-
ខ្មែរធ្វើបាន ពិព័រណ៍ផលិតផលខ្មែរ

(ភ្នំពេញ)៖ កាលពីខែមិថុនា និងកក្កដា កន្លងទៅ យើងទាំងអស់គ្នាបានមកជួបជុំគ្នា ក្នុងស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីបង្ហាញមោទនភាពជាតិខ្មែរយ៉ាងច្រើនកុះករ។ ក្តីស្រលាញ់ ទឹកចិត្ត និង ឆន្ទៈរបស់ជនរួមជាតិខ្មែរពីគ្រប់ទិសទី សរបញ្ជាក់នូវកម្លាំងរួបរួមនៃមហាគ្រួសារខ្មែរ នៅកាលៈទេសៈដែលប្រទេសជាតិត្រូវការ។ ក្នុងនាមជាអ្នកផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍ទាំង២ ស.ស.យ.ក. មានមោទនភាពដោយបានចូលរួមចំណែកផ្តល់ជាវេទិកាបង្ហាញទឹកចិត្តស្នេហាជាតិ ក្រោមរូបភាពខឿនការពារជាតិប្រជាជន។ នាពេលខាងមុខនេះ យើងនឹងនាំមកនូវកម្មវិធីមួយបន្ថែមទៀត ដើម្បីផ្តល់វេទិកាសម្រាប់បងប្អូនចូលរួមបង្ហាញមោទនភាពជាតិរបស់ខ្លួន។ រង់ចាំតាមដានទាំងអស់គ្នា! ដោយ ៖ ង៉ាន់ ទិត្យ
-
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ៖ ស្ថិតិពាណិជ្ជកម្មមានសារៈសំខាន់ណាស់ក្នុងការវិភាគ ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកឡើងថា ស្ថិតិពាណិជ្ជកម្មមានសារៈសំខាន់ណាស់ក្នុងការវិភាគ ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច ការរៀបចំធ្វើផែនការយុទ្ធសាស្រ្ត ការរៀបចំគោលនយោបាយ និងសម្រាប់បម្រើដល់ការសម្រេចចិត្តក្នុងការធ្វើវិនិយោគគម្រោងណាមួយដោយផ្អែកលើទិន្នន័យពាណិជ្ជកម្មដែលមានលក្ខណៈសុក្រិត្យត្រឹមត្រូវ ។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្ថិតិពាណិជ្ជកម្ម និងការប្រើប្រាស់ឧបករណ៍វីភាគទីផ្សារ” ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម សហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីនាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីមកពីមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត ជាច្រើនរូប។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ស្ថិតិពាណិជ្ជកម្ម ទាមទារនូវការសិក្សាអំពីតម្រូវការទីផ្សារសកល និងទីផ្សារសក្តានុពលសម្រាប់ផលិតផលជាក់លាក់ណាមួយ ដោយពិនិត្យមើលសូចនាករពាណិជ្ជកម្ម ទំហំនៃទីផ្សារនាំចេញ-នាំចូល កំណើននៃការនាំចេញ-នាំចូល និងឯកតាថ្លៃ។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ការសិក្សាអំពីប្រតិបត្តិការធ្វើពាណិជ្ជកម្មរបស់ប្រទេសមួយ ការកំណត់ដៃគូប្រកួតប្រជែងសំខាន់ៗ វិភាគអំពីអត្រាពន្ធប្រព្រឹត្តិកម្មប្រជាជាតិ (MFN) ពន្ធអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP)ក្នុងការនាំចេញ ដើម្បីទទួលបានអត្រាពន្ធចេញអនុគ្រោះជាអតិបរមា ព្រមទាំងសិក្សាអំពីលក្ខខណ្ឌតម្រូវការច្រកចូលទីផ្សារ ៖ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម ស្តង់ដា គុណភាពទំនិញ អនាម័យ និងភូតគាមអនាម័យ…
-
រដ្ឋមន្រ្តីសុខាភិបាល ៖ មូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវមានការស្រាវជ្រាវ សំដៅពង្រឹងគុណភាពក្នុងអង្គភាពខ្លួនកាន់តែប្រសើរឡើង

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងប្រទេស និងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នក្នុងការវិភាគ សិក្សាស្រាវជ្រាវលើវិស័យសុខាភិបាល និងគាំទ្រគោលនយោបាយសុខាភិបាលជាតិ ជាមួយគ្នានោះក៏ត្រូវចូលរួមជួយបណ្តុបណ្តាល និងពង្រឹងសមត្ថភាពធ្វើការសិក្សាស្រាវជ្រាវ ដល់អង្គភាពផ្សេងៗទៀត ដើម្បីពង្រីកមូលធនមនុស្សលើការងារសិក្សាស្រាវជ្រាវ ដែលជាទុនក្នុងការពង្រឹងការផ្តល់សេវា ក៏ដូចជាការធ្វើនវានុវត្តនៃការធ្វើរោគវិនិច្ឆ័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត។ ការជំរុញបែបនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងពិធីបើកសន្និសិទថ្នាក់ជាតិលើកទីមួយស្តីពី ទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference:C-HOPE2025) ក្រោមមូលបទ “ការដោះស្រាយបន្ទុកនៃជំងឺមិនឆ្លង៖ យុទ្ធសាស្ត្រថែទាំសុខភាពបឋមប្រកបដោយភាពច្នៃប្រឌិត” នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសុខភាពបឋម ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់ពីកម្រិតមណ្ឌលសុខភាព ដែលជួយស្វែងរក និងការពារជំងឺមិនឆ្លងចម្បង ដូចជា លើសឈាម ទឹកនោមផ្អែក និងការវិត្តន៍ទៅជាជំងឺមហារីក ឱ្យបានទាន់ពេលវេលា និងការផ្តល់សេវាប្រឹក្សាបានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលបន្ថែមទៀតដោយការ បណ្តុះបណ្តាល រកយន្តការនៃការជំរុញ…
-
ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ ៥ត្រង់ចំណុចរូបសំណាក់ព្រះគោ ព្រះកែវ ក្នុងភូមិសាស្ត្រព្រំប្រទល់ ស្រុកចំនួន ៣ នៃខេត្តចំនួន ២ គឺកំពង់ឆ្នាំង និង កំពង់ស្ពឺ

(ខេត្តកំពង់ឆ្នាំង)៖ កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចរូបសំណាក ព្រះគោ ព្រះកែវ ផ្លូវបំបែកចូលទៅផ្សារឧដុង្គ ត្រូវបានចំនន់ទឹកភ្លៀងជន់លិច នៅព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៥ ។ ព្រឹកថ្ងៃដដែលនោះដែរគេឃើញអាជ្ញាធរស្រុកចំនួន ៣ ដែលមានព្រំប្រទល់ជាប់គ្នា បានមមាញឹកក្នុងការច្រកដីចូលការ៉ុង ដើម្បីទប់ទឹកជំនន់ខាងលើ។ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងដឹកនាំក្រុមការងារ ច្រកដីចូលការ៉ុងទប់ទឹកជំនន់ខាងលើបានឲ្យដឹងថា កំណាត់ផ្លូវបំបែកចេញពីរូបសំណាក់ព្រះគោព្រះកែវ ទៅផ្សារឧដុង្គ បានជន់លិចដាច់ប្រហែលជាង ៦០ម៉ែត្រ មានកម្ពស់ប្រហែល ២តឹក ។ ដើម្បីធានាកុំឲ្យខូចខាតផ្លូវនៅព្រឹកនេះអាជ្ញាធរស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បាននាំគ្នាច្រកដីចូលការ៉ុង យកមកទប់ដើម្បីឲ្យការចរាចរណ៍អាចធ្វើដំណើរទៅបាន។ យ៉ាងនេះក្តីរថយន្តធន់ធំហាមបើកចូល គឺអាចចូលបានតែរថយន្តទេសចរណ៍ធុនតូច តែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីនៅផ្នែកខាងលើភ្លៀងធ្លាក់ខ្លាំង ហើយបានហូរចេញពីទំនប់ទឹកអន្លង់ជ្រៃដែលមានកម្ពស់ខ្ពស់ ទើបបណ្ដាលឱ្យជន់លិចបែបនេះ ។ប្រសិនបើមេឃនៅតែបន្តភ្លៀងនោះកំណត់ផ្លូវដដែលនេះនឹងឡើងខ្ពស់ជាងមុនដែលនឹងអាចបិទចរាចរណ៍ ទាំងស្រុងតែម្ដង។ លោកក៏សូមអំពាវនាវឲ្យរថយន្តធំៗបើកផ្លូវវៀងផ្សារឧដុង្គជាបណ្ដោះអាសន្នសិន ៕ សុខ គឹមសៀន
-
បើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ ។ លោកជំទាវ ដោក សុទ្ធា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានបើកវគ្គបណ្តុះបណ្តាលកម្រិត ១ បានចំនួន ២៤វគ្គរួចហើយ នៅថ្ងៃនេះបើកវគ្គបណ្តុះបណ្តាលវគ្គទី២៥ ដែលមានសិក្ខាកាមមកពីស្រុករលាប្អៀរ សរុប ៦៦០រូប ក្នុងនោះស្រីចំនួន ៤០១រូប។ មានប្រសាសន៍បើកក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន បានបញ្ជាក់ថា ៖ ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ចម្បងមួយដែលគណបក្សប្រជាជនយើង តែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ជាពិសេសការដឹកនាំក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស បច្ចុប្បន្ននេះ ។ វគ្គអប់រំនយោបាយនេះ មានគោលបំណងបញ្ជៀបធាតុចូលដើម្បីលើកកម្ពស់ទាំងសមត្ថភាពការងារ និង គុណធម៌របស់មន្រ្តីគណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ…
-
អាជ្ញាធរ មីនកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយ និងដំឡើងផ្ទាំងប៉ាណូអប់រំ អំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និង មីន ដល់សិស្សានុសិស្ស

(ខេត្តបន្ទាយមានជ័យ)៖ យុទ្ធនាការផ្សព្វផ្សាយ និង ដំឡើងផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និង មីន ទៅដល់សិស្សានុសិស្ស បានប្រារព្ធឡើងនៅ វិទ្យាល័យស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលរៀបចុះឡើងដោយអាជ្ញាធរ មីននៅកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ។ លោក ងិន សិទ្ធី មេឃុំស្វាយចេក បានឲ្យដឹងថា យុទ្ធនាការនេះ ដើម្បីអប់រំឲ្យសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋយល់ច្បាស់ និង ចៀសផុត ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះ និង គ្រាប់មីន ដ្បិតស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាសមរភូមិក្ដៅ ពីអតីតកាលសម័យសង្គ្រាមស៊ីវិល ។ លោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ផងដែរពី រយៈពេល ២៨ឆ្នាំមកនេះ គិតពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨ កម្ពុជា បានទទួលរងនូវសង្គ្រាមស៊ីវិល ដោយបានបន្សល់នូវ គ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដែលបានកប់ក្នុងដីរាប់លានតោន ដែលមកទល់ពេលនេះ នៅតែបន្តគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្ពុជា ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោ និង បន្តការដឹកនាំពីសម្តេចបវរធិបតី កម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍ។…
-
ភាពជាដៃគូយុទ្ធសាស្រ្ត និងគោលដៅថ្មីផ្តល់នូវសក្តានុពលទីផ្សារថ្មីតាមរយៈផ្លូវអាកាសសេរីភាពទីប្រាំ

ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ទីក្រុងសានយ៉ាឆ្នាំ 2025 នៅកម្ពុជាត្រូវបានបិទបញ្ចប់ដោយជោគជ័យ ភ្នំពេញ ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ — កញ្ញា Wu Xiaolin អគ្គនាយករងនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា អមដំណើរដោយក្រុមបុគ្គលិកនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា និងតំណាងប្រតិបត្តិករទេសចរណ៍នៅទីក្រុងហៃអានបានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃដំណើរនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងសានយ៉ា និងប្រទេសកម្ពុជា។ កាលពីដើមខែមិថុនា ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើការបង្កើនប្រសិទ្ធភាពផ្លូវសេរីភាពថ្មីទី៥ ដែលនឹងតភ្ជាប់ពីភ្នំពេញ-សានយ៉ា-សិង្ហបុរី។ ជាមួយនឹងផ្លូវដែលកំពុងដំណើរការយ៉ាងរលូន ហើយទីក្រុងសានយ៉ាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាឆ្នេរសមុទ្រអាស៊ាន លើកទី 6 នៅឆ្នាំ 2026 យុទ្ធនាការនេះមានគោលបំណងពង្រីកបណ្តាញទីផ្សារ ពង្រឹងម៉ាកយីហោទេសចរណ៍អន្តរជាតិរបស់ទីក្រុងសានយ៉ា និងបំប្លែងការពិភាក្សាពីមុនទៅជាលទ្ធផលជាក់ស្តែង។ ការចុះអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើតផ្លូវអាកាសថ្មីមួយ ក្នុងអំឡុងពេលព្រឹត្តិការណ៍នារាជធានីភ្នំពេញ ក្រុមប្រឹក្សាទេសចរណ៍សានយ៉ា និងក្រុមប្រឹក្សាទេសចរណ៍ជាតិកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងរួមគ្នាអភិវឌ្ឃទីផ្សារភ្ញៀវទេសចរណ៍។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ គឺជាដំណាក់កាលថ្មីមួយនៃការសហការគ្នាប្រកបដោយរចនាសម្ព័ន្ធ និងជាក់ស្តែង និងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផលិតផលធ្វើដំណើរឆ្លងដែន និងការបង្កើននៃការធ្វើដំណើររវាងគោលដៅទាំងពីរ។ ក្នុងពិធីចុះហត្ថលេខា កញ្ញា Wu Xiaolin បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះនឹងប្រើប្រាស់គោលនយោបាយសេរីភាពទីប្រាំដើម្បីអាចធ្វើការចែករំលែកធនធាន សហអភិវឌ្ឍទីផ្សារ និងជម្រុញលំហូរភ្ញៀវទេសចរណ៍ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ តំណាងមកពីក្រុមប្រឹក្សាទេសចរណ៍កម្ពុជាបានចាត់ទុកអនុស្សរណៈយោគយល់គ្នានេះជាចំណុចចាប់ផ្តើមដ៏ល្អមួយដែលនឹងរួមបញ្ចូលធនធានទេសចរណ៍ ជម្រុញផ្លូវអាកាសភ្នំពេញ-សានយ៉ា-សិង្ហបុរី និងបង្កើតផលិតផលទេសចរណ៍ឆ្លងដែនដែលមានការប្រកួតប្រជែង។ ភាពជាដៃគូនេះសំដៅផ្តល់ជូននូវបទពិសោធន៍ “ដំណើរមួយ គោលដៅច្រើន” ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរកម្ពុជារីករាយជាមួយនឹងឆ្នេរសមុទ្រត្រូពិចរបស់ទីក្រុងសានយ៉ា និងសមិទ្ធិផលនៃការអភិវឌ្ឍន៍កំពង់ផែពាណិជ្ជកម្មសេរីរបស់ខ្លួន។ ភាគីទាំងពីររំពឹងថាកិច្ចសហប្រតិបត្តិការនេះនឹងជម្រុញចំនួនភ្ញៀវទេសចរទ្វេភាគីយ៉ាងសំខាន់ក្នុងរយៈពេលបីឆ្នាំខាងមុខ។ ការបង្ហាញលក្ខណៈពិសេស និងអត្ថប្រយោជន៍ផ្សេងៗ ព្រឹត្តិការណ៍ផ្សព្វផ្សាយបានពង្រីកវិសាលភាពលើសពីការចូលរួមកម្រិតផ្លូវការ ដោយផ្តល់នូវវេទិកាសម្រាប់បទបង្ហាញពីឧស្សាហកម្មជាក់ស្តែង។ តាមរយៈការធ្វើបទបង្ហាញអំពីគោលដៅដ៏អស្ចារ្យ និងវគ្គចែករំលែកដោយតំណាងសហគ្រាសទេសចរណ៍ទីក្រុងសានយ៉ា បានលើកឡើងពីអត្ថប្រយោជន៍ពិសេសរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍ និងការប្រើប្រាស់អន្តរជាតិ។ រាប់ចាប់ពីរមណីយដ្ឋានប្រណិតទៅកាន់កន្លែងទាក់ទាញពិសេសៗ បទពិសោធន៍នៃការទិញទំនិញគ្មានពន្ធ និងដំណើរកំសាន្តផ្សងព្រេងក្នុងព្រៃត្រូពិច ប្រតិបត្តិករទេសចរណ៍កម្ពុជាទទួលបាននូវការយល់ដឹងយ៉ាងទូលំទូលាយអំពីការផ្តល់ជូនពីកញ្ចប់ទេសចរណ៍របស់សានយ៉ា។ វគ្គផ្គូផ្គងអាជីវកម្មបានណែនាំជាបន្តបន្ទាប់នូវការលើកទឹកចិត្តពិសេសសម្រាប់ទីផ្សារកម្ពុជា រួមមានកន្លែងទាក់ទាញ សណ្ឋាគារ និងការធ្វើដំណើរ ដែលបង្កើតឲ្យមានចំណាប់អារម្មណ៍ជាខ្លាំង និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត។ ការបើកដំណើរការកម្មវិធីយុវជន “Host Global” ជាផ្នែកនៃគំនិតផ្តួចផ្តើម “Host Global” របស់ក្រុមប្រឹក្សាទេសចរណ៍សានយ៉ា កម្មវិធីជ្រើសរើសបុគ្គលិកទេសចរណ៍អន្តរជាតិ “Co-Creation” របស់អាស៊ីអាគ្នេយ៍ត្រូវបានចាប់ផ្តើម។ អ្នកជំនាញទេសចរណ៍ និងតំណាងយុវជនកម្ពុជាដែលបានជ្រើសរើស នឹងទៅទស្សនាទីក្រុងសានយ៉ា ដើម្បីធ្វើកម្មសិក្សា ទទួលយកបទពិសោធន៍វប្បធម៌ និងការផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិត។ អ្នកចូលរួមនឹងស្វែងយល់ពីផលិតផលទេសចរណ៍ថ្មីៗ និងរួមចំណែកដល់ការបង្កើតមាតិកា និងក្លាយជា “ឯកអគ្គរដ្ឋទូតវប្បធម៌” សម្រាប់ទីក្រុងសានយ៉ានៅបរទេស។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជួយដល់កម្មវិធីនាខែតុលាប៉ុណ្ណោះទេ…
-
ដែនជម្រកសត្វព្រៃលំផាត់ជាទីតាំងត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការគម្រោងឥណទានកាបូនរេដបូក

(ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) កាលពីអំឡុងពាក់កណ្តាលខែសីហា ឆ្នាំ ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូ ដើម្បីដំឡើងស្លាកសញ្ញាស្វាគមន៍ថ្មីចំនួន៣ គឺ២នៅតាមបណ្តោយផ្លូវជាតិលេខ៧៨A ក្នុងខេត្តរតនគិរី និងមួយនៅភូមិមេមុំ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ អង្គការជីវិតធម្មជាតិនៅកម្ពុជាឱ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ថា គោលបំណងសំខាន់នៃការតំឡើងស្លាកនេះ គឺដើម្បីជាការជូនដំណឹងដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលធ្វើដំណើរឆ្លងកាត់ថា ពួកគាត់បានមកដល់ និងចាកចេញពីដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជាផ្លូវការណ៍ឱ្យដំណើរការគម្រោងឥណទាកាបូន រេដបូក។ ជាពិសេសស្លាកសញ្ញាទាំងនេះមានតួនាទីជួយលើកកម្ពស់ការយល់ដឹងសាធារណៈអំពីតម្លៃធម្មជាតិ និងសត្វព្រៃកម្រៗជាច្រើនប្រភេទដែលមានក្នុងដែនជម្រកសត្វព្រៃនេះដូចជា ដំរី ត្រយងយក្ស ត្រយងចង្កំកស ត្មាត ខ្ទីង ទន្សោង ក្ងោក និងក្រៀល ជាដើម។ គួរបញ្ជាក់ថា អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការរវាងអង្គភាពពាក់ព័ន្ធជាច្រើន រួមមានថ្នាក់ដឹកនាំស្រុកកោះញែក ស្រុកលំផាត់ ស្រុកកូនមុំ ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តរតនគិរីនិងមណ្ឌល់គិរី ដែនជម្រកសត្វព្រៃលំផាត់ និងសហគមន៍មូលដ្ឋាន ក្នុងការរួមចំណែកផ្សព្វផ្សាយពីទីតាំងអនុវត្តគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ សារៈសំខាន់នៃការអភិរក្សនិងការពារសត្វព្រៃ និង ព្រៃឈើសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់នាពេលនេះ និង ទៅថ្ងៃអនាគត៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រុមហ៊ុន សឹង ឡុង ជាន ត្រូវការកម្លាំងពលកម្ម៧០០នាក់បន្ថែមទៀត ទោះពុំមានជំនាញក៏ដោយ

(ភ្នំពេញ)៖ក្រុមហ៊ុន សឹង ឡុង ជាន(អេសអិលជេ)អឺភែរឹល (ខេមបូឌា)មានតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន ៧០០នាក់(ស្រី៦៥០នាក់)ទៅតាមផ្នែក និងជំនាញដូចជា ផ្នែកកាត់ដេរ និងផ្នែកត្រួតពិនិត្យ QC។ ចំណុចដែលគួរកត់សម្គាល់នោះទោះកម្មករពុំមានជំនាញក៏ដោយ រោងចក្រមានតម្រូវការជ្រើសរើសផងដែរ។ ក្រុមហ៊ុន សឹង ឡុង ជាន(អេសអិលជេ)អឺភែរឹល (ខេមបូឌា)ស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ក្រុមហ៊ុន មានអាជីវកម្មចម្បងផ្នែកកម្មន្ដសាលសម្លៀកបំពាក់ ដែលផលិតម៉ាកល្បីៗដូចជា Champion, Puma, Quick Silver, Wranger, GAP និង BBG។ ខណៈក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះទៅក្រុមហ៊ុន សឹង ឡុង ជាន ផ្ទាល់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញឱ្យដឹងថា មានតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន ៧០០នាក់(ស្រី៦៥០នាក់) ទៅតាមផ្នែក និងជំនាញដូចជា ផ្នែកកាត់ដេរ និងផ្នែកត្រួតពិនិត្យ QC។ លើសពីនេះ ទោះកម្មករពុំមានជំនាញក៏ដោយ។ អ្វីដែលក្រុមហ៊ុនបានឱ្យដឹងគឺជាឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃផងដែរ។ជំរុញការឆ្លើយតបឱ្យកាន់តែរលូនឯកឧត្តម…
-
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាននិងឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបាន ពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី

(សៀមរាប)៖ វត្តអារាមទាំង ១៦២វត្តទូទាំងខេត្តសៀមរាប បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ដោយឡែកនៅវត្តរាជបូណ៌ ក្រុងសៀមរាប សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ បាននិមន្តដឹកនាំរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សារី អភិបាលរងខេត្ត រួមនិងព្រះសង្ឃ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព មន្ត្រីរាជការ លោកយាយ លោកតា និង ប្រជាពុទ្ធបរិស័ទជាច្រើនអង្គ/នាក់ ។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកា សោកស្តាយចំពោះការបាត់បង់នូវវីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរៈកងទ័ពកម្ពុជាយើង គឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរៈបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដីកាបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរៈកងទ័ព ពោរពេញដោយឆន្ទៈ…