវិតក៏ដូច​ចូលរួមបំពេញការងារ​ក្នុងសង្គម​ជាតិ៕ដោយ៖គៀន ច័ន្ទហ៊ីន

  • សិស្សានុសិស្ស អាចទទួលថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

    សិស្សានុសិស្ស អាចទទួលថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក.ប.ទ. បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៦ ដោយភ្ជាប់មកជាមួយនូវជំនាញ លក្ខខណ្ឌ និងអត្ថប្រយោជន៍ផ្សងៗ។ សូមអញ្ជើញអានខ្លឹមសាទាំងស្រុងខាងក្រោមនេះ ។ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រុមការងាររបស់ក្រសួងការងារ ចុះសម្របសម្រួល និងតាមដាន​ការទទួល​យកបង​ប្អូន​ពលករ​ខ្មែរដែ​ល​ទើប​វិល​ត្រឡប់​មក​ពីប្រទេស​ថៃ​នៅ​ក្នុង​ខេត្ត​រត​នគិរី

    ក្រុមការងាររបស់ក្រសួងការងារ ចុះសម្របសម្រួល និងតាមដាន​ការទទួល​យកបង​ប្អូន​ពលករ​ខ្មែរដែ​ល​ទើប​វិល​ត្រឡប់​មក​ពីប្រទេស​ថៃ​នៅ​ក្នុង​ខេត្ត​រត​នគិរី

    (រតនគិរី)៖ ឯកឧត្តម វ៉េង ហៀង អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹក​នាំក្រុម​ការ​ងារ​សម្រប​សម្រួល​ផ្គូរផ្គង​ទីផ្សារ​ការ​ងារ​ជូន​ពលករ នៅក្នុង​ក្រុម​ហ៊ុន ថាកូ​អា​ហ្រ្គី(THACO AGRI) ស្ថិត​នៅនៅឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ដើម្បី​សម្រប​សម្រួល តាម​ដានការ​ទទួល​យក​បង​ប្អូន​ពលករ​ខ្មែរ​ដែលទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ។ ឯកឧត្តម វ៉េង ហៀង អនុរដ្ឋ​លេខា​ធិការ បានជួបប្រជុំ​ជាមួយ​មន្រ្តីនៃ​មន្ទីរ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈខេត្ត​រតន​គិរី និង​តំណាង​ក្រុម​ហ៊ុន ថាកូអា​ហ្រ្គី(THACO AGRI) ដើម្បី​ពិភាក្សា​ពីការ​ផ្ដល់​កន្លែង​ស្នាក់​នៅជូន​បងប្អូន​ពលករ​ខ្មែរ​ដែលទើប​វិល​ត្រឡប់​មកពី​ប្រទេស​ថៃចំ​នួន ៥៣នាក់ ដែល​បានមក​ដល់​ក្រុង​បាន​លុង ហើយ​ត្រូវចូល​សម្ភាស​ការ​ងារ​នៅ​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ២​០២៥។ ទន្ទឹមគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានពលករ​ខ្មែរ​មក​សម្ភាសកា​រងារនៅក្នុងក្រុម​ហ៊ុន​ចំនួន ៧៨នាក់(​ស្រី​៣២នាក់) ហើយ​បាន​សម្ភាស​ជាប់​ទាំង​អស់​គ្នា។ ដោយ​ក្នុង​នោះ ពួកគាត់​ត្រូវធ្វើ​ការផ្នែក​សំណង់ ២នាក់ និងធ្វើការ​ងារ​ក្នុង​ចំការ​ចេក​ចំនួន ៧៦​នាក់។ ក្នុងនោះ​ដែរ ឯកឧត្តម​បានពន្យល់​ណែនាំដល់​ក្រុមហ៊ុន​ឱ្យទទួលយក​បងប្អូនពលករខ្មែរ​ដែលទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ដែលខ្វះ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​សម្ភាស​ចូលធ្វើការ និង​សន្យាស​ហការជាមួយ​នឹងក្រុម​ការ​ងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជា​តិមុខ​របរ និងការ​ងារ (NEA) ធ្វើការរួមគ្នា​ឱ្យមាន​ភាព​ស្អិត​រមួត…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យការច្រូត និងប្រមូលទិញស្រូវ នៅខេត្តបាត់ដំបង

    រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យការច្រូត និងប្រមូលទិញស្រូវ នៅខេត្តបាត់ដំបង

    (ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការច្រូតនិងប្រមូលទិញស្រូវ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ជាពិសេសមន្ត្រីកសិកម្មឃុំ-សង្កាត់ បន្តជួយសម្របសម្រួលការច្រូត ការដឹក និងការជួយរករោងម៉ាស៊ីននិងឈ្មួញមកទិញដល់ទីវាល ដើម្បីជួយលំហូរទីផ្សាររបស់ប្រជាកសិករ។ ក្រសួងនឹងបន្តគាំទ្រការស្ដារមកវិញនៅរដូវក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះតាមកិច្ចសន្យា ដែលជួយពុកម៉ែបងប្អូនប្រជាកសិករកាត់បន្ថយថ្លៃដើម ហើយបញ្ចៀសពីហានិភ័យប្រែប្រួលថ្លៃក្នុងទីផ្សារ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • រសៀលថ្ងៃប្រឡងបាក់ឌុបបញ្ចប់ បេក្ខជនមួយចំនួនវិលមុខសន្លប់ និងខ្លះមានបញ្ហាសុខភាព

    រសៀលថ្ងៃប្រឡងបាក់ឌុបបញ្ចប់ បេក្ខជនមួយចំនួនវិលមុខសន្លប់ និងខ្លះមានបញ្ហាសុខភាព

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញពីរូបភាពដំណើរការសំណេរ ថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥នេះថា មានបេក្ខជនមួយចំនួនជួបបញ្ហាសុខភាព ខ្លះវិលមុខសន្លប់ និងខ្លះទៀតមានបញ្ហាសុខភាព។ យោងតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា នៅមណ្ឌលវិទ្យាល័យហ៊ុនសែនស្វាយអន្ទរ ខេត្តព្រៃវែង បេក្ខជនឈ្មោះ ហុន រស្មី ភេទស្រី បន្ទប់លេខ ១៨ តុលេខ ៤៣៤ ក្នុងម៉ោងមុខវិជ្ជាភាសាខ្មែរ បានមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបានបញ្ចូលទៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង ។ នៅមណ្ឌលវិទ្យាល័យព្រែកស្លែង ខេត្តកណ្តាល បេក្ខជនឈ្មោះ ទូច សុភ័ក្រ្ត ភេទ ស្រី លេខបន្ទប់ ១៧ លេខតុ ៤០៥ មានអាការ:វិលមុខ ស្នើសុំប្រឡងនៅបន្ទប់ដាច់ដោយឡែក ។ នៅមណ្ឌលវិទ្យាល័យជ័យវរ្ម័នទី៧ នៅខេត្តកណ្ដាល បេក្ខជន ឈ្មោះ ស្រ៊ាម វណ្ណសាក់ លេខតុ ៨៩២ បន្ទប់លេខ ៣៦ បានប្រតិកម្មចំណីអាហារ ដោយគ្រូពេទ្យប្រចាំមណ្ឌលបានដាក់ស៉ឺរ៉ូម និងឱ្យបេក្ខជនត្រឡប់ទៅប្រឡងក្នុងបន្ទប់ប្រឡងវិញ។ នៅមណ្ឌលវិទ្យាល័យហ៊ុនសែន…

  • ប្រជាពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ ទទួលបានការយល់ដឹងផ្នែកសុខភាព ពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ ទទួលបានការយល់ដឹងផ្នែកសុខភាព ពីកាកបាទក្រហមកម្ពុជា

    (ឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់អាស្រ័យក្នុងមណ្ឌលសុវត្ថិភាព និងប្រជាពលរដ្ឋដែលវិលត្រឡប់មកគេហដ្ឋានវិញ ក្នុងតំបន់ងាយរងហានិភ័យបន្ទាប់ពីជម្លោះនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ ក្រុមការងារបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រវត្តិចលនា, ការប្រើប្រាស់ និងការការពារបដិរូប, ការលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្សែងពុល, ការ ថែទាំសុខភាពសហគមន៍ និងវិជ្ជាសង្គ្រោះបឋម” ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ជាមួយនឹងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅ បណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ។ ពិសេសផ្តោតលើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅជំរំ ត្រលប់ទៅគេហដ្ឋានវិញ សូមបន្តយកចិត្តទុកដាក់ទៅលើបញ្ហាគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម គ្រាប់បែកចង្កោម និងផ្សែងពុល វិជ្ជាសង្គ្រោះបឋម ការអប់រំសុខភាព និង អនាម័យ ជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ ភាពតានតឹងផ្លូវចិត្ត ដំណោះស្រាយ លំហាត់សម្រាកចិត្តកាយ (សមាធិ) ការស្តារជីវភាពឡើងវិញ តាមរយៈការដាំដំណាំ…

  • រសៀលថ្ងៃទី២ នៃការប្រឡងបញ្ចប់សញ្ញាបត្របាក់ឌុប តំបន់ខ្លះមានភ្លៀងធ្លាក់ និងការប្រឡងចាប់ផ្តើម

    រសៀលថ្ងៃទី២ នៃការប្រឡងបញ្ចប់សញ្ញាបត្របាក់ឌុប តំបន់ខ្លះមានភ្លៀងធ្លាក់ និងការប្រឡងចាប់ផ្តើម

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងថា នារសៀលថ្ងៃទី២នេះ មានភ្លៀងធ្លាក់នៅខេត្តប៉ៃលិន និងតាមខេត្តមួយចំនួនទៀត ក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ ប៉ុន្តែមិនមានបង្កផលលំបាកខ្លាំងដែលរំខានដល់ដំណើរការប្រឡងរបស់បេក្ខជនឡើយ។ ដោយឡែកនៅតាម មណ្ឌលប្រឡងរសៀលថ្ងៃ២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ គណៈកម្មការកណ្ដាលនៅតាមមណ្ឌលសំណេរបានធ្វើការប្រជុំដើម្បីរៀបចំបន្តការបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ជាបន្តនារសៀលថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ គួរបញ្ជាក់ថា ដំណើរការសំណេរនាថ្ងៃនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង២:០០-៤:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺ គណិតវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមគឺភាសាខ្មែរ ៕ ដោយ ៖ ម៉ាដេប៉ូ

  • បេក្ខជនប្រឡងបាក់ឌុប គីម រ៉ាវិត ពិការដៃទាំងសងខាងដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខញញឹមរីករាយ

    បេក្ខជនប្រឡងបាក់ឌុប គីម រ៉ាវិត ពិការដៃទាំងសងខាងដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខញញឹមរីករាយ

    (ភ្នំពេញ)៖ ក្នុងការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ នៃដំណើរការសំណេរប្រឡងលើវិញ្ញាសាចំនួន២មុខវិជ្ជា នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងចំណោមបេក្ខជនដទៃទៀត គឺបេក្ខជន គីម រ៉ាវិត ពិការដៃទាំងសងខាង (សរសេរសំណេរប្រើប្រាស់ដោយជើង) បានដើរចេញពីបន្ទប់ប្រឡងនៃមណ្ឌលបឋមសិក្សាពោធិ៍សាត់ ប្រកបដោយទឹកមុខរីករាយ ។ គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន ២មុខវិជ្ជាគឺ ៖ អក្សរសាស្ត្រ និង រូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ ៖ ម៉ាដេប៉ូ

  • ប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ មានបេក្ខជនអវត្តមានជិត ២ពាន់នាក់ និង បេក្ខជនដែលមានបញ្ហាសុខភាពចំនួន ៨៣នាក់

    ប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ មានបេក្ខជនអវត្តមានជិត ២ពាន់នាក់ និង បេក្ខជនដែលមានបញ្ហាសុខភាពចំនួន ៨៣នាក់

    (ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថាដំណើរការសំណេរនាថ្ងៃទី២ នៃ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឱ្យកត់សម្គាល់ឡើយ។ គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន២មុខវិជ្ជាគឺ៖ អក្សរសាស្ត្រ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បើតាមក្រសួងអប់រំបានឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន១៨៥៨នាក់ (ស្រី៧៤៥នាក់) ស្មើនឹង ១,២៦ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៥១១នាក់ (ស្រី៥៨១នាក់) បេក្ខជនចំណេះទូទៅចំនួន ៣៤៧នាក់ (ស្រី១៦៤នាក់)។ ប្រភពពីក្រសួងអប់រំបានឱ្យដឹងដែរថាសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពចំនួន ៨៣នាក់ ,ដាក់ឱ្យប្រឡងដាច់ដោយឡែក៣២នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងបានឱ្យដឹងដែរថាសម្រាប់បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន១នាក់នៅខេត្តសៀមរាប។ថ្ងៃនេះដែរ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៨នាក់ គ្រុនពោះវៀន១ និងគ្រោះថ្នាក់ចរាចរណ៍១នាក់ សម្រាប់គណៈមេប្រយោគមានបញ្ហាសុខភាព១៣នាក់។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦…